អាណាព្យាបាលគាំទ្រកូនដែលប្រឡងបាក់ឌុបរៀនជំនាញដែលខ្លួនស្រឡាញ់

អាណាព្យាបាលសិស្សដែលមកលើកទឹកចិត្តកូនប្រឡងនៅមណ្ឌលប្រឡងនៅវិទ្យាល័យជាស៊ីមសាមគ្គី នារាជធានីភ្នំពេញ សុទ្ធតែមានជំនឿចិត្តថាកូនៗរបស់ពួកគាត់នឹងធ្វើបានល្អនៅក្នុងការប្រឡងមួយនេះ។ អាណាព្យាបាលមួយចំនួនអះអាងថាពួកគាត់ នឹងមិនបង្ខិតបង្ខំកូនឱ្យរៀនជំនាញតាមចិត្តឪពុកម្តាយនោះទេ ដោយថានឹងទុកឱកាសឱ្យកូនរើសជំនាញដែលខ្លួនស្រលាញ់ ។