ដំណាំត្រកួនវិលជុំ លើកស្ទួយជីវភាពពលរដ្ឋជាង២០០គ្រួសារនៅកំពត
ការដាំត្រកួនវិលជុំ គឺជាបច្ចេកទេស ចែកដីជាច្រើនរង ដោយដាំដេញថ្ងៃគ្នា និងដកប្រមូលផលបណ្តាក់គ្នា។នៅពេលកសិករដករងទី១ ប្រមូលផលរួច ពួកគាត់ដាំគ្រាប់ថ្មីជំនួសលើរងទី១ នោះភ្លាម ស្របពេលដែលររងទី២ ទី៣ កំពុងលូតលាស់ជាបន្តបន្ទាប់។ ការធ្វើបែបនេះ បង្កើតបានជាវដ្ដ មួយ ដែលធ្វើឱ្យយើងមានបន្លែដកប្រមូលផលបានជាប្រចាំ…
-
អ្នករាយការណ៍ព័ត៌មាន

តុលាការនឹងប្រកាសសាលក្រមសំណុំរឿង «ក្រុមហ៊ុនពិភពដីមាសបោកលុយពលរដ្ឋ» នៅថ្ងៃទី១៧ សីហា
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស និងបក្ខពួកសរុប ២៤ នាក់ ឱ្យចូលស្តាប់ការប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ សំណុំរឿងនេះពាក់ព័ន្ធនឹងការឆបោកលុយពលរដ្ឋរាប់រយលានដុល្លារ និងការប្រើអំពើហិង្សាដោយចេតនាលើពលរដ្ឋរងគ្រោះ។

ភ្ញៀវទេសចរដែលទៅកម្សាន្តសហគមន៍ត្រពាំងសង្កែកើនឡើង២ដងនៅឆ្នាំនេះ
ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែបានកើនឡើង ២ដង នៅឆ្នាំ២០២៦ នេះ ដោយសារមានការបង្កើនចំណត និងបន្ទប់ទឹកបន្ថែម។ ក្នុងចំណោមភ្ញៀវសរុប ភាគច្រើនជាភ្ញៀវជាតិ ខណៈភ្ញៀវអន្តរជាតិមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។ ទោះបីជាចំនួនភ្ញៀវកើនឡើង និងទទួលបានការកោតសរសើរពីទេសភាព និងបដិសណ្ឋារកិច្ចក៏ដោយ ក៏អ្នកបើកទូកដឹកភ្ញៀវបែរជាធ្លាក់ចុះប្រាក់ចំណូលទៅវិញ ដោយសារសហគមន៍បានបន្ថែមចំនួនទូកច្រើនជាងមុន។

មនុស្សជាង៤០នាក់សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យប្រទានសេរីភាពនយោបាយជូនលោក រ៉ុង ឈុន
សមាជិកបក្សកម្លាំងជាតិប្រមាណ៤០នាក់នៅថ្ងៃទី១៧កក្កដា បានដាក់លិខិតនៅខុទ្ទកាល័យព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គឱ្យប្រទានសេរីភាពនយោបាយជូន ទីប្រឹក្សាបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលកំពុងជាប់បំរាមនយោបាយរយៈពេល៥ឆ្នាំ និងទោសផ្សេងទៀតពាក់ព័ន្ធសំណុំរឿងញុះញង់។ បក្សកម្លាំងជាតិអះអាងថា ការកាត់ទោសលើ លោក រ៉ុង ឈុន ហាក់ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា…

អ្នកស្រលាញ់វីរភាពបណ្ឌិត កែម ឡី បន្តទទូចរកយុត្តិធម៌ពិតក្នុងថ្ងៃបុណ្យខួប១០ឆ្នាំ
មន្ត្រីសង្គមសុីវិល មន្ត្រីបក្សក្រៅរដ្ឋាភិបាល រួមនិងប្រជាពលរដ្ឋរាប់រយនាក់ នៅតែបន្តទាម ទារ រកយុត្តិធម៌ពិតប្រាកដសម្រាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃបុណ្យខួបគម្រប់១០ឆ្នាំនៃមរណភាពរបស់លោក នាថ្ងៃ១០កក្កដា ២០២៦ ដែលធ្វើឡើងនៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ជាទីតាំងដែលក្មាន់កាំភ្លើងបាញ់សម្លាប់អ្នកវិភាគសង្គមរូបនេះ។

វីរភាពបណ្ឌិត កែម ឡី នៅតែដក់ជាប់បេះដូងពលរដ្ឋខ្មែរ
នៅព្រឹកថ្ងៃទី៩ ខខែកក្កដាក្រុមអង្គការសង្គមសុីវិល និងសកម្មជនសង្គមប្រមាណ ៤០នាក់បានរៀបចំប្រារព្ធខួប១០ឆ្នាំនៃមរណភាពរបស់អ្នកវិភាគសង្គមរូបនេះ ដើម្បីឧទ្ធិលបុណ្យកុសល និងរម្លឹកពីវីរភាពការងាររបស់លោក។ អ្នកចូលរួមភាពច្រើនសុទ្ធតែបានលើកឡើងនូវអនុវស្សាវរីយ៍ និងយកវីរភាពក្លាហានរបស់លោកបណ្ឌិត កែម ឡី ធ្វើជាគំរូ។

អ្នកនេសាទខ្នាតតូចមួយចំនួន នៅកំពតត្អូញត្អែររឿងនេសាទមិនសូវបាន នៅរដូវវស្សាឆ្នាំនេះ
នៅរដូវវស្សានាខែកក្កដានេះ ផលនេសាទសមុទ្ររបស់ប្រជាពលរដ្ឋនៅកំពង់ផែកំពង់កណ្ដាល ខេត្តកំពត ចាប់ផ្ដើមថយចុះបណ្ដើរៗ ដែលធ្វើឱ្យប្រាក់ចំណេញរបស់ពួកគេត្រូវកាត់បន្ថយយ៉ាងខ្លាំង ហើយពេលខ្លះថែមទាំងមិនរួចថ្លៃដើមទៀតផង។ ក្រៅពីបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាខ្យល់និងភ្លៀងខ្លាំងដែលរំខានដល់ការចេញទូក អ្នកនេសាទខ្នាតតូចបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទូកនេសាទខ្នាតធំដែលលួចអូសគូនិងឆក់ត្រីបំផ្លាញផលនេសាទ។ ទោះបីជាជួបការលំបាក និងក្តីបារម្ភពីសុវត្ថិភាពតាមសមុទ្រយ៉ាងណាក្ដី ក៏អ្នកនេសាទនៅតែខិតខំជម្នះចេញទូកទាំងប្រថុយប្រថាន ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់កូនៗឱ្យបានរៀនសូត្រ។
មនុស្សស្លាប់១៤នាក់ និងរបួសជិត៨០នាក់ក្នុងគ្រោះថ្នាក់ឡានដឹកកម្មករនៅកំពង់ឆ្នាំងនិងស្វាយរៀង
កម្មករនិយោជិតយ៉ាងហោចណាស់ ១៤នាក់បានបាត់បង់ជីវិត និងរបួស៧៩នាក់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយសារគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា មួយនៅខេត្តកំពង់ឆ្នាំង និងមួយទៀតនៅខេត្តស្វាយរៀង។

សាំងឡើងថ្លៃ ទាញទម្លាក់ចំណូលអ្នកដឹកជញ្ជូនម្ហូបអាហារ
តម្លៃសាំងឡើងថ្លៃដល់ជាង៥០០០រៀលក្នុងមួយលីត្រ ហាក់ដូចជាខ្សែទាញទម្លាក់ចំណូលអ្នកប្រកបរបរដឹកម្ហូបអាហារឱ្យធ្លាក់ចុះប្រមាណជិតពាក់កណ្ដាល។ អ្នកធ្វើការផ្នែកដឹកជញ្ជូនអាហារប្រាប់ថា ពួកគាត់ត្រូវចំណាយលើថ្លៃសាំងច្រើនជាងមុន និងត្រូវបង្ខំចិត្តធ្វើការលើសម៉ោងផង ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព។

អ្នករត់កង់បីបារម្ភបញ្ហាជីវភាព ក្រោយតម្លៃហ្គាសហក់ឡើងថ្លៃ
អ្នកប្រកបរបររត់កង់បីកំពុងត្អូញត្អែរពីការហក់ឡើងខ្លាំងនៃតម្លៃហ្គាសដែលមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ ដោយហក់ឡើងជាបន្តបន្ទាប់ពីតម្លៃ១៩០០រៀលក្នុងមួយលីត្រ ទៅតម្លៃ២៦០០រៀលក្នុងមួួយលីត្រ។ ការត្អូញត្អែរនេះធ្វើឡើង ក្រោយតម្លៃហ្គាសបានហក់ឡើងបន្ថែមចំនួន៧០០រៀលក្នុងមួយលីត្រ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនដែលពួកគាត់ប្រើប្រាស់ជាច្រើនមិនទាន់បានដំឡើងតម្លៃឱ្យពួកគាត់នៅឡើយ។

មនុស្សជាង៥០០នាក់ប្រារព្ធទិវានារីអន្តរជាតិដើម្បីសិទ្ធិសេរីភាព
សូមអញ្ជើញលោកអ្នកស្ដាប់កង្វល់របស់កម្មករនិយោជិតវិស័យនានា តាមរយៈសេចក្ដីរាយការណ៍ ដោយ លោក ប៉ា តុងចិន។









