Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • គ្រឿងសម្អាងគីមីបង្កប់ក្រោមស្លាកសម្រស់សស្គុស កំពុងបំផ្លាញសុខភាពស្ត្រីខ្មែរ

    «ស្តង់ដារសម្រស់» បានក្លាយជាឃ្លាដ៏មានឥទ្ធិពល និងកំពុងវាយលុកផ្នត់គំនិតពលរដ្ឋមួយចំនួនធំនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ស្តង់ដារក្រៅផ្លូវការមួយនេះ បានចាក់ចូលជ្រៅទៅលើស្ត្រី និងយុវតីកម្ពុជា ដោយជំរុញពួកគេឱ្យខិតខំព្យាយាមរត់តាម ប្រឹងកែខៃស្បែកសម្បុរពីពណ៌ស្រអែមបែបអាស៊ីឱ្យទៅជាសក្បុស ក្ដោងច្រមុះទាបឱ្យទៅជាខ្ពស់ សក់រួញអង្គារដីទៅជាត្រង់ជាដើម។ ក្នុងចំណោមស្តង់ដារសម្រស់ទាំងនេះ ការផ្លាស់ប្ដូរពណ៌ស្បែកកាយ និងស្បែកមុខ ទទួលបានការពេញនិយមជាងគេ ដោយសារភាពងាយស្រួល និងតម្លៃដែលមនុស្សស្ទើរគ្រប់រូបមានលទ្ធភាពប្រើប្រាស់បាន។ ប៉ុន្តែនៅក្នុងកំប៉ុងឡេ និងក្លងម្សៅទាំងនោះ ភាគច្រើនបង្កប់ទៅដោយសារធាតុគីមីដ៏គ្រោះថ្នាក់ក្នុងវិស័យវេជ្ជសាស្ត្រ។ សារធាតុមួយចំនួនដែលដាច់ខាតត្រូវពាក់ស្រោមដៃដើម្បីប៉ះ តែវាត្រូវបានដាក់បញ្ចូលក្នុងគ្រឿងសម្អាងដែលយុវតី និងស្ត្រីខ្មែរ យកមកលាបបំពោកលើស្បែករាប់ខែរាប់ឆ្នាំ។ ឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងធ្វើឱ្យស្បែកស មុខរលោង ជាច្រើនម៉ាក ច្រើនប្រភេទ អស់រយៈពេលជិត ២០ ឆ្នាំ អ្នកស្រី រ៉ូម៉ា សេសសល់ត្រឹមស្បែកស្ដើង មានសង្វារ ងាយជាំ និងងាយរងប្រតិកម្ម។ ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកស្រីឱ្យដឹងថា យុវភាពរបស់អ្នកស្រីគឺលូតលាស់មកជាមួយពាក្យមួយឃ្លាគឺ «ស្បែកសទើបស្អាត» ជាពិសេសក្រោយពេលអ្នកស្រីមានជំងឺអុតស្វាយដែលបន្សល់ស្លាកស្នាមលើស្បែក។ កាលនោះក្នុងវ័យត្រឹមជាង ១០ ឆ្នាំ អ្នកស្រីបានចាប់ផ្ដើមប្រើប្រាស់គ្រីមលាប ទឹកជូត ថ្នាំជម្រុះរោម រហូតដល់ថ្នាំខាត់ស្បែក និងឈានដល់ការបកស្បែកទាំងផ្ទាំងៗ។ អ្នកស្រី រ៉ូម៉ា យល់ឃើញថា ការរត់តាមស្តង់ដារសម្រស់នៅពេលនោះ ប្រៀបបានស្តង់ដារដែលគ្មានគោលដៅ និងគ្មានទីបញ្ចប់។ អ្នកស្រី រ៉ូម៉ា លើកឡើងថា៖ «តម្រូវឱ្យស្អាត ដើម្បីយើងដេញរកភាពស្អាតរហូត។ ហើយប៉ុណ្ណឹងហើយយើងអត់គ្រប់គ្រាន់ទេ យើងគិតថា វាមិនទាន់ស មិនទាន់ត្រូវចិត្ត ដូចជាអត់រលោង អត់ម៉ដ្ឋ»។ ផ្នត់គំនិតស្តង់ដារសម្រស់ មិនត្រឹមតែបង្កភាពឈឺចាប់ដល់អ្នករត់តាមនោះឡើយ ដោយសូម្បីតែអ្នកប្រឹងរត់គេចក៏ត្រូវបានវាតាមលងបន្លាចផងដែរ។ និស្សិតសិក្សានៅរាជធានីភ្នំពេញ កញ្ញា ម៉េង ម៉ាណ្ណី ឱ្យដឹងថា នាងធ្លាប់ត្រូវបានអ្នកជិតខាង មិត្តរួមថ្នាក់ និងរហូតដល់គ្រូបង្រៀន ណែនាំឱ្យផ្លាស់ប្ដូរសម្បុរស្រអែមសណ្ដែកបាយចេញ ដោយការលាបឡេឱ្យស។ កញ្ញាបន្តថា ដំបូងឡើយនាងខកចិត្ត និងខ្មាសអៀន តែនាងប្រឹងជំនះលើផ្នត់គំនិតនេះ ដោយប្ដេជ្ញាថានឹងមិនប៉ះពាល់សារធាតុគីមីទាំងនោះឡើយ។ កញ្ញា ម៉េង ម៉ាណ្ណី៖ «វាឮជាប្រចាំ រហូតដល់ថ្ងៃមួយនោះ គាត់ (គ្រូបង្រៀន) ធ្លាប់យករូបរាងខ្ញុំ យកសម្រស់របស់ខ្ញុំហ្នឹង ទៅធៀបជាមួយនិងមិត្តភក្តិស្រីខ្ញុំម្នាក់ដែលគាត់មានសម្បុរស។ វាប៉ះពាល់ផ្លូវចិត្តខ្ញុំភ្លាមៗដែរ។ ខ្ញុំចាប់ផ្តើមស្ងាត់ ហើយខ្ញុំនិយាយថា "វាមិនគួរជារឿងដែលលេងសើចទេ"។ មកដល់ឥឡូវហ្នឹង (ស្បែក) រាងភ្លឺ ដោយសារតែវ័យរបស់យើង ឬក៏យើងចេះថែខ្លួនជាងមុនទៅ ប៉ុន្តែខ្ញុំអត់ដែលបានផ្លាស់ប្តូរសម្បុររបស់ខ្ញុំដោយសារការលាបឡេអីទេ»។ យ៉ាងណា ផ្នត់គំនិតស្តង់ដារសម្រស់ «ស្បែកសទើបស្អាត» បានវិវត្តកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈកំណើនផលិតផលគ្រឿងសម្អាងពោរពាសលើទីផ្សារ។ ដើម្បីទាក់ទាញអតិថិជន អាជីវករ ឬម្ចាស់ម៉ាកផលិតផលមួយចំនួន បានប្រើប្រាស់ទីផ្សារបោកប្រាស់ តាមរយៈការជួលបុគ្គលសាធារណៈដែលមានអ្នកតាមដានច្រើនមកផ្សព្វផ្សាយ អមជាមួយឃ្លាភ្ញោចអារម្មណ៍និយាយពីគុណភាពផលិតផល ដូចជា លាប ៣ ថ្ងៃស សភឿក សស្លេក សពីខាងក្នុង គ្មានជាតិម្សៅ លាបទៅប្រឡាក់អាវសងលុយ ឬការបង្កើតរូបភាពក្លែងក្លាយប្រៀបធៀបមុន និងក្រោយពេលប្រើ ដើម្បីទាក់ទាញអ្នកទស្សនាឱ្យទិញដោយខ្វះការពិចារណា។ នាយិកានៃអង្គការក្លាហាន អ្នកស្រី ម៉ៅ ម៉ាប់ លើកឡើងថា ការកើនឡើងនៃស្តង់ដារសម្រស់ ដូចជាការតម្រូវឱ្យមានស្បែកស ឬរាងស្លីម ទើបហៅថាស្អាតនោះ កំពុងបង្កសម្ពាធយ៉ាងខ្លាំងដល់ស្ត្រី និងយុវតី។ អ្នកស្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដោយអ្នកផលិត និងអ្នកផ្សព្វផ្សាយគ្រឿងសម្អាងត្រូវមានភាពស្មោះត្រង់មិនភូតភរ រីឯអាជ្ញាធរត្រូវពង្រឹងការត្រួតពិនិត្យគុណភាព និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុខភាពសាធារណៈ។ អ្នកស្រីបន្តថា៖ «ការថែរក្សារូបរាង គឺវាជារឿងល្អ ប៉ុន្តែសូមធ្វើវាដើម្បីសុខភាព ដើម្បីសេចក្តីរីករាយ ឬសុភមង្គលសម្រាប់ខ្លួនឯង មិនមែនយើងធ្វើដោយសារតែយើងមានសម្ពាធពីសង្គម ឬធ្វើដោយសារតែយើងប្រៀបធៀបជាមួយអ្នកដទៃនោះទេ។ ស្ត្រីម្នាក់ៗសុទ្ធតែមានរឿងរ៉ាវ បទពិសោធន៍ និងភាពស្រស់ស្អាតរៀងៗខ្លួន»។ ការប្រឹងរត់តាមស្តង់ដារសម្រស់ដោយខ្វះព័ត៌មាន បានបន្សល់ទុកនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ជនរងគ្រោះជាច្រើនមិនត្រឹមតែត្រូវប្រឈមនឹងការខូចខាតស្បែកមុខអចិន្ត្រៃយ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវជួបប្រទះនូវវិបត្តិផ្លូវចិត្ត ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ការបាត់បង់ឱកាសការងារ និងការមិនហ៊ានចូលរួមក្នុងសង្គមទៀតផង។ ជនរងគ្រោះពីការប្រើគ្រឿងសម្អាងគ្មានគុណភាព គឺអ្នកស្រី រ៉ូម៉ា ដដែលបានឱ្យដឹងថា ទោះបីបច្ចុប្បន្ន ស្បែកអ្នកស្រីធូរស្រាលបន្តិចក្រោយបញ្ឈប់ការប្រើប្រាស់ និងងាកទៅរកផលិតផលដែលមានស្តង់ដារ ប៉ុន្តែស្លាកស្នាម និងការឈឺផ្សារលើស្បែកមួយពេលៗ នៅតែចាក់ដោតធ្វើឱ្យអ្នកស្រីសោកស្ដាយស្បែកធម្មជាតិ។ អ្នកស្រីទម្លាយឱ្យដឹងបន្ថែមថា អ្នកស្រីធ្លាប់ខ្ចីបុលប្រាក់ដើម្បីយកទិញគ្រឿងសម្អិតសម្អាងទាំងនោះ ព្រោះបើមិនបន្តប្រើ វានឹងធ្វើឱ្យស្បែកអ្នកស្រីត្រឡប់ទៅសភាពដើម ហើយពេលខ្លះកាន់តែដុនដាបជាងមុន។ អ្នកស្រី រ៉ូម៉ា៖ «ដល់ថ្នាក់បងខ្ចីលុយមេជាងណា៎! ពេលហ្នឹងបងអត់ទាន់បានប្រាក់ខែ ហើយចៃដន្យអីវាអស់ ទៅវារមាស់ បងទៅខ្ចីលុយគេយកទៅទិញលាប បងខ្ចីលុយមេជាង ៥ ម៉ឺន ខ្ចីយកទៅទិញលាប»។ ក្នុងពេលផ្ដល់បទសម្ភាស អ្នកស្រីបានលើកឡើងចំៗពីផលិតផលក្នុងស្រុកមួយចំនួន ដែលធ្វើឱ្យស្បែកអ្នកស្រីប្រតិកម្ម។ ផលិតផលទាំងនោះសុទ្ធសឹងជាម៉ាកល្បីៗ និងមានអ្នកប្រើប្រាស់ច្រើន។ ដំបូងឡើយអ្នកស្រីបន្ទោសស្បែកខ្លួនឯងថាប្រើផលិតផលមិនត្រូវ និងមិនហ៊ាននិយាយជាសាធារណៈព្រោះខ្លាចគេប្ដឹង…

    ២៩ កក្កដា ២០២៦News PK

  • ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្នុងខេត្តស្ទឹងត្រែង

    ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភូមិភាគឦសាន, ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦»។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីបន្ថែមមានដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសាន ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋានផងដែរ។  ក្រៅពីនេះ ក្រសួងក៏មានវេទិកាជជែកស្តីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦» និងកម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជនក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» រួមទាំងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី។ ពលរដ្ឋរស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងជាជនជាតិកួយ អ្នកស្រី យឹម​ សុធី លើកឡើងថា អ្នកស្រីមិនសូវជាដឹងអំពីព័ត៌មានជូនដំណឹងរបស់ក្រសួងពីព្រឹត្តិការណ៍នេះប៉ុន្មានទេ ប៉ុន្តែទើបបានដឹងព័ត៌មានខ្លះពីអ្នកស្គាល់ដែលជាអ្នកធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំមុនៗ។  អ្នកស្រីបញ្ជាក់ថា នឹងយកកសិផល និងដំណាំវល្លិ៍ជាច្រើនមុខដែលមានប្រចាំតំបន់ ដើម្បីចូលរួមដាក់បង្ហាញក្នុងកម្មវិធីខាងលើដែរ។ ប្រភពដដែលនិយាយថា៖​ «ភូមិដែលរស់នៅគឺនៅឆ្ងាយពីតំបន់ទេសចរណ៍ ការលក់ដូរក្នុងភូមិក៏ស្រួលលក់ដែរទេបើសិនជាមាន ជួនកាលអ្នកភូមិគាត់ទិញហូប ហើយសព្វថ្ងៃក៏ដាំសណ្ដែក ត្រសក់​ ត្រប់ ត្រកួន ននោង ម្ទេស សម្រាប់ហូបរាល់ថ្ងៃ និងលក់តិចតួច»។ ក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងកន្លងមកថា​ តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងក្លាយជា «រដូវកាលមាស» ដែលនាំមកនូវស្នាមញញឹម ការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕

    ២៩ កក្កដា ២០២៦លីហ្សា ផុន

  • ការប្រយុទ្ធគ្នាត្រូវបញ្ចប់ តែសិស្សខ្មែរនៅទល់ដែនរៀនទាំងតានតឹងផ្លូវចិត្តនិងភិតភ័យ

    ព្រះវិហារ៖ ក្នុងបន្ទប់រៀនមួយនៃវិទ្យាល័យស្រអែម ស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃ សំឡេងផ្ទុះដ៏កក្រើកមួយបានលាន់ឮឡើង នាវេលាប្រមាណម៉ោង ១ រសៀល។ រំពេចនោះ សិស្សថ្នាក់ទី១២ ដែលកំពុងសិក្សា បានស្រែកភ័យស្លន់ស្លោ ហើយអ្នកខ្លះស្រវេស្រវាប្រមូលសម្ភារ បម្រុងចាកចេញពីសាលាភ្លាមៗ ដោយគិតថាស្ថានការណ៍ប្រយុទ្ធនៅតាមព្រំដែនបានផ្ទុះឡើងជាថ្មី។ ប៉ុន្តែការពិត សំឡេងផ្ទុះនោះមិនមែនជាការបាញ់ប្រហារពីសមរភូមិទេ។ តែវាជាការបំផ្ទុះសំណល់​គ្រាប់ដែលនៅសេសសល់ពីការបាញ់ផ្លោងកន្លងមក ដោយក្រុមការងារស៊ីម៉ាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះបានបង្ហាញយ៉ាងច្បាស់ពីការភ័យព្រួយដែលនៅតែដក់ជាប់ក្នុងចិត្តសិស្សានុសិស្សនៅតំបន់ព្រំដែន។ គ្រូបន្ទុកថ្នាក់ទី១២ នៅវិទ្យាល័យស្រអែម មួយរូប លោក ចារ្យ ស ដែលរំលឹកពីហេតុការណ៍នោះ ថ្លែងថា បន្ទាប់ពីភាពតានតឹងនៅតាមព្រំដែនកើតឡើង ការផ្ដោតអារម្មណ៍លើការសិក្សារបស់សិស្សមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ លោកសង្កេតឃើញថា សិស្សជាច្រើនមានការព្រួយបារម្ភ និងពិបាកផ្ដោតលើមេរៀន ជាពិសេសនៅពេលទទួលបានព័ត៌មានពីមាត់មួយទៅមាត់មួយ ឬព័ត៌មានមិនផ្លូវការដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ លោក លើកឡើងថា មុនពេលមានភាពតានតឹងតាមព្រំដែន សិស្សមានភាពសកម្ម និងផ្ដោតអារម្មណ៍ល្អជាងបច្ចុប្បន្ន។ ប៉ុន្តែក្រោយមក ព័ត៌មានអំពីស្ថានការណ៍នៅជួរមុខ និងការផ្សព្វផ្សាយព័ត៌មានក្រៅផ្លូវការលើបណ្ដាញសង្គម បានជំរុញឱ្យពួកគេជជែកគ្នាក្នុងថ្នាក់ និងបាត់បង់ការយកចិត្តទុកដាក់លើការសិក្សា។ លោក និយាយថា «ដោយសារខ្ញុំបង្រៀនផ្ទាល់ជាមួយពួកគាត់ ហើយមុនសង្គ្រាមនិងក្រោយសង្គ្រាមគឺខុសគ្នា។ ភាគច្រើនពួកគាត់មានការភ័យព្រួយចំពោះស្ថានការណ៍ ពិសេសស្ថានការណ៍ដែលគាត់បានមើលតាមបណ្ដាញសារព័ត៌មានផ្សេងៗ នៅពេលដែលគេបង្ហោះថា ថ្ងៃនេះ ខ្ញុំត្រូវត្រៀមកន្លែងនេះហើយ ត្រូវត្រៀមកន្លែងនោះហើយ។ អ៊ីចឹងហើយពួកគាត់ព្រួយបារម្ភ អារម្មណ៍អត់មូលក្នុងការរៀន»។ លោក បន្ថែមទៀតថា មិនត្រឹមតែសំឡេងផ្ទុះប៉ុណ្ណោះទេ សូម្បីតែសំឡេងផ្គររន្ទះក៏អាចធ្វើឱ្យសិស្សមួយចំនួនមានអារម្មណ៍តក់ស្លុតផងដែរ។ ដើម្បីជួយកាត់បន្ថយអារម្មណ៍សិស្ស គ្រូបង្រៀនរូបនេះ ព្យាយាមលើកទឹកចិត្ត និងពន្យល់អំពីវិធានការសុវត្ថិភាព។ លោក ចារ្យ ស បានពន្យល់សិស្សថា កុំគិតច្រើន ប្រសិនបើមានស្ថានការណ៍គ្រោះថ្នាក់កើតឡើង កងកម្លាំងនៅជួរមុខនឹងផ្ដល់ព័ត៌មានជាមុន ហើយសាលាក៏បានរៀបចំផែនការបញ្ជូនសិស្សទៅកាន់ទីតាំងសុវត្ថិភាពដែរ។ ក្នុងចំណោមសិស្សប្រមាណ ៧០ នាក់ ដែលលោកទទួលបន្ទុក មានសិស្សចំនួន ១៥ នាក់ដែលឪពុកជាទាហាននៅជួរមុខ។ សម្រាប់សិស្សក្រុមនេះ លោកថា ការព្រួយបារម្ភមានកម្រិតខ្ពស់ជាងគេ ព្រោះពួកគេទទួលបានព័ត៌មានដោយផ្ទាល់ពីឪពុក ឬសាច់ញាតិដែលកំពុងស្ថិតនៅតំបន់ប្រឈម។ យ៉ាងណា ពួកគេក៏បានត្រៀមខ្លួន និងការយល់ដឹងអំពីស្ថានការណ៍ច្រើនជាងសិស្សដទៃផងដែរ។ ភាពតានតឹងនេះមិនត្រឹមតែប៉ះពាល់ដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រូបង្រៀន​ដូច លោក ចារ្យ ស ដែរ ដោយលោកផ្ទាល់ក៏ត្រៀមសម្ភារ និងថវិកាមួយចំនួនសម្រាប់ករណីត្រូវជម្លៀសទៅកន្លែងមានសុវត្ថិភាព។ បើតាមក្រសួងព័ត៌មាន មានវិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានមិនពិត រួមមាន ពិនិត្យប្រភព; ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយស្ថាប័នព័ត៌មានដទៃទៀត; ត្រិះរិះពិចារណាពេលអាន; ពិនិត្យភស្ដុតាង (សម្ដីអ្នកជំនាញ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់); សង្កេតរូបភាព (ក្លែងក្លាយ ឬកាត់ត); និងតើស្ដាប់ទៅសមហេតុផល ឬអត់។ ក្រសួងព័ត៌មាន ឱ្យដឹងដែរថា ក្នុងអំឡុងពេលឈ្លានពានពីថៃលើកទី២ គិតត្រឹមថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយចំនួន ២១៨ ករណី ដែលថៃបានបង្កើតឡើង ដើម្បីបំភ្លៃ ប្រឌិតខុសពីការពិត ក្នុងគោលបំណងបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ រីឯនាយករងវិទ្យាល័យស្រអែម លោក ស៊ុន ប៊ុនធី លើកឡើងថា សិស្សានុសិស្សនៅមិនទាន់អាចបំបាត់ក្ដីបារម្ភអំពីស្ថានការណ៍ព្រំដែនបាននៅឡើយទេ។ លោក កត់សម្គាល់ថា សិស្សភាគច្រើនទទួលបានព័ត៌មានពីឪពុកម្ដាយ និងអាណាព្យាបាល ខណៈគ្រួសារខ្លះថែមទាំងមិនឱ្យកូនមករៀន នៅពេលដែលគេយល់ថា ស្ថានការណ៍មិនសូវល្អ។ ផលប៉ះពាល់នេះក៏ឆ្លុះបញ្ចាំងតាមរយៈចំនួនសិស្សដែលបានថយចុះពីចំនួនសិស្សសរុប ៥៤៥ នាក់ បច្ចុប្បន្ននៅសល់ប្រមាណ ៤៦៥ នាក់ប៉ុណ្ណោះ ដោយសារគ្រួសារមួយចំនួនបានផ្លាស់ទីទៅរស់នៅកន្លែងផ្សេងក្រោយការផ្ទុះជម្លោះ។ ទោះបីជាប្រឈមនឹងសម្ពាធផ្លូវចិត្ត និងភាពមិនប្រាកដប្រជាក៏ដោយ នាយករងរូបនេះ ថា សាលា បានសម្រេចអនុវត្តការលួងលោមផ្លូវចិត្ត និងលើកទឹកចិត្តសិស្សឱ្យផ្ដោតលើការសិក្សា ដោយធានាថា ពួកគេនឹងមិនត្រូវទុកឱ្យប្រឈមគ្រោះថ្នាក់ដោយគ្មានការការពារឡើយ។ លោកបន្ថែមថា៖ «យើងបានណែនាំថា យើងរៀន រៀនទៅ កុំខ្វល់អី ចាំដល់ពេលវេលាដែលស្រុក​មានបញ្ហា យើងមិនទុកឱ្យប្អូននៅហ្នឹងទេ យើងអាចនាំប្អូនទៅកន្លែងសុវត្ថិភាពហើយ។ នេះជាការលួងលោមផ្លូវចិត្តរបស់គាត់»។ នៅរង្វង់មូលស្រអែម អ្នកលក់ភេសជ្ជៈម្នាក់គឺអ្នកស្រី វង់ សុខហេង បានរៀបរាប់ពីការផ្លាស់ប្ដូររបស់កូនប្រុសអាយុ ១៣ ឆ្នាំរបស់ខ្លួនថា ក្រោយពេលវិលត្រលប់មកផ្ទះសម្បែង និងទើបចូលរៀនវិញបានថ្មីៗ កូនរបស់គាត់នៅតែមានអាការភ័យខ្លាច។ ប៉ុន្តែពេលនេះ ស្ថានភាពផ្លូវចិត្តបានប្រសើរឡើង ហើយអាចត្រឡប់ទៅផ្ដោតលើការសិក្សាវិញបាន។ អ្នកស្រី និយាយថា៖ «បើសម្រាប់កូនខ្ញុំអត់អី រៀនគ្រាន់។ សង្កេតថា កាលដំបូងៗមុនកើតហេតុភ្លាមៗហ្នឹង គឺកូន រាងភ័យដែរ ឱ្យតែឮអីអត់បានទេ ដល់ឥឡូវគាត់រាងអត់អីទេ រាងធម្មតា ផ្ដោតអារម្មណ៍លើការរៀនវិញ ប្រឹងរៀន ខ្លាចប្រឡងធ្លាក់»។ រឿងរ៉ាវនៅវិទ្យាល័យស្រអែម បង្ហាញថា ទោះបីសង្គ្រាមមិនបានផ្ទុះម្ដងទៀត និងភាពតានតឹងមិនបានកើតឡើងនៅក្នុងបរិវេណសាលាដោយផ្ទាល់ក៏ដោយ ក៏ព័ត៌មានក្រៅផ្លូវការ…

    ២៩ កក្កដា ២០២៦សុភានុត វ៉ា

  • ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះ មានជីវភាពលំបាក និងអនាគតមិនច្បាស់លាស់

    ពលរដ្ឋរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល កំពុងប្រឈមនឹងស្ថានភាពលំបាក បើទោះបីជាគម្រោងមហាសាលនេះ គឺជាក្ដីសង្ឃឹមនៃដែនអាកាសថ្មីរបស់ប្រទេសកម្ពុជាក្ដី។ សម្រាប់ពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានទៅរស់នៅលើទីតាំងថ្មី អះអាងថា ពួកគេពុំមានជីវិតសុខស្រួលដូចការរំពឹងទុកនោះទេ ខណៈពលរដ្ឋមិនព្រមរើ ហើយបន្តក្រាញននៀលរស់នៅលើទំនប់ក្បែរនោះ ក៏កំពុងបារម្ភពីអនាគតដែលមិនច្បាស់លាស់។ ពលរដ្ឋមួយភូមិដែលធ្លាប់រស់នៅអាស្រ័យនឹងការនេសាទ និងធ្វើស្រែប្រាំងដើម្បីចិញ្ចឹមជីវិត នៃភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលនេះពួកគេជាង ១០០ គ្រួសារ នៅចងចាំត្រឹមតែឈ្មោះហៅប៉ុណ្ណោះ ត្បិតភូមិឋានដែលធ្លាប់អ៊ូអរនៅជាប់បឹងធម្មជាតិដ៏ធំល្វឹងល្វើយ ជាមួយសកម្មភាពចែវទូកដាក់មងយកត្រីមួយនេះ នៅពេលនេះ គឺលែងមានសម្រាប់ពួកគេដូចមុនទៀតហើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ខំចិត្តរុះរើផ្ទះចោលទាំងស្រុង ដោយសារភូមិត្រូវរំលាយ ហើយមករស់នៅក្នុងផ្ទះថ្មទាបផ្ទាល់ដី ប្រក់ដោយស័ង្កសី ទំហំ ៥ គុណនឹង ២០ ម៉ែត្រ លើដីទួលដែលក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានឈ្មោះ អូស៊ីអាយស៊ី (OCIC) ទើបចាក់ថ្មីនៅក្បែរប្រឡាយទឹកដែលខណ្ឌចែកគម្រោងព្រលាន និងស្រែអ្នកភូមិ។ ចំណែកពលរដ្ឋប្រមាណ ៥០០ គ្រួសារទៀត បន្តក្រាញននៀលមិនបោះបង់ផ្ទះសម្បែងឡើយ បើទោះជាពួកគេរស់នៅលើខ្នងប្រឡាយក្បែរព្រលាន ដែលក្រុមហ៊ុនអភិវឌ្ឍន៍ អូស៊ីអាយស៊ី បានបាញ់ថ្នាំក្រហមលើជញ្ជាំងផ្ទះឱ្យចាកចេញយ៉ាងណាក្ដី។ នៅពេលធ្វើដំណើរចូលទៅកាន់តំបន់ព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្ដាល ទិដ្ឋភាពដែលអ្នកធ្វើដំណើរបានឃើញ គឺការអភិវឌ្ឍដ៏ធំសម្បើម និងទំនើប។ អគារធំៗកំពុងលេចត្រដែត ខណៈហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងបន្តសាងសង់ ហើយគម្រោងនេះត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃ ការរីកចម្រើន និងអនាគតថ្មីរបស់កម្ពុជា។ ប៉ុន្តែនៅមិនឆ្ងាយពីភាពទំនើប និងអស្ចារ្យនៃព្រលានយន្តហោះនេះ គេអាចឃើញទិដ្ឋភាពមួយទៀតដែលខុសគ្នាយ៉ាងដាច់ស្រឡះ នោះគឺផ្ទះពលរដ្ឋរងផលប៉ះពាល់ ដែលត្រូវបានផ្លាស់ទីទៅរស់នៅក្នុងលំនៅឋានដែលក្រុមហ៊ុនរៀបចំឱ្យ។ ខាងក្រៅផ្ទះទាំងនេះ អាចមើលទៅឃើញថ្មី និងមានរូបរាងស្អាត ប៉ុន្តែសម្រាប់អ្នករស់នៅខាងក្នុង វាប្រៀបដូចជាការចាប់ផ្តើមជីវិតថ្មីដែលមិនងាយស្រួលឡើយ។ ពួកគេត្រូវប្រឈមនឹងការលំបាកក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីត្រូវចាកចេញពីទីលំនៅចាស់។ យុវជនមួយរូបកំពុងអង្គុយចុចទូរស័ព្ទលើគោយន្តក្បែរផ្ទះដែលក្រុមហ៊ុនសង់ថ្មី ជាមួយក្មេងៗមួយចំនួន គឺលោក ជឿន សង្ហា ប្រាប់ប្រជាកាសែតថា ការមករស់នៅទីនេះជាង ៣ ឆ្នាំ គ្រួសាររបស់លោកមិនទទួលបានក្ដីសង្ឃឹមថ្មី លើសពីភូមិចាស់ គឺភូមិសាលាតាព្រហ្ម ទីដែលលោកកើត និងធំធាត់នោះឡើយ។ លោក រៀបរាប់ថា កាលនៅភូមិចាស់ ឪពុកម្ដាយលោកអាចនេសាទបានត្រីលក់ដូរជាប្រចាំ ហើយជីវភាពក៏ល្អប្រសើរជាងនេះ បើទោះបីពួកលោក រស់នៅគ្មានភ្លើងអគ្គិសនីប្រើដូចបច្ចុប្បន្នក្ដី។ យុវជនវ័យ ១៩ ឆ្នាំរូបនេះអះអាងថា ការរស់នៅក្នុងផ្ទះក្រុមហ៊ុនសង់ឱ្យនេះ វាខុសប្លែកទាំងស្រុងពីភូមិចាស់របស់លោក ដែលត្រូវចំណាយតិច ហើយរកប្រាក់បានច្រើនជាង។ បច្ចុប្បន្ន លោក ជឿន សង្ហា ធ្វើការជាអ្នកបើកគ្រឿងចក្រជីកដីឱ្យក្រុមហ៊ុនមួយក្នុងគម្រោងព្រលានថ្មីនេះ។ លោក ជឿន សង្ហា បន្ត៖ «រាល់ថ្ងៃឪពុកខ្ញុំចិញ្ចឹមចៀមតិចតួចបន្ថែមនៅវាលស្រែក្រោយផ្ទះនេះ ណាមួយការងារបន្ទាប់បន្សំគាត់ទៅរកត្រីនៅបឹងភូមិចាស់ ដែលក្រុមហ៊ុនកំពុងចាក់ដីបំពេញ តែរកមិនសូវបានទេ ហើយម៉ែនិងប្អូនស្រីធ្វើការរោងចក្រម្ដុំបាទី។ ឯប្អូនស្រីតូចមួយនៅរៀនបឋម»។ យុវជនដដែលបន្តថា ទោះមកនៅទីនេះយូរហើយ តែលោកហាក់មិនទាន់ស៊ាំនឹងស្ថានភាពក្ដៅហួតហែង ពិសេសដំបូលផ្ទះប្រក់ស័ង្កសីទាបពិបាកទ្រាំរស់នៅ។ លោកថា ស្ថានភាពភូមិថ្មីនេះក៏ស្ងាត់ ដោយសារគ្រួសារខ្លះបានលក់ផ្ទះដែលក្រុមហ៊ុនដោះដូរ ហើយទៅរស់នៅក្នុងភូមិកំពង់តាឡុងជាមួយសាច់ញាតិ។ អតីតអ្នកភូមិសាលាតាព្រហ្មម្នាក់ទៀត គឺលោក ផន សុខនៀង ដែលទើបលក់ផ្ទះពីទីនេះទៅរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង រៀបរាប់ទាំងទឹកមុខស្រពោនថា លោកពុំមានការងារធ្វើជាប់លាប់ឡើយ ដោយសារលោកគ្មានចំណេះជំនាញ និងពុំបានរៀនសូត្រជ្រៅជ្រះ។ បុរសមាឌស្គមរូបនេះបញ្ជាក់ថា លោកតែងដើររកការងារសំណង់ធ្វើ ដោយបានកម្រៃគិតជាថ្ងៃ ក្នុងការចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។ លោក ផន សុខនៀង៖ «ផ្ទះនៅទីនេះខ្ញុំលក់ហើយ បានលុយទៅទិញដីជាប់បងប្អូននៅភូមិកំពង់តាឡុង ហើយធ្វើផ្ទះឱ្យកូនប្រពន្ធនៅ។ កូនទៅរៀនស្រួលក្បែរសាលាបឋមសិក្សាកំពង់តាឡុង។ កាលព្រលានទើបកាប់ឆ្ការ ខ្ញុំបានធ្វើការនៅហ្នឹងដែរ ជាបែបស៊ីឈ្នួលប្រចាំថ្ងៃ»។ ទាំងយុវជន ជឿន សង្ហា និងលោក ផន សុខនៀង អះអាងប្រហាក់ប្រហែលគ្នាថា ពួកគេពីមុនធ្លាប់តែរកត្រីលក់នៅផ្សារ។ ស្របពេលគ្នានោះ កុមារីវ័យ ១០ ឆ្នាំម្នាក់ បន្ទរថា ម៉ាក់កាលនៅភូមិចាស់ រកត្រីលក់បានលុយ ទិញខ្សែកមាសបានពាក់ ប៉ុន្តែបច្ចុប្បន្នលែងមានលុយហើយ។ ចំណែកម្ដាយកុមារីនោះក៏សើច ហើយលាន់មាត់ថា ឥឡូវនេះឱ្យតែបានរួចម្ហូប ទឹក ភ្លើង បានហើយ ទៅមុខចាំគិតទៀត! ចំណែកអតីតអ្នកភូមិដោល ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង លោកស្រី ចក់ រ៉េន ដែលទើបមករស់នៅទីតាំងថ្មីនេះជាមួយគ្រួសារ ថ្លែងប្រាប់ប្រជាកាសែតបណ្ដើរធ្វើត្រីបណ្ដើរថា រាល់ថ្ងៃលោកស្រីគ្មានរបរអ្វីក្រៅពីប្រមូលត្រីដែលប្ដីរកបានពីបឹង ៥០០ ដែលក្រុមហ៊ុនកំពុងចាក់បំពេញ ទៅលក់នៅផ្សារភូមិចាស់ដែលធ្លាប់រស់នៅក្នុងនោះទេ។ លោកស្រីអះអាងថា របររកត្រីនេះកាន់តែខ្សត់ទៅៗ ប៉ុន្តែលោកស្រីហាក់គ្មានជម្រើសអ្វីនោះទេ ព្រោះវ័យអ្នកស្រីច្រើន រោងចក្រកាត់ដេរគេមិនទទួលឱ្យចូលធ្វើការឡើយ។ ក្រឡេកទៅមើលត្រីក្នុងកន្ធុនជ័ររបស់អ្នកស្រីមានប្រមាណជាង ២ គីឡូក្រាម ចម្រុះប្រភេទជាកូនត្រីតូចៗដែលទើបលើកពីទឹក ដើម្បីសម្អាតមុនយកទៅលក់នៅផ្សារក្នុងភូមិចាស់របស់គាត់។ អ្នកស្រី ចក់ រ៉េន៖ «ឥឡូវនៅបឹងខ្លះគេមិនទាន់លុបអស់ តែអស់ពីបឹង ៥០០…

    ២៩ កក្កដា ២០២៦News PK

  • លោក កឹម សុខា៖ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរ រងការរំលោភបំពានធ្ងន់ធ្ងរពីថៃឈ្លានពាន

    អតីតអនុប្រធានទី១រដ្ឋសភានិងជាមេបក្សប្រឆាំងដែលទើបតែរួចពីឃុំឃាំងនៅក្នុងផ្ទះ លោក កឹម សុខា លើកឡើងថា ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ កំពុងរងការរំលោភសិទ្ធិមនុស្សមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិរស់រាន លំនៅឋាន ប្រកបមុខរបរ និងសិទ្ធិទទួលបានការអប់រំជាដើម ដោយការឈ្លានពានរបស់ថៃ។លោកថ្លែងបែបនេះទៅកាន់បណ្ដាជននៅជំរំភៀសសឹកមួយក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។ លោក កឹម សុខា ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកលើកដំបូងនៅខេត្តបន្ទាយមានជ័យក្រោយការជាប់ឃុំអស់រយៈពេលជិត ១០ឆ្នាំ។ បើតាមឃ្លីបវីដេអូដែលប្រជាកាសែតទទួលបាន លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋភៀសសឹកថា លោកនឹងព្យាយាមរកដំណោះស្រាយតាមរយៈយន្តការអន្តរជាតិ ដោយប្រាប់ឱ្យជួយពលរដ្ឋខ្មែរឱ្យឆាប់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ជាពិសេសដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ។ លោកបន្ថែមថា កន្លងមក លោកបានប្រាប់ប្រទេសជាមិត្តដែលស្រឡាញ់សិទ្ធិមនុស្សផងដែរថា ពលរដ្ឋខ្មែរភៀសសឹកកំពុងរងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិលំនៅឋាន សិទ្ធិចិញ្ចឹមជីវិត សិទ្ធិរស់រាន សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការអប់រំរបស់កុមារជាដើម ដោយសារការឈ្លានពានរបស់ថៃ។ លោកនិយាយថា៖ «ថ្ងៃនេះ ខ្ញុំបានមកឃើញផ្ទាល់ទៀតនូវការលំបាករបស់បងប្អូន ទៅវិញប្រាប់ឱ្យគេ (សហគមន៍អន្តរជាតិ) មកជួយបងប្អូនទៀត ជួយមិនមែនតែបងប្អូនជួបប្រទះតែមួយមុខទេ ជួយដោះស្រាយបញ្ហាព្រំដែននេះ បញ្ហាអធិបតេយ្យភាព បញ្ហាទឹកដីយើងនេះ។ ទោះបីខ្ញុំមិនមែនតំណាងរដ្ឋាភិបាលដែលត្រូវដោះស្រាយ តែខ្ញុំជំរុញឱ្យមិត្តទាំងឡាយណាដែលគេចង់ជួយខ្មែរ សូមជួយបញ្ចប់ជម្លោះហ្នឹងទៅ។ រក្សាទឹកដីផ្ទះសម្បែងឱ្យមកបងប្អូនវិញមក ទៅវិញខ្ញុំសុំគេទៀត»។ ជុំវិញការលើកឡើងនេះ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ការថ្លែងរបស់លោក កឹម សុខា ជាសញ្ញាដ៏ល្អក្នុងការរួមចំណែកលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកដែលកំពុងរស់នៅយ៉ាងលំបាក។ លោកនិយាយថា៖ «យើងយល់ឃើញថា នយោបាយឥតកែប្រែរបស់លោកប្រធាន កឹម សុខា ពាក់ព័ន្ធជាមួយនឹងការគោរពសិទ្ធិមនុស្ស។ ដូច្នេះជារឿងមួយដ៏ល្អដែលលោកចូលរួមចំណែកលើកកម្ពស់ លើកទឹកចិត្តដល់បងប្អូនជនភៀសសឹកខ្មែរ ដែលកំពុងតែពិបាករស់នៅក្នុងជំរំសព្វថ្ងៃ»។ ចំណែកអ្នកវិភាគនយោបាយលោក មាស នី មានប្រសាសន៍ថា ការចុះជួបពលរដ្ឋភៀសសឹករបស់លោក កឹម សុខា គ្រាន់តែជាការអនុវត្តសិទ្ធិរបស់ពលរដ្ឋធម្មតា ព្រោះច្បាប់បានរារាំងលោកក្នុងការធ្វើនយោបាយហើយ។ លោកនិយាយថា៖ «បើគាត់គ្រាន់តែទៅជួបពលរដ្ឋធម្មតា អាហ្នឹងជាសិទ្ធិសាមញ្ញរបស់គាត់ដែលជាមន្ត្រីអ្នកនយោបាយដែលគេស្គាល់ច្រើន សំខាន់កុំឱ្យតែគាត់ឆ្លៀតឱកាសនេះយកធ្វើសារនយោបាយ អាហ្នឹងបានវាខុស»។ នៅមុនពេលចុះជួបពលរដ្ឋភៀសសឹក លោក កឹម សុខា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងពីបំណងចង់ឃើញការផ្សះផ្សាជាតិ និងប្រាប់មន្ត្រី UN រូបនេះឱ្យជួយពលរដ្ឋខ្មែរភៀសសឹកដែលកំពុងរងការរំលោភសិទ្ធិមនុស្សដោយសារសង្គ្រាមព្រំដែនខ្មែរ-ថៃ។ កាលពីចុងខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសជាប់ពន្ធនាគារ ២៧ឆ្នាំ ប៉ុន្តែទោសបន្ថែមពាក់ព័ន្ធនឹងសិទ្ធិធ្វើនយោបាយ រួមទាំងបម្រាមចេញទៅក្រៅប្រទេសរយៈពេល ៥ឆ្នាំ នៅដដែល។ យ៉ាងណា នៅមួយថ្ងៃមុនការជួបជជែកគ្នារវាងអតីតមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស UN លោក អេនឌ្រូ ព្រះមហាក្សត្របានត្រាស់បង្គាប់លើកលែងទោសបន្ថែមលោក កឹម សុខា ត្រង់ចំណុចហាមចាកចេញទៅក្រៅប្រទេស ដែលបានន័យថា លោក សុខា អាចធ្វើដំណើរទៅក្រៅប្រទេស ចាប់ពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ តទៅ៕

    ២៨ កក្កដា ២០២៦សុភានុត វ៉ា

  • ជនបរទេស ៥៥នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ត្រូវចាប់ខ្លួនទៅស្នងការដ្ឋាន

    សមត្ថកិច្ចចម្រុះពីខណ្ឌចំការមន និងអាជ្ញាធររាជធានីភ្នំពេញជាដើម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួន និងបញ្ជូនជនបរទេសចំនួន ៥៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ការនេះធ្វើឡើងក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារ PRINCE HUAN YU ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមរយៈទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆែកឆេរអគារ PRINCE HUAN YU នៅក្បាលដីលេខ៧ ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រភពបន្តថា បន្ទាប់ពីពិនិត្យ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បុគ្គលទាំងនោះមាន ២សញ្ជាតិ ហើយក្នុងនោះ ១៣នាក់ គ្មានលិខិតឆ្លងដែន។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាកុំព្យូទ័រយួរដៃ (Laptop) ៨៨គ្រឿង ទូរស័ព្ទដៃ ៣៣០គ្រឿង កុំព្យូទ័រ All in One ៩គ្រឿង ដុំ WiFi ០៧គ្រឿង និង Tablet ១គ្រឿង។ អធិការដ្ឋាននគរបាលខណ្ឌចំការមន៖ «វិធានការបន្ត៖ សម្ភារវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជនបរទេសចំនួន ៥៥នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។ អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស បានប្រាប់ថា ជនបរទេសចំនួន ៥៥នាក់ ដែលសមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ជាជនជាតិចិន និងវៀតណាម។ លោកថា ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ មានកិច្ចសហការពីម្ចាស់អគារបានល្អ ហើយលោកឆ្លៀតអំពាវនាវទៅកាន់ម្ចាស់កន្លែងស្នាក់នៅ ឱ្យសង្កេត និងរាយការណ៍ករណីសង្ស័យឆបោកអនឡាញទៅអាជ្ញាធរ។ លោកថា៖ «សូមឱ្យម្ចាស់អគារផ្សេងៗ ក៏ដូចជាម្ចាស់លំនៅឋានផ្សេងៗដែលគាត់ជួល ត្រូវសង្ស័យចំពោះអ្នកជួលហ្នឹង និយាយចំពោះអ្នកជួលដែលអត់មានប្រវត្តិអីច្បាស់លាស់ ឱ្យគាត់រាយការណ៍មកអាជ្ញាធរយើង»។ ក្នុងរយៈពេល ១ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបានចំនួន ៦៦៥ទីតាំង រកឃើញជនសង្ស័យចំនួន ២ ៧៧៣នាក់ ក្នុងនោះមានចំនួន ២ ២០០នាក់ (ស្រ្តី ៣៥៣នាក់) កំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។ នេះបើតាមរបាយការណ៍ស្ដីពី «លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពដដែលឱ្យដឹងទៀតថា កម្ពុជាក៏បានបណ្ដេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ២១ ១០២នាក់ ក្នុងនោះមាន ៣៨សញ្ជាតិ។ ភាគច្រើននៃជនបរទេសដែលបានបណ្ដេញ ជាជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំ​អាត សាទរដែលកម្ពុជាបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាច្រើនករណី ជាពិសេសទីតាំងធំៗដែលប្រព្រឹត្តបទល្មើស។ ក៏ប៉ុន្តែលោកសង្កេតឃើញថា ក្រុមឆបោកតាមអនឡាញ បានបំបែកខ្លួនទៅប្រព្រឹត្តបទល្មើសដដែលនៅទីតាំងតូចៗវិញ។ លោកថា៖ «ការបង្ក្រាបនេះមានលក្ខណៈទ្រង់ទ្រាយធំ មានភាពវិជ្ជមានក៏ដោយ សមត្ថកិច្ចក៏ត្រូវបន្តការបង្ក្រាបតទៅទៀតតាមទីតាំងតូចៗ ដែលក្រុមឆបោកតាមប្រព័ន្ធអនឡាញនេះបានបំបែកខ្លួន ហើយទៅជួលផ្ទះ ជួលវីឡា និងជួលកន្លែងដែលតូចៗសម្រាប់ការប្រព្រឹត្តបន្តទៅទៀត»។ លោក អំ សំអាត ថា ដើម្បីឱ្យការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានជោគជ័យពេញលេញ សមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង និងលុបបំបាត់អំពើពុករលួយ។ ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ដោយការពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យផុងខ្លួនធ្វើការឱ្យក្រុមឆបោកតាមអនឡាញ។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ រួមមានទីសំណាក់ប្រមូលផ្ដុំ បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូជាដើម ដោយទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ព្រឹទ្ធសភាក៏បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥៕

    ២៨ កក្កដា ២០២៦សេរីហ្វុង ហុង

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្អាកការងារនាយនគរបាល ២រូបបន្ថែមទៀតករណីចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា

    ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចផ្អាកការងារនាយនគរបាលទេសចរណ៍ ២រូបបន្ថែម ដោយសារមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលទេស​ចរណ៍ធ្វើខុសតួនាទី ដោយបាននាំខ្លួនបុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា ទៅសួរចម្លើយ និងនាំទៅដកប្រាក់នៅធនាគារ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើង ដើម្បីសម្រួលដល់ដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច និងធានាឱ្យការស្រាវជ្រាវប្រព្រឹត្តទៅតាមនីតិវិធីច្បាប់។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ស សុខា នៅថ្ងៃទី២៧ ខែកក្កដា និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹង​ថា មន្ត្រីដែលត្រូវផ្អាកការងារបណ្ដោះអាសន្នរួមមាន វរសេនីយ៍ទោ ភូមិ ភិរម្យ ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងវរសេនីយ៍ទោ ដាម ឃុនប្រសិទ្ធ ជានាយរងការិយាល័យនីតិវិធី។ ករណីដដែលនេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃក៏បានសម្រេចផ្អាកការងារបណ្ដោះអាសន្នដូចគ្នាទៅលើ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោក រុន រ័ត្នវាសនា រួចទៅហើយដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងតាមរយៈបណ្ដាញតេឡេក្រាមរបស់លោកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ការផ្អាកការងារនេះ ជាវិធានការបណ្ដោះ​អាសន្ន ដើម្បីបើកផ្លូវឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវ និងកំណត់ការពិតក្នុងករណីនេះ។ លោកលើកឡើងបន្តថា ក្នុងគោលដៅចាត់នីតិវិធីបន្តតាមច្បាប់ ហើយករណីនេះពុំមែនជាការដកហូតមុខតំណែងទេ ដោយរង់ចាំលទ្ធផលដែលកម្លាំងជំនាញបន្តចុះស៊ើបអង្កេតស្រាវជ្រាវសិន។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការផ្អាកការងារបណ្ដោះអាសន្នលើមន្ត្រីនគរបាលទាំងបីរូបនេះ គឺស្របតាមនីតិវិធី និងជាវិធានការចាំបាច់ ដើម្បីធានាថាការស៊ើបអង្កេតអាចប្រព្រឹត្តទៅដោយឯករាជ្យ និងគ្មានការរាំងស្ទះ។ លោកបន្តថា ប្រសិនបើរកឃើញអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ត្រូវអនុវត្តតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ និងទំនុកចិត្តពីជនរងគ្រោះ និងពលរដ្ឋ ក៏ដូចជាធានាយុត្តិធម៌ក្នុងសង្គម។ លោកមានប្រសាសន៍ថា៖ «ក្រសួងមហាផ្ទៃគួរបន្តការតាមដាន និងពិនិត្យមើលទៅលើដំណើរការស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ចដែលមានភារកិច្ចក្នុងករណីនេះ ដើម្បីធានាបានការស្រាវជ្រាវ និងស៊ើបអង្កេត ប្រកបដោយតម្លាភាព និងយុត្តិធម៌។ ម្យ៉ាងវិញទៀត ក្រសួងមហាផ្ទៃគួរបន្តការបណ្ដុះបណ្ដាល និងការណែនាំតម្រង់ទិស ដើម្បីឱ្យមន្ត្រីនគរបាលអនុវត្តតួនាទី និងភារកិច្ចស្របតាមបទបញ្ជាកងកម្លាំងនគរបាលជាតិ គោលការណ៍ណែនាំ និងនីតិវិធីតាមផ្លូវច្បាប់ ដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។ សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា ចំនួន ២នាក់ បានបង្ហោះវីដេអូលើបណ្ដាញសង្គម ដោយអះអាងថា ពួកគេត្រូវបានកម្លាំងនគរបាលទេស​ចរណ៍នាំខ្លួនទៅសួរចម្លើយដោយខុសនីតិវិធី គំរាមកំហែង និងបង្ខំឱ្យប្រគល់ប្រាក់ជាង ៥០ម៉ឺនដុល្លារ។ ជុំវិញការចោទប្រកាន់នេះ នាយកដ្ឋាននគរបាលទេសចរណ៍បានបញ្ជាក់ថា ការនាំខ្លួនបុគ្គលិកទាំងពីរនាក់នៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០២៦ គឺធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា អាល់ ឌីវេឡុបម៉ិន ឯ.ក ដែលបានប្ដឹងពីការសង្ស័យថា មានការលួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ ហើយការសាកសួរធ្វើឡើងក្នុងគោលបំណងសាកសួរពាក់ព័ន្ធជុំវិញបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន៕

    ២៨ កក្កដា ២០២៦សូរាជីនី ពូ

  • រដ្ឋបាលស្រុកតាំងគោក ចេញមកបំភ្លឺករណីតំណាងពលរដ្ឋទាំង ៤៨គ្រួសារ ដែលឡើងមកតវ៉ានៅភ្នំពេញ

    រដ្ឋបាលស្រុកតាំងគោកបានបកស្រាយថា ដីដែលប្រជាពលរដ្ឋភូមិគោកត្របែក និងភូមិ​គោកអណ្ដែកស្នើសុំ ស្ថិតក្នុង «តំបន់៣» ជាតំបន់អភិរក្សដែលរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ និងមិនកាត់ឆ្វៀលជូនឡើយ។ ការបំភ្លឺនោះតបទៅនឹងសកម្មភាពរបស់ប្រជាពលរដ្ឋតំណាងគ្រួសារកសិករទាំង ៤៨គ្រួសារ ដែលបានធ្វើដំណើរមកកាន់ក្រសួងដែនដី ស្នើសុំអា​ស្រ័យ​ផលនៅលើដីទាំងអស់នោះ។ សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោក បកស្រាយថា ដីដែលប្រជាពលរដ្ឋបានស្នើសុំនេះ ស្ថិតលើទីតាំងតូចៗជាច្រើនដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀលជូន ស្ថិតក្នុងតំបន់៣ តាមដងទន្លេសាប។ លិខិតដដែលបន្តថា ការបង្កបង្កើនផលលើផ្ទៃដីនៅតំបន់២ ដែលរដ្ឋាភិបាលកាត់ឆ្វៀលជូន មិនត្រូវបានហាមឃាត់ឡើយ។ រដ្ឋបាលស្រុកតាំងគោក បន្តផ្សព្វផ្សាយ និងទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់នៅតំបន់៣ និងណែនាំឱ្យប្រជាពលរដ្ឋគោរពតាមគោលការណ៍របស់រដ្ឋាភិបាល មិនឱ្យបង្កបង្កើនផលនៅតំបន់ហាមឃាត់នេះ ព្រោះជាតំបន់ធនធានធម្មជាតិដែលត្រូវរក្សាទុកដើម្បីផលប្រយោជន៍ជាតិ។ នេះបើតាមសេចក្ដីព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោកខាងលើ។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ មកពីភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោល​បំណងស្នើសុំកិច្ចអន្តរាគមន៍ឱ្យពួកគេអាចអាស្រ័យផលលើដីចំនួន ២៣០ហិកតាឡើងវិញ ក្រោយអាជ្ញាធរហាមឃាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋមកពីភូមិគោកត្របែក អ្នកស្រី សួង យ៉ាង អាយុ ៥២ឆ្នាំ បដិសេធថា ប្រជាពលរដ្ឋមិនបានទៅទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ នោះទេ ដោយអ្នកស្រីអះអាងថា ប្រជាពលរដ្ឋអាស្រ័យផលលើដីដែលពួកគេមានស្រាប់ប៉ុណ្ណោះ។ អ្នកស្រីថា អ្នកស្រីអាស្រ័យផលលើដីចំនួន ៣ហិកតា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយមិនដែលមានអាជ្ញាធរណាមកហាមឃាត់ទេ។ អ្នកស្រីត្អូញត្អែរថា អ្នកស្រីគ្មានដីស្រែឯណា ក្រៅពីដីស្រែ ៣ហិកតា ដែលអ្នកស្រីកាន់កាប់នោះឡើយ។ អ្នកស្រីនិយាយថា៖ «ដីហ្នឹងខ្ញុំធ្វើតាំងពី១៩៩៣ អ៊ុនតាក់មក។ ដីខ្ញុំធ្វើតាំងពីនោះមករហូតហើយ មិនតិចឆ្នាំទេ។ ឥឡូវគាត់ [អាជ្ញាធរ] ថាដីហ្នឹងនៅតំបន់៣ គាត់ឈប់ឱ្យធ្វើ។ សព្វថ្ងៃប្រជាពលរដ្ឋនៅម្ដុំហ្នឹងទីពឹងលើដីប៉ុណ្ឹង អាស្រ័យផលដើម្បីរស់នៅ។ បើគេធ្វើបែបហ្នឹង ខ្ញុំបានអ្វីហូប?»។ អ្នកស្រីបន្ថែមថា៖ «សុំតែដីអាស្រ័យផលមកវិញទេ។ ដីដែលមិនធ្លាប់ធ្វើក៏មិនចង់បានដែរ។ អ៊ីចឹងបានចង់ស្នើសុំទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យគាត់ជួយអន្តរាគមន៍ឱ្យផង។ [...] រំពឹងតែលើដីប៉ុណ្ឹង ហើយបើគេបោះបង្គោលថាជាតំបន់៣ ហើយ តើមានអីសង្ឃឹមទៀត?»។ ពេលសួរពីការចែកប្លង់ដីជូនប្រជាពលរដ្ឋចំនួន ៨៨៩គ្រួសារ កាលពីខែឧសភា ឆ្នាំ២០២២ អ្នកស្រី សួង យ៉ាង អះអាងថា ប្រជាពលរដ្ឋខ្លះមានតែឈ្មោះ តែមិនទាន់បានប្លង់នោះឡើយ ក្នុងនោះមានរូបអ្នកស្រីម្នាក់ផងដែរ។ ចំណែកឯប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក លោក ទិត ថុល អាយុ ៣៦ឆ្នាំ លើកឡើងថា ដីដែលលោកអាស្រ័យផលមានចំនួន ២ហិកតា នៅតំបន់៣ ដោយដាំដំណាំស្រូវបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅពេលរដូវទឹកស្រក។ លោកអះអាងថា ការបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោកថា ប្រជាពលរដ្ឋធ្វើលើដីហាមឃាត់នៅតំបន់៣ គឺមិនខុសទេ តែប្រជាពលរដ្ឋធ្វើតែលើដីដែលអាស្រ័យផលស្រាប់តាំងពីយូរមកហើយ ចំណែកឯតំបន់៣ ទើបត្រូវបានកំណត់រយៈពេលចុងក្រោយ ៣ឆ្នាំប៉ុណ្ណោះ។ លោកនិយាយថា៖ «និយាយទៅដីនេះទើបតែហាមឃាត់រយៈពេល ២០២៤ មកទេ។ កាលពីមុនមិនដែលមានអ្នកហាមឃាត់ទេ ហើយប្រជាពលរដ្ឋធ្វើតែរហូតហ្នឹង។ សម្ដេច [លោក ហ៊ុន សែន] ក៏អនុញ្ញាតកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែរ ពេលលោកមកស្រុកតាំងគោកកាលពីខែឧសភា ឆ្នាំ២០១១»។ លោកបន្ថែមថា៖ «អត់ដីស្រែហ្នឹងដឹងតែលំបាកហើយបង ដោយសារតែខ្ញុំនេះត្រូវការដីស្រែដើម្បីចិញ្ចឹមជីវិត ណាមួយជំពាក់ធនាគារ។ បានដីហ្នឹងទៅគ្រាន់ធ្វើ ហើយមួយឆ្នាំធ្វើបានតែម្ដងទេ បានតែបីខែទេ ព្រោះផុតពីហ្នឹងទឹកទន្លេលិចបាត់»។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា ចំណុចដែលរដ្ឋបាលស្រុកតាំងគោកលើកឡើងថា ដីនៅតំបន់៣នោះជាដីស្ថិតនៅទីតាំងតូចៗ គឺមានន័យថា អាជ្ញាធរទទួលស្គាល់ពីការអាស្រ័យផលជាក់ស្ដែងរួចហើយ។ តែយ៉ាងណា លោកបន្តថា ប្រសិនបើដីនោះមានទីតាំងតូចៗ ដែលធ្វើឱ្យអាជ្ញាធរដែនដីពិបាកវាស់វែង អាជ្ញាធរគួរដោះដូរដីកន្លែងផ្សេង ជាទម្រង់ដីសម្បទានសង្គមកិច្ច ដើម្បីចែកឱ្យប្រជាពលរដ្ឋសម្រាប់ការអាស្រ័យផល។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលប្រសិនបើថាប្រជាពលរដ្ឋធ្វើមិនកើត ផ្ដល់ដីម្ដុំណាឱ្យគាត់ទៅ បើឆ្វៀលមិនកើត។ ដល់តែយើងមើលឃើញគាត់មានដីតូចៗច្រើន វាស់មិនបាន ទៅជាមិនឱ្យគាត់។ នេះជាហេតុផលមួយដែលធ្វើឱ្យគាត់ខាតបង់។ ដូច្នេះហើយបានជាគាត់នៅតែទាមទារ»។ លោកបន្ថែមថា៖ «បើសិនជាគាត់អត់ដី គាត់ខ្វះ រដ្ឋក៏មានកាតព្វកិច្ចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ដើម្បីបានជាផលប្រយោជន៍។ បើសិនជាគាត់មានហើយមិនផ្ដល់ឱ្យគាត់ បែរជាមិនវាស់ឱ្យ នេះជាការមិនយកចិត្តទុកដាក់ផ្ដល់ការវាស់វែងឱ្យពួកគាត់តាមលិខិត [លិខិត ស.ជ.ណ] ដែលគាត់បញ្ជាក់»។ នៅខែឧសភា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងដែនដីពិនិត្យកាត់ឆ្វៀលដីចេញពីតំបន់២ ឬតំបន់៣ ជូនប្រជាពលរដ្ឋផ្អែកលើស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នោះ ដោយថ្លឹងថ្លែងជាមួយកត្តាប្រវត្តិសាស្ដ្រ ជីវភាពប្រជាពលរដ្ឋ និងការអភិរក្សតំបន់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានសម្រេចកែ​សម្រួលផ្ទៃដីទំហំ ៦៣៦៥ហិកតា ស្មើនឹង…

    ២៨ កក្កដា ២០២៦ស៊ា អុឺង

  • ដំណាំត្រកួនវិលជុំ លើកស្ទួយជីវភាពពលរដ្ឋជាង២០០គ្រួសារនៅកំពត

    ការដាំត្រកួនវិលជុំ គឺជាបច្ចេកទេស ចែកដីជាច្រើនរង ដោយដាំដេញថ្ងៃគ្នា និងដកប្រមូលផលបណ្តាក់គ្នា។នៅពេលកសិករដករងទី១ ប្រមូលផលរួច ពួកគាត់ដាំគ្រាប់ថ្មីជំនួសលើរងទី១ នោះភ្លាម ស្របពេលដែលររងទី២ ទី៣ កំពុងលូតលាស់ជាបន្តបន្ទាប់។ ការធ្វើបែបនេះ បង្កើតបាន​ជាវដ្ដ មួយ ដែលធ្វើឱ្យយើងមានបន្លែដកប្រមូលផលបានជាប្រចាំ ឬរៀងរាល់ ២-៣ ថ្ងៃម្តងដោយមិនខកខាន និងមិនបាត់បង់ប្រភពចំណូលជាប្រចាំឡើយ។

    ២៨ កក្កដា ២០២៦សេរីហ្វុង ហុង

  • «វប្បធម៌ជេរតាមអនឡាញ»រីកសាយចំណោមមហាជនខ្មែរ នាំឱ្យអ្នកឃ្លាំមើលព្រមានពីមហន្តរាយ

    «វប្បធម៌ជេរតាមអនឡាញ»រីកសាយចំណោមមហាជនខ្មែរ នាំឱ្យអ្នកឃ្លាំមើលព្រមានពីមហន្តរាយ។ អ្នកឃ្លាំមើលសង្គមកំពុងព្រួយបារម្ភពីការកើនឡើងនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅតាមប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា ជាពិសេសនៅលើវេទិកាបណ្តាញសង្គម ហ្គេម​អនឡាញ និងវេទិកាពិភាក្សាជាសាធារណៈជាដើម។ ពួកគេថាបញ្ហានេះ អាចជះឥទ្ធិពលមិនល្អដល់យុវជន និងសង្គមជាតិទាំងមូល ប្រសិនបើមិនមានវិធានការអប់រំឱ្យបានត្រឹមត្រូវ។ គេសង្កេតឃើញថា បច្ចុប្បន្នអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ហាក់ចូលចិត្តប្រើប្រាស់ពាក្យពេចន៍ឌឺដង ជេរប្រមាថគ្នា ដោយប្រហែលជាគិតថាវាជារឿងធម្មតា ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សង្គមរយៈពេលវែង ឬធ្វើឱ្យអ្នកដទៃឈឺចាប់ ដោយសារតែពាក្យសម្តី ឬសំណេររបស់ពួកគេឡើយ។ ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ មិនមែនកើតឡើងតែលើជម្លោះបុគ្គលនៅលើបណ្តាញសង្គមនោះទេ អ្នកផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមអនឡាញខ្លះ ក៏ហាក់ចូលរួមដោយប្រយោលក្នុងការជំរុញបន្ថែមទៀតឱ្យមានការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដែរ តាមរយៈការផ្តល់ក្បាលមេក្រូឱ្យប្រភពនិយាយដោយមិនខ្វល់ពីក្រមសីលធម៌ ព្រោះតែចង់ឱ្យមានចំនួនអ្នកទស្សនាច្រើន។ ចំណែកការប្រើប្រាស់ភាសាមិនសមរម្យខ្លះទៀត គឺកើតឡើងទៅលើជនអត្ថាធិប្បាយនៅលើបណ្តាញសង្គមតែម្តង។ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត មូសេ លើកឡើងថា ចុងក្រោយនេះ ពាក្យសម្តីស្អប់ខ្ពើមត្រូវបានប្រើប្រាស់ច្រើននៅក្នុងការពិភាក្សានយោបាយ បញ្ហាអយុត្តិធម៌សង្គម បញ្ហាជម្លោះព្រំដែន និងបញ្ហាបន្ទាប់បន្សំដូចជារឿងជម្លោះឯកជនជាដើម។ លោកបន្តថា នៅពេលដែលអ្នកនយោបាយបញ្ចេញនូវការស្អប់ដល់គូប្រជែង អ្នកគាំទ្ររបស់អ្នកនយោបាយទាំងនោះ ក៏ចាប់ផ្តើមប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើមវាយប្រហារគ្នាទៅវិញទៅមក។ ដោយឡែក ភាពអយុត្តិធម៌កើតឡើងក្នុងសង្គម ដែលសាធារណជនមើលឃើញថា ច្បាប់ទំនងជាកាន់ជើងខាងអ្នកមានលុយ មានអំណាច បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានអារម្មណ៍ខឹង និងស្អប់ដល់មន្ត្រីអនុវត្តច្បាប់។ ចំណែកឯមនុស្សនៅលើបណ្តាញសង្គមដែលមានគេស្គាល់ច្រើន ក៏បានប្រើប្រាស់ភាពល្បីល្បាញរបស់ពួកគេ ក្នុងការបង្ហោះមាតិកាជេរប្រមាថដល់ដៃគូជម្លោះក៏មាន។ លោក ង៉ែត មូសេ សង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមដែលមានឥរិយាបថបែបនេះភាគច្រើនមានវ័យចាប់ពី ១៥ ឆ្នាំឡើងទៅ។ លោកថា៖ «កាលពីមុន មនុស្សវ័យកណ្តាលចន្លោះអាយុ ២៥-៣៥ ឆ្នាំ មានការប្រើប្រាស់ច្រើន គឺដោយសារពួកគេជាក្រុមអាយុដែលប្រើប្រាស់បណ្តាញសង្គមច្រើនជាងក្រុមអាយុដទៃទៀត។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំអង្កេតឃើញថា ក្រុមអាយុវ័យក្មេង (អនីតិជនដែលចូលមកប្រើប្រាស់បណ្តាញសង្គមជាមួយមនុស្សពេញវ័យ) និងក្រុមអាយុពី ៥០ ឆ្នាំឡើង ហាក់មានការកើនឡើង។ ការកើនឡើងនៃក្រុមអាយុវ័យក្មេង និងចាស់នេះ គឺដោយសារពួកគេចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម ដោយមិនមានការណែនាំឱ្យបានត្រឹមត្រូវ»។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកយល់ថា មនុស្សស្រី និងកុមារី គឺជាក្រុមរងគ្រោះច្រើនជាងគេ បន្ទាប់មកក្រុមមនុស្សដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ (LGBTQ+) ជាងក្រុមមនុស្សប្រុស។ ប្រភពដដែលរំលឹកដោយភ្ជាប់ពីមេរៀននៅអតីតកាលថា ពាក្យសម្តីស្អប់ខ្ពើម ដែលបង្កប់នូវការចោទប្រកាន់ និងរើសអើង ក៏ជាផ្នែកមួយបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបប ប៉ុល ពត ពោលគឺការបែកបាក់សាមគ្គីជាតិ។ លោកនិយាយថា៖ «ដូចយើងឃើញសព្វថ្ងៃ ការខ្វែងគំនិតគ្នាបន្តិចបន្តួច ក៏អាចក្លាយជាការស្អប់ខ្ពើម ជេរប្រមាថ និងពេលខ្លះបង្កឱ្យមានអំពើហិង្សាទៀត»។ លោកពន្យល់ថា រឿងដែលពិបាកទប់ស្កាត់នោះគឺ វេទិកាឌីជីថលទាំងនោះហាក់មិនខ្វល់ខ្វាយក្នុងការបង្កើនការចំណាយរបស់ពួកគេ ដើម្បីទប់ស្កាត់ពាក្យសម្តីស្អប់ខ្ពើមទាំងនោះជាភាសាខ្មែរនោះទេ ដែលធ្វើឱ្យមានអ្នកផលិតមាតិកាវីដេអូជេរប្រមាថ និងរើសអើង បានដោយសេរីនៅលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក (Facebook)។ លោកបញ្ជាក់ថា រឿងនេះគឺខុសគ្នាទៅនឹងមាតិកាវីដេអូជាភាសាអង់គ្លេស ឬភាសាផ្សេងទៀតដែលមានអ្នកប្រើប្រាស់ច្រើនជាងភាសាខ្មែរ ដែលក្រុមហ៊ុនហ្វេសប៊ុក មេតា (Meta) អាចទប់ស្កាត់បាន។ អ្នកជំនាញទស្សនវិជ្ជា និងអ្នកឃ្លាំមើលសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង ឱ្យដឹងថា ឥឡូវនេះមិនមែនមានត្រឹមតែជនសាមញ្ញដែលប្រើពាក្យជេរប្រទេច បណ្តាសា ពាក្យអសុរោះលើបណ្ដាញសង្គម ជាពិសេសក្នុងរឿងឯកជន ឬជម្លោះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកចេះដឹង អ្នកនិយាយជាសាធារណៈ អ្នកមានឋានៈតួនាទីធំៗ និងអ្នកនយោបាយមួយចំនួនទៀត។ លោកមើលឃើញថា ពួកគេហាក់បីដូចជាប្រើប្រាស់ពាក្យដៀលត្មិះទាំងអស់នេះទៅវិញទៅមក ដើម្បីលើកតម្កើងខ្លួនឯង និងបង្អាប់អ្នកដទៃ។ ជាទស្សនៈរបស់លោក បញ្ហាទាំងនេះពិតជាពិបាកទប់ស្កាត់ ព្រោះនេះជាសង្គមឌីជីថល ហើយបុគ្គលម្នាក់អាចមានគណនីបណ្ដាញសង្គមរបស់ខ្លួនលើសពីមួយ ប៉ុន្តែបើសិនជាមិនទប់ស្កាត់ទេ មនុស្សនឹងយល់ថា ការជេរប្រទេច ការដៀលត្មិះគ្នា ការបង្កាច់បង្ខូចផ្សេងៗ ជារឿងធម្មតាដែលអាចធ្វើទៅបាន នោះរឿងនឹងរីករាលដាលកាន់តែធំឡើងៗ។ លោកណែនាំថា៖ «បងប្អូនមានសិទ្ធិបញ្ចេញយោបល់ ហើយយោបល់ខ្លះអាចស្របគ្នា យោបល់ខ្លះអាចខ្វែងគំនិតគ្នា ក៏ប៉ុន្តែសូមលើកហេតុលើកផល ហើយធ្វើយ៉ាងម៉េចចៀសវាងជេរប្រទេច បណ្ដាសា ប្រើពាក្យអសុរោះ ព្រោះរឿងខ្លះតូចទេតែបំប៉ោងឱ្យធំដើម្បីបង្អាប់ឬដៀលនរណាម្នាក់»។ លើសពីនេះ លោកបន្ថែមថា៖ «ល្មមហើយដែលយើងត្រូវចេះទប់ ចេះចាប់ហ្វ្រាំង ចេះអត់ធ្មត់ ចេះកំណត់ព្រំដែននៃពាក្យសម្ដីថា ពេលណាគួរប្រើ និងមិនគួរប្រើ និយាយពាក្យណាដែលរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ ចៀសវាងកុំឱ្យខូចពូជ ខូចអម្បូររបស់យើង»។ និស្សិតឆ្នាំទី៤ នៃជំនាញទូរគមនាគមន៍ លោក សយ ភីសា យល់ឃើញថា ភាគច្រើនអ្នកដែលប្រើប្រាស់ពាក្យមិនសមរម្យលើបណ្ដាញសង្គម គឺចេញពីបុគ្គលដែលមិនអាចគ្រប់គ្រងអារម្មណ៍បានល្អ ឬគិតថាការលាក់អត្តសញ្ញាណនៅលើបណ្ដាញសង្គមអាចធ្វើឱ្យពួកគេនិយាយអ្វីក៏បានដោយមិនគិតពីផលប៉ះពាល់។ លោកថា៖ «ពាក្យមិនសមរម្យទាំងនេះអាចធ្វើឱ្យកុមារ និងយុវជនយកតម្រាប់តាម ប៉ះពាល់ដល់សីលធម៌ ការគោរពគ្នា និងសុខភាពផ្លូវចិត្តរបស់អ្នកដែលត្រូវគេជេរប្រមាថ។ ក្នុងនាមជាយុវជនមួយរូប លោកនឹងមិនចូលរួមជេរតបវិញទេ ប្រសិនបើខ្លឹមសារមានលក្ខណៈបំពាន នោះលោកនឹងរាយការណ៍ (Report) ហើយបើចាំបាច់លោកនឹងបញ្ចេញមតិដោយសុភាពរាបសា ដើម្បីលើកទឹកចិត្តឱ្យមានការគោរពគ្នា»។ អ្នកធ្វើការងារតាមផ្ទះ និងជាអាណាព្យាបាលមួយរូប អ្នកស្រី ហេង សារុំ មានកូន២នាក់ក្នុងបន្ទុក ដោយកូនទីមួយបានរៀនចប់ហើយ និងម្នាក់ទៀតកំពុងរៀននៅឆ្នាំទី២។ អ្នកស្រីសង្កេតឃើញថា នៅពេលមានការផ្សាយផ្ទាល់ករណីឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គម អ្នកចែករំលែក និងអ្នកចូលបញ្ចេញមតិយោបល់ហាក់មានច្រើន…

    ២៨ កក្កដា ២០២៦លីហ្សា ផុន

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News