Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • លោក ហ៊ុន សែន ចេញសារនយោបាយ «ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី» សម្រាប់ឃោសនាបោះឆ្នោត

    ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា យន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ នឹងក្លាយជាសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០២៧-២០២៨។ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ជាការឆ្លើយតបទៅនឹងសារព័ត៌មាន​ថៃ ដែលផ្សាយថា លោកបានត្រៀមការដោះស្រាយបញ្ហាព្រំដែនទាំងផ្នែកយោធា និងសន្តិវិធី។ នៅថ្ងៃពុធ ទី១០ ខែមិថុនា ពីខេត្តសៀមរាប ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រមុខរដ្ឋស្ដីទី ថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹង​ដាក់ចេញនូវគោលនយោបាយ «ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ» សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងតំណាងរាស្ត្រ ឆ្នាំ២០២៨។ ស្របពេលជាមួយគ្នា ប្រធានបក្សកាន់អំណាចរូបនេះ ក៏ថ្លែងបែបចំអកទៅកាន់គណបក្សប្រឆាំងផ្សេងៗទៀតថា បើដាក់ចេញនូវគោលនយោបាយដូចលោកនោះ មានន័យថា បក្សនយោបាយទាំងនោះ កំពុងដើរតាមពីក្រោយគណបក្សប្រជាជនកម្ពុជាហើយ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានឱ្យជ្រើសរើសនូវមធ្យោបាយយោធាទេ ខ្ញុំបានចង្អុលបង្ហាញមធ្យោបាយដោយសន្តិវិធី ហើយខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណបក្សប្រជាជន សម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៧ និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៨»។ យ៉ាងណា លោក ហ៊ុន សែន ចាត់ទុកថា ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អាចឈានទៅរកចីរភាព ខណៈការប្រើកម្លាំងយោធាអាចអូសបន្លាយរហូតតទៅជំនាន់ក្រោយ។ ជុំវិញករណីនេះ អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា គាំទ្រចំពោះគោលនយោបាយដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់បក្សកាន់អំណាច ហើយលោកលើកឡើងថា បក្សរបស់លោកក៏មានបំណងដាក់ចេញនូវគោលនយោបាយបែបនេះដែរ។ បន្ថែមពីលើនេះ លោកថា អំឡុងពេលឃោសនាបោះឆ្នោត គួរបង្កើតវេទិកាសួរដេញ​ដោលអំពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់បក្សនយោបាយនីមួយៗ ដើម្បីឱ្យពលរដ្ឋខ្មែរបានដឹង បានឮ និងបានពិចារណា ថាតើរបៀបដោះស្រាយរបស់បក្សទាំងនោះអាចធ្វើទៅបាន ឬមិនបាន។ ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង មានប្រសាសន៍ថា សារនយោបាយរបស់បក្សកម្លាំងជាតិ គឺការផ្ដល់អំណាចពិតប្រាកដជូនពលរដ្ឋតាមបែបសង្គមប្រជាធិបតេយ្យ។ លោកបន្តថា បច្ចុប្បន្ន បក្សកម្លាំងជាតិកំពុងត្រៀមរៀបចំគោលនយោបាយតាមឃុំ-សង្កាត់នីមួយៗហើយ ដោយកំពុងប្រមូលព័ត៌មានទាក់ទងនឹងតម្រូវការតាមមូលដ្ឋាន។ លោកថ្លែងថា៖ «និយាយជំហានទី១ យើងនឹងធ្វើជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ យើងនឹងសួរអំពីតម្រូវការចាំបាច់ តើឃុំសង្កាត់នៅមូលដ្ឋានរបស់គាត់ត្រូវការអ្វីខ្លះ? បន្ទាប់មក យើងនឹងរៀបរៀងនៅថ្នាក់ជាតិ ហើយយើងនឹងជជែក ព្រមទាំងសម្រេច និងធ្វើការផ្សព្វផ្សាយជាសាធារណៈ»។ បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានកំណត់យកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ៕

    ១១ មិថុនា ២០២៦

  • មេធាវីមិនសូវដែលឈ្នះក្ដីក្នុងរឿងការពារអ្នកនយោបាយ លោកជូង ជូងី គ្រោងបង្កើតបក្សថ្មី

    មេធាវីការពារក្ដីឱ្យសមាជិកបក្សប្រឆាំងលោកជូង ជូងី គ្រោងបង្កើតគណបក្សនយោបាយថ្មីមួយឡើងក្នុងគោលបំណងស្វែងរកការផ្លាស់ប្ដូរដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យ ក្រោមគោលការណ៍ «ជួយសង្គមមិនមែនដើម្បីអំណាច» ដោយផ្អែកលើគុណធម៌ជាគោល។នេះបើការបញ្ជាក់របស់លោក ជូង ជូងី ដែលថ្លែងប្រាប់ប្រជាកាសែតនៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦។ កាលពីពេលថ្មីៗ លោក ជូង ជូងី ជាមេធាវីមួយរូបដែលញឹកញយគេសង្កេតឃើញថាលោកតែងតែការពារក្ដីឱ្យសកម្មជនបក្សនយោបាយក្រៅរដ្ឋាភិបាល បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកពីគោលបំណងចង់បង្កើតបក្សនយោបាយ។ ក្រៅពីបម្រើការងារជាមេធាវី លោកជូងី ក៏ជាសមាជិករបស់បក្សនយោបាយដែរ។  លោក ជូងី បញ្ជាក់ប្រាប់ប្រជាកាសែតថា លោកបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំងជាបន្តបន្ទាប់អស់រយៈពេល២០ឆ្នាំមកហើយ។ លោក បន្ថែមថា ក្រោយកត់សម្គាល់ បក្សនយោបាយទាំងនោះមិនមែនជាជម្រើសល្អពិតប្រាកដសម្រាប់ពលរដ្ឋ ស្របពេលដែលលោកក៏មិនអាចប្រើចំណេះដឹងឱ្យអស់លទ្ធភាពបានអំឡុងពេលជាសមាជិកបក្ស នាំឱ្យលោកចង់បង្កើតគណបក្សថ្មីមួយទៀត។ លោក និយាយថា៖ «សង្គមមានបញ្ហាទាល់តែអ្នកដែលចង់ជួយសង្គម អ្នកដែលមានសីលធម៌ និងគុណធម៌ចេញមុខ។ ពិសេសអ្នកមានចំណេះដឹង មិនគួរសំងំសុខតែឯងទេ បើចង់សំងំសុខ ខ្ញុំមិនធ្វើនយោបាយ មេធាវីបក្សប្រឆាំងអីទេ»។ លោក បន្ថែមថា បក្សដែលលោកគ្រោងបង្កើតមានគោលដៅក្នុងការជួយជាតិ ដោយឈរលើគុណធម៌ និងសីលធម៌ មិនមែនធ្វើនយោបាយគ្រាន់តែដើម្បីតំណែង និងអំណាចនោះឡើយ។ លោកកំពុងស្វែងរកអ្នកគាំទ្រដើម្បីចូលរួមបង្កើតបក្ស ហើយប្រសិនបើគ្រប់លក្ខខណ្ឌ លោកនឹងទៅចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃដើម្បីប្រកួតប្រជែងការបោះឆ្នោតខាងមុខ។ លោក និយាយថា៖ «ស្រុកខ្មែរយើងលុះត្រាតែអ្នកចូលរួមជាមួយគណបក្សនយោបាយ គោល ដៅគឺជួយជាតិនោះទើបអាចជួយជាតិបាន ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ គាត់ដាក់គោលដៅទៅ ចង់បានតំណែង។ ត្រង់ហ្នឹងហើយដែលធ្វើឱ្យគាត់មិនអាចស្រូបការគាំទ្រពីមហាជនបានទូលំទូលាយ ព្រោះអ្នកនយោបាយបើគោលដៅជួយជាតិ ឥរិយាបថពីដើមទីគឺមានលក្ខណៈពិសេសម្យ៉ាង ប៉ុន្តែបើគោលដៅចង់បានតំណែង ឥរិយាបថនឹងស្ដែងឱ្យឃើញហើយ»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ គាំទ្រចំពោះគណបក្សនយោបាយដែលគ្រោងបង្កើតឡើងដើម្បីប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច ដែលលោកចាត់ទុកថា ជាដំណើរការនៃសង្គមប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិរបស់ពលរដ្ឋខ្មែរដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។ លោក បន្តថា៖ «យើងមិនបារម្ភទេ ពីព្រោះការប្រកួតប្រជែងនៅលើគោលនយោបាយរបស់បក្សនីមួយៗ ដែលប្រជាពលរដ្ឋគាត់ចាប់អារម្មណ៍ បើសិនជាគណបក្សគាត់ប្រជាពលរដ្ឋគាត់ចាប់អារម្មណ៍ ពលរដ្ឋបោះឆ្នោតឱ្យទៅ អានឹងជាសង្គមប្រជាធិបតេយ្យ វាជារឿងធម្មតាទេ»។គួររំលឹកផងដែរថា ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ កាលពីចុងឆ្នាំ២០២៧ មានគណបក្សជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដែលក្បាលម៉ាស៊ីនជាអតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ។ ក្នុងនោះមានគណបក្សប្រជាធិបតេយ្យជឿនលឿន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្លាំងជាតិ ជាដើម។ រីឯប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន យល់ថា កម្ពុជាកំពុងប្រឈមនឹងវិបត្តិគណបក្សនយោបាយដែលមានតែបរិមាណ តែកង្វះគុណភាព។ យ៉ាងណា លោកផ្ដល់យោបល់ថា ចំពោះគណបក្សនយោបាយដែលចង់ប្រកួតប្រជែងការបោះឆ្នោត អាចដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលបក្សកាន់អំណាចមិនទាន់ដោះស្រាយបាន រួមទាំងគោលនយោបាយបែបច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅកាន់កម្រិតថ្មីមួយទៀត។ លោក និយាយថា៖ «ដើម្បីប្រកួតប្រជែងជាមួយបក្សអំណាច តាមបែបប្រជាធិបតេយ្យសេរី គឺគ្មានអ្វីក្រៅពីដាក់ចេញនូវគោលនយោបាយ។ ទី១ ដោះស្រាយបញ្ហាអ្វីដែលគណបក្សកាន់អំណាចមិនទាន់ ឬមិនអាចដោះស្រាយបាន និងទី២ បង្កើតគោលនយោបាយបែបលក្ខណៈច្នៃប្រឌិត និងការបង្កើត ឬក៏ផ្ដល់នូវសេវាសាធារណ ឬក៏អភិវឌ្ឍប្រទេសកម្ពុជា ឬសង្គមមួយហ្នឹង ឆ្ពោះទៅដល់កម្រិតថ្មីមួយទៀត ដែលស្ថានភាពបច្ចុប្បន្នយើងអត់ទាន់មាន»៕

    ៤ ឧសភា ២០២៦

    • ក្រសួងមហាផ្ទៃនៅតែមិនចេញ លិខិតចុះបញ្ជីទុតិយតា ឱ្យគណបក្សភ្លើងទៀន

      ក្រសួងមហាផ្ទៃបានបដិសេធក្នុងការចេញលិខិតច្បាប់ដើមឬទុតិយតា តាមការស្នើសុំរបស់គណបក្សភ្លើងទៀន ក្រោមហេតុផលថា គ្មានបទប្បញ្ញត្តិនៃច្បាប់អនុញ្ញាត។ គណបក្សភ្លើងទៀន ស្នើសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយាលើលិខិតចុះបញ្ជីគណបក្សនៅឯក្រសួងមហាផ្ទៃ ដើម្បីអាចឲ្យបក្សប្រឆាំងមួយនេះ ចូលរួមការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ និងការបោះឆ្នោតក្រោយៗទៀត។ កាលពីខែឧសភា ឆ្នាំ២០២៣ គណកម្មការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បដិសេធការចុះឈ្មោះគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីឆ្នាំ២០២៣ ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត ដោយសារតែបក្សភ្លើងទៀនបានបាត់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម។ ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ហុង សុខហួរ លើកឡើងថា ក្នុងជំនួបជាមួយក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ គណបក្សភ្លើងទៀនស្នើសុំពីរចំណុចទៅក្រសួងមហាផ្ទៃ រួមមាន ស្នើសុំចេញលិខិតបញ្ជាក់ម្ដងទៀត ដោយយោងប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ និងស្នើឱ្យមានវិសោធនកម្មច្បាប់លើការធ្វើទុតិយតាផ្សេងៗ។ លោកថា៖ «សំណើររបស់យើងឱ្យក្រសួងមហាផ្ទៃធ្វើទុតិយតាប្រកាសរបស់គណបក្សភ្លើង​ទៀនលេខ១៩៣ ដែលយើងបានទាមទារតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកហើយ។ ហើយមានជំនួប៤ ទៅ៥ ដងជាមួយក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃចេញលិខិតមួយឱ្យយើងយកទៅប្រើប្រាស់ ដែលយើងគណបក្សភ្លើងទៀនជាគណបក្សស្របច្បាប់នៅក្រសួងមហាផ្ទៃ ប៉ុន្តែលិខិតដែលចេញដោយក្រសួងមហាផ្ទៃនៅខែឧសភា ២០២៣ ហ្នឹង អត់ទទួលស្គាល់ទេ មិនបានចុះឈ្មោះឱ្យគណបក្សភ្លើងទៀនទេ ពេលបោះឆ្នោតជាតិនៅឆ្នាំ២០២៣»។ ទោះជាយ៉ាងណា លោកថា ក្រសួងមហាផ្ទៃបដិសេធសំណើររបស់គណបក្សភ្លើងទៀន ដោយក្រសួងមហាផ្ទៃលើកឡើងថា ក្រសួងមហាផ្ទៃមិនអាចធ្វើសេចក្ដីចម្លងច្បាប់ដើមនោះទេ ហើយការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គ.ជ.ប និងស្នើឱ្យគណបក្សភ្លើងទៀនដាក់ឯកសារដើម្បីបង្កើតគណបក្សថ្មី។ លោកបន្ថែមថា គណបក្សភ្លើងទៀននៅតែរក្សាជំហរបស់ខ្លួនឱ្យក្រសួងមហាផ្ទៃអន្តរាគមន៍លើរឿងនេះ និងដើម្បីលើកកំពស់ប្រជាធិបតេយ្យរបស់ប្រទេសសេរីពហុបក្ស។ លោកបន្ថែមថា៖ «ចម្លើយរបស់ក្រសួងមហាផ្ទៃគឺមិនមានអីថ្មីទេ គឺមិនមានច្បាប់ណាមួយឱ្យធ្វើទុតិយតាច្បាប់ដើម យើងមិនមានចម្លើយអីថ្មីទេ ក្រសួងមហាផ្តៃបានយកហេតុផលថាអត់មានច្បាប់។ យើងស្នើថាហេតុអ្វីបានជាក្រសួងមហាផ្ទៃមិនចាប់ផ្ដើមធ្វើសេចក្ដីស្នើច្បាប់លទ្ធភាពធ្វើទុតិយតាឱ្យគណបក្សនយោបាយ»។ លោកថា៖ «គណបក្សភ្លើងទៀននៅតែបន្តរក្សាជំហ ឲ្យក្រសួងមហាផ្ទៃជួយដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីអាចចូលរួមការបោះឆ្នោតពេលខាងមុខ។ ប្រសិនបើគណបក្សភ្លើងទៀនបានចូលរួមបោះឆ្នោតនៅឆ្នាំ២០២៧ ២០២៨ ខាងគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា។ សារព័ត៌មានធំៗគេនឹងអបអរសាទរក្នុងការរកដំណោះស្រាយជូនគណបក្សប្រជាធិបតេយ្យមួយនេះ»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ លើកឡើងថាក្រសួងមហាផ្ទៃតែងតែផ្ដល់ឱកាសក្នុងការសហប្រតិបត្តិការ និងជួបពិភាក្សាជាមួយគណបក្សនយោបាយក្នុងការស្វែងរកដំណោះស្រាយ។ លោកបន្តថា ក្រសួងមហាផ្ទៃក៏បានធ្វើលិខិតមួយឱ្យគណបក្សភ្លើងទៀនថាជាគណបក្សស្របច្បាប់ ដើម្បីយកទៅប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថា ក្រសួងមហាផ្ទៃមិនអាចធ្វើផ្ទុយនឹងច្បាប់ទេ ដោយលោកអះអាងថាគណបក្សភ្លើងទៀនត្រូវទទួលខុសត្រូវព្រោះខ្លួនជាអ្នកធ្វើឱ្យបាត់ឯកសារដើម ដែលច្បាប់ទាមទារក្នុងការចុះបញ្ជី។ លោកថា៖ «ក្រសួងមហាផ្ទៃតែងតែបង្ករលក្ខណៈ ហើយសហការជាមួយគណបក្សនយោបាយ ជាពិសេសខ្ញុំសម្គាល់ឃើញគណបក្សភ្លើងទៀនតែងតែទទួលបានឱកាសនៃការសហប្រតិបត្តិការជជែកសន្ទនាស្វែងរកដំណោះស្រាយនេះ ស្វែងរកដំណោះស្រាយនោះពីក្រសួងមហាផ្ទៃ»។ លោកបន្ថែមថា៖ «បើឱ្យក្រសួងមហាផ្ទៃធ្វើផ្ទុយពីច្បាប់ បញ្ច្រាស់ពីច្បាប់វាមិនបានទេ ទៅវាមិនរួចទេពីព្រោះវាកើតចេញពីកំហុសរបស់គណបក្សខ្លួនឯង របស់មន្ត្រី របស់ថ្នាក់ដឹកនាំដែលធ្វើឱ្យបាត់បង់សំណៅដើមរបស់គណបក្សដែលច្បាប់តម្រូវយកសំណៅដើមនោះទៅបំពេញបែបបទ ដើម្បីចុះឈ្មោះ ចុះឈ្មោះបោះឆ្នោត គ្រប់ប្រភេទនៃការបោះឆ្នោត»។ រីឯមន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា ក្រសួងមហាផ្ទៃគួរទេពិចារណាផ្ដល់លិខិតចម្លងច្បាប់ដើមដល់គណបក្សនយោបាយដើម្បីអាចឱ្យគណបក្សភ្លើងទៀនមានសិទ្ធចូលរួមបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា ការសម្រេចផ្ដល់ឱ្យគណបក្សមួយអាចមានឈ្មោះបោះឆ្នោត ផ្អែកអាស្រ័យលើច្បាប់បោះឆ្នោតរបស់គណកម្មការរៀបចំការបោះឆ្នោត ដែលតម្រូវឱ្យមានច្បាប់ដើម។ តែយ៉ាងណា លោកបន្ថែមថា គួរតែមានការធ្វើវិសោធនកម្មច្បាប់ដើម្បីអាចឱ្យគណបក្សមួយអាចចូលរួមបាន ដើម្បីលើកកំពស់លំហសិទ្ធសេរីភាពក្នុងការចូលរួមផ្នែកនយោបាយក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា៖ «វាមិនមានអីគួរឱ្យស្មុគស្មាញ ការលំបាកដល់ថ្នាក់ដែលមិនអាចសម្រេចបានពីព្រោះទី១ យើងពិនិត្យលើភាពស្របច្បាប់របស់គណបក្សនយោបាយ។ បើនិយាយពីគណបក្សនយោបាយគឺមានន័យថាគណបក្សនឹងស្របច្បាប់ព្រោះក្រសួងមហាផ្ទៃបានទទួលស្គាល់នូវការចុះបញ្ជីរបស់គណបក្សនយោបាយនឹងរួចស្រេចទោហើយ។ គណបក្សនយោបាយនឹងមិនមានអ្វីជាកំហុសទេ បើសិនជាមានកំហុសក្រសួងមហាផ្ទៃអាចមានសិទ្ធពិនិត្យមើលដើម្បីសម្រេច ឬការបញ្ឈប់អីផ្សេងៗ។ លោកបន្ថែមថា៖ «វាជាការសោកស្ដាយមួយហើយកន្លែងនេះហើយដែលគួរតែពិនិត្យមើលច្បាប់របស់គាត់ពីព្រោះក្រសួងមហាផ្ទៃមិនបានចេញថាគណបក្សនេះខុស គ្រាន់តែថាបាត់ឯកសារ។ ហើយការបាត់ឯកសារមិនគួរណាធ្វើឱ្យអាក់ខានការចុះឈ្មោះបោះឆ្នោតទេ។ វាអាចមានការពិចារណាលើកលែងនៅក្នុងផ្នែកច្បាប់»៕

      ១ មេសា ២០២៦

    • បក្សមួយចំនួនផ្ដើមយុទ្ធសាស្ត្រត្រៀមប្រជែងការបោះឆ្នោតខាងមុខ

      គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ចាប់ផ្ដើមជួបជុំសមាជិកនិងអ្នកគាំទ្រដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា គណបក្សឆន្ទៈខ្មែរនិងគណបក្សភ្លើងទៀនបានរៀបចំកម្មវិធីចុះហត្ថលេខាចងសម្ព័ន្ធភាពនយោបាយជាមួយគ្នា។ ក្នុងថ្ងៃដដែល គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានរៀបចំសមាជនិងជួបជុំសមាជិករបស់ខ្លួនដើម្បីត្រៀមខ្លួនរៀបចំការបោះឆ្នោតខាងមុខ។ អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា មានប្រសាសន៍ថា បក្សឆន្ទៈខ្មែរគ្រោងដាក់បេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស ហើយលោកសង្ឃឹមថា បេក្ខជនដែលឈរឈ្មោះឱ្យបក្សភ្លើងទៀននឹងបន្តឈរឈ្មោះឱ្យបក្ស ឆន្ទៈខ្មែរ។ ទន្ទឹងនឹងនេះ លោក ថា គណបក្សឆន្ទៈខ្មែរ ក៏បើកចំហឱ្យប្រជាពលរដ្ឋទូទៅដែលមានបំណងប្រឡូកក្នុងការឆាកនយោបាយ និងដឹកនាំឃុំសង្កាត់របស់ខ្លួន អាចឈរឈ្មោះជាបេក្ខជនបាន។ លោក និយាយថា៖ «យើងជឿជាក់ថា សកម្មជន និងបេក្ខជនរបស់គណបក្សភ្លើងទៀនកន្លងមកនឹងចូលរួមបន្តឈរឈ្មោះឱ្យគណបក្សឆន្ទៈខ្មែរ។ យើងក៏បើកទូលាយដែរឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន យុវនារី ដែលមានបំណងចូលរួមក្នុងការឆាកនយោបាយ មានបំណងចូលរួមដឹកនាំឃុំសង្កាត់របស់ខ្លួន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ យើងស្វាគមន៍ឱ្យគាត់មកឈរជាបេក្ខជនរបស់គណបក្សឆន្ទខ្មែរ ដើម្បីឱ្យគាត់មានឱកាសក្នុងការឈានទៅដឹកនាំឃុំ-សង្កាត់របស់ខ្លួននៅក្នុងឆ្នាំ២០២៧ខាងមុខ»។ ជាមួយគ្នានេះ ក្នុងថ្ងៃអាទិត្យដដែល គណៈកម្មាធិការនាយកនៃបក្សឆន្ទៈខ្មែរក៏បានបោះឆ្នោតជ្រើសតាំងលោក សេង ម៉ារឌី ជាប្រធានបក្សជំនួសលោក សុក ហាច ដែលលោក មុនីកា អះអាងថា លោក ហាច មានបញ្ហាសុខភាព ប៉ុន្តែនៅតែជាសមាជិកគណៈកម្មធិការនាយកបក្សដដែល ខណៈការផ្លាស់ប្ដូរប្រធានបក្ស ដើម្បីប្រសិទ្ធភាពការងារប៉ុណ្ណោះ។ ជុំវិញការចងសម្ព័ន្ធភាពនយោបាយលោក មុនីកា អះអាងថា ចំពោះបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សកែទម្រង់កម្ពុជា ដែលធ្លាប់ចងសម្ព័ន្ធភាពនឹងគ្នាពីមុនមកដែរ អាច​ចងសម្ព័ន្ធភាពនយោបាយសាជាថ្មីវិញបាន បន្ទាប់ពីបក្សទាំងពីរបានកែប្រែលក្ខន្ដិកៈផ្ទៃក្នុងរបស់ខ្លួនដោយស្របតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ជា ធារ៉ា មានប្រសាសន៍ថា ការរៀបចំសមាជរបស់បក្សកាលពីសប្ដាហ៍មុន ដើម្បីកែប្រែលក្ខន្ដិកៈផ្ទៃក្នុងឱ្យស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពនយោបាយ។ ក្រៅពីនេះ លោក ថា គណបក្សក៏ឆ្លៀតឱកាសជួបជុំសមាជិក និងអ្នកគាំទ្រនៅតាមមូលដ្ឋានដើម្បីពិភាក្សា និងត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។ លោក និយាយថា៖ «នៅក្នុងការកែប្រែនេះដើម្បីគណបក្សប្រជាធិបតេយ្យមូលដ្ឋានអាចចង​សម្ព័ន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលដទៃទៀត ដើម្បីឱ្យកម្លាំងសាមគ្គីនៅក្នុងការបម្រើប្រជាពលរដ្ឋ មានឱកាសនៅក្នុងអាណត្តិពេលខាងមុខ»។ រីឯមន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស មានប្រសាសន៍ថា អង្គការខុមហ្វ្រែល នៅមិនទាន់វាយតម្លៃថាតើនឹងចូលរួមពិនិត្យមើលក្នុងកម្រិត​ណានៅឡើយទេ ដោយរងចាំការពិគ្រោះយោបល់ផ្ទៃក្នុង និងអង្គការដៃគូជាមុនសិន។ លោក និយាយថា៖ «មកដល់ពេលនេះយើងមានផែនការមួយចំនួនសម្រាប់ពិនិត្យមើលទៅលើដំណើរការនៃការបោះឆ្នោត ប៉ុន្តែការវាយតម្លៃ ការចូលរួមបែបណា យើងមិនទាន់ធ្វើការសម្រេចចិត្តថាតើ យើងចូលនៅក្នុងកម្រិតណាមួយនៅឡើយទេ គ្រាន់តែយើងនឹងចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោតហ្នឹង»។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឱ្យប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕

      ២៤ មីនា ២០២៦

    • បក្សភ្លើងទៀននិងឆន្ទៈខ្មែរប្រកាសសម្ព័ន្ធភាពត្រៀមចូលរួមការបោះឆ្នោត

      គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សម្រេចបង្កើតសម្ព័ន្ធភាពដើម្បីបង្កើនកម្លាំងនយោបាយរួមគ្នា ត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៨។ គោលបំណងនៃការរួមគ្នារបស់ពួកគេក៏ចង់ចូលរួមដោះស្រាយបញ្ហាសេដ្ឋកិច្ច និងអធិបតេយ្យជាតិក្នុងបរិបទតម្លៃប្រេងឡើងថ្លៃដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងការឈ្លានពានទឹកដីពីសំណាក់យោធាថៃនៅតាមព្រំដែន។ សេចក្តីប្រកាសព័ត៌មានរួមរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា គណបក្សប្រឆាំងទាំងពីរនឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី“ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើសម្ព័ន្ធភាព គណបក្សនយោបាយ” ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នានេះ គណបក្សទាំងពីរក៏លើកឡើងពីដំណោះស្រាយសម្រាប់បញ្ហាមួយចំនួន ដូចជាបញ្ហាសេដ្ឋកិច្ច ជីវភាពពលរដ្ឋ និងបញ្ហាអធិបតេយ្យភាពជាតិ។ សេចក្តីថ្លែងការណ៍លើកឡើងថា៖«បញ្ហាសេដ្ឋកិច្ច និងជីវភាព រួមគ្នាស្វែងរកដំណោះស្រាយ និងយន្តការតស៊ូមតិដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យ និងការទាមទារឱ្យមានស្ថិរភាព តម្លៃប្រេងសាំង នៅលើទីផ្សារ ដែលកំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ»។ សេចក្តីថ្លែងការណ៍បន្តថា៖ «បញ្ហាអធិបតេយ្យភាពជាតិ រួមគ្នាការពារបូរណភាពទឹកដី ដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសថៃ តាមរយៈការជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី និងតម្លាភាព ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ជាតិជាធំ»។ អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា និយាយថា គណបក្សទាំងពីរបានសហការនិងមានគម្រោងបង្កើតសម្ព័ន្ធភាពជាមួយគ្នាមកជាយូរហើយ ប៉ុន្តែកន្លងមកមិនទាន់មានស្ថានភាពផ្លូវការដែលទទួលស្គាល់តាមច្បាប់នៅឡើយទេ។ ដូច្នេះ ដើម្បីឲ្យសម្ព័ន្ធភាពនេះក្លាយជាផ្លូវការ និងទទួលស្គាល់ពីក្រសួងមហាផ្ទៃ គណបក្សនីមួយៗត្រូវរៀបចំសមាជរបស់ខ្លួន និងធ្វើវិសោធនកម្មលើលក្ខន្តិកៈ ដើម្បីបើកផ្លូវអាចចងសម្ព័ន្ធនយោបាយបានតាមច្បាប់។ លោកប្រាប់ថា៖ «យើងបើកទូលាយទៅឲ្យគណបក្សនយោបាយផ្សេងៗទៀតដែលធ្លាប់ធ្វើកន្លងមកជាមួយយើង គណបក្សផ្សេងៗដែលមិនធ្លាប់ចូលរួមជាមួយនឹងសម្ព័ន្ធភាពនយោបាយអីហ្នឹងមកចូលរួមនៅក្នុងសម្ព័ន្ធជាមួយយើង ដើម្បីប្រមែប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យដែលមាននិន្នាការនយោបាយគោលដៅឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដនៅកម្ពុជាជួយគ្នាមកចូលរួមបង្ហាញទៅជាកម្លាំងមួយនៃអ្នកនយោបាយធំមួយត្រៀមខ្លួនក្នុងការប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០២៧ ឃុំសង្កាត់ និងឆ្នាំ២០២៨ ជ្រើសតាំងតំណាងរាស្ត្រ»។ ស្របពេលនេះដែរ លោកគិតថាប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា បញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការខ្មែររួបរួមគ្នា ។លោកក៏បានស្នើរដ្ឋាភិបាលឲ្យមានការពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងពិចារណាឡើងវិញលើសិទ្ធិរបស់សកម្មជននានា ដើម្បីឲ្យពួកគេអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសបាន។លោកនិយាយថា៖ «ដូច្នេះយើងនៅមានបញ្ហាច្រើនដែលយើងកំពុងតែកើតមាននៅក្នុងប្រទេសដែលគួបផ្សំបញ្ហានៅក្រៅប្រទេសដែលកំពុងដាក់សម្ភាធនៅកម្ពុជាគឺចំបាច់ណាស់ បញ្ហាដែលយើងទាំងអស់គ្នាក្នុងនាមជាខ្មែរ ត្រូវរួមសាមគ្គី»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការបង្កើតសម្ព័ន្ធភាពរបស់គណបក្សនយោបាយផ្សេងៗ។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យ ដូច្នេះការចងសម្ព័ន្ធរវាងគណបក្សនយោបាយ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ហើយមិនមែនជាបញ្ហាដែលត្រូវឲ្យមានការព្រួយបារម្ភឡើយ។ លោកថ្លែងថា៖ «យើងសាទរសម្ព័ន្ធភាពគ្នា ដោយបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យដោយបានផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយសម្រាប់គណបក្សនយោបាយទាំងអស់»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា ការចងសម្ព័ន្ធរវាងគណបក្សនយោបាយអាចធ្វើបាន ប្រសិនបើអនុវត្តស្របតាមច្បាប់។ លោកបន្ថែមថា ការរួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាលអាចបង្កើនកម្លាំងក្នុងការលើកបញ្ហា និងស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិ ប្រសិនបើមានគោលដៅរួម និងគោរពច្បាប់។ លោកលើកឡើងថា ៖«ក៏ប៉ុន្តែបញ្ហាប្រឈមកន្លងមកយើងឃើញថាគណបក្សតូចៗ ដែលនៅក្រៅរដ្ឋាភិបាលភាគច្រើនគឺសម្ព័ន្ធភាពតូចរបស់គាត់ វាមិនសូវមានស្ថេរភាព ឬក៏រឹងមាំ ហើយទីបំផុតទៅបែកបាក់គ្នាដោយសារទំនាស់ផលប្រយោជន៍ ឬក៏ជំហរនយោបាយមិនត្រូវគ្នាជាដើម។ អីចឹងក៏ជាបញ្ហាប្រឈមមួយសម្រាប់ជាតិរឹងមាំ នៃសម្ព័ន្ធភាពគណបក្សតូចៗនៅក្រៅរដ្ឋាភិបាល»។ យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្តីពី «បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ» លើកឡើងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមផ្លូវច្បាប់ស្តីពីគណបក្សនយោបាយ អាចធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគីបានដោយសេរី តាមសេចក្តីសម្រេចរបស់គណបក្សនីមួយៗ ស្របតាមលក្ខន្តិកៈគណបក្សនយោបាយ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ករណីគណបក្សនយោបាយណាមួយពុំបានចែងអំពីការធ្វើសម្ព័ន្ធភាពនោះទេ ការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយអាចធ្វើឡើងដោយសេចក្តីសម្រេចនៃមហាសន្និបាត ឬសមាជ ឬអង្គការសមមូលរបស់គណបក្សនោះ។ ប្រការទី៨នៃប្រកាសក្រសួងមហាផ្ទៃលើកឡើងថា៖ «គណបក្សនយោបាយដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នា មិនអាចលើកស្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនៅក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយនីមួយៗ អាចលើកស្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយដាច់ដោយឡែករៀងៗខ្លួន»៕

      ២១ មីនា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News