Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យបញ្ជូនសំណុំរឿង មន្ត្រីជាប់ចោទថាទារប្រាក់ពីរោងចក្រ ទៅACUនិងតុលាការ

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបញ្ជាទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា មន្ត្រីបរិស្ថានពីររូបបានទារប្រាក់ពីរោងចក្រមួយ ទៅកាន់តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្វែងរកការពិត បន្ទាប់ពីការស៊ើបអង្កេតរបស់មន្ត្រីជំនាញកាលពីខែមីនា មិនបានរកឃើញភស្តុតាងជាក់ស្តែង និងគួរឱ្យជឿទុកចិត្តគ្រប់គ្រាន់។ យោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លើកឡើងថា ក្រុមការងារអធិការកិច្ចរបស់ក្រសួង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលព័ត៌មានពាក់ព័ន្ធ ដោយរកឃើញថា មិនទាន់មានភស្តុតាងជាក់ស្តែង និងគួរឱ្យជឿទុកចិត្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូប ពិតជាបានទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DRIED MANGO PROCESSING FACTORY CO., LTD. ដូចការចោទប្រកាន់នោះឡើយ។ ក្នុងលិខិតដដែលនោះសរសេរថា៖ «ការពិនិត្យលើប្រភពព័ត៌មាន សក្ខីកម្ម ឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុ ឬមូលដ្ឋានច្បាស់លាស់ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ»។ ការផ្សព្វផ្សាយបន្តថា ដើម្បីស្វែងរកការពិត និងធានាភាពយុត្តិធម៌ដល់មន្ត្រីទាំងពីររូប គឺប្រធានការិយាល័យគាំពារបរិស្ថាន លោក ឈុន ឈៀងហេង និងមន្ត្រីជាប់កិច្ចសន្យា លោក ជួប ពន្លឺ ក្រសួងបានណែនាំឱ្យពិនិត្យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីបរិ​ហារកេរ្តិ៍ ឬបន្តស្រាវជ្រាវលើការចោទប្រកាន់នេះ ព្រមទាំងពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុន ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់របស់ក្រសួងគឺការស្វែងរកយុត្តិធម៌ជូនភាគីដែលមិនបានប្រព្រឹត្តកំហុស និងមិនឱ្យពួកគេរងនូវភាពអយុត្តិធម៌ពីការចោទប្រកាន់ជាសាធារណៈ។ លោកបានថ្លែងថា៖ «សំខាន់គឺយើងចង់រកយុត្តិធម៌ជូនទៅភាគីដែលមិនបានប្រព្រឹត្ត ឬក៏កុំឱ្យគាត់រងនូវភាពអយុត្តិធម៌ បន្ទាប់ពីមានការផ្សព្វផ្សាយកន្លងមក។ អ៊ីចឹង ទាំងមន្ត្រីបរិស្ថាន ទាំងខាងរោងចក្រ ប្រសិនបើពួកគាត់បំពេញការងារដោយស្មោះត្រង់ និងមានភាពស្អាតស្អំ គឺយើងចង់ផ្តល់យុត្តិធម៌ជូនពួកគាត់»។ ជុំវិញករណីនេះ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា បានលើកឡើងថា ជាទូទៅអ្នករកស៊ីមិនចង់មានទំនាស់ជាមួយអាជ្ញាធរទេ ដូច្នេះការចេញមុខចោទប្រកាន់ជាសាធារណៈ អាចបង្ហាញថាមានភាពមិនប្រក្រតីណាមួយដែលជំរុញឱ្យម្ចាស់អាជីវកម្មធ្វើបែបនេះ។ លោកយល់ស្របចំពោះការណែនាំឱ្យបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចាត់ទុកថាជាចំណុចវិជ្ជមានដែលអាចជួយបង្កើនទំនុកចិត្តសាធារណៈលើដំណើរការស្វែងរកការពិត។ លោកបានថ្លែងថា៖ «យើងក៏សង្ឃឹមផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយនឹងអាចស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងអាចដើរតួនាទីមួយយ៉ាងសំខាន់ ដើម្បីធានាថានឹងមិនមានមន្ត្រីខិលខូចនៅតាមមូលដ្ឋាន ធ្វើសកម្មភាពជំរិតទារប្រាក់ពីម្ចាស់សិប្បកម្ម ឬម្ចាស់ក្រុមហ៊ុនដែលពួកគាត់ជាអ្នករកស៊ីសុចរិតស្មោះត្រង់នោះឡើយ។ ពួកគាត់ទាំងអស់នោះបានបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ហើយជាពិសេសក៏បានចូលរួមចំណែកបង់ពន្ធដើម្បីកសាងសេដ្ឋកិច្ចយើងឱ្យកាន់តែល្អប្រសើរផងដែរ»។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានមានប្រសាសន៍ថា ការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួន គឺជានីតិវិធីរដ្ឋបាលធម្មតាមួយរបស់ស្ថាប័នរដ្ឋ។ លោកលើកឡើងថា ប្រសិនបើមានការសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភអំណាច ឬបទល្មើសព្រហ្មទណ្ឌ ករណីនេះត្រូវតែបញ្ជូនទៅតុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបន្តនីតិវិធីតាមច្បាប់។ លោកមានប្រសាសន៍បន្ថែមថា៖ «យើងលើកទឹកចិត្តដល់អ្នកអនុវត្តច្បាប់ទាំងអស់។ ខាង​រោង​ចក្រក៏ត្រូវលើកទឹកចិត្តឱ្យមានប្រព័ន្ធរាយការណ៍មួយ ប្រសិនបើពួកគេយល់ថា ការអនុវត្ត​ច្បាប់របស់មន្ត្រីមិនត្រឹមត្រូវ ឬមិនសមរម្យ។ ដូច្នេះ យន្តការរាយការណ៍ដោយពលរដ្ឋ ឬដោយក្រុមហ៊ុនជាដើម គួរត្រូវបានលើកទឹកចិត្តឱ្យបានច្រើន»។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចាត់មន្ត្រីក្រោមឱវាទ ចុះស៊ើបអង្កេតលើករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ២រូប ភ្លាមៗ បន្ទាប់ពីមានការលើកឡើងថា ជាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុនមួយ។ ការចុះស៊ើបអង្កេតនោះ ធ្វើឡើងដោយឱ្យមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ចុះទៅដល់ទីតាំងរោងចក្រខ្នាតតូចកែច្នៃដំណាប់​​ស្វាយ ឈ្មោះ «ហុង ចេងហ្វាង» ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនជាជនជាតិចិន និងអ្នកបកប្រែ ដើម្បីសាក​សួរព័ត៌មាន និងប្រមូលភស្តុតាងស្វែងរកការពិត៕

    ៩ មិថុនា ២០២៦

  • តើអង្គការសង្គមស៊ីវិលធ្វើដូចម្ដេចដើម្បីចងក្រងរបាយការណ៍វាស់ស្ទង់ សន្ទស្សន៍អំពើពុករលួយ?

    អ្នកដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់តម្លាភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជាលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងធានាឯករាជ្យភាពស្ថាប័នត្រួតពិនិត្យ ដើម្បីកែលម្អអភិបាលកិច្ច និងបង្កើនទំនុកចិត្តសាធារណៈ។ការស្នើនេះកើតឡើងក្រោយសង្គមស៊ីវិលចេញរបាយការណ៍ថ្មីមួយរកឃើញថាកម្ពុជាជាប់លេខពុករលួយជាងគេទី២ប្រចាំអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក្ដីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានច្រានចោលរបាយការណ៍នេះរួចហើយតាមរយៈសារព័ត៌មានក្នុងស្រុកមួយចំនួន។ តទៅនេះសូមអញ្ជើញមិត្តអ្នកអានស្វែងយល់ពីរបាយការណ៍ថ្មី តាមរយៈកិច្ចសម្ភាសន៍រវាង តំណាងប្រជាកាសែត កញ្ញា ពូ សូរាជីនី និងនាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារី ដែលបានពន្យល់អំពីរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២៥ វិធីសាស្ត្រវាយតម្លៃ និងអនុសាសន៍សំខាន់ៗសម្រាប់ការកែលម្អតម្លាភាព និងអភិបាលកិច្ចនៅកម្ពុជា។ កញ្ញា ពូ សូរាជីនី ៖ តើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ ឆ្នាំចុង ២០២៥ មានលទ្ធផលយ៉ាងណា? លទ្ធផលនេះ មានចំណុចផ្លាស់ប្តូរអ្វីថ្មីខ្លះ បើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំមុន? អ្នកស្រី ស៊ិន ពទ្ធារី ៖ នៅឆ្នាំ២០២៥នេះ កម្ពុជាទទួលបានលទ្ធផលពិន្ទុ ២០/១០០ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះចំនួន០១ ពិន្ទុបើធៀបនឹងលទ្ធផលឆ្នាំ២០២៤ (២១/១០០)។ បើគិតអំពីចំណាត់ថ្នាក់វិញ ក្នុងឆ្នាំ ២០២៥ កម្ពុជា ទទួលបានចំណាត់ថ្នាក់១៦៣/១៨២ ប្រទេស និងផែនដី ក្នុងឆ្នាំ២០២៤ កម្ពុជាត្រូវបានចំណាត់ថ្នាក់ ក្នុងលំដាប់ ១៥៨/១៨០។ អ្វីដែលគួរកត់សម្គាល់ក្នុងរយៈពេល០៣ឆ្នាំចុងក្រោយ ពិន្ទុ CPI បន្តធ្លាក់ចុះ ជាបន្តបន្ទាប់ពោលគឺ កម្ពុជាទទួលបាន ២៤ពិន្ទុ ក្នុងឆ្នាំ២០២២ ២២ពិន្ទុ ក្នុងឆ្នាំ២០២៣ ២១ពិន្ទុ ក្នុង ឆ្នាំ២០២៤ និង ២០ពិន្ទុក្នុងឆ្នាំ២០២៥នេះ។ កញ្ញា ពូ សូរាជីនី ៖តើអង្គការតម្លាភាពអន្តរជាតិ ប្រើវិធីសាស្ត្រ និងប្រភពទិន្នន័យយ៉ាងដូចម្តេច ក្នុងការគណនា និងវាស់ វែងសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយនៅប្រទេសកម្ពុជា ឆ្នាំ២០២៥នេះ? អ្នកស្រី ស៊ិន ពុទ្ធារី ៖CPI ត្រូវបានវាយតម្លៃដោយប្រើប្រាស់លើវិធីសាស្ត្រសិក្សាលើរបាយការណ៍ ឬទិន្នន័យដែលមានស្រាប់ ឆ្លុះបញ្ចាំងអំពីស្ថានភាពដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងប្រទេសផ្ទាល់។ សម្រាប់កម្ពុជាមាន ទិន្នន័យចំនួន០៧/១៣ ត្រូវបានជ្រើសរើសយកមកសិក្សាវាយតម្លៃ មានដូចជា៖ • សន្ទស្សន៍ផ្លាស់ប្តូររបស់មូលនិធិ Bertelsmann (គឺជាសន្ទស្សន៍អន្តរជាតិដែលវិភាគ និងវាយតម្លៃវឌ្ឍនភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងផ្លាស់ប្តូរចំនួន ១៣៧ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងសេដ្ឋកិច្ចទីផ្សារសង្គម។) (Bertelsmann Foundation Transformation Index) • ការវាយតម្លៃប្រទេសមួយដែលផ្អែកលើអង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (Economist Intelligence Unit Country Ratings) • ការវាយតម្លៃហានិភ័យប្រទេសផ្អែកលើ ការយល់ដឹងសកល (Global Insights Country Risk Ratings) • អង្គភាព ស៊ើបការណ៍សម្ងាត់អាស៊ី ដែលប្រឹក្សាយោបល់ហានិភ័យនយោបាយ និងសេដ្ឋកិច្ច (Political and Economic Risk Consultancy Asian Intelligence)ភាពចម្រុះនៃគម្រោងប្រជាធិបតេយ្យ(Varieties of Democracy Project) • គោលនយោបាយប្រទេស និងការវាយតម្លៃស្ថាប័នរបស់ធនាគារពិភពលោក (World Bank Country Policy and Institutional assessment) • គម្រោងយុត្តិធម៌ពិភពលោកស្ដីពីសន្ទស្សន៍នីតិរដ្ឋ (World Justice Project Rule of Law Index) ក្នុងចំណោមពិន្ទុនៃប្រភពទិន្នន័យទាំង០៧ សម្រាប់ឆ្នាំ ២០២៥ អង្គការតម្លាភាពអន្តរជាតិ សង្កេត ឃើញថាកម្ពុជាទទួលបានពិន្ទុធ្លាក់ចុះលើការវាយតម្លៃ Bertelsmann Foundation Transformation Index។ Transformation Index ធ្វើការសង្កេត និងវាយវាយតម្លៃលើបញ្ហា នយោបាយ សេដ្ឋកិច្ច និងអភិបាលកិច្ចក្នុងប្រទេស។ កញ្ញា ពូ សូរាជីនី៖ បន្ទាប់ពីរបាយការណ៍នេះត្រូវបានចេញផ្សាយហើយ តើអង្គការតម្លាភាព បានបញ្ជូនលទ្ធផលទៅ កាន់ស្ថាប័ន ឬភាគីពាក់ព័ន្ធណាខ្លះ ដើម្បីឲ្យមានការឆ្លើយតបទៅលើរឿងនេះ? អ្នកស្រី ស៊ិន ពុទ្ធារី ៖ ជាទូរទៅរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នេះមានន័យថាស្ថាប័នពាក់ព័ន្ធអាចយក លទ្ធផលនៃរបាយការណ៍នេះដើម្បីឆ្លុះបញ្ចាំង និងកំណត់នូវវិធានការបន្ថែមទៀតតាមផ្នែកពាក់ព័ន្ធផ្សេង ដើម្បីធ្វើឲ្យលទ្ធផលនៃការវាយតម្លៃកាន់តែប្រសើរឡើង។ សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ជាសូចនាករមួយក្នុងការធ្វើឲ្យមានភាព ទុកចិត្តលើការវិនិយោគមកកាន់ប្រទេសកម្ពុជា ស្របពេលដែលរដ្ឋាភិបាលស្វែងរកមធ្យោបាយដើម្បី ពង្រឹងសេដ្ឋកិច្ចរបស់ជាតិ។ កញ្ញា ពូ…

    ១១ កុម្ភៈ ២០២៦

    • ACUប្រកាស បន្តស៊ើបអង្កេតករណីបែកធ្លាយវិញ្ញាសាបាក់ឌុប

      អង្គភាពប្រឆាំងអំពើពុករលួយប្រកាសស៊ើបអង្កេតបន្តករណីបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប។ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជាក់ថា រូបថតវិញ្ញាសាប្រឡងបាក់ឌុបមុខវិជ្ជាគណិតវិទ្យា ដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះ ដូចស្ទើរទាំងស្រុងទៅនឹងវិញ្ញាសាចេញប្រឡងថ្នាក់ជាតិឆ្នាំ២០២៥។ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងផុលផុសករណីដែលថា មានការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប មុខវិជ្ជាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ។ ក្រុមពលរដ្ឋបានផុសលើបណ្ដាញសង្គមដោយបានភ្ជាប់មកជាមួយនឹងរូបថតវិញ្ញាសានោះផង។ ក្រុមគ្រូបង្រៀននិងមហាជន សុទ្ធតែទទូចឱ្យក្រសួងអប់រំចេញមុខបំភ្លឺករណីនេះ ដោយសារតែវិញ្ញាសាដែលបានបែកធ្លាយដូចគ្នាស្ទើតែទាំងស្រុងទៅនឹងវិញ្ញាសាដែលតម្រូវឱ្យប្រឡង។ មហាជនខ្លះបានផ្សាយថា មានករណីបង្រៀនគួរនៅយប់ថ្ងៃប្រឡងបាក់ឌុបតែម្ដង ដោយសំអាងលើរូបភាពម៉ោងពេល នៅក្នុងគ្រុបតេឡេក្រាម ដែលបានបែកធ្លាយ។ តាមរយៈលិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឱ្យដឹងថា វិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបានផ្សព្វផ្សាយ ត្រូវបានរកឃើញថា វិញ្ញាសាទាំងនោះ ដូចទៅនឹងវិញ្ញាសាដែលចេញប្រឡងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ លិខិតបន្ត៖ «អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី ២៩/០៨-២០២៥ ម៉ោង ១៤:០០ – ១៦:០០ ប្រាកដមែន (ដូចពី ៨០% ទៅ ១០០%)»។ លិខិតដដែលបន្ថែម៖ «សូមស្នើដល់មហាជនទាំងអស់ កុំចាត់ទុកបុគ្គល ទាំង ៦ នាក់ដែលបានបង្ហោះព័ត៌មានដែលនិយាយថា ការបែកធ្លាយនូវវិញ្ញាសាគណិតវិទ្យា គឺជាអ្នកបំពុលសង្គម ព្រោះក្រុមការងារ អ.ប.ព បានទទួលព័ត៌មានទាំងនេះពីមិត្តភ័ក្របណ្តាញសង្គមទាំងនេះ។ ដូច្នេះក្រុមការងារ សូមបន្តការសហការណ៍ជាមួយមិត្តភ័ក្របណ្ដាញសង្គមទាំងអស់ដើម្បីអាចប្រមូលភ័ស្តុតាងបានគ្រប់ជ្រុងជ្រោយ»។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក សយ ច័ន្ទវិចិត្រ បានប្រាប់ប្រជាកាសែតថា រូបថតវិញ្ញាសាដែលបានផ្សាយលើបណ្ដាញសង្គម ពិតជាដូចនឹងវិញ្ញាសាដែលបានចេញប្រឡងពិតមែន ក៏ប៉ុន្តែគ្មានការបញ្ជាក់ណាមួយថាមានការផ្សព្វផ្សាយវិញ្ញាសានេះមុនថ្ងៃប្រឡងនោះទេ។ តែយ៉ាងណា លោក ច័ន្ទវិចិត្រ បញ្ជាក់ថា ACU កំពុងស្រាវជ្រាវបន្ថែមលើបញ្ហានេះ។ លោកថា៖ «យើងបានពិនិត្យឃើញថា មានវិញ្ញាសាមួយចំនួនដែលបង្ហោះនៅលើបណ្ដាញសង្គមនោះគឺមានទម្រង់ដូចគ្នា ទៅនឹងវិញ្ញាសាដែលដាក់ប្រឡង ប៉ុន្តែមិនមានកាលបរិច្ឆេទណាមួយដែលបញ្ជាក់ថា វិញ្ញាសាទាំងអស់នោះត្រូវបានបង្ហោះមុនការប្រឡងទេ[…]ហើយមកដល់ពេលនេះយើងនឹងព្យាយាមស្រាវជ្រាវបន្ថែមទៀត។ យើងក៏រង់ចាំទទួលនូវគ្រប់ព័ត៌មានទាំងអស់ដែលបងប្អូនបណ្ដាញសង្គមដែលគាត់អាចជួយ Share[ចែករំលែក]មកយើង»។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបន្ថែមថា ការបែកធ្លាយវិញ្ញាសាប្រឡងនេះ មានលទ្ធភាពអាចកើតឡើងបានក្នុងដំណាក់កាលចំនួន២ គឺក្នុងដំណាក់កាលថតចម្លងវិញ្ញាសាចែកចាយតាមមណ្ឌលប្រឡង និងក្នុងដំណាក់កាលប្រឡង និងក្រោយការប្រឡង។ លោកនិយាយថា៖ «ដំណាក់កាលដែលអាចមានការបែកធ្លាយ យើងអាចគិតថា ក្នុងដំណាក់កាលនៃការ copy ឯកសាររៀបចែកតាមមណ្ឌលប្រឡង ប៉ុន្តែអានេះគ្រាន់តែជាការគិតទេណា៎ អាហ្នឹងទី១។ ទី២ទៀត អាចវិញ្ញាសាហ្នឹងត្រូវបានថតហ្នឹងគឺនៅពេលដែលប្រឡងតែម្ដង ក្រោយពេលប្រឡងតែម្ដង អ៊ីចឹងហើយបានជានៅក្នុងរបាយការណ៍យើងបានបញ្ជាក់អំពីអ្នកដែលមានសិទ្ធិកាន់ទូរស័ព្ទគឺមានប្រធានមណ្ឌល ប្រធានអប្បមាទ ប្រធានគណៈមេប្រយោគ ប្រធានសន្តិសុខ មន្ត្រី អ.ប.ព. ហើយនិងអ្នកសង្កេតការណ៍របស់ អ.ប.ព.»។ ក៏ប៉ុន្តែលោក សយ ច័ន្ទវិចិត្រ អះអាងថារូបថតវិញ្ញាសាដែលបានបង្ហោះលើបណ្ដាញសង្គមនោះ មិនអាចថតដោយអ្នកសង្កេតការណ៍នោះទេ ដោយសារអ្នកទាំងនោះមិនអាចចូលទៅកាន់បន្ទប់ប្រឡងនោះឡើយ។ អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថាក្រសួងអប់រំនិងអង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការងារស្រាវជ្រាវ ប៉ុន្តែអាជ្ញាធរជំនាញមិនទាន់រកឃើញភស្តុតាងណាមួយបញ្ជាក់ថាវិញ្ញាសាទាំងអស់ត្រូវបែកធ្លាយមុនការប្រឡងនោះទេ។ អ្នកស្រីថា៖ «អ្វីដែលយើងរកឃើញបឋមហ្នឹងគឺមានន័យថា វិញ្ញាសាដែលយើងបានឃើញនៅ​លើទំព័រហ្វេសប៊ុកទាំងអស់ហ្នឹង គឺជាវិញ្ញាសាដែលបង្ហោះចេញនៅក្រោយការប្រឡង អ៊ីចឹងហើយដំណើរការនេះ យើងនៅតែបន្តសិក្សាលំអិតបន្ថែមទៀតតាមរយៈធនធានដែលមាន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ណាមួយ បង្ហាញឱ្យឃើញថាជាការបែកធ្លាយវិញ្ញាសាមុនដំណាក់កាលនៃការប្រឡងនៅឡើយទេ»។ អ្នកស្រីបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងករណីភាពមិនប្រក្រតីនេះនឹងត្រូវទទួលទោសទណ្ឌទៅតាមវិធានដែលបានចែង។ ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថាបើសិនជាក្រសួងអប់រំមិនបកស្រាយច្បាស់លាស់លើបញ្ហានេះទេ នោះបេក្ខជនប្រឡងដែលបានខិតខំរៀនសូត្រអាចបាក់ទឹកចិត្ត។ តែយ៉ាងណា លោកសំណូមពរដល់បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានមទោនភាពចំពោះអ្វីដែលខ្លួនបានធ្វើ និងទុកបញ្ហានេះឱ្យក្រសួងដោះស្រាយ។ លោកថា៖ «សម្រាប់បេក្ខជនដែលបានប្រឡងហើយហ្នឹង ខ្ញុំថាទោះយ៉ាងណាយើងត្រូវតែមានមទោនភាពចំពោះអ្វីដែលយើងបានធ្វើ យើងត្រូវតែមានសង្ឃឹមការខិតខំប្រឹងប្រែងរបស់យើង ហើយម៉្យាងវិញទៀតគឺ រឿងបែកធ្លាយហ្នឹងយើងទុកលទ្ធភាពឱ្យក្រសួងគាត់ជាអ្នកស្រាវជ្រាវទៅ ហើយបើថាឯកសារនោះមានការបែកធ្លាយមែន នោះក្រសួងគួរតែគិតថាតើគួរធ្វើយ៉ាងម៉េច សម្រាប់អ្នកដែលគ្នាអត់ដឹងវិញ្ញាសាហ្នឹងវាអាចចាញ់ប្រៀបដែរ អ៊ីចឹងក្រសួងត្រូវតែគិតយ៉ាងម៉េចចំពោះគ្នាអត់ដឹងវិញ្ញាសា»។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវករណីនេះ និងបកស្រាយទៅកាន់សាធារណៈជនឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តលើការប្រឡង។ អ្នកស្រីថា៖ «ប្រសិនបើឃើញបែកធ្លាយវិញ្ញាសា ក្រសួងអប់រំក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងត្រូវវែកញែករឿងហ្នឹងថាតើប្រភពចេញពីត្រង់ណា គួរតែតាមដានរឿងហ្នឹងដើម្បីកុំឱ្យមានការចោទប្រកាន់ បើថាមិនបែកធ្លាយហើយពួកគាត់រៀនសូត្របានទេ គួរតែបញ្ជាក់វិញបញ្ជាក់ប្រាប់វិញថា អញ្ចេះអញ្ចោះវិញអ៊ីចឹងទៅ កុំឱ្យប្រជាពលរដ្ឋអស់ជំនឿទាំងស្រុង»។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ និង​២៩ ខែសីហា ឆ្នាំ២០២៥។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង១៤ម៉ឺននាក់ (១៤៦ ៧២០នាក់) ក្នុងនោះមានស្ត្រីចំនួនជាង៨ម៉ឺន១ពាន់នាក់(៨១ ៤៤២នាក់)។ ចំណោមនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួនជាង៤ម៉ឺននាក់ (៤០ ៦៧៨ នាក់) ស្ត្រីចំនួនជាង២ម៉ឺន៤ពាន់នាក់ (២៤ ៥១៩ នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនជាង១០ម៉ឺននាក់ (១០៦ ០៤២នាក់) ស្ត្រីមានចំនួន៥ម៉ឺន៦ពាន់នាក់(៥៦…

      ១ កញ្ញា ២០២៥

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News