Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋថែរក្សាសុខភាពនៅរដូវវស្សានិងពេលមានទឹកជំនន់

    ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋថែរក្សាសុខភាពនៅរដូវវស្សានិងពេលមានទឹកជំនន់។ ក្រសួងនេះក៏បានណែនាំឱ្យពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ និងអនុវត្តវិធានការនានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិទាំងមុនពេលទឹកជំនន់ អំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់បានស្រក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋនៅមុនពេលទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹកជំនន់ បម្រុងទុកស្បៀង និងឱសថសង្គ្រោះបន្ទាន់ រួមទាំងសាងសង់បង្គន់ឱ្យបានខ្ពស់ ឬបិទបាំងរណ្តៅបង្គន់ឱ្យជិតល្អដើម្បីការពារទឹកជំនន់។ ចំណែកអំឡុងពេលទឹកជំនន់ ក្រសួងសុខាភិបាល ប្រាប់ឱ្យប្រជាពលរដ្ឋហាមចូលក្នុងផ្ទះ ឬអគារទ្រុឌទ្រោមដែលអាចបាក់ស្រុត និងកុំប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម។ ចំពោះស្ត្រីមានផ្ទៃពោះ បើជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត។ ក្រសួងបន្ថែមថា ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានសត្វទិច ឬសត្វអសិរពិសខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាល។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ ថ្លែងថា ក្រសួងសុខាភិបាលបានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ឱ្យត្រៀមលក្ខណៈក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ច្រើន ឬទឹកទន្លេហក់ខ្ពស់ ដោយត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសពលរដ្ឋនៅតំបន់ជន់លិច។ លោក បន្ថែមថា៖ «បានត្រៀមរួចជាស្រេចនៅថ្នាំពស់ចឹង ដើម្បី ជួយប្រជាពលរដ្ឋ និងតាមដានបង្ការជំងឺឆ្លងនានាដែលអាចកើតមាន»។ ក្រសួងសុខាភិបាលជំរុញ ពលរដ្ឋត្រូវទទួលទានទឹកស្អាត ដោយប្រើធុងចម្រោះ ឬដាំទឹកឱ្យពុះ ឬប្រើថ្នាំក្លរីន ៥០០ មីលីក្រាម ចំនួនពីរគ្រាប់ដែលអាចលាយទឹក ២០ លីត្រ រួចទុករយៈពេល ៣០ នាទីមុនប្រើប្រាស់។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។ នៅពេលទឹកជំនន់ស្រក ក្រសួងសុខាភិបាលក៏ណែនាំឱ្យប្រជាពលរដ្ឋពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត និងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន ព្រមទាំងធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងការដក់ទឹកនាំឱ្យកើតមូសខ្លា ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់ និងបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។ អនុប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ រាជធានីភ្នំពេញ លោក ណៅ តូច មានប្រសាសន៍ថា ក្នុងរដូវវស្សានេះ ប្រជាពលរដ្ឋចាំបាច់ក្នុងការរស់នៅស្អាត ដោយផឹកស្អាត អនាម័យ និងសម្អាតជុំវិញផ្ទះ រួមទាំងលុបចោលនូវប្រភពទឹកដក់ផ្សេងៗ។ លោកបន្ថែមថា៖ «ករណីគាត់នៅតំបន់ដាច់ស្រយាល យើងអប់រំគាត់ពីការប្រើប្រាស់ទឹកដូចម្ដេច ដាំម៉េច ចម្រោះម៉េច មានវិធានការអាចជួយបានយើងជួយតាមហ្នឹង»។ ពលរដ្ឋរស់នៅភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី ឈែម សុឃឿន វ័យ ៤២ ឆ្នាំ និយាយថា អ្នកស្រីមានការព្រួយបារម្ភផងដែរចំពោះរដូវភ្លៀងនេះ ដែលអាចបង្កឱ្យកូនតូចៗរបស់អ្នកស្រីមានជំងឺគ្រុនឈាម ជាពិសេសគឺការលង់ទឹក។ ទន្ទឹមនឹងនេះ អ្នកស្រី សុឃឿន ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធសាងសង់ផ្លូវទៅកាន់វាលស្រែក្នុងភូមិរបស់អ្នកស្រីឱ្យមានរបៀបរៀបរយ យ៉ាងហោចណាស់ក្រាលក្រួសក្រហម ដែលអ្នកស្រីអះអាងថា ពិបាកក្នុងការធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់។ អ្នកស្រីនិយាយថា៖ «ប្រជាពលរដ្ឋក្នុងភូមិចង់បានផ្លូវស្អាត ផ្លូវចូលទៅក្នុងៗ ចង់ឱ្យមានផ្លូវស្អាត ដើម្បីពលរដ្ឋស្រួលធ្វើដំណើរ។ ភ្លៀងមកពិបាកធ្វើដំណើរ ផ្លូវទៅស្រែចម្ការ បើសិនជាមានក្រួសក្រហមឱ្យស្អាតទៅ ងាយស្រួលធ្វើដំណើរ»៕

    ១៤ កក្កដា ២០២៦

  • ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ចំពេលករណីគ្រុនឈាមផ្ទុះឡើងតាមតំបន់មួយចំនួន

    ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ចំពេលមានសេចក្ដីរាយការណ៍ពីករណីផ្ទុះជំងឺគ្រុនឈាមនៅតាមកន្លែងមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ ។  សេចក្ដីរាយការណ៍ពីអាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល ឱ្យដឹងថា មានពលរដ្ឋចំនួន ៥៧៨ នាក់ កើតជំងឺគ្រុនឈាម ក្នុងរយៈពេលជិត ២០ ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ដោយឡែក សេចក្ដីរាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញ​ថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកឆ្លងជំងឺគ្រុនឈាមសរុប ៣៧៤ នាក់ ក្នុងនោះកុមារក្រោមអាយុ ១៥ ឆ្នាំ មានចំនួន ២៧៩ នាក់ និងអ្នកមានអាយុលើស ១៥ ឆ្នាំ ចំនួន ៩៥ នាក់។ ចំនួននេះបានកើនឡើងប្រមាណ ២ ដង នៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានរំលឹកឱ្យពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាបំផ្លាញចោលរាល់សម្ភារដក់ទឹកផ្សេងៗ និងសម្អាតដង្កូវទឹកនៅតាមអាងទឹក ពាង ថូផ្កា ចានទ្រជើងទូ ឡាំង និងធុងជាដើម ដោយត្រូវផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍។ ក្រសួងបន្តថា ប្រសិនបើសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ដល់ ៤០ អង្សាសេ ត្រូវប្រញាប់ទៅពិគ្រោះ និងព្យាបាលជាបន្ទាន់នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ ម៉ោង។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យម្ចាស់ការដ្ឋានសំណង់ និងកម្មករបម្រើការងារតាមការដ្ឋាន លុបបំបាត់វត្ថុដក់ទឹក និងរក្សាទុកសម្ភារដែលអាចដក់ទឹកនៅទីតាំងមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យមានប្រភពកកើតមូសខ្លា ដែលអាចចម្លងជំងឺគ្រុនឈាមដល់ពលរដ្ឋរស់នៅចម្ងាយ ១៥០ ម៉ែត្រ ជុំវិញការដ្ឋាន។ សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកើតកូនចៅមូសខ្លា ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្របនឹងពាក្យស្លោក "ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក"»។ ជាងនេះទៅទៀត ក្រសួងសុខាភិបាលណែនាំឱ្យកាប់ឆ្ការ សម្អាតស្មៅជុំវិញផ្ទះឱ្យបានស្រឡះល្អ និងស្លៀកពាក់ខោជើងវែង អាវដៃវែង រួមទាំងស្រោមជើង និងប្រើថ្នាំបាញ់ ឬលាបការពារកុំឱ្យមូសខាំ។ ក្រៅពីនេះ ក្រសួងក៏ណែនាំឱ្យគ្រប់មន្ទីរសុខាភិបាលត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យតាមការដ្ឋានសំណង់ ដើម្បីទប់ស្កាត់ការកកើតមូសខ្លាតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ ជុំវិញវិធីសាស្ត្របង្ការជំងឺគ្រុនឈាមនេះ ចៅសង្កាត់ស្ទឹងមានជ័យទីពីរ ខណ្ឌមានជ័យ រាជភ្នំពេញ លោក ទូច សំអុល មានប្រសាសន៍ថា ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងសង្កាត់របស់លោកនៅរដូវវស្សានេះ អាជ្ញាធរបានចុះបាញ់ថ្នាំមូសតាមវត្ត អារាម សាលារៀន ប្រព័ន្ធលូ ប្រឡាយទឹក និងតំបន់ផ្ទះ ឬដីទុកចោល រួមទាំងដាក់ថ្នាំអាបេតតាមផ្ទះនីមួយៗផងដែរ។ លោកបានថ្លែងថា៖ «កន្លងមកយើងបានចុះបាញ់ថ្នាំតាមតំបន់ផ្ទះទុកចោល ដីទំនេរ ហើយថ្ងៃនេះ យើងបានចុះដាក់ថ្នាំអាបេតតាមផ្ទះ តាមភូមិនីមួយៗ។ យើងបាញ់ថ្នាំបាន ៣ ទៅ ៤ ដងហើយ គឺបាញ់ថ្នាំមូសតាមជម្រកមូស ដូចជាទីលានចាក់សំរាម តាមបណ្ដោយលូ ប្រឡាយស្ទឹងមានជ័យ និងតាមតំបន់ដែលមានព្រៃស្តុកៗ ដោយបានបាញ់គ្របដណ្តប់គ្រប់ភូមិ»។ ប្រជាពលរដ្ឋរស់នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក អុន រ៉ាវុធ អាយុ ៣៥ ឆ្នាំ រៀបរាប់ថា រាល់ថ្ងៃលោកមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះជំងឺគ្រុនឈាម បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺនេះតាមរយៈការចុះផ្សាយលើបណ្ដាញសង្គម។ យ៉ាងណាក្តី លោកថា នៅជុំវិញផ្ទះ និងភូមិរបស់លោកត្រូវបានរៀបចំសម្អាតស្អាតបាត ដោយមិនអនុញ្ញាតឱ្យមានកន្លែងដក់ទឹកនោះទេ។ ទោះជាបែបនេះក្ដី លោក រ៉ាវុធ ស្នើឱ្យអាជ្ញាធរបោសសម្អាត និងកាប់ឆ្ការស្មៅនៅតាមទីសាធារណៈ និងសាលារៀនបន្ថែមទៀត។ លោកនិយាយថា៖ «បើអាចស្នើបាន ខ្ញុំចង់ឱ្យគាត់រៀបចំកន្លែងទីប្រជុំជន សាលារៀនអីហ្នឹង គឺរៀបចំបោសសម្អាត កាប់ស្មៅ កាប់អីនៅតាមទីសាធារណៈឱ្យបានស្អាត»។ រីឯនាយកវិទ្យាល័យជាស៊ីសាមគ្គី លោក ផាន់ ណិល មានប្រសាសន៍ថា លោកបានណែនាំឱ្យសិស្សានុសិស្សរួមគ្នាសម្អាតបន្ទប់រៀន និងបំផ្លាញចោលរាល់សំបកកង់ឡានដែលអាចដក់ទឹកបាននៅក្នុងបរិវេណសាលា អំឡុងពេលរដូវវស្សានេះ។ បន្ថែមពីលើនេះ លោកស្នើឱ្យក្រសួងសុខាភិបាល ចុះមកបាញ់ថ្នាំមូសនៅតាមសាលារៀន យ៉ាងហោចណាស់ឱ្យបានម្ដង ឬពីរដងក្នុងមួយខែ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ដើម្បីកម្ចាត់ជម្រកមូសខ្លាឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់សំណូមពរខាងក្រសួងសុខាភិបាល បើសិនជាគាត់មានថ្នាំបាញ់មូស ជួយដើរបាញ់ ១ ខែ ឬ ២ ខែម្ដង នៅក្នុងសាលា តាមសាលាធំៗ។ ដូចខ្ញុំ ខ្ញុំកំពុងតែព្រួយបារម្ភខ្លាំងណាស់នៅរដូវគ្រុនឈាមនេះ។…

    ៨ កក្កដា ២០២៦

    • អ្នកឆ្លងគ្រុនឈាមនៅកោះកុង កើនជាង២ដងនៅ៣ខែឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

      មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមសរុបជាង ៣០០នាក់ គិតចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដែលចំនួននេះបានកើនឡើងប្រមាណ ២ដង នៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោក ហៃ ឡៃសុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ៣៧៤នាក់ ក្នុងនោះអ្នកជំងឺដែលជាកុមារក្រោមអាយុ ១៥ឆ្នាំ មានចំនួន ២៧៩នាក់ និងអ្នកមានវ័យលើស ១៥ឆ្នាំ មានចំនួន ៩៥នាក់។ លោក ឡៃសុន បញ្ជាក់ថា តួលេខនេះកើនឡើង ២០១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ដែលមានអ្នកជំងឺគ្រុនឈាមចំនួន ១២៤នាក់។ តែយ៉ាងណា ក្នុងចំណោមករណីឆ្លងក្នុងឆ្នាំ២០២៦ គឺគ្មានករណីអ្នកជំងឺស្លាប់ឡើយ។ លោកថា៖ «អ្វីដែលជាកង្វល់របស់មន្ទីរពេទ្យគឺឃើញថា អ្នកជំងឺមានការកើនឡើងច្រើន ហើយតាមរយៈការសម្ភាសន៍អ្នកជំងឺ នៅក្នុងសហគមន៍របស់គាត់ហាក់ដូចជាមានមូសច្រើន នេះគ្រាន់តែជាអ្វីដែលប្រជាពលរដ្ឋគាត់លើកឡើងទេ»។ ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណ​កសាស្ត្រ នៃក្រសួងសុខាភិបាល លោក ហ៊ុយ រ៉េកុល សង្កេតឃើញថា ករណីឆ្លងជំងឺគ្រុនឈាមបានកើតឡើងទូទាំងប្រទេស ដោយរាយប៉ាយតាមតំបន់ផ្សេងៗគ្នា ហើយរាជធានីភ្នំពេញមានអត្រាឆ្លងជំងឺនេះតិចជាងគេ ព្រោះមានអនាម័យល្អ។ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២ ០០០ ករណី និងមានអត្រាស្លាប់ដោយសារជំងឺនេះ ០,១ ភាគរយ។ លោកថា ករណីឆ្លងសរុបនេះប្រហាក់ប្រហែលនឹងចំនួនករណីឆ្លងនៅឆ្នាំ២០២៥ ដែរ។ ទន្ទឹមនឹងនេះ លោកថា ក្រសួងសុខាភិបាលបានអនុវត្តនូវកិច្ចការងារជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម តួយ៉ាងដូចជា ការចេញលិខិតជូនដំណឹងតាមបណ្តាញសង្គមដល់ពលរដ្ឋដើម្បីបង្ការជំងឺនេះ កិច្ចសហការរវាងក្រសួងសុខាភិបាលនិងអាជ្ញាធរនៅមូលដ្ឋាន ការធ្វើយុទ្ធនាការលុបបំបាត់ប្រភពដកទឹក ដោយដាក់ថ្នាំសម្លាប់ដង្កូវទឹកតាមពាងទឹកពលរដ្ឋ និងការបាញ់ថ្នាំមូសជាដើម។ លោក ហ៊ុយ រ៉េកុល អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់សម្អាតកុំឱ្យមានដង្កូវទឹក ដែលបង្កើតជាមូសនាំឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម។ លោកបន្ថែមថា៖ «សូមឱ្យយកចិត្តទុកដាក់ថាតើផ្ទះយើងមានដង្កូវទឹកអត់? ហើយបើមានគឺយើងត្រូវតែគ្រប់គ្រង កម្ចាត់ កម្ទេចចោលនូវដង្កូវទឹកទាំងអស់នេះ។ សរុបរួមគឺអនាម័យបរិស្ថានស្អាតល្អ ផ្ទះសម្បែងរស់នៅស្អាត មានពន្លឺថ្ងៃចេញចូល»។ ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ហើយក្នុងចំណោមនោះមាន ៦៤ករណី បានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឡូ វាសនាគិរី ដែលបានលើកឡើងក្នុង «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក៕

      ៧ កក្កដា ២០២៦

    • យុវជន ៤៤នាក់ ផលិតកុនឯកសារបាន ៤៨ រឿងឆ្លុះបញ្ចាំងពីតថភាពកម្ពុជា

      យុវជនចំនួន៤៤នាក់ រួមទាំងយុវជនមកពីសហគមន៍ជនជាតិភាគតិច និងជនជាតិដើមភាគតិចផង បានបញ្ចប់ការសិក្សាផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយពីមជ្ឈមណ្ឌលបុប្ផាណា ដោយផលិតបានកុនឯកសារចំនួន៤៨រឿង ដែលឆ្លុះបញ្ចាំងពីតថភាពជុំវិញប្រទេសកម្ពុជា។ ក្នុងរយៈពេល ៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណា បានបណ្តុះបណ្តាលយុវជន ៤ជំនាន់ ចំនួន៤៤នាក់ ឱ្យក្លាយជាអ្នកផលិតភាពយន្តឯកសារឆ្លុះបញ្ចាំងពីសង្គម និងវប្បធម៌។ ក្នុងនោះមានយុវជនមកពីសហគមន៍ដាច់ស្រយាល និងជនជាតិដើមភាគតិច តាមបណ្ដាខេត្តនានាជុំវិញប្រទេសកម្ពុជា ដូចជា ចាម្ប៍ កួយ ចារ៉ាយ កាវ៉េត និងទំពូនជាដើម។ យុវជនទាំងនេះ បានផលិតខ្សែភាពយន្តឯកសារសរុបចំនួន ៤៨ រឿង បង្ហាញពីចម្រុះភាពក្នុងសង្គម ដូចជាការយល់ដឹងពីជនជាតិដើមភាគតិច វប្បធម៌ បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងប្រវត្តិសាស្ត្រជាដើម។ លើសពីនេះ ស្នាដៃទាំងនេះ ត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ដូចជា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) មហោស្រពភាពយន្តនៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក និងនៅប្រទេសបារាំង ព្រមទាំងការបញ្ចាំងផ្ទាល់តាមសហគមន៍។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា លោក ជា សុភាព លើកឡើងថាស្នាដៃភាពយន្តឯកសាររបស់អតីតសិក្ខាកាម មិនត្រឹមតែជាសិល្បៈទស្សនីយភាព និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងរក្សាទុកនូវប្រពៃណី វប្បធម៌ ក៏ដូចជារឿងរ៉ាវនានារបស់សហគមន៍ដែលគេតែងតែមើលរំលងប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការការពារអត្តសញ្ញាណជាតិ និងជំរុញឱ្យមានការជជែកដេញដោលក្នុងសង្គម។ លោក ជា សុភាព៖ «ថ្ងៃនេះមិនមែនជាទីបញ្ចប់ នៃដំណើររបស់អ្នកទាំងអស់គ្នានោះទេ តែវាជាការចាប់ផ្តើមចូលរួមចំណែកដល់អនាគតនៃវិស័យវប្បធម៌ និងការច្នៃប្រឌិតនៅកម្ពុជា។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តនិទានរឿងរ៉ាវសង្គមដោយភាពស្មោះត្រង់ និងក្តីស្រឡាញ់ ដើម្បីជួយបន្លឺសំឡេងជំនួសសហគមន៍នានា ដែលរឿងរ៉ាវរបស់ពួកគេសក្តិសមនឹងទទួលបានការដឹងឮពីសង្គម»។ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ទិត ថាវរិទ្ធ បានថ្លែងក្នុងថ្ងៃដដែលដែរថា ការរីកចម្រើននៃវិស័យភាពយន្តកម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសមិទ្ធករវ័យក្មេង ដែលជាអ្នកបន្តវេន។ លោកបន្តថា ទោះបីជាយុវជនមានសក្តានុពលក៏ដោយ ប៉ុន្តែទាមទារការគាំទ្រ ឱកាស និងការផ្ទេរចំណេះដឹងប្រកបដោយវិជ្ជាជីវៈពីរៀមច្បងជំនាន់មុន។ លោក ទិត ថាវរិទ្ធ៖ «ខ្ញុំសូមអបអរសាទរចំពោះប្អូនៗទាំង ៤៤រូប ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗឱ្យបន្តខិតខំប្រឹងប្រែងអនុវត្ត និងហ្វឹកហាត់ជំនាញនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង សម្រាប់ចាប់យកឱកាសការងារផង និងដើម្បីចូលរួមលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាយើងឱ្យកាន់តែរីកចម្រើនផង»។ គម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» ដែលអនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយហិរញ្ញវត្ថុ របស់មូលនិធិហេនរីលូស៍(The Henry Louce Foundation) តាមរយៈម៉ាយរៀដយូអេសអេ(Myriad USA) មិនត្រឹមតែ ជួយអភិរក្សវប្បធម៌ និងបន្លឺសំឡេងសហគមន៍ដាច់ស្រយាលប៉ុណ្ណោះទេ ថែមទាំងបានបើកឱកាសការងារយ៉ាងទូលំទូលាយជូនដល់សិក្ខាកាម ក្នុងវិស័យផលិតកម្ម ស្ថានីយ៍ទូរទស្សន៍ អង្គការសង្គមស៊ីវិល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិតនៅកម្ពុជា។ អតីតសិក្ខាកាមជំនាន់ទី១ ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ កញ្ញា កន ស្រីណិត ដែលបច្ចុប្បន្នកំពុងបម្រើការងារជាជំនួយការផ្នែកផលិត បានបង្ហាញចំណាប់អារម្មណ៍ថា មុនពេលចូលរៀន កញ្ញាមិនស្គាល់អ្វីជាការថតភាពយន្តឯកសារ ឬថតកុននោះទេ ប៉ុន្ដែក្នុងគម្រោងមួយនេះ បានបង្រៀនជំនាញជាច្រើនដល់កញ្ញា និងសិស្សដទៃទៀត ដូចជាការដឹកនាំរឿង ផ្នែកបច្ចេកទេសកាមេរ៉ា សំឡេង ការកាត់តវីដេអូ និងជំនាញផ្សេងៗទៀតទាក់ទងនឹងដំណើរការផលិតភាពយន្តឯកសារ។ មានដើមកំណើតពីខេត្តកំពង់ចាម ក្នុងវ័យ ២៩ឆ្នាំ កញ្ញា ស្រីណិត បានផលិតភាពយន្តឯកសារចំនួន ៥រឿង។ ក្នុងនោះរឿងសំខាន់មានដូចជា «នៅតែគិត» និយាយអំពីអ្នករើសសំរាមដើម្បីចិញ្ចឹមជីវិតនៅទីក្រុងភ្នំពេញ និងរឿង «យីកេកួយ» ដែលបង្ហាញអំពីក្រុមយីកេកួយស្ថិតក្នុងខេត្តកំពង់ធំ បានបាត់បង់យូរឆ្នាំហើយ ប៉ុន្ដែដោយចិត្តស្រឡាញ់ មិនចង់ ឱ្យបាត់បង់ កញ្ញាបានសហការនឹងក្រុមអតីតសិក្ខាកាមរួមជំនាន់ ព្យាយាមស្រាវជ្រាវ ប្រមូលពត៌មានពីក្រុមយីកេ រួចផ្គុំឱ្យចេញជាសាច់រឿង។ កញ្ញា កន ស្រីណិត៖ «នាងខ្ញុំសូមអរគុណដល់គ្រូបណ្ដុះបណ្ដាលដែលបានបង្ហាត់បង្រៀន និងមជ្ឈមណ្ឌលបុប្ផាណា សង្ឃឹមថាមជ្ឈមណ្ឌលបុប្ផាណានៅតែបន្តជ្រើសរើសសិក្ខាកាមមកបណ្ដុះបណ្ដាល ផ្តល់ឱកាសដល់យុវជនក្រោយ ដើម្បីបង្កើតសមត្ថភាពបន្តៗទៀត»។ ស្រដៀងគ្នានេះដែរ អតីតសិក្ខាកាមជំនាន់ទី២ ម្នាក់ទៀតគឺ លោក សេវ ភីម ជាជនជាតិដើមភាគតិចចារ៉ាយ វ័យ២៤ឆ្នាំ មកពីខេត្តរតនគិរី។ លោករម្លឹកឱ្យដឹងថា ពេលមករៀនជាលើកដំបូងនៅភ្នំពេញ លោកជួបប្រទះផលលំបាកទាំងផ្នែកភាសា និងការប្រាស្រ័យទាក់ទង។ យ៉ាងណា លោកថាការផ្ដល់ឱកាស ការជ្រោមជ្រែងពីមិត្តភក្តិរួមជំនាន់ លោកគ្រូអ្នកគ្រូ និងការប្ដេជ្ញាចិត្តមិនបោះបង់ បាននាំឱ្យលោកបញ្ចប់វគ្គសិក្សានេះ ដោយជោគជ័យ ដោយផលិតភាពយន្តឯកសារបានពីររឿង និងបច្ចុប្បន្ន លោក ភីម កំពុងបម្រើការងារក្នុងវិស័យភាពយន្តឱ្យផលិតកម្មមួយ ផ្នែកបច្ចេកទេសសំឡេង ខណៈមានគម្រោងផលិតរឿងខ្លួនឯងបន្តទៀត។ លោក សេវ…

      ២ កក្កដា ២០២៦

    • ពលរដ្ឋមួយចំនួនបារម្ភ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញផលិតផលថែរក្សាស្បែកមានជាតិគីមីលើសកម្រិត

      ពលរដ្ឋសម្តែងការបារម្ភពីផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលថែរក្សាស្បែកមានផ្ទុកសារធាតុគីមីលើសកម្រិត។  តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ក្រសួងសុខាភិបាល អះអាងថា ផលិតផលគ្រឿងសម្អាង ៥មុខ មានផ្ទុកសារធាតុគីមីលើសកម្រិតបទដ្ឋានស្តង់ដា ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្បែកអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។  ការផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានបញ្ជូនផលិតផលខាងលើទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល និងបានរកឃើញថា ផលិតផល ៤មុខ មានផ្ទុកសារធាតុគីមីបារត (Mercury) រីឯមួយទៀតមានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។ ផលិតផលថែរក្សាស្បែកទាំង៥ រួមមាន N-QUEEN Glow White Lotion, OG Cosmetics Anti Acne & Whitening Night Cream, KissMe Vitamin Plus Premium Night Cream, Bliss Night Cream, Na Sar Clarity Advance Night Cream។ ក្រសួងសុខាភិបាលពន្យល់ថា សារធាតុគីមីបារតលើសកម្រិតបទដ្ឋានស្តង់ដា ធ្វើឱ្យអ្នកប្រើប្រាស់ខ្សោយតម្រងនោម កើតមហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។ ចំណែកឯសារធាតុគីមី និងអាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដា អាចបណ្តាលឱ្យខូចរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែកជាដើម។ ក្រសួងអះអាងថា ផលិតផលគ្រឿងសម្អាងទាំង ៥មុខខាងលើ ពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលនោះឡើយ។ ក្រៅពីនេះ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ គឺតម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងបញ្ជាក់ថា មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ពលរដ្ឋត្រូវពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ឱ្យត្រឹមត្រូវ។ ពាក់ព័ន្ធករណីនេះ មានអ្នកលេងបណ្ដាញបានចូលបញ្ចេញមតិក្នុងការបង្ហោះរបស់ក្រសួងរាប់ពាន់នាក់ ដោយមតិមួយចំនួនលើកឡើងថា៖ «ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ នាងខ្ញុំសុំស្នើទៅខាងក្រសួងគួរតែធ្វើការឱ្យបានលឿនជាងហ្នឹង ព្រោះថាផលិតផលមួយៗមិនមែនទើបតែចេញទេ គឺចេញយូរហើយ ហើយក៏មិនមែនមិនល្បីដែរ គឺសុទ្ធសឹងតែ Brand ល្បីៗ ផ្ទុះពេញបណ្ដាញសង្គម ដោយមានការអះអាងពីម្ចាស់ Brand ទើបពួកខ្ញុំមានទំនុកចិត្តក្នុងការប្រើប្រាស់ ដូច្នេះសូមក្រសួងមានវិធានការចាត់ចែងឱ្យបានរហ័ស ដើម្បីសុខភាពអ្នកប្រើប្រាស់ និងការមានទំនុកចិត្តទៅលើម្ចាស់ផលិតផលនៅក្នុងស្រុក»។ មតិផ្សេងទៀតបានសរសេរថា៖ «ម្ចាស់ប្រេនបង្កើតផលិតផលច្រើនណាស់ហើយជួលអ្នកប្រូម៉ូរាប់រយអ្នកឱ្យផុសបោកប្រជាជនខ្លួនឯងឱ្យងប់ងល់ទិញសាកមិនដែលរំលង ហើយមួយទៀតអ្នកខ្លះប្រូម៉ូតែប្រើអាហ្នឹងទៅមិនត្រូវទេ តែនិយាយពេញៗមាត់ថារបស់ហ្នឹងល្អ របស់ហ្នឹងមិនមានជាតិកាត់ប្រើហើយ ស្អាតហេតុអីនិយាយចេញទៅរួច?» ។ ជាមួយគ្នានេះដែរ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន នៅថ្ងៃទី២៨ ខែមិថុនា បានចែករំលែកលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ការរកស៊ីបែបកាប់ដាវ (ការធ្វើអាជីវកម្មបែបកេងប្រវ័ញ្ចហួសហេតុ និងខ្វះក្រមសីលធម៌) មិនត្រឹមបំផ្លាញសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅចំពោះមុខនោះទេ ប៉ុន្តែវាកំពុងរុញច្រានសង្គមខ្មែរឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច-សង្គម និងសេចក្តីវេទនាដល់ពលរដ្ឋខ្មែរតជំនាន់។  លោកសង្កត់ធ្ងន់ថា៖ «ដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ត្រូវរួមដៃគ្នាប្រឆាំងនឹងអាជីវកម្មអនាធិបតេយ្យទាំងនេះ តាមរយៈការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើជាអ្នកប្រើប្រាស់ឆ្លាតវៃ ដើម្បីការពារអនាគតនៃសង្គមជាតិយើង»។ ក្រោយមានការប្រកាសពីក្រសួង ម្ចាស់ក្រុមហ៊ុន NASA COSMETIC Co., Ltd. បានសរសេរលើបណ្ដាញសង្គមថា ក្រុមហ៊ុនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ព្រោះរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានទទួលការជូនដំណឹង ឬការទាក់ទងជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធ អំពីលទ្ធផលតេស្ត ឬឱកាសឱ្យបំភ្លឺមុនការផ្សព្វផ្សាយនោះទេ។ ម្ចាស់ក្រុមហ៊ុនរូបនេះបញ្ជាក់ថា៖ «ដើម្បីធានាភាពច្បាស់លាស់ និងយុត្តិធម៌ ក្រុមហ៊ុនកំពុងរៀបចំស្នើសុំលទ្ធផលតេស្តលម្អិត និងធ្វើការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាននេះ»។ ចំណែកឯ ម្ចាស់ផលិតផល KissMe Vitamin Plus Premium Night Cream បានចេញវីដេអូក្នុងបណ្ដាញសង្គមនិយាយថា ផលិតផលរបស់់ខ្លួនបានដាច់ស្តុកនៅលើទីផ្សារអស់រយៈពេលមួយឆ្នាំមកហើយ តាំងពីមានជម្លោះជាមួយថៃ ក្រោយពីបានពហិការនាំចូលទំនិញ ឬផលិតនៅប្រទេសថៃ ។ ម្ចាស់ផលិតផលរូបនេះ បានប្រាប់អ្នកតាមដានថា៖ «សូមឱ្យភ្ញៀវ ឬអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនស្ងប់អារម្មណ៍ ព្រោះត្រូវការពេលវេលាដើម្បីដោះស្រាយ និងស្រាយបំភ្លឺជាសាធារណៈ»។ ម្ចាស់ក្រុមហ៊ុនផលិតផល OG Cosmetics Anti Acne & Whitening Night Cream សំណូមពរអតិថិជន កុំឱ្យមានការភាន់ច្រឡំទៅកាន់ក្រសួងពាក់ព័ន្ធ ដូចដែលអ្នកលេងបណ្ដាញសង្គមលើកឡើងថា លក់យូរឆ្នាំហើយទើបតែពិនិត្យឃើញ ពីព្រោះការត្រួតពិនិត្យឃើញនេះ គឺជាស្តុកចុងក្រោយដែលក្រុមហ៊ុននាំចូលនៅក្នុងឆ្នាំ ២០២៦។ ម្ចាស់ក្រុមហ៊ុនរូបនេះនិយាយថា ក្រសួងពាក់ព័ន្ធមានការត្រួតពិនិត្យជារៀងរាល់ខែ រៀងរាល់ពេលវេលាដែលបានកំណត់ មិនមែន១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ឬក៏៨ឆ្នាំ បានត្រួតពិនិត្យម្ដងនោះទេ។ ប្រភពដដែលបញ្ជាក់លើបណ្ដាញសង្គមថា៖ «នេះជាកំហុសខាងរោងចក្រដែលផ្គត់ផ្គង់ឱ្យខ្ញុំនៅស្តុកដែលចេញលក់ចុងក្រោយនៅឆ្នាំ…

      ២ កក្កដា ២០២៦

    • ពលរដ្ឋបារម្ភពីការលក់ក្លែងបន្លំចំណីអាហារប៉ះពាល់ដល់សុខភាព និងបាត់បង់ទំនុកចិត្ត

      ពលរដ្ឋបារម្ភថាចំណីអាហារលក់ក្លែងបន្លំអតិថិជនអាចប៉ះពាល់ដល់សុខភាពសាធារណៈ បន្ទាប់​ពីអាជ្ញាធរបានចុះត្រួតពិនិត្យ និងរកឃើញជាបន្តបន្ទាប់នូវចំណីអាហារ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ មានសារធាតុគីមី និងជាប្រភេទអាហារផុតកំណត់។ ការបារម្ភនេះ គឺស្របពេលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទំនិញនៅហាងឈ្មោះ «ចរណៃ» ដែលជាទីតាំងលក់ និងចែកចាយត្រីក្លាសេ ម្ហូបអាហារជាច្រើនមុខ ពិសេសត្រីសាម៉ុន និងត្រីត្រោត។ តាមការត្រួតពិនិត្យរបស់អ្នកជំនាញរកឃើញថា ហាងនេះបានលក់ក្លែងបន្លំអតិថិជនរវាងត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ពាក់ព័ន្ធនឹងបញ្ហានេះ ម្ចាស់ហាងខាងលើក៏បានរងពិន័យតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារតាមមាត្រា៣៨ ដែលបានចែងថា ចំពោះប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលដាក់ស្លាកសញ្ញាម្ហូបអាហារដែលមានលក្ខណៈមិនពិត ធ្វើឱ្យយល់ខុស ឬក្លែងបន្លំ អំពីលក្ខណៈពិតនៃម្ហូបអាហារ ត្រូវពិន័យអន្តរការណ៍ជាទឹកប្រាក់ចន្លោះពី១០លានទៅ ២០លានរៀល។ ករណីដដែលនេះ ម្ចាស់ហាង«ចរណៃ» ក៏សរសេរសារសុំទោសលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនទៅកាន់អតិថិជន និងបាននិយាយថា៖ «បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី២២ សីហា ២០២៦ តទៅ»។ អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានបកស្រាយថា ការក្លែងបន្លំចំណីអាហារមិនពាក់ព័ន្ធនឹងទំនិញនោះគ្មានសុវត្ថិភាព ឬគុណភាពនោះទេ។ ក្រៅពីនេះ លោកថាក៏មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែរ ព្រោះករណីក្លែងបន្លំមកពីការផ្ដល់ព័ត៌មានដល់អ្នកប្រើប្រាស់មិនបានគ្រប់ជ្រុងជ្រោយ ការដាក់ស្លាកសញ្ញាមិនសមស្រប ឬធ្វេសប្រហែស។ លោកនិយាយថា៖ «នៅពេលការត្រួតពិនិត្យផលិតផលទំនិញរកឃើញថា ហួសកាលបរិច្ឆេទ ឬក៏កត្តាអនាម័យ លក្ខខណ្ឌទុកដាក់ទំនិញមិនសមស្របដែលធ្វើឱ្យខូចគុណភាព ឬក៏រកឃើញ​ថាមានវត្តមានសារធាតុគីមីហាមឃាត់ក្រោយពីយើងយកទៅធ្វើពិសោធនៅមន្ទីរពិសោ​ធន៍ គឺយើងដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធីកម្ទេចចោល ហើយម្ចាស់ទំនិញ ឬក៏អ្នកនាំចូលទំនិញត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។ ជាមួយគ្នានេះដែរ ពលរដ្ឋដែលជាបុគ្គលិកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងក្នុងរាជធានីភ្នំពេញ កញ្ញា សារុន វួចលាង បានលើកឡើងថា កញ្ញាពិតជាមានការបារម្ភពីសុវត្ថិ​ភាព​ចំណីអាហារ ហើយករណីក្លែងបន្លំជាហូរហែមកនេះ ក៏បានធ្វើឱ្យកញ្ញាហាក់បាត់បង់ទំនុកចិត្តលើការទិញចំណីអាហារ ជាពិសេសផលិតផលដែលមិនមានប្រភពច្បាស់លាស់ ឬគ្មានស្លាកសញ្ញាត្រឹមត្រូវ។ កញ្ញាបន្តថា៖ «ខ្ញុំតែងតែពិនិត្យថ្ងៃផុតកំណត់ ប្រភពផលិត និងជ្រើសរើសទិញពីហាង ឬទីតាំងដែលអាចទុកចិត្តបាន។ ខ្ញុំបារម្ភថា ប្រសិនបើទទួលទានអាហារក្លែងបន្លំ ឬគ្មានសុវត្ថិភាព អាចបង្កឱ្យមានជំងឺ និងប៉ះពាល់ដល់សុខភាពរយៈពេលវែងទាំងខ្លួនឯង និងសមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀតដែលប្រឈមនឹងហានិភ័យខ្ពស់»។ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប កញ្ញាសំណូមពរឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យបានទៀងទាត់ រួមទាំងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលលក់ទំនិញក្លែងបន្លំ ឬគ្មានគុណភាព។ លើសពីនេះ ប្រភពដដែលចង់ឱ្យម្ចាស់អាជីវកម្ម លក់ផលិតផលដែលមានគុណភាព មានប្រភពច្បាស់លាស់ និងគិតគូរដល់សុខភាពអ្នកប្រើប្រាស់ជាចម្បង ដើម្បីរួមចំណែកកសាងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត គិន ភា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពេល «ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា។ លោកថា ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែជាជំងឺសង្គមដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិតធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព។ ប្រភពរូបនេះរៀបរាប់ថា ភាពក្លែងក្លាយដែលប៉ះពាល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុត គឺភាពក្លែងក្លាយក្នុងទីផ្សារ។ ទំនិញក្លែងក្លាយ អាហារក្លែងក្លាយ ឱសថក្លែងក្លាយ ផលិតផលសុខភាពក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ និងសេវាកម្មក្លែងក្លាយ កំពុងបំផ្លាញទាំងសុខភាព ទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់។  លោកលើកឧទាហរណ៍ ករណីដែលបានកើតឡើងកន្លងមកមានដូចជា ទុរេន ត្រីសាលម៉ុង ឡេលាបខ្លួន រហូតដល់ថ្នាំព្យាបាលជំងឺ ដែលលោកថាភាពក្លែងក្លាយកំពុងលូតលាស់ដូចជាមេរោគក្នុងទីផ្សារ។ អ្នកលក់ទំនិញក្លែងក្លាយ មិនមែនគ្រាន់តែបោកអតិថិជនទេ ប៉ុន្តែកំពុងលេងសើចលើជីវិតមនុស្ស។ អ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះ គឺការផ្សព្វផ្សាយក្លែង​ក្លាយ ដែលបំភាន់ឱ្យមនុស្សជឿថា របស់ក្លែងក្លាយទាំងនោះ ជារបស់ពិត។ ប្រភពរូបនេះសង្កត់ធ្ងន់ថា៖ «រាល់ភាពក្លែងក្លាយដែលមិនត្រូវបានផ្តន្ទាទោស នឹងបង្កើតភាពក្លែងក្លាយថ្មីៗបន្តទៀត ហើយរាល់ភាពក្លែងក្លាយដែលត្រូវបានអបអរសាទរ នឹងសម្លាប់សេចក្តីពិតបន្តិចម្តងៗ រហូតដល់សង្គមលែងអាចបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយបានទៀត»។ ស្រដៀងគ្នានេះដែរ ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី ពន្យល់ថា សារធាតុគីមីក្នុងចំណីអាហារដែលប្រជាពលរដ្ឋបានទទួលទានដោយមិនដឹងខ្លួនជាប្រចាំថ្ងៃនេះ នឹងបង្កើនជាជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ដែលកើតឡើងមកពីជាតិគីមីច្រើនហួសកម្រិតប៉ះពាល់ដល់សុខភាព។ លោកណែនាំបន្ថែមថា៖ «ដើម្បីទប់ស្កាត់ផលប៉ះពាល់យើងត្រូវការពារ ទីមួយបងប្អូនត្រូវការ​ពារខ្លួននៅពេលសង្កេតឃើញថា ចំណីអាហារទាំងហ្នឹងមានភាពស្អុយរលួយ ឬខូចគុណភាព គួរតែកុំបរិភោគ មួយទៀតពេលបងប្អូនយកពីទូរក្លាសេមក ចំណីអាហារទាំងអស់ហ្នឹងវាអស់ជីវជាតិហើយ ពេលរលាយទឹកកកវាទៅជាសាច់ខ្មៅខូចអស់ហើយតែបងប្អូនយកមកបរិភោគទៀត កន្លែងហ្នឹងហើយដែលធ្វើឱ្យប៉ះពាល់សុខភាព ដូចជា សាច់មាន់ សាច់ជ្រូក សាច់គោ ដែលបង្កករាប់ខែ រាប់ឆ្នាំនៅក្នុងទូរទឹកកក»។ គួរជម្រាបដែរថា ការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញលើការក្លែងបន្លំទំនិញកាលពីពេលថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររកឃើញសាច់បង្កកជាង២០០តោននាំមកពីថៃ ក្នុងឃ្លាំងស្តុកចំនួនពីរក្នុងខណ្ឌឫស្សីកែវ និងព្រែកព្នៅ រាជធានីភ្នំពេញ រួមទាំងករណីនាំចូលទំនិញផ្លែឈើផ្សេងៗទៀតពីថៃតាមច្រកព្រំដែនខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។  លោកនាយករដ្ឋមន្រ្តី ហ៊ុន…

      ២៣ មិថុនា ២០២៦

    • អត្តឃាត ក្លាយជាសំណើចចំអកនិងការចម្លងវិបត្តិនៅកម្ពុជា ខណៈវិធានការទប់ស្កាត់កំពុងដេកលក់

      នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ព្រលឹមស្រាងៗម៉ោងប្រមាណ ៥ នៅពេលពន្លឺថ្ងៃទើបរះឡើងតិចៗលើទឹកដីនៃរាជធានីភ្នំពេញ មនុស្សម្នាព្រោងព្រាតបានមកឈរឈូឆរនៅលើបង្កាន់ដៃស្ពានមួយកន្លែង។ ពួកគេមក មិនមែនដើម្បីទស្សនាទេសភាពនៅពេលព្រឹកព្រលឹម ឬហាត់ប្រាណនោះទេ ប៉ុន្តែដើម្បីសម្លឹងមើលសោកនាដកម្មមួយក្រោយមាននារីម្នាក់បានធ្វើអត្តឃាតនៅទីនោះ។ សោកនាដកម្មនេះមិនមែនកើតឡើងដោយចៃដន្យឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក សាច់ញាតិរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នារីរងគ្រោះបានធ្លាក់ខ្លួនចូលក្នុងវិបត្តិផ្លូវចិត្ត បន្ទាប់ពីត្រូវបានមិត្តភក្តិបោកប្រាស់ផ្នែកហិរញ្ញវត្ថុ។ សាច់ញាតិរូបនោះបានឱ្យដឹងទាំងទឹកភ្នែកថា នារីរងគ្រោះធ្លាប់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងម្ដងរួចមកហើយនៅថ្ងៃមុនកើតហេតុ។ បើទោះបីជាក្រុមគ្រួសារបានស្វែងរកការព្យាបាលយ៉ាងណាក្ដី ក៏សម្ពាធនៃផ្លូវចិត្តបានរុញច្រានឱ្យគាត់សម្រេចចិត្តចាកចេញជារៀងរហូត។  សោកនាដកម្មរបស់នារីរូបនេះ មិនមែនជាករណីតែមួយនោះឡើយ។ មួយរយៈចុងក្រោយនេះ ករណីប៉ុនប៉ង និងការបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានមួយនេះ បានកើតឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ប៉ុន្តែ អ្វីដែលរឹតតែគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មតិយោបល់ (Comments) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសក្នុងចំណោមយុវជន បានចូលទៅបញ្ចេញមតិដែលបង្ហាញពីសញ្ញាណមិនប្រក្រតីដែលជាករណីដែលត្រូវយកចិត្តទុកដាក់បំផុត។ យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការយូនីសេហ្វ (UNICEF) បានបង្ហាញពីតួលេខគួរឱ្យបារម្ភថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧៣ នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២២ នៅកម្ពុជា ដោយសារការធ្វើអត្តឃាត ដែលភាគច្រើននៃជនរងគ្រោះគឺជាយុវវ័យដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ ឆ្នាំ។  របាយការណ៍ដដែលបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណកន្លះលាននាក់ កំពុង​រងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺបាក់ទឹកចិត្ត ឬវិបត្តិថប់បារម្ភ ដែលនេះជាមូលហេតុចម្បងរុញច្រានឱ្យពួកគេគិតខ្លី។ ជាងនេះទៅទៀតនោះ គឺសិស្សអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៨ ភាគរយ បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់មួយ ក្រោយការបិទទ្វារសាលារៀនក្នុងរយៈពេលវែងដោយសារវិបត្តិជំងឺកូវីដ-១៩។  ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជា ឆ្នាំ២០២៥-២០៣៤ ដែលដាក់ចេញដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ វិបត្តិសុខភាពផ្លូវចិត្តនៅលើសកលលោកបានកើនឡើងរហូតដល់ ២៥ ភាគរយ។ ដោយក្នុងនោះជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត គឺជាវិបត្តិដែលកើតមានញឹកញាប់ជាងគេ។  ក្នុងនោះ គេបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានប្រជាពលរដ្ឋរហូតដល់ទៅប្រមាណ ៥៩០,០០០ នាក់កំពុងជួបប្រទះវិបត្តិថប់បារម្ភ (Anxiety disorders) និង ៥៥០,០០០ នាក់ទៀតកំពុងរងគ្រោះពីជំងឺបាក់ទឹកចិត្ត (Depressive disorders)។ ទោះជាយ៉ាងណា របាយការណ៍ដដែលបានបង្ហាញពីការវិវត្តនៃចំនួនអ្នកជំងឺផ្លូវចិត្តដែលបានមកទទួលការព្យាបាលទាំងសម្រាកពេទ្យ និងពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយបានកើនឡើងយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំត្រឹម ១០០,០០០ ករណី (ចន្លោះឆ្នាំ២០១៥ ដល់ ២០២៣) ហក់ឡើងទៅដល់ ២៩០,០០0 ករណី នៅក្នុងឆ្នាំ២០២៤។ ក្រសួងបានគូសបញ្ជាក់ថា កំណើនដ៏ច្រើននេះ គឺដោយសារតែការខិតខំពង្រីកវិសាលភាពនៃសេវាថែទាំសុខភាពផ្លូវចិត្ត និងការធ្វើឱ្យកាន់តែប្រសើរឡើងនៃការគ្រប់គ្រងទិន្នន័យ។  នៅក្នុងការផ្សាយវីដេអូព័ត៌មាន នាករណីនៅថ្ងៃទី២៩ នោះ ក្នុងចំណោមមតិយោបល់ជាង ៥០០ មានជាង ៤០ មតិ បានបញ្ចេញមតិស្រដៀងគ្នាទាក់ទងនឹងការប៉ងចង់ទៅធ្វើអត្តឃាតតាមដែរ៖ «...តិចទៀតខ្ញុំទៅដែរហើយ...» «...ពូចាំផ្សព្វផ្សាយឱ្យខ្ញុំផង ខ្ញុំទៅហ្នឹងដែរហើយ...» «...តិចទៀតញុមទៅដែរហើយ សម្ពាធពេក...» សញ្ញាណអាសន្នពីក្រោយការបញ្ចេញមតិលើព័ត៌មានអត្តឃាត នៅពេលដែលឃើញមានមតិយោបល់ ប្រកាសចង់ទៅស្លាប់តាមគ្នានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់ផ្សេងទៀតតែងតែចោទសួរថា តើអ្នកទាំងនោះពិតជាចង់ស្លាប់មែន ឬគ្រាន់តែចង់លេងសើចតាមគ្នាដើម្បីទាញយកចំណាប់អារម្មណ៍?  ដើម្បីឈ្វេងយល់រឿងរ៉ាវពីក្រោយការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទាំងនោះ អ្នកសារព័ត៌មានបានសម្ភាសជាមួយអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត គឺលោក ផានុ ដែលជាម្ចាស់ខម្មិន (Comment) ម្នាក់ធ្លាប់បានសរសេររៀបរាប់ពីការចង់បញ្ចប់ជីវិតតាមគ្នានៅលើព័ត៌មានអត្តឃាតថ្ងៃទី២៩ ខែមេសានោះ។ តាមការឱ្យដឹងពីបុរសវ័យ៣៤ឆ្នាំរូបនេះ ការខម្មិនរបស់គាត់គឺមិនមែនក្នុងន័យលេងសើចនោះឡើយ គឺលោកពិតជាកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយម្ដងម្កាលគឺអាការៈធ្វើទុក្ខខ្លាំង ក្រោយពេលបាត់បង់ការងារជាបន្តបន្ទាប់ សូម្បីតែការងារចុងក្រោយជាសន្តិសុខ ស្របពេលត្រូវរ៉ាប់រងបំណុលធនាគារ និងការផ្គត់ផ្គង់គ្រួសារ។ ជាឪពុករបស់កូនៗចំនួន៣នាក់ លោក ផានុ ឱ្យដឹងដែរថា លោកមិនដែលហ៊ានចែករំលែករឿង​នេះជាមួយគ្រួសារ ឬមិត្តភក្តិឡើយ ព្រោះគិតថាគ្មានអ្នកណាចង់រាប់រកមនុស្សដែលកំពុងធ្លាក់ខ្លួន ខណៈការស្វែងរកអ្នកជំនាញផ្លូវចិត្តលោកគិតថាត្រូវចំណាយថវិកាច្រើន។  លោកបានចែករំលែកដែរថា លោកធ្លាប់ទាំងបានជួយឃាត់ និងលួងលោមអ្នកប៉ុនប៉ងលោតទឹកម្នាក់នៅលើស្ពាននោះកាលពីមុនមកទៀតផង ប៉ុន្តែលោកនិយាយថា៖«ដល់ពេលដែលជួបរឿងខ្លួនឯង! បានឃើញចែដែលគាត់មានបញ្ហាបំណុល[ហិរញ្ញវត្ថុ]ហើយគាត់សម្លាប់ខ្លួនហ្នឹង គឺដូចរឿងខ្ញុំអ៊ីចឹង។ គ្រាន់តែថា ខ្ញុំព្យាយាមដើម្បីកូនខ្ញុំ ខ្ញុំនៅរស់បន្ត ទោះបីជាខ្ញុំត្រូវជាប់គុកដោយសារបំណុលគេ ក៏ខ្ញុំត្រូវរស់បន្ត»។ លោកបន្ថែមថា បច្ចុប្បន្នបើគ្មានឪពុកម្តាយជួយមើលថែកូនប្រុសពីរនាក់ទេ សម្ពាធផ្លូវចិត្តរបស់លោកមុខជាធ្ងន់ធ្ងរជាងនេះ។  ទាក់ទិននឹងបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត អ្នកតស៊ូមតិផ្នែកគាំពារសុខភាពផ្លូវចិត្តនៃស្ថានីយ៍អារម្មណ៍ (Arom Station) បានសង្កត់ធ្ងន់ថា៖ «ទោះបីជាអ្នកហ្នឹងគាត់ទាញចំណាប់អារម្មណ៍ ឬក៏អត់ក្ដី! គាត់អាចចង់ស្លាប់មែនឬក៏គាត់ចង់ទាញចំណាប់អារម្មណ៍ យើងអត់ដឹងនោះទេ។ អ្វីដែលខ្ញុំដឹងគឺថាពីរផ្លូវហ្នឹងមួយណាក៏អាចប៉ះពាល់ដល់ជីវិតដែរ»។ អ្នកជំនាញរូបនេះបន្ថែមថា ពួកគេគឺជាជនរងគ្រោះ ដូច្នេះយើងត្រូវតែផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេក្នុងនាមជាជនរងគ្រោះ។  ជាមួយគ្នានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់បន្ថែមថា៖«សញ្ញាព្រមាន គឺវាដូចជានៅពេលដែលយើងចាប់ផ្ដើមនិយាយលេងបន្លំមែន ហើយដោយសារកត្តាចិត្តយើងឧស្សាហ៍និយាយនៅក្នុងចិត្ត ជួនកាលវាអាចបង្កជាមែន ហើយការលេងឬមែនគឺមានតែគាត់ខ្លួនឯងដែលដឹង។ បើសិនគាត់ខ្លួនឯងថាមានអាការៈបែបនេះ ជម្រើសដ៏ល្អគឺគួរតែទៅជជែកពិភាក្សាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញខ្លួនដែលទុកចិត្តបំផុត»។  ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់ទៀតថា មូលហេតុដែលវាអាចបង្ក​ផល​ប៉ះពាល់ដល់ជីវិតដូចគ្នា ព្រោះវាអាចធ្វើឱ្យសង្គមជុំវិញខ្លួនចាប់ផ្តើមលែងខ្វល់ខ្វាយលើបញ្ហានេះ។ ប្រសិនបើសង្គមយល់ថា ការបង្ហាញគំនិតចង់ស្លាប់ជារឿងធម្មតាសម្រាប់ទាញយកចំណាប់អារម្មណ៍ នោះនៅពេលដែលមានអ្នកជួបវិបត្តិពិតប្រាកដស្រែករកជំនួយ…

      ១៧ មិថុនា ២០២៦

    • អាជ្ញាធរអំពាវនាវឱ្យភាគីពាក់ព័ន្ធប្រយ័ត្នបន្ទាប់ពីរកឃើញទំនិញអាហារឆ្អិនស្រាប់ខូចគុណភាពជាង២តោន

      មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានក.ប.ប.និងអាជ្ញាធរពាក់ព័ន្ធ បានអំពាវនាវឱ្យអាជីវករ និង​អ្នកប្រើប្រាស់បង្កើនការប្រុងប្រយ័ត្នចំពោះផលិតផលអាហារបង្កក អាហារឆ្អិនស្រាប់(ហតដក ប្រហិត ប៉ាត់តេ)បន្ទាប់ពីអាជ្ញាធរឆ្មក់ត្រួតពិនិត្យនៅទីតាំងអាជីវកម្មមួយ ហើយបានរកឃើញអាហារបង្កកខូចគុណភាព និងរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារអនាម័យជាង ២,៦០០​គីឡូក្រាម។ទីតាំងអាជីវកម្មដែលអាជ្ញាធររកឃើញគឺ ក្រុមហ៊ុន TSP នៅម្ដុំផ្សារបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករដែលបានទិញផលិតផលរបស់ក្រុមហ៊ុន TSP ហើយមិនទាន់ប្រើប្រាស់ ឬលក់បន្ត សូមផ្អាកការប្រើប្រាស់ជាបន្ទាន់ដោយសារផលិតផលទាំងនោះអាចមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោក គួច ចំរើន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «សូមបញ្ឈប់ការប្រើប្រាស់ ឬបញ្ឈប់លក់បន្ត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពទេ គាត់មានចេតនា បំភាន់ អ្នកប្រើប្រាស់ ដូចជា បកព័ត៌មាន ហួសកាលកំណត់ចោល រៀបចំ ដាក់កាលកំណត់ប្រើប្រាស់ថ្មីជំនួស ទូស្តុក មិនបើកចរន្តអគ្គិសនី ទុកដាក់ខុសបច្ចេកទេស ទំនិញគ្មានប្រភពច្បាស់លាស់»។ យោងតាមរបាយការណ៍របស់សាខា ក.ប.ប. ខេត្តកណ្ដាលដែលប្រជាកាសែតទទួលបាន កាល​ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងស្តុកផលិតផលអាហារបង្កកមួយកន្លែងនៅខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ ជាលទ្ធផល ក្រុមការងារមិនបានរកឃើញទំនិញមានប្រភពពីប្រទេសថៃនោះទេ ប៉ុន្តែបានរកឃើញការវេចខ្ចប់ និងការរក្សាទុកផលិតផលមិនស្របតាមស្តង់ដារអនាម័យ ព្រមទាំងទំនិញខូចគុណភាពសរុប ៧ មុខ ស្មើនឹង ២,៦០០ គីឡូក្រាម។ ទំនិញដែលត្រូវបានដកហូតរួមមាន៖ ប្រហិតសាច់ក្តាម ម៉ាកTHANH CHA HUONG VI CUA ៣៨កេស ស្មើនឹង ៣៨០គីឡូក្រាម ។ ប្រហិតសាច់ក្តាម ម៉ាកTHANH VI CUA ១៧កេស ស្មើនឹង ១៧០គីឡូក្រាម ប្រហិត ម៉ាកTSP ចំនួន៥បេ ស្មើនឹង ២៥០គីឡូក្រាម ។ ប្រហិតនំប៉ាវ ចំនួន១៣​កេស ស្មើនឹង ១៣០គីឡូក្រាម ។ ហតដកចម្រុះ គ្មានម៉ាក ចំនួន៤បេ ស្មើនឹង ២០០គីឡូក្រាម ប្រហិតសាច់ក្តាម គ្មានម៉ាក ចំនួន៥បេ ស្មើនឹង ២២០គីឡូក្រាម ។ ហតដកឈីស ចំនួន២៥​កេស ស្មើនឹង ១,២៥០គីឡូក្រាម។ ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានដកហូត និងដុតកម្ទេចចោលទំនិញខូចគុណភាពទាំងអស់នៅទីលានដុតសំរាម ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ជាមួយគ្នានេះ សំណាកចំនួន ៨ ត្រូវបានបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់ពីគុណភាព និងសុវត្ថិភាពផលិត​ផល។ អគ្គនាយកនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានអំពាវនាវឱ្យអាជីវករ និងពាណិជ្ជករទាំងអស់ប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មដោយសុចរិត គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោក ជំរុញឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យស្លាកសញ្ញា ប្រភពដើម កាលបរិច្ឆេទប្រើប្រាស់ និងលក្ខខណ្ឌរក្សាទុកផលិតផលមុននឹងទិញ ឬប្រើប្រាស់។ លោកលើកឡើងថា៖«ខ្ញុំសូមអំពាវនាវទីមួយគឺទៅដល់ អាជីវក ពាណិជ្ជករអ្នករកស៊ីទាំងអស់សូមប្រកាន់ខ្ជាប់ឲ្យបាននូវការរកស៊ីការធ្វើធុរកិច្ចដោយសុចរិតគោរពឲ្យបានច្បាស់លាស់ត្រឹមត្រូវទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធសំខាន់ណាស់អាហ្នឹងគឺដើម្បីឲ្យយើងក្លាយខ្លួនទៅជា ធុរៈជនល្អដែលមានការទទួលខុសត្រូវក្នុងសង្គម។ លោកបន្ថែមថា៖«ទីពីរខ្ញុំក៏ស្នើសុំឲ្យអ្នកប្រើប្រាស់របស់យើងចូលរួមទាំងអស់គ្នាក្នុងការចេះស្វ័យត្រួតពិនិត្យទៅលើផលិតផលទំនិញមើលលក្ខខណ្ឌទុកដាក់តែសាច់និងឬក៏ផលិតផល តើមានភាពសមស្របតាមលក្ខខណ្ឌបច្ចេកទេសចេះមើលស្លាកសញ្ញាប្រភពប្រទេសផលិត ។ អំពាវនាវផងដែរបើយើងចូលរួមទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពសុខុមាលភាពរបស់យើង»។ កាលពីនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយសាច់បង្កកចំនួន ៣១ កន្លែង នៅក្នុងខណ្ឌចំនួន ៨។ យោងតាមទិន្នន័យរបស់ក.ប.ប.មន្ត្រីជំនាញបានរកឃើញផលិតផលមានប្រភពពីប្រទេសថៃចំនួន១១២ មុខ ជាង២០០តោន គីឡូក្រាម និងផ្លែឈើខូចគុណភាព ជាង៣,២ តោន គីឡូក្រាម។ ផលិតផលមួយចំនួនត្រូវបានឃាត់ទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមច្បាប់។ ការបង្ក្រាបករណីនាំចូលផលិតផលទាំងអស់នេះ កើតមានឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ដោយព្រមានឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គល ឬមន្ត្រីដែលពាក់ព័ន្ធនឹងការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ។លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកប្រព្រឹត្តខុសអាចប្រឈមនឹងការដកហូតទ្រព្យសម្បត្តិ និងវិធានការផ្លូវច្បាប់ផ្សេងៗ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ៕

      ១៦ មិថុនា ២០២៦

    • ក្រសួងសុខាភិបាលអង្កេតករណីពុលអាហារដែលបណ្ដាលឱ្យកុមារម្នាក់ស្លាប់និងមនុស្សធ្លាក់ខ្លួនឈឺ៥នាក់នាខណ្ឌដង្កោ

      ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីក្មេងប្រុសម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀតធ្លាក់ខ្លួនឈឺដោយសារសង្ស័យថាពុលអាហារស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី មានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងប្រមូលសំណាកជាច្រើនបន្ថែមទៀត ដើម្បីពិនិត្យមើលរោគវិនិច្ឆ័យ ក្រោយការធ្វើសំណាកលើអាហារដែលគេបរិភោគនោះ ពុំរកឃើញមានជាតិពុលអ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រៅពីការពុលចំណីធម្មតានោះទេ។ លោក និយាយថា៖ «ពុំមានរកឃើញអ្វីទាក់ទងនឹងជាតិពុលអីទេមកដល់ម៉ោងនេះ។ (ចុះការពុល និងការស្លាប់ពាក់ព័ន្ធនឹងករណីអ្វី?) យើងអត់ទាន់ដឹងទេ ចាំមើលលទ្ធផលចុងក្រោយ មកដល់ម៉ោងនេះអត់មានឃើញជាតិពុលណាដែលថាមានការស្លាប់នឹងទេ ដូចជាការពុលចំណីអាហារធម្មតាដែលយើងដឹងទូទៅទេអាហ្នឹង (ការស្លាប់នេះ)។ យ៉ាងណាលោកមិនទាន់អាចបញ្ជាក់ថា លទ្ធផលនៅមន្ទីរពិសោធន៍នឹងដឹងនៅពេលណានោះទេ។ ទន្ទឹងនឹងនេះ លោកក៏ទទូចឱ្យប្រជាពលរដ្ឋត្រូវប្រញាប់មកមន្ទីរពេទ្យ នៅពេលដែលចេញរោគសញ្ញាពាក់ព័ន្ធនឹងការពុលចំណីអាហារ ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា។ ក្នុងកំណត់ហេតុរបស់សមត្ថកិច្ច និយាយថា កុមារម្នាក់ អាយុ៥ឆ្នាំ បានស្លាប់ និងសាច់ញាតិរបស់គេចំនួន៤នាក់ទៀត ក្អួតចង្អោរបន្តបន្ទាប់គ្នា ក្រោយទទួលទានម្អូបសោ្ងរសាច់ជ្រូក ជាមួយស្ពៃក្ដោបដែលបានទិញតាមរទេះ។ បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Media News គ្រួសាររបស់ជនរងគ្រោះ បានដាក់ការសង្ស័យលើស្ពៃក្ដោបដែលទិញតាមរទេះនោះ មានជាតិគីមី ដោយកត់សម្គាល់ថា បន្លែនេះ នៅតែមានសភាពស្រស់ ក្រោយចម្អិនរួចហើយ តែដំបូងឡើយពួកគេមិនបានចាប់អារម្មណ៍លើចំណុចនេះនោះទេ។ ក្នុងវីដេអូព័ត៌មានដដែល ជីដូនរបស់ជនរងគ្រោះ ឱ្យដឹងទៀតថា បន្ទាប់ពីបរិភោគអាហារបាន១០នាទី ស្រាប់តែពួកគេទាំង៥នាក់ មានអាការឈឺក្អួតជាបន្តបន្ទាប់ និងរយៈពេលមួយម៉ោងក្រោយ មន្ទីរពេទ្យបញ្ជាក់ថា ចៅរបស់គាត់បានបាត់បង់ជីវិត។ កំណត់ហេតុដែលផ្ដល់ដោយ អធិការខណ្ឌដង្កោលោក ជឹម ស៊ីថា លើកឡើងថា៖«ក្រោយការសួរនាំរបស់សមត្ថកិច្ច ជាឪពុករបស់ជនរងគ្រោះ រៀបរាប់ថា កូនស្រីរបស់គាត់ បានយកស្ពៃក្តោបមកធ្វើម្ហូប ហើយអំឡុងពេលចំអិន នៅ ពេលដាក់ស្ពៃក្តោបចូលមានពពុះប្លែកខុសពីធម្មតាតែមិនចាប់អារម្មណ៏ ហើយក៏ហូបជុំគ្នាមានសមាជិកគ្រួសារ ៥នាក់»។ ប្រភពដដែលបន្ថែមថា ៖«លុះក្រោយបរិភោគរួច ក៏មានអារម្មណ៏មិនស្រួលខ្លួនចង់ក្អួត និងបាននាំគ្នាទៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈកូនប្រុសរបស់លោកឈ្មោះ ថេត ខេវិន (ស្លាប់) មានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាម៉ោងជាង៩យប់ ថ្ងៃដដែល គ្រូពេទ្យ បញ្ជាក់ថាកូនរបស់លោកបានស្លាប់ហើយ»។ បើតាមលោកអធិការនគរបាលបញ្ជាក់ថា ក្រោយការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចលោក ជឹម ស៊ីថា ថា ជនរងគ្រោះស្លាប់ ដោយសារ រាគ និងក្អួតធ្ងន់ធ្ងរ។ កាលពីចុងឆ្នាំ២០២៤ មានមនុស្សចំនួន ៤១នាក់ នៅខេត្តព្រះសីហនុ បានពុលនំសាំងវិចដែលមានផ្ទុកប៉ាតេរី២ប្រភេទ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕

      ១៥ មិថុនា ២០២៦

    • ពលរដ្ឋជាជនភៀសសឹកព្រួយបារម្ភពីការឆ្លងជំងឺគ្រុនឈាមពេលរដូវវស្សាមកដល់

      ប្រជាពលរដ្ឋរស់នៅតំបន់ភៀសសឹកព្រួយបារម្ភពីហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម ស្របពេលរដូវវស្សាមកដល់។ខែនេះមានភ្លៀងធ្លាក់ ដែលអាចដក់ទឹកបង្កើតជាជម្រកមូសខ្លាជាដើម។ ពលរដ្ឋភៀសសឹកមកពីស្រុកស្រអែម ខេត្តព្រះវិហារ អ្នកស្រី ឆើត ស្រីណាំ ប្រាប់ប្រជាកាសែតឱ្យដឹងថា ជំងឺគ្រុនឈាមជាជំងឺឆ្លងដ៏គួរឱ្យព្រួយបារម្ភជាពិសេសចំពោះកុមារ។ អ្នកស្រីថារដូវវស្សាមកដល់បង្កជាថ្លុកទឹកដែលអាចឱ្យមូសកើតនាំចម្លងជំងឺឆ្លងមួយនេះ។ អ្នកស្រីអំពាវនាវឱ្យមានការចុះត្រួតពិនិត្យតំបន់ភៀសសឹក និងត្រៀមបង្ការ និងព្យាបាលជូនជនភៀសសឹកករណីមានអ្នកឆ្លងជំងឺគ្រុនឈាម។ អ្នកស្រីថា៖ «ព្រួយបារម្ភតើបង ជាពិសេសខែវស្សាចឹងក្មេងៗវាងាយឈឺផង។ ខ្ញុំមានតែចង​មុង​ទេបង អត់មានបាញ់ថ្នាំបាញ់អីទេ ដោយសារខ្វះថវិកាផង។ ដោយសារឥឡូវវាអត់ទាន់មានភ្លៀងច្រើន តែពេលភ្លៀងច្រើនឃើញមានមូសច្រើនដែរ។ យើងជាឪពុកម្ដាយព្រួយបារម្ភខ្លាចក្មេងៗកើតដែរ»។ អ្នកស្រីបន្ថែមថា៖ «យើងបោសសម្អាត ដូចជាកាកសំណល់ កំប៉ុងអីយើងបោសសម្អាតប្រមូលយកទៅដុតចោល។ ពេលគេងចងមុងចងអីចឹងទៅ។ កុមារអាចប្រឈមច្រើន។ កាលមុនមានក្មេងម្នាក់ពីរនាក់ដែរកើតជំងឺហ្នឹង។ អាជ្ញាធរធ្លាប់ចុះបាញ់ថ្នាំមូសដែរ»។ ពលរដ្ឋភៀសសឹកមកពីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អ្នកស្រី ពៅ សំណាង លើកឡើងថា អ្នកស្រីព្រួយបារម្ភចំពោះហានិភ័យនៃការកើតជំងឺគ្រុនឈាម ព្រោះកន្លែងជនភៀសសឹកមានលក្ខខណ្ឌមិនល្អដែលអាចឱ្យកើតមូសខ្លា។ អ្នកស្រីថា អ្នកស្រីតែងតែគេងដោយចងមុង សម្អាតកន្លែងរស់នៅ និងបាញ់ថ្នាំមូសជាប្រចាំ។ អ្នកស្រីបារម្ភជាងគេចំពោះកុមារ ព្រោះកុមារងាយនឹងរងគ្រោះដោយសារជំងឺឆ្លងមួយនេះ។ អ្នកស្រីថា៖ «នៅ [តំបន់ភៀសសឹក] វត្តពោធិ៍៥០០០ មិនទាន់អីទេ។ តែយើងគេងចងមុង បាញ់ថ្នាំបាញ់អីរហូតដែរ។ គេមានពេទ្យក្បែរតើ។ គេបើកថ្នាំបើកអីឱ្យដែរ»។ អ្នកស្រីបន្ថែមថា៖ «យើងគេងមានតែចងមុងរហូត។ យើងសម្អាតផ្ទះ។ កុំឱ្យមានទឹកដក់ចឹងទៅ។ កន្លែងមូសវាកើតច្រើន។ ព្រួយបារម្ភក្មេងៗដែរហ្នឹង»។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ណែនាំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ភៀសសឹកការពារខ្លួន និងប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ក្បែរតំបន់ដែលសម្បូរមូសខ្លាច្រើន។ លោកលើកឡើងថា លោកក៏បានផ្សព្វផ្សាយពីវិធីការពារជំងឺឆ្លង និងជំងឺមិនឆ្លង និងសង្កត់ធ្ងន់ផងដែរលើជំងឺគ្រុនឈាមដល់ជនភៀសសឹកដែលពេលនេះកំពុងកើតឡើងនៅក្នុង​សហគមន៍មួយចំនួន។ លោកបន្ត លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋជាជនភៀសសឹកយល់ដឹងពីហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺមិនឆ្លងដទៃទៀត ក្នុងយុទ្ធនាការចែកមុងជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត វត្តពើងអង្កាម និងភូមិតាកឹងបៃតង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ លោកថ្លែងថា៖ «ខ្ញុំបានបញ្ជ្រាបនូវសារអប់រំមួយចំនួន ព្រោះរដូវនេះជារដូវភ្លៀង ជារដូវមួយដែលមូសអាចបង្កកំណើតបាន ហើយមូសដែលបង្កកំណើតហ្នឹង អាចខាំប្រជាពលរដ្ឋ បង្កជាជំងឺគ្រុនឈាម»។ លោកបន្ថែមថា៖ «ខ្ញុំបានណែនាំគាត់ឱ្យគាត់ធ្វើយ៉ាងណាគឺចូលរួមធ្វើយ៉ាងណាធ្វើឱ្យបរិស្ថាននៅក្នុងមណ្ឌលសុវត្ថិភាពស្អាត មានអនាម័យ គឺកុំឱ្យមានវត្ថុអាចដក់ទឹកបានដែលជាកន្លែងមូសវាអាចពង ទៅជាដង្កូវទឹក ហើយជាមូសដែលអាចបង្កជាជំងឺមួយចំនួនដូចជាគ្រុនឈាមហ្នឹង»។ លោក គួង ឡូ មានប្រសាសន៍ទៀតថា ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កំពុងតាមដានស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសម្លាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និងចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនៅតំបន់ភៀសសឹក រួមទាំងវិធានការជួយសង្គ្រោះក្នុងករណីមានជំងឺឆ្លង។ លោកថា៖ «នៅក្នុងមណ្ឌលសុវត្ថិភាពមានប៉ុស្តិ៍សុខភាពនៅទីនោះតែម្ដង ឧទាហរណ៍ថាគាត់មានគ្រុនក្ដៅគឺធ្វើយ៉ាងម៉េចទៅជួបពេទ្យនៅប៉ុស្តិ៍សុខភាព ដូច្នេះពេទ្យនៅទីនោះគាត់អាចវិនិច្ឆ័យថាក្ដៅខ្លួនជារោគសញ្ញាគ្រុនឈាម ឬរោគអ្វីផ្សេង។ ដូច្នេះបើវិនិច្ឆ័យថាជាសញ្ញានៃជំងឺគ្រុនឈាមគាត់នឹងត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ត»។ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា មើលឃើញថា ពលរដ្ឋភៀសសឹកត្រូវយកចិត្តទុកដាក់លើសុខភាព ជាពិសេសកុមារតូចៗ ដែលចូលចិត្តលេងនៅពេលថ្ងៃ ដោយត្រូវបាញ់ថ្នាំមូសជុំវិញបរិវេណដែលសម្បូរមូសច្រើន និងបាញ់ស្ប្រេយ៍លើខ្លួនកុមារ ដើម្បីការពារ។ លោកបន្តថា បរិស្ថានជុំវិញត្រូវធានាថាមិនមានក្រឡុកទឹក ឬកន្លែងណាដែលអាចឱ្យមូសខ្លាបង្កកំណើតបាន។ ចំពោះវិធានការសង្គ្រោះ និងព្យាបាល លោកសំណូម​ពរថា នៅតំបន់ជនភៀសសឹកគប្បីមានមជ្ឈមណ្ឌលពេទ្យនៅក្បែរ ដែលអាចឱ្យជនភៀសសឹកស្នើការពិគ្រោះជំងឺ និងព្យាបាលបានទាន់ពេលវេលា។ លោកមានប្រសាសន៍ថា៖ «កុមារគាត់ចូលចិត្តលេងណាស់ អីចឹងហើយត្រូវមានថ្នាំបាញ់បង្ការ​មូសខាំ។ ក្រសួងសុខាភិបាលមានថ្នាំបាញ់មូសមានប្រសិទ្ធភាពណាស់។ យើងបាញ់ឱ្យគាត់ ដៃ ជើង ក ព្រោះបើយើងខកខានមិនបានមើលគាត់ អាហ្នឹងអាចជួយគាត់បាន។ មួយទៀតការស្នាក់នៅដោយមានមុងមានអីហ្នឹងគឺចាំបាច់ហើយ ព្រោះតំបន់ទាំងនោះគឺថាមានទឹក មានព្រៃ»។ លោកបន្ថែមថា៖ «ខ្ញុំយល់ថាទី១ ការអប់រំហ្នឹងល្អហើយ ពីការបង្ការ និងអប់រំពីរោគសញ្ញានៃជំងឺហ្នឹង។ ជំងឺគ្រុនឈាមវាមានកាលកំណត់របស់វា បើសិនជាយើងសង្គ្រោះមិនទាន់ វាអាចគ្រោះថ្នាក់ដល់ជីវិតដែរ។ ប្រជាពលរដ្ឋត្រូវយល់ឱ្យច្បាស់តាមរយៈការអប់រំរបស់សុខាភិបាល។ […] សម្រាប់អាជ្ញាធរគាត់ត្រូវត្រៀមលក្ខណៈម៉េច មានថ្នាំពេទ្យ និងការសង្គ្រោះបែបណាសម្រាប់ការជួយអន្តរាគមន៍ពេលពលរដ្ឋមានបញ្ហា»។ របាយការណ៍បូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ បង្ហាញថាកម្ពុជាមានករណីជំងឺគ្រុនឈាមសរុបចំនួន ៥៣ ៣៩៧ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៤នាក់។ អត្រាឆ្លងប៉ះពាល់ខ្លាំងលើកុមារអាយុពី ៥ ទៅ ៩ឆ្នាំ។ យោងតាមរបាយការណ៍សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ករណីឆ្លងមានការកើនឡើងក្នុងវដ្តរដូវវស្សា ប៉ុន្តែវិធានការទប់ស្កាត់បានជួយកាត់បន្ថយការផ្ទុះឡើងខ្លាំងនៅតាមសហគមន៍៕

      ១០ មិថុនា ២០២៦

    • គណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យ Dr. Tong ផ្សាយមាតិកាសុខភាពឡើងវិញ

      គណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមួយរូបដែលគេស្គាល់ថា Dr. Tong ផ្សព្វផ្សាយមាតិកាសុខភាពនៅលើបណ្តាញសង្គមឡើងវិញ ក្រោយមហាជនបានរិះគន់ចំពោះចំណាត់ការរបស់គណៈគ្រូពេទ្យកម្ពុជា ដែលបានជម្រុញឱ្យគ្រូពេទ្យត្រូវស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈជាមុនសិន ប្រសិនបើចង់បន្តផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ការសម្រេចឱ្យ Dr. Tong អាចផ្សព្វផ្សាយឡើងវិញនេះ គឺបន្ទាប់ពីតំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយអ្នកផលិតមាតិកាអប់រំសុខភាព លោកគ្រូពេទ្យ និត ប៊ុនតុងយី ដែលគេហៅថា Dr. Tong ។ អ្នកផលិតមាតិកាអប់រំសុខភាពហៅ Dr. Tong បានសរសេរលើបណ្ដាញសង្គមថា៖« ការជួបសំណេះសំណាលនេះប្រៀបដូចជាការជជែកជាមួយក្រុមគ្រួសារវេជ្ជបណ្ឌិត ហើយដែលលោកគ្រូសាស្រ្តាចារ្យបានបង្ហាញអារម្មណ៍ ទឹកចិត្តសប្បាយរីករាយ និងមានមោទនភាពដែលឃើញ អ្នកបន្តជំនាន់ក្រោយៗ ស្រលាញ់ និងខិតខំចូលរួមលើកយកសកម្មភាពចែករំលែកចំណេះដឹងមកជូនដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះគឺជាសកម្មភាពមួយដែលវេជ្ជបណ្ឌិតគួរតែខិតខំទាំងអស់គ្នា»។ Dr. Tong បន្តថា៖« លោកគ្រូៗសាស្រ្តាចារ្យបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងសុខាភិបាល ទាំងគណៈវិជ្ជាជីវៈទាំងអស់លើកទឹកចិត្តអោយយើងខ្ញុំជាពេទ្យ ចូលរួមបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹងសុខភាព ដោយប្រកាន់ខ្ជាប់ជាមួយក្រមសីលធម៍ សំដៅសុវត្ថិភាពប្រជាជន ដែលពិតជាសេចក្តីថ្លៃថ្នូរ និងភាពកក់ក្តៅដែលខ្ញុំបាទ និងគ្រូពេទ្យយើងទទួលបានមកវិញ»។ ក្រោយពីគណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យមានការផ្សព្វផ្សាយមាតិកាសុខភាពឡើងវិញ ពលរដ្ឋខ្លះបានសំដែងការគាំទ្រ និងបានសរសេរបញ្ចេញមតិនៅលើបណ្តាញសង្គមថា៖«ខ្ញុំមិនមែនហ្វេន (Fan) ដុកទ័រតុងទេ តែខ្ញុំស្គាល់អ្វីដែលជាមាតិកាល្អ រឺអាក្រក់សំរាប់សង្គម សូមជួយគាំទ្រលើកទឹកចិត្តមាតិកាល្អៗឱ្យបានច្រើនជាប្រយោជន៍ដល់សុខុមាលភាពប្រជាពលរដ្ឋ ហើយជួយមានចំណាត់ការលើមាតិកាមិនល្អដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផង ហើយគួរតែអរគុណដុកទរ័តុងដែលធ្វើឱ្យខ្ញុំស្គាល់ Page គណៈគ្រូពេទ្យកម្ពុជា»។ អ្នកលេងបណ្ដាញសង្គមខ្លះទៀតនិយាយថា៖« សូមអរគុណ គណៈគ្រូពេទ្យកម្ពុជា! សូមបន្តពង្រឹងទៀតចំពោះការផ្សព្វផ្សាយ ការលក់ឱសថ គ្លីនិកឯកជន ក៏ដូចជាការលក់អនឡាញលើវិស័យសុខភាព»។ ជាមួយគ្នានេះដែរ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានលើកឡើងថា នៅពេលគណៈគ្រូពេទ្យមានការបើកទូលាយលើការផ្សព្វផ្សាយផ្នែកសុខភាព គឺជារឿងប្រសើរ ព្រោះថ្ងៃក្រោយកម្ពុជានឹងមានអ្នកចេះប្រកបរបរដោយវិជ្ជាជីវៈត្រឹមត្រូវ ហ៊ាននិយាយពន្យល់ដល់ប្រជាពលរដ្ឋ និងហ៊ានឆ្លើយតបទៅនឹងគ្រូពេទ្យដូចគ្នា។ លោកបន្ថែមថា៖« ពេលណាខ្ញុំឃើញមានការរាំងស្ទះ មានការយកជើងរាទឹក ហើយមានការបិទគម្រប បិទបេះដូង បិទចំណេះដឹងកន្លែងហ្នឹងហើយយើងមិនហ៊ាននិយាយ មិនហ៊ានថា ចឹងយើងរកអ្នកចេះអត់ឃើញ ថ្ងៃក្រោយយើងបាត់បង់អ្នកប្រាជ្ញ បាត់បង់អ្នកចេះ ព្រោះសម័យនេះជាសម័យឌីជីថល សម័យអនឡាញ សម័យAI លឿនណាស់ គួរតែរួមគ្នាបើកបេះដូងទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ នេះជារឿងប្រសើរទៅថ្ងៃអនាគត ប្រទេសជាតិយើងនឹងរីកចម្រើន»។ គួររំលឹកដែរថា មាតិកាអប់រំសុខភាពរបស់ Dr. Tong ត្រូវបានលុបចោលទាំងអស់ក្រោយមានការណែនាំពីគណៈគ្រូពេទ្យកម្ពុជាទៅលើមាតិកាអប់រំសុខភាពលើបណ្ដាញសង្គម ដែលគណៈគ្រូពេទ្យថាមិនទាន់មានលិខិតអនុញ្ញាត។ បើទោះជាពេលនេះ Dr. Tong ត្រូវបានអនុញ្ញាតឱ្យបន្តផ្សព្វផ្សាយពីមាតិកាសុខភាពឡើងវិញក្តី វីដេអូចាស់ៗដែលលោកបានលុបចោលនោះ មិនទាន់ឃើញបង្ហោះឡើងវិញជាថ្មីនោះទេ៕

      ៨ មិថុនា ២០២៦

    • ពលរដ្ឋរិះគន់គណៈគ្រូពេទ្យកម្ពុជាដែលរឹតបន្តឹងការផ្សព្វផ្សាយមាតិកាសុខភាពនៅលើបណ្តាញសង្គម

      ពលរដ្ឋមិនពេញចិត្តចំពោះការណែនាំរបស់គណៈគ្រូពេទ្យកម្ពុជាជុំវិញការធ្វើមាតិកាផ្សព្វផ្សាយ ឬការចែករំលែកទាក់ទងនឹងសុខភាពនៅលើបណ្តាញសង្គម និងបានណែនាំគ្រប់គ្រូពេទ្យទាំងអស់ឱ្យលុបចោលវីដេអូហើយត្រូវស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈ។ ប្រតិកម្មរបស់ពលរដ្ឋនេះ គឺបន្ទាប់ពីគណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានចេញពន្យល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ «ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល»។  សំណេររបស់គណៈគ្រូពេទ្យកម្ពុជាបន្តថា៖ «ក្រមសីលធម៌ វិជ្ជាជីវៈ អាចអនុញ្ញាតអោយអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតអោយផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ»។  ក្រោយមានការលើកឡើងរបស់គណៈគ្រូពេទ្យកម្ពុជាកាលពីម្សិលមិញ ពលរដ្ឋបានចូលបញ្ចេញមតិដោយភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះការណែនាំឱ្យក្រុមគ្រូពេទ្យដែលផលិតមាតិកាទាក់ទងនឹងសុខភាពតាមបណ្ដាញសង្គមធ្វើការលុបវីដេអូ ឬអត្ថបទរបស់ពួកគាត់ទាំងអស់។ អ្នកលេងបណ្ដាញសង្គមបានចូលបញ្ចេញមតិថា៖ «តើគណៈគ្រូពេទ្យកម្ពុជារាល់ថ្ងៃបានផលិតជាមាតិកាអប់រំខ្លះហើយឬនៅ ? ជាក់ស្តែងឃើញថាមានតែរូបភាព សកម្មភាពប្រជុំ។ល។ ក្នុងនាមជាប្រជាជនម្នាក់គាំទ្រអោយគណៈគ្រូពេទ្យអាចផលិតជាមាតិកាសុខភាពជូនប្រជាពលរដ្ឋ ដូចសិង្ហបុរីជាគំរូ»។ មតិផ្សេងទៀតសរសេរថា៖ « បើសិនជាគ្មានបំណងអាក្រក់អី គ្រាន់តែអោយគាត់ស្នើសុំលិខិតស្របច្បាប់មួយមក ដោយមិនមានការលុបវីដេអូរបស់គាត់ទៅបានហើយ។ ការផ្សព្វផ្សាយរបស់គាត់អាចជួយមនុស្សច្រើនណាស់ ភាគច្រើនក្មេងៗ និងអ៊ំពូមីងដែលអត់បានយល់ច្បាស់ពីការបង្ការជំងឺនានា ដែលគាត់នៅតាមខេត្តដាច់ស្រយាល។ គួរតែជំរុញលើកទឹកចិត្តគាត់អោយធ្វើមាតិកាចឹងអោយបានច្រើន គាត់ជា Doctor ការផ្សព្វផ្សាយបានផលប្រយោជន៍ផ្ទាល់ខ្លួនតិចតួច ក៏ដូច Doctor ផ្សេងៗធ្វើការនៅពេទ្យធំចេញពីកន្លែងធ្វើការមាន Clinic ផ្ទាល់ខ្លួនមួយចឹង អត់ខុសគ្នាទេ»។ ម្ចាស់គណនីហ្វេសប៊ុកមួយរូបទៀតលើកឡើងថា៖ «ឃើញអ្នកលក់ online , content creator អ្នកលក់អាហារបំប៉ន និងបុគ្គលជាច្រើនរូបដែរមិនមែនពេទ្យ ក៏ចែករំលែកពីក្បួនវេជ្ជសាស្រ្តដែលមិនត្រឹមត្រូវ និងក្នុងគោលបំណងដើម្បីផលប្រយោជន៍ខ្លួនឯង លើកតម្កើងខ្លួនច្រើនណាស់ចឹងខ្ញុំសូមស្នើសុំគណៈគ្រូពេទ្យកម្ពុជាមេត្តាចេញសេចក្តីណែនាំហាមឃាត់កុំអោយចែករំលែកផ្តេសផ្តាសផងចុះ ហាមពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវមិនអោយផ្សាយ តែមិនព្រមទៅព្រមានបុគ្គលដែលមិនមែនពេទ្យតែតាំងខ្លួនជាពេទ្យផ្សាយខុសក្បួនវេជ្ជសាស្រ្តសោះ មាតិកាសុខភាពចែករំលែកដោយពេទ្យជំនាញត្រូវបានហាមឃាត់ ហើយអនុញ្ញាតអោយបុគ្គលមិនមែនពេទ្យចែករំលែកខុសក្បួនវេជ្ជសាស្រ្ត ប៉ះពាល់សុខភាពយ៉ាងព្រោងព្រាតពេញបណ្តាញសង្គម»។ ជាមួយគ្នានេះដែរ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា សង្កេតឃើញថា មកដល់ពេលបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៦នេះ ដោយមានជាង១៤លាននាក់ហើយ តែសួរថាតើអ្នកប្រើប្រាស់ទាំងនោះគាត់បានទទួលចំណេះដឹងផ្នែកអ្វីខ្លះ ឬគ្រាន់តែប្រើប្រាស់បណ្តាញសង្គមដើម្បីតែជាការកំសាន្ត ពិសេសតាមដានជីវិតឯកជនភាពរបស់បុគ្គលល្បីៗនៅលើបណ្តាញសង្គមឬយ៉ាងណា។ ប្រភពដដែលបន្តថា៖ «អ្នកធ្វើមាតិកាពាក់ព័ន្ធនឹងសុខភាពនេះជាទម្រង់មួយដែលអាចឱ្យពលរដ្ឋទទួលបានចំណេះដឹងផ្នែកសុខភាព តែសម្រាប់ខ្ញុំមិនមានចំណេះដឹង និងយល់ពីក្រមសីលធម៌របស់ពេទ្យឬផ្នែកសុខាភិបាលទេ តែយល់ថាប្រសិនបើមានការរឹតត្បិតបែបនេះ ហេតុអីបានឃើញអ្នកលក់ឡេ លក់ថ្នាំផ្សេងៗបែរជាមិនរឹតត្បិត ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ បែរជារឹតត្បិតអ្នកចែករំលែកពីសុខភាពជាចំណែកក្នុងការផ្តល់ចំណេះដឹងដល់ពលរដ្ឋទៅវិញ» ។ យោងតាមលិខិតចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការផ្សព្វផ្សាយក្នុងលក្ខខណ្ឌវិជ្ជាជីវៈសុខាភិបាលប្រការ៤ ឱ្យដឹងថា ការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដែលមិនប៉ះពាល់ដល់ក្រមសីលធម៌ អាចប្រព្រឹត្តទៅបានលុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយដាក់ពាក្យស្នើសុំតាមរយៈច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាល។ ប្រការផ្សេងទៀតនៃលិខិតនេះបន្ថែមថា៖ «មូលដ្ឋានសុខាភិបាលឯកជនដែលមានបំណងធ្វើការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ទោះក្នុងរូបភាពចែករំលែកចំណេះដឹង ឬការអប់រំថែទាំសុខភាពក៏ដោយ លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាលទើបធ្វើការផ្សព្វផ្សាយបាន»។ ក្រោយពីមានការរិះគន់លើបណ្ដាញសង្គម គណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញលិខិតបំភ្លឺជុំវិញការលុបវីដេអូរបស់គ្រូពេទ្យ និត ប៊ុនតុងយី ហៅ Dr. Tong ដែលតែងតែផលិតមាតិកាអប់រំពីសុខភាពថា គណៈគ្រូពេទ្យរាជធានីភ្នំពេញ និងគណៈគ្រូពេទ្យភូមិភាគ១ បាន ជួបលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបំណងជ្រោមជ្រែង គាំទ្រ និងជួយរំលឹកអំពីកាតព្វកិច្ចរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំចូលរួមចំណែកតាមគ្រប់រូបភាពចែករំលែកចំណេះដឹង អំពីការថែទាំសុខភាព សុខុមាលភាព ជូនដល់សាធារណជន ដោយត្រូវខិតខំផ្ទៀងផ្ទាត់ព័ត៌មានស្តីពីសុខភាពឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន "Evidence-Based Medicine" (EBM) ដោយអ្នកជំនាញជាតិ អន្តរជាតិ និងអង្គការសុខភាពពិភពលោក។ គណៈគ្រូពេទ្យកម្ពុជា បញ្ជាក់ថា ស្ថាប័នខ្លួន និងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏កំពុងរៀបចំជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាលក្រើនរំលឹកផ្សព្វផ្សាយគ្រប់ទិដ្ឋភាព និងគ្រប់រូបភាពតាមបណ្តាខេត្តក្រុង អំពីក្រមសីលធម៌វិជ្ជាជីវៈ រួមទាំងបទប្បញ្ញត្តិទាំងឡាយដែលមានជាធរមាន ជូនដល់សមាជិក សមាជិកាដែលកំពុងប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល រួមទាំងជំនួបបុគ្គល ជំនួបរួមក្នុងអង្គភាពសុខាភិបាល ទាំងសាធារណៈ ទាំងឯកជនផងដែរ។  ទោះជាយ៉ាងណា អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើននៅតែចង់ឃើញក្រុមគ្រូពេទ្យជំនាញត្រូវបានអនុញ្ញាតឱ្យបន្តផលិតមាតិកាសុខភាព ព្រោះមាតិកាប្រភេទនេះ ជួយបង្កើនចំណេះដឹងរបស់ពលរដ្ឋផង និងការថែទាំសុខភាពរបស់ពលរដ្ឋផង៕

      ៤ មិថុនា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News