ពលរដ្ឋជំរុញឱ្យនគរបាលចរាចរណ៍អនុវត្តច្បាប់ម៉ឺងម៉ាត់ដើម្បីធានាថាគ្រោះថ្នាក់អាចថយចុះ

ប្រជាពលរដ្ឋមួយចំនួនជំរុញឱ្យនគរបាលចរាចរណ៍អនុវត្តច្បាប់ឱ្យត្រឹមត្រូវ ចៀសវាងការអនុវត្តច្បាប់ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន ។ ការស្នើដូច្នេះក្រោយអគ្គស្នងការនគរបាលជាតិបានប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦តទៅ ដែលសំដៅលើការចាប់ផ្តើមផាកពិន័យឡើងវិញចំពោះការបើកបរល្មើសច្បាប់។ ការប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍នេះធ្វើឡើងដោយស្ថាប័នសមត្ថកិច្ចកម្ពុជាលើកហេតុផលថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង ហើយចំនួនមនុស្សស្លាប់ក៏កើនឡើងនៅមួយរយៈចុងក្រោយនេះ។