វីរភាពបណ្ឌិត កែម ឡី នៅតែដក់ជាប់បេះដូងពលរដ្ឋខ្មែរ

នៅព្រឹកថ្ងៃទី៩ ខខែកក្កដាក្រុមអង្គការសង្គមសុីវិល និងសកម្មជនសង្គមប្រមាណ ៤០នាក់បានរៀបចំប្រារព្ធខួប១០ឆ្នាំនៃមរណភាពរបស់អ្នកវិភាគសង្គមរូបនេះ ដើម្បីឧទ្ធិលបុណ្យកុសល និងរម្លឹកពីវីរភាពការងាររបស់លោក។ អ្នកចូលរួមភាពច្រើនសុទ្ធតែបានលើកឡើងនូវអនុវស្សាវរីយ៍ និងយកវីរភាពក្លាហានរបស់លោកបណ្ឌិត កែម ឡី ធ្វើជាគំរូ។