មនុស្សជាង៤០នាក់សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យប្រទានសេរីភាពនយោបាយជូនលោក រ៉ុង ឈុន
សមាជិកបក្សកម្លាំងជាតិប្រមាណ៤០នាក់នៅថ្ងៃទី១៧កក្កដា បានដាក់លិខិតនៅខុទ្ទកាល័យព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គឱ្យប្រទានសេរីភាពនយោបាយជូន ទីប្រឹក្សាបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលកំពុងជាប់បំរាមនយោបាយរយៈពេល៥ឆ្នាំ និងទោសផ្សេងទៀតពាក់ព័ន្ធសំណុំរឿងញុះញង់។ បក្សកម្លាំងជាតិអះអាងថា ការកាត់ទោសលើ លោក រ៉ុង ឈុន ហាក់ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ។
-
អ្នកសារព័ត៌មាន



