បទពិសោធន៍ជូរចត់ ករណីពលរដ្ឋខ្មែរចាញ់បោកតាមអនឡាញ

កម្ពុជាជាប្រទេសមួយដែលប្រលូកប្រលាក់កេរ្តិ៍ឈ្មោះមិនល្អ ដោយសារក្រុមឆបោកអនឡាញដែលដឹកនាំដោយជនបរទេសយកកម្ពុជាជាទីតាំងដើម្បីបោកប្រាស់អនឡាញ។ ហេតុនេះហើយទើបមានមតិមួយចំនួនលើកឡើងថា អ្នកចាញ់បោកក្រុមឧក្រិដ្ឋជនអនឡាញ ជាជនបរទេសប៉ុណ្ណោះ។ ប៉ុន្តែរឿងមួយដែលគេមិនសូវចាប់អារម្មណ៍នោះគឺ មានពលរដ្ឋខ្មែរមិនតិចទេ ដែលរងគ្រោះដោយសារការឆបោកតាមអនឡាញ។​ទម្រង់ឆបោកលុយនេះមានលក្ខណៈជាប្រព័ន្ធ ដោយបង្កឡើងពីក្រុមជនឆបោកជាពលរដ្ឋខ្មែរ ដែលបានបោកលុយជនរងគ្រោះជាខ្មែរដូចគ្នា ក្នុងទំហំទឹកប្រាក់មិនតិចឡើយបើធៀបនឹងចំណូលរបស់រាស្ត្រខ្មែរ។