អាជ្ញាធរថាពលរដ្ឋរាប់រយនាក់បន្តប្រមូលផ្តុំគ្នានៅទីតាំងដែលថៃព័ទ្ធបន្លាលួស

អាជ្ញាធរខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែសីហាថា ពលរដ្ឋរាប់រយនាក់បានបន្តមកប្រមូលផ្តុំគ្នានៅទីតាំងដែលថៃបានរាយបន្លាលួសព័ទ្ធដីផ្ទះប្រជាពលរដ្ឋខ្មែរ ដែលស្ថិតក្នុងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋខ្មែរយ៉ាងហោចណាស់៥០នាក់បានសម្រាកនៅនឹងកន្លែងដែលយោធាថៃព័ទ្ធបន្លាលួស ដើម្បីទប់ស្កាត់សកម្មភាពរបស់យោធាថៃ។ ទោះជាយ៉ាងណាអ្នកសង្កេតការណ៍៥ប្រទេសបានទៅដល់ទីតាំងនោះហើយគិតត្រឹមរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥។