Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ប្រាក់ចំណូលរបស់អាជីវករនៅស្រអែមធ្លាក់ចុះ ដោយសារអវត្តមានទេសចរទៅទស្សនាប្រាសាទព្រះវិហារ

    ក្នុងបរិវេណហាងបាយមួយកន្លែង ក្បែររង្វង់មូលស្រអែម ស្ថិតនៅចម្ងាយប្រមាណ២០គីឡូ​ម៉ែត្រ​ពីប្រាសាទព្រះវិហារ បរិយាកាសដែលកន្លងមកតែងតែអ៊ូអរទៅដោយអ្នកភូមិ និងភ្ញៀវទេសចរ តែនៅពេលនេះ បានប្រែក្លាយជាស្ងាត់ជ្រងំ។ ទោះបីការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ បានបញ្ចប់អស់រយៈពេលជាច្រើនខែមកហើយក្តី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ក្តីបារម្ភ និងបញ្ហាជីវភាពនៅតែបន្តតាមលងអ្នកភូមិរស់នៅក្បែរព្រំដែនដដែល។ អ្នកស្រី មុច សុភី ម្ចាស់ហាងបាយខាងលើ រៀបរាប់ថា មុនពេលមានការផ្ទុះអាវុធ ហាងរបស់អ្នកស្រីអាចរកចំណូលបានប្រមាណ៥០ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការលក់ម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែបច្ចុប្បន្ន ចំណូលបានធ្លាក់ចុះមកនៅត្រឹមប្រមាណ២០ម៉ឺនរៀលប៉ុណ្ណោះ។ អ្នកស្រី មុច សុភី ថ្លែងថា៖ «វាស្ងាត់បាត់ភ្ញៀវសឹង៥០ភាគរយហើយ មួយថ្ងៃធ្លាប់លក់បាយបាន៥០ទៅ៦០ម៉ឺនរៀល តែឥឡូវលក់មិនដល់២០ម៉ឺនផង។ អតិថិជនរត់អស់ ព្រោះអ្នកភៀសសឹកនៅមិនទាន់ត្រឡប់មកវិញ ហើយអ្នកក្រៅ ឬទាហាន ក៏យូរៗទើបចុះម្តង»។ ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់រយៈពេលវែងនៃជម្លោះប្រដាប់អាវុធ ទៅលើសកម្មភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅជាប់ព្រំដែន។អាជីវកម្មតូចៗដែលពឹងផ្អែកលើភ្ញៀវទេសចរ និងចរាចរណ៍នៅតំបន់ក្បែរប្រាសាទព្រះវិហារ កំពុងជួបការធ្លាក់ចុះយ៉ាងខ្លាំង។ សង្គ្រាមវាយប្រហារឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្កឱ្យមានជនភៀសសឹកកម្ពុជាជាង៦០ម៉ឺននាក់ និងគិតត្រឹមថ្ងៃទី២១ ខែឧសភា ជនភៀសសឹកកម្ពុជាជាង៣ម៉ឺននាក់នៅមិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំងរបស់យោធាថៃ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា។ ក្រសួងមហាផ្ទៃ ឱ្យដឹងទៀតថា ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ សាលារៀនចំនួន៧ និងមន្ទីរពេទ្យចំនួន២ នៅតែបន្តផ្អាកសកម្មភាពនៅឡើយ។ អាជីវករ អ្នកស្រី សុភី បន្ថែមថា ជីវភាពគ្រួសាររបស់អ្នកស្រីពឹងផ្អែកស្ទើរទាំងស្រុងលើការលក់ដូរ ហើយអវត្តមានភ្ញៀវទេសចរ បានធ្វើឱ្យស្ថានភាពរស់នៅកាន់តែលំបាក។ អ្នកស្រី និយាយថា៖ «ភ្ញៀវទេសចរចេញចូល យើងលក់ដូរអីវាដាច់ហើយយើងរាល់ថ្ងៃជីវភាពសង្ឃឹមលក់ដូរហ្នឹង ហើយបើអត់ [ភ្ញៀវទេសចរ] យើងអត់ដឹងសង្ឃឹមអីទេ»។ នៅក្បែរនោះដែរ លោក កៀក ស៊ុយឃាង អាយុ៥០ឆ្នាំ អាជីវករលក់អីវ៉ាន់ចាប់ហួយ រៀបរាប់ថា បន្ទាប់ពីវិលត្រលប់មកផ្ទះវិញក្រោយបទឈប់បាញ់ ការរកស៊ីរបស់លោកស្ទើរតែជាប់គាំង ដោយសារផ្លូវស្ងាត់ និងគ្មានភ្ញៀវទេសចរ។ លោក និយាយថា៖ «ពីមុនមានភ្ញៀវមកដើរលេង លក់ដាច់ខ្លះទៅ។ […] ឥឡូវភ្ញៀវទេចរអត់មាន លក់មិនដាច់»។ ក្រៅពីបញ្ហាសេដ្ឋកិច្ច លោក ស៊ុយឃាង ថា ប្រជាពលរដ្ឋក្នុងតំបន់នេះ នៅតែរស់ក្នុងភាពភ័យខ្លាច ដោយសារតែងមានពាក្យចចាមអារ៉ាមអំពីការប៉ះទង្គិចជាថ្មី។ លោក បន្តថា៖ «ឮតែគេនិយាយឱ្យត្រៀមបង្វិចជាប់។ តែពួកខ្ញុំគ្មានជម្រើសអីក្រៅពីបន្តរកស៊ីធម្មតាទេ»។ ទន្ទឹមនឹងនេះ អ្នកស្រី វង់ សុខហេង ដែលប្រកបរបរលក់ភេសជ្ជៈនៅរង្វង់មូលស្រអែមម្នាក់ទៀត អះអាងថា ស្ថានភាពលក់ដូររបស់អ្នកស្រីចាប់ផ្តើមប្រសើរឡើងវិញនៅអំឡុងខែមេសា។ ទោះជាយ៉ាងណា អ្នកស្រី ថា បញ្ហាព្រំដែននៅតែប៉ះពាល់ដល់អារម្មណ៍ និងការរស់នៅប្រចាំថ្ងៃ។ អ្នកស្រី និយាយថា៖ «វាប៉ះពាល់បើយើងរវល់តែគិតបញ្ហាព្រំដែនពេក អារម្មណ៍របស់យើងវានៅអត់មូល ហើយពិបាកបែងចែកគិតរឿងប្រទេសជាតិផង ហើយលក់ដូរគិតច្រើនអីក៏វាអារម្មណ៍អត់មូល »។ អ្នកស្រី ក៏បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋនៅតំបន់ស្រអែម ក្តីសង្ឃឹមដ៏ធំបំផុត គឺការវិលត្រលប់នៃសន្តិភាពពេញលេញ និងការបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ ដើម្បីឱ្យសេដ្ឋកិច្ចមូលដ្ឋានមានជីវិតសាជាថ្មី។ អ្នកស្រីអាជីវករលក់ភេសជ្ជៈរូបនេះ បន្ថែមថា៖ «ចង់ឱ្យស្រុកយើងសន្តិភាពវិញ អត់មានបញ្ហាអីកើតឡើង កុំឱ្យមានផលប៉ះពាល់ មិនថាអ្នកលក់ដូរ អ្នកធ្វើការវាខាតបង់ទាំងអស់ សិស្សសាលាក៏ខកខានរៀន។ ចង់ឱ្យសន្តិភាព១០០ភាគរយពេញលេញ»។ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិការ មានប្រសាសន៍ថា ការទង្គិចគ្នាទាំងពីរលើកក្នុងឆ្នាំ២០២៥ បង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារដែលអាជ្ញាធរត្រូវការពេលវេលាជួសជុល និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលអាចចំណាយពេលចន្លោះ​ពី៦ខែ ដល់១ឆ្នាំ។ លោក បន្ថែមទៀតថា បច្ចុប្បន្ននៅជុំវិញប្រាង្គប្រាសាទព្រះវិហារមានគ្រាប់មិនទាន់ផ្ទុះជាច្រើន ដែលសូម្បីកងកម្លាំងឈរជើងនៅទីនោះ ក៏ត្រូវដើរតាមគំនូសណែនាំដោយស៊ីម៉ាក់ដែរ។ ហេតុដូចនេះហើយ អាជ្ញាធរនៅមិនទាន់អនុញ្ញាតឱ្យពលរដ្ឋចូលទស្សនាប្រាសាទព្រះវិហារវិញនៅឡើយ ដើម្បីធានាដល់សុវត្ថិភាព។ លោក និយាយថា៖ «ការបិទដោយសារការខូចខាតប្រាសាទព្រះវិហារធ្ងន់ធ្ងរ ហើយកន្លែងខ្លះគ្រោះថ្នាក់ច្រើន ដែលទាមទារឱ្យអាជ្ញាធរជាតិព្រះវិហារសង្រ្គោះប្រាសាទពីការដួលរលំបន្ថែមទៀតជាមុនសិន»។ រីឯអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានបញ្ជាក់បន្ថែមដែរថា ប្រាសាទព្រះវិហាររង​ផលប៉ះពាល់ធ្ងន់ធ្ងរពេក ទើបនៅមិនទាន់ឱ្យពលរដ្ឋចូលទស្សនាវិញបាន។ យ៉ាងណា លោក ថា ប្រសិនបើសប្បុរសជនមានបំណងចង់ជួយដល់ពលរដ្ឋរងផលប៉ះពាល់ពីសង្រ្គាមតាមបន្ទាត់ព្រំដែនអាចទាក់ទងមកអាជ្ញាធរនៅក្នុងតំបន់បាន។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា បញ្ហាកម្ពុជា-ថៃ អ្នកក្រពុលមុខជាងគេគឺពលរដ្ឋរស់នៅតាមព្រំដែន ជាពិសេសអ្នកពឹងផ្អែកលើការដោះដូរទំនិញ។ ករណីនេះ លោកយល់ថា រដ្ឋាភិបាលត្រូវគិតគូរដល់ពលរដ្ឋទាំងនោះ តាមរយៈការបន្ថយពន្ធ និងការផ្ដល់សេវាគាំពារសង្គមផ្សេងៗ។ ចំណែកវិស័យទេសចរណ៍ លោក ជ័យ តិច ផ្ដល់យោបល់ដែរថា រដ្ឋាភិបាលគួរបង្កើតបរិយាកាសអំណោយផលដល់អ្នកទេសចរ ជាពិសេសទេសចរក្នុងស្រុកឱ្យធ្វើដំណើរកំសាន្តទៅកាន់រមណីយដ្ឋាននានាតាមបន្ទាត់ព្រំដែន ដើម្បីរុញអាជីវកម្មក្នុងតំបន់ដំណើរការប្រសើរឡើងវិញ ក៏ដូចជាផ្ដល់ប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋផង។ លោក បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលជួយជំរុញទេសចរណ៍ ជាពិសេសទេសចរណ៍ក្នុងស្រុក ទៅទស្សនារមណីយដ្ឋានផ្សេងៗតាមបណ្ដោយព្រំដែននេះ ដើម្បីជួយពួកគាត់ក្នុងការលក់ដូរ ក៏ដូចជាបានទទួលនូវប្រាក់ចំណូលសម្រាប់ជីវភាព»។ ជាងនេះទៅទៀត លោក ជ័យ តិច ថា រដ្ឋាភិបាលក៏ត្រូវស្វែងរកទីផ្សារដល់កសិករតាមព្រំដែនដែលភាគច្រើនកសិផលរបស់ពួកគេនាំចេញទៅកាន់ប្រទេសថៃ រួមទាំងកៀរគរវិនិយោគិនឱ្យបោះទុនរកស៊ីតាមខ្សែក្រវាត់ព្រំដែនដើម្បីបង្កើតការងារឱ្យពលរដ្ឋទាំងនោះ។ ត្រលប់ទៅកាន់អាជីវករលក់បាយ…

    ២៦ ឧសភា ២០២៦

  • អ្នកឃ្លាំមើលស្នើអាជ្ញាធរលើកកម្ពស់ជីវភាពអ្នកប៉ោយប៉ែតឡើងវិញ ពេលកម្ចាត់ឧក្រិដ្ឋកម្មអនឡាញរួចរាល់

    ស្នូរគ្រាប់កាំភ្លើង សំឡេងសមត្ថកិច្ច សម្រែកជនបរទេស និងសំឡេងស៊ឺរ៉ែនឡានប៉ូលិស បានលាន់ឮកងរំពងក្នុងក្រុងប៉ោយប៉ែតនាមួយរយៈពេលចុងក្រោយនេះ ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញតាមទីតាំងនានា។ សមត្ថកិច្ចកំពុងចុះបង្រ្កាបយ៉ាងសស្រាក់សស្រាំ ហើយការណ៍នេះបានទទួលការសាទរ​ពីសំណាក់បណ្ដាជនខ្មែរដែលស្អប់ឧក្រិដ្ឋកម្មជាទូទៅ ។ ប៉ុន្តែនៅជ្រុងម្ខាងទៀត គេក៏អាចស្តាប់ឮសំឡេងត្អូញត្អែរពីពលរដ្ឋមួយចំនួនកំពុងតែព្រួយបារម្ភពីបញ្ហាជីវភាពនៅក្នុងតំបន់នោះ ក្រោយការចាកចេញរបស់ជនបរទេសចម្រុះជាតិសាសន៍ដែលខ្លះធ្វើការក្នុងជំរុំបោកប្រាស់ ខ្លះទៀតជាជាបុគ្គលិកកាស៊ីណូអនឡាញ។ យ៉ាងណាក្ដីអ្នកឃ្លាំមើលបញ្ហាសង្គមគាំទ្រវិធានការរបស់អាជ្ញាធរ ប៉ុន្តែពួកគេរំលឹកឱ្យអាជ្ញាធររដ្ឋាភិបាលឆាប់បោសសម្អាតឧក្រិដ្ឋកម្មអនឡាញរួចរាល់ជាស្ថាពរ ន្អាលស្ដារសេដ្ឋកិច្ចទីនោះឡើងវិញ។ រីណា ជាឈ្មោះហៅក្រៅរបស់ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះពិត បានបង្ហាញក្ដីបារម្ភផ្នែកជីវភាព ក្រោយឃើញជនបរទេសជាច្រើននាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប។ មានមុខរបរជាអ្នកលក់អាហារ ក្នុងសង្កាត់មួយនៅក្រុងប៉ោយប៉ែត អ្នកស្រីទទួលស្គាល់ថា ចំណូលមួយផ្នែកធំ គឺបានមកពីប្រតិបត្តិករអនឡាញដែលទិញចំណីចំណុកប្រចាំថ្ងៃ។  អ្នកស្រីលើកឡើងថា៖ «ប៉ះពាល់ហ្នឹងឯង! យើងលក់ដូររាល់ថ្ងៃផ្ដោតទៅលើជនជាតិច្រើនជាងខ្មែរ ព្រោះជនជាតិវាញាំរបស់ច្រើនជាងខ្មែរ។ ដល់ពេលគេបង្ក្រាបមួយពីរបីអ៊ីចឹងទៅវាបាត់ច្រើន ហើយគ្នាភ័យខ្លាចក្នុងការចេញមកទិញអីញាំ»។ មុនការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ក្នុងមួយថ្ងៃ រីណា អាចរកចំណូលបានពី៤ ទៅ៥សែនរៀល តែមកទល់ពេលនេះចំណូលបានធ្លាក់ចុះស្ទើរពាក់កណ្ដាល ហើយអាចនឹងបន្តធ្លាក់ចុះជាងនេះទៀត។  យ៉ាងណាម៉ិញ រីណា ទើបចាប់របរនេះបានជាង៤ខែប៉ុណ្ណោះ ក្រោយបាត់បង់ការងារជាបុគ្គ​លិកកាស៊ីណូ ដោយសារក្រុមហ៊ុនផ្លាស់ប្ដូរទីតាំងទៅខេត្តផ្សេង បន្ទាប់ពីមានការផ្ទុះអាវុធនៅព្រំដែន ខែធ្នូ ឆ្នាំ២០២៥។  ស្ត្រីវ័យជាង២០ឆ្នាំរូបនេះ យល់ឃើញថាខ្លួនរងគ្រោះផ្នែកជីវភាពបីដងផ្ទួនៗគ្នា ក្នុងរយៈពេលមិនដល់១ឆ្នាំ។ រងគ្រោះលើកទីមួយ ដោយសារការបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ រងគ្រោះលើកទីពីរ គឺការបាត់បង់ការងារនៅកាស៊ីណូ និងទីបីគឺបាត់​បង់ចំណូល ដោយសារឥទ្ធិពលយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅខែមេសា ឆ្នាំ២០២៦។  អ្នកស្រីបន្តថា៖ «ប៉ះពាល់ច្រើន ទីមួយម្ចាស់ផ្ទះជួលអត់មានចុះថ្លៃទេ ហើយក៏អត់ខ្វល់សេដ្ឋកិច្ចយើងក្រោយចុះបង្ក្រាបម៉េចអីម៉េចដែរ។ ទីពីរត្រូវរ៉ាប់រងលុយអង្គការ (ធនាគាររាល់ខែ) អត់អាចខានបានទេ។ ហើយទីបី យើងលក់ចំណូលបានតិច តែចំណាយវិញច្រើនដូចការញាំ ការ​ទិញរបស់យកមកលក់វិញ នៅថ្នាំសង្កូវ របស់ប្រើប្រាស់អីផ្សេងទៀត»។ បើទោះបីខែមេសាបានកន្លងផុតទៅហើយក្ដី សកម្មភាពបង្ក្រាបទីតាំងអនឡាញ និងការចាប់ខ្លួនជនបរទេសនៅតែបន្តមាននៅលើទឹកដីក្រុងប៉ោយប៉ែត។ មិនខុសគ្នាពីពលរដ្ឋផ្សេង អ្នករត់កង់បីនៅក្រុងប៉ោយប៉ែត គឺលោក នៅ រិន ឱ្យដឹងថា ពេលខ្លះលោកបញ្ឈរកង់បីទុកចោលពីរបីថ្ងៃជាប់គ្នា ដោយសារគ្មានអ្នកជិះ។ លោកកត់សម្គាល់ឃើញពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីក្រុងប៉ោយប៉ែតបណ្ដើរៗ ទំនងជាទៅស្រុកកំណើត ឬស្វែងរកការងារធ្វើនៅតំបន់ផ្សេង។  ទន្ទឹមនឹងការគាំទ្រចំណាត់ការបោសសម្អាតអំពើខុសច្បាប់ តែការបាត់បង់ប្រភពចំណូលភ្លាមៗ ក៏កំពុងបង្កការលំបាកផ្នែកជីវភាពសម្រាប់លោក។  លោកលើកឡើងថា៖«សូមមើលឃើញដល់អ្នកព្រំដែនផង កុំទុកចោល កុំមើលរំលង ព្រោះអីបន្ទាប់ពីចុះបង្ក្រាបពួកស្កេមអនឡាញហ្នឹងអស់ទៅ ច្បាស់ជាមានបន្សល់ទុកនូវវិបត្តិសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅតំបន់ហ្នឹងហើយ»។ លោកបន្តថា៖ «ដោយសារដំបូងៗពួកយើងទទួលយកអត់បានទេ ភ្លាមៗ យើងយកអារម្មណ៍យើង ដាក់អារម្មណ៍គេវិញមើល ថាចំណូលដែលយើងរកបានរាល់ថ្ងៃហើយ សុខៗស្រាប់តែយើងបាត់ចំណូលភ្លាមៗ យើងប្រវេប្រវាអត់ដឹងរកអីទេ ទទួលយកអត់បានទេភ្លាមៗ»។  ការប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋមូលដ្ឋាននៅពេលនេះ មិនមែនកើតឡើងតែចំពោះពលរដ្ឋនៅក្រុងប៉ោយប៉ែតនោះឡើយ ពោលគឺនៅតាមបណ្ដាខេត្តនានាស្ទើរពេញផ្ទៃប្រទេស ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញទ្រង់ទ្រាយធំឈ្មោះថា XXL ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦។  យោងតាមក្រសួងមហាផ្ទៃ រយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១២០ទីតាំង ក្នុងរាជធានីខេត្តចំនួន១៤។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង៦ពាន់នាក់ (៦,៤២០) និងមាន២៣សញ្ជាតិ។  ចំណែកនៅក្នុងខែមេសា ឆ្នាំ២០២៦ បើតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងមហាផ្ទៃដដែល សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកចំនួន ៤៨ កន្លែងក្នុងរាជធានី-ខេត្តចំនួន ១៣ រួមមានភ្នំពេញ បន្ទាយមានជ័យ ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ មណ្ឌលគិរី និងខេត្តមួយចំនួនទៀត ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលពាក់ព័ន្ធចំនួនសរុប ៥៥៣៥នាក់ មាន៣០​សញ្ជាតិ រួមទាំងខ្មែរផង។ នៅក្នុងខែមេសាដដែលនោះ កម្ពុជាបានបណ្ដេញជនបរទេសចំនួន ៣៥៥៨នាក់ ចេញពីកម្ពុជា ក្នុងនោះមានជនជាតិចិន ថៃ វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី នេប៉ាល់ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កូរ៉េ និងរ៉ូវាន់ដា ជាដើម។  បើតាមប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ឆ.ប.ឆ) លោក ឆៃ ស៊ីណារិទ្ធ ធ្លាប់បញ្ជាក់ជាសាធារណៈថា ចំណាត់ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅដើមឆ្នាំ២០២៦ អាចនឹងធ្វើឱ្យជនបរទេសយ៉ាងហោចណាស់ជាង២០ម៉ឺននាក់ ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា។  ប្រក្រឡេកមើលស្ថានភាពជីវភាពពលរដ្ឋវិញ ក្រៅពីប៉ះពាល់ជីវភាព ការតិះដៀលពីបណ្ដាជនដទៃ ថាពួកគេចូលរួមការពារ និងទទួលផលពីអំពើឧក្រិដ្ឋកម្ម ក៏កំពុងញ៉ាំញីផ្លូវចិត្តពលរដ្ឋដែលកំពុងរងគ្រោះជីវភាព ឮដែរ។ នៅមុនការផ្ដល់បទសម្ភាស រីណា យល់ឃើញថា នឹងគ្មាននរណាម្នាក់បើកចិត្តស្ដាប់ទុក្ខលំបាកនេះឡើយ ព្រោះការស្ដីបន្ទោសលើបណ្ដាញសង្គមកន្លង​មក បានធ្វើឱ្យអ្នកស្រីប៉ះទង្គិចផ្លូវចិត្ត បាក់ស្បាតលែងចង់និយាយពីបញ្ហានេះតទៅទៀត។  នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ការរើសអើងប្រភេទនេះមិនគួរកើតឡើងនោះទេ ព្រោះឧក្រិដ្ឋកម្មអនឡាញនេះ មិនមែនកើតឡើងដោយសារប្រជាពលរដ្ឋខ្មែរឡើយ។ លោកបន្តថា ការអប់រំនិងលើកទឹកចិត្តគ្នា គួរតែកើតមានឱ្យបានច្រើននៅក្នុងសង្គម។  លោក សេក សុជាតិ៖ «យើងក៏គួរតែលើកទឹកចិត្ត ហើយនិងអប់រំគ្នាទៅវិញទៅមក នៅក្នុងករណីកើតមាន [បទល្មើស] នៅពេលក្រោយ តើរដ្ឋាភិបាលមានយន្តការបើកឱ្យពួកគាត់ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងអ្នកលក់ដូរ ទាំងអ្នកដឹកជញ្ជូនហ្នឹង ធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចអត់!…

    ១៩ ឧសភា ២០២៦

    • តើការនាំអនុព័ន្ធយោធាបរទេសទៅមើលព្រំដែនកម្ពុជា-ថៃមានន័យយ៉ាងណាក្នុងស្រសែភ្នែកអ្នកឃ្លាំមើល?

      ក្រសួងការពារជាតិកម្ពុជាបានដឹកនាំអនុព័ទ្ធយោធាបរទេសចំនួន១៣ប្រទេសទៅពិនិត្យស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងតាមដានការអនុវត្តន៍បទឈប់បាញ់នៃប្រទេសទាំងពីរ។ អ្នកវិភាគនិងអ្នកឃ្លាំមើលមួយចំនួនគាំទ្រលើរឿងនេះ ដោយពួកគេចង់ឱ្យកម្ពុជាបង្កើនទំនាក់ទំនងការបរទេសឱ្យកាន់តែសកម្មថែមទៀត។ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ប្រាប់ប្រជាកាសែតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា លោកមានមទោនភាពដែលមានអនុព័ទ្ធយោធាពីបណ្ដាប្រទេសនានា ដែលរួមមានពីប្រទេសមហាអំណាចចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ។  លោកថា៖ «យើងមានមទោនភាពណាស់ដែលជម្លោះរបស់យើងក្នុងនាមប្រទេសតូចជាមួយប្រទេសថៃ ប៉ុន្តែមានស្ថានទូត ឬក៏សេនានុព័ន្ធយោធារហូតដល់១៣ប្រទេសបានមកចូលរួម ហើយពិសេសនៅក្នុងនោះ យើងមានវត្តមានតំណាងរបស់មហាអំណាចទាំងចិន រុស្ស៊ី អាមេរិកក៏មានមកជាមួយដែរ»។ លោកបណ្ឌិត មាស នី ចាត់ទុកថា នេះគឺជាឱកាសកម្រមួយ ដែលមានប្រទេសមហាអំណាច ចូលរួមការងារជាមួយកម្ពុជាក្នុងជម្លោះកម្ពុជា-ថៃនេះ ដោយលោកថា កម្រឃើញមានប្រទេសមហាអំណាចចូលរួមការងារនៅក្នុងករណីសង្គ្រាមនៅតំបន់ដទៃទេ។ ជាមួយគ្នានេះអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមរូបនេះ ថាកម្ពុជាគួរពិនិត្យឡើងវិញនូវនយោបាយការបរទេសជាមួយប្រទេសមហាអំណាចដូចជាចិន និងអាមេរិក ព្រោះលោកថា កន្លងមកទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកមិនសូវល្អទេ ដោយសារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងការខិតទៅរកចិនពីសំណាក់កម្ពុជា។  លោកថា៖ «វាជាវេលាមួយល្អដែរសម្រាប់កម្ពុជាដែលចាប់ពីថ្ងៃហ្នឹងទៅយើងត្រូវតែពិនិត្យមើលឡើងវិញទៅលើនយោបាយការបរទេសរបស់យើង ពិសេសគឺចរិតនៃនយោបាយរបស់ប្រទេសយើង ហៅថាចារិតទៅចុះ ព្រោះយើងមើលទៅទាំងចិន ទាំងអាមេរិកហ្នឹងគឺគេមិនមានបំណងអីនឹងមកយកប្រទេសយើងដើម្បីធ្វើជាស្អីទេ គេចង់តែឱ្យយើងចប់សង្គ្រាមទេណា ក៏ប៉ុន្តែកម្ពុជាក៏ត្រូវមើលឃើញអំពីការពិនិត្យមើលឡើងវិញទៅលើទំនាក់ទំនងការបរទេស ពិសេសគឺជាមួយមហាអំណាចទាំងអស់ហ្នឹងឡើងវិញ ពិសេសអាមេរិក និងចិន»។ ចំណែកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ វាយតម្លៃខ្ពស់ចំពោះវត្តមានអនុព័ទ្ធយោធាពីប្រទេសទាំង១៣ ទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃដោយផ្ទាល់ ហើយលោកសង្ឃឹមថានឹងមានកាជំរុញឱ្យអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោយមានប្រសិទ្ធភាព ដើម្បីទទួលបាននូវស្ថិរភាពយូរអង្វែងក្នុងតំបន់។ លោកថា៖ «ការចូលរួមរបស់មន្ត្រីមកពីប្រទេសមហាអំណាច រួមនិងអង្គទូត១៣ប្រទេសផ្សេងទៀតដែលបានចុះទៅផ្ទាល់នៅតំបន់ជម្លោះ ខ្ញុំគិតថានេះជាគុណតម្លៃដ៏ធំបំផុតនៃការអនុវត្តន៍ស្មារតីបទឈប់បាញ់ ដែលបានដាក់ចេញឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។លោកបណ្ឌិត យង់ ពៅ ថាកិច្ចការការទូតជាមួយបរទេស គឺមានសារៈសំខាន់ ព្រោះលោកថាកន្លងមករដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការងារការទូតសកម្ម ទើបមានសហរដ្ឋអាមេរិក ព្រមទាំងប្រធានអាស៊ានចេញមុខអន្តរាគមន៍ជំរុញបទឈប់បាញ់ពិតប្រាកដរវាងកម្ពុជា-ថៃ។ លោកបន្ថែមថា៖ «អំណះតទៅ យើងត្រូវតែធ្វើការងារការទូតឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីបានពិភពលោកឱ្យបានយល់ឱ្យច្បាស់នូវបញ្ហាដែលកើតឡើងគឺ តើស្ថានភាពពិតវាកើតឡើងយ៉ាងដូចម្ដេចដែរ? ហើយបើសិនជាយើងមិនបានពន្យល់យ៉ាងសកម្ម មិនបានធ្វើការងារការទូតយ៉ាងសកម្មទេ ដូច្នេះយើងជាប្រទេសរងគ្រោះ បែរទៅជាខាងភាគីថៃថាយើងជាប្រទេសរំលោភបំពានទៅវិញ»។ រីឯប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថាវត្តមានរបស់អនុព័ន្ធយោធាបរទេសនៅតំបន់ជម្លោះនៅពេលនេះមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើជាសាក្សីនៃការអនុវត្តន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ។ លោកថា៖ «ខ្ញុំយល់ថាវត្តមានរបស់អនុព័ន្ធយោធាបរទេស រាប់ទាំងអនុព័ន្ធយោធារបស់មហាអំណាចផងនៅពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ពីព្រោះអ្នកទាំងអស់នោះនឹងធ្វើជាសាក្សីដើម្បីពិនិត្យមើលជាក់ស្ដែងថា តើនរណាពិតជាមានការអនុវត្តន៍បទឈប់បាញ់ដោយសុទ្ធចិត្ត ដោយស្មោះត្រង់»។ លោកបណ្ឌិត គិន ភា បន្តថា កម្ពុជាគួរធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងការបរទេសជាមួយបណ្ដាប្រទេសទាំងអស់ រួមទាំងប្រទេសអាមេរិក និងប្រទេសចិនផង ដើម្បីប្រយោជន៍កម្ពុជា។ លោកថា៖ «យើងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងការទូតរបស់យើងជាមួយបណ្ដាប្រទេសទាំងអស់ដើម្បីផលប្រយោជន៍ជាតិយើង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន»។ លោកបន្ថែម៖ «ហើយអ្វីដែលសំខាន់ក្នុងកាលៈទេសៈនេះ យើងឃើញហើយបើសិនជាគ្មានអន្តរាគមន៍ទាន់ពេលវេលា ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយការចូលរួមយ៉ាងសកម្មពីប្រទេសចិន ក្រោមការសម្របសម្រួលប្រកបដោយស្រសិទ្ធភាពរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្ដូរវេនទេ ប្រហែលជាយើងអត់ទាន់ទទួលបាននូវបទឈប់បាញ់ទេ»។ តាមរយៈទំព័រហ្វេប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកវរសេនីយឯក ហារ៉ា តាកាស៊ី ទីប្រឹក្សា និងជាអនុព័ន្ធយោធា អមស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះអ្នកដែលបានរងផលប៉ះពាល់ពីជម្លោះកម្ពុជា-ថៃនេះ បន្ទាប់ពីលោកបានពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែន នាខេត្តព្រះវិហារ។ តែយ៉ាងណាលោកសង្ឃឹមថា អ្នកដែលរងផលប៉ះពាល់ នឹងវិលត្រលប់ទៅរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខនេះ។ ទំព័រហ្វេប៊ុកដដែលបន្តថា រដ្ឋាភិបាលជប៉ុននឹងបន្តជំរុញប្រទេសកម្ពុជា និងថៃ ឱ្យអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយពិតប្រកដ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានថ្លែងថា ក្រសួងការពារជាតិកម្ពុជាដឹកនាំអនុព័ន្ធយោធាបរទេសទៅពិនិត្យបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងតាមដានការអនុវត្តន៍បទឈប់បាញ់រវវាងប្រទេសទាំងពីរ។ អ្នកស្រីថា៖ «ដើម្បីបង្ហាញពីឆន្ទៈម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្ដាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្ដែងនៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះក៏មានការបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង គាំទ្រ និងទទួលស្គាល់សុច្ឆន្ទៈរបស់កម្ពុជាពីសំណាក់អនុព័ន្ធយោធាបណ្ដាប្រទេសជាសមាជិកអាស៊ាន និងពីបណ្ដាប្រទេសមហាអំណាចចំនួន១៣ប្រទេស»។ អនុព័ទ្ធយោធា ព្រមទាំងមន្រ្តីទូតដែលបានមកពីបណ្ដា១៣ប្រទេសគឺមានដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ និងប្រទេសអូស្រ្តាលី ព្រមទាំងប្រទេសសមាជិកអាស៊ានរួមមាន ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ដោយឡែក កម្ពុជា និងថៃបានព្រមព្រៀងគ្នាឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅប្រទេសម៉ាឡេស៊ី ដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអាជ្ញាកណ្ដាល៕

      ៣១ កក្កដា ២០២៥

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News