Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • គ្រួសារស្នើតុលាការកំពូលដោះលែងសកម្មជនចលនាមាតាធម្មជាតិ

    ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិស្នើសុំតុលាការកំពូលដោះលែងក្រុមសកម្មជនទាំង៥នាក់ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីតុលាការបានបើកសវនាការលើបណ្ដឹងសាទុក្ខសុំដោះលែងពួកគេនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ សកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី។ ពួកគេត្រូវបានមន្រ្តីពន្ធនាគារដឹកមកពីតាមពន្ធនាគារខុសៗគ្នាដើម្បីចូលរួមអង្គសវនាការដោយផ្ទាល់នៅរាជធានីភ្នំពេញ។ តុលាការប្រកាសថា គ្រោងនឹងចេញសាលដីកានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ក្រៅពីសាច់ញាតិរបស់សកម្មជនទាំង៥នាក់ សវនាការនេះក៏មានការចូលរួមឃ្លាំមើលពីមន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរាជាតិ ខណៈនៅខាងមុខតុលាការក៏មានក្រុមអ្នកគាំទ្រសកម្មជន និងអ្នកកាសែត ដែលស្ថិតក្រោមការឃ្លាំមើលពីសំណាក់ក្រុមជនស្លៀកពាក់ស៊ីវិលជិត១០នាក់ផងដែរ។ សហមេធាវីការពារក្ដីឱ្យសកម្មជនចលនាមាតាធម្មជាតិគឺលោក សំ ចំរើន បានប្រាប់ប្រជាកាសែតថា តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងកូនក្ដីលោកនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ លោកថា៖ «យើងមិនរំពឹងអីទេ យើងគ្រាន់តែរង់ចាំស្ដាប់លទ្ធផលទាំងអស់គ្នាទៅណា៎ យើងមិនមានយោបល់អីពីរឿងហ្នឹងទេ»។ ចំណែក ភរិយារបស់លោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថា អ្នកស្រីនៅតែសង្ឃឹមថាតុលាការកំពូលនឹងដោះលែងស្វាមីគាត់ ទោះជាតុលាការជាន់ទាបបានបដិសេធសំណើសុំដោះលែងក៏ដោយ។ អ្នកស្រីថា៖ «ខ្ញុំសង្ឃឹមថាតុលាការនឹងពិចារណាដោះលែងពួកគាត់ទាំង៥នាក់ឱ្យមានសេរីភាពឡើងវិញ ដើម្បីការពារធនធានធម្មជាតិ ក៏ដូចជាបង្ហាញថា ឥឡូវនេះប្រទេសកម្ពុជាពិតជាមានការរួបរួមគ្នាមែន ពិតជាមានការសាមគ្គីគ្នាមែន ព្រោះអីយើងដឹងស្រាប់ហើយថា ឥឡូវនេះប្រទេសយើងកំពុងតែជួបការឈ្លានពានពីថៃ អ៊ីចឹងគួរណាស់តែតុលាការដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ»។ ចំពោះបទចោទលើសកម្មជនមាតាធម្មជាតិទាំង៥រូប អ្នកស្រី ប៉ាត់ រស្មី ចាត់ទុកថាជារឿងអយុត្តិធម៌ ព្រោះពួកគេជាមនុស្សស្អាតស្អំ ធ្វើតែការងារបរិស្ថាន ហើយមិនប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទឡើយ។ អ្នកស្រី រស្មី ឱ្យដឹងថា អំរែកគ្រួសារបានធ្លាក់លើគាត់ចាប់តាំងពីតុលាការចោទប្រកាន់ និងចាប់ស្វាមីគាត់ដាក់ពន្ធនាគារ។ អ្នកស្រីថា បើតុលាការដោះលែងស្វាមីគាត់មកជួបជុំគ្រួសារវិញ នោះអាចសម្រាលនូវអំរែកនេះបាន ដោយអាចជួយគាត់មើលថែ និងអប់រំកូនតូចៗ៣នាក់ ខណៈកូនទាំង៣ទើបមានអាយុចម្លោះពី១ឆ្នាំទៅ៦ឆ្នាំ។ ស្រដៀងគ្នានេះដែរ ប្អូនស្រីរបស់កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន ស្នើសុំតុលាការកំពូលដោះលែងបងស្រីគាត់ដើម្បីអាចសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សា និងដោះលែងសកម្មជន៤រូបទៀតឱ្យបានមើលថែគ្រួសារ ប្រពន្ធកូនវិញ។ កញ្ញាថា៖ «ចំពោះខ្ញុំជាសមាជិកគ្រួសារ ជាប្អូនស្រីរបស់សកម្មជន ឡុង គន្ធា ខ្ញុំមិនរំពឹងខ្លាំងទេ តែក៏សង្ឃឹមថាខាងតុលាការកំពូលគាត់នៅតែគិតអំពីសកម្មភាពដែលពួកគាត់ធ្វើកន្លងមក វាសុទ្ធតែជាសកម្មភាពដែលជួយទៅដល់សង្គមទេ មិនមែនជាសកម្មភាពមួយដែលរួមគំនិតក្បត់អីទៅកាន់រាជរដ្ឋាភិបាលទេ»។ កញ្ញា ឡុង សុខលីន បន្ថែមថា៖ «សកម្មភាពបញ្ចេញមតិរបស់គាត់កន្លងមកហ្នឹងសុទ្ធតែជាសកម្មភាពដែលស្របច្បាប់ ដែលជាការបញ្ចេញមតិមួយដែលច្បាប់យើងមាននៅក្នុងការឱ្យប្រជាពលរដ្ឋអនុវត្ត ប៉ុន្តែជាក់ស្ដែងបែរជាត្រូវបានចាប់ខ្លួន អ៊ីចឹងសុំអន្តរជាតិជាតិជួយឃ្លាំមើលរឿងក្ដីពួកគាត់ និងដាក់សម្ពាធទៅកាន់រាជរដ្ឋាភិបាលឱ្យឆាប់បានដោះលែងពួកគាត់ឡើងវិញ»។ រីឯម្ដាយរបស់លោក លី ចាន់ដារ៉ាវុត សុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកស្រីរំពឹងថាតុលាការនឹងដោះលែងក្រុមសកម្មជន រួមទាំងកូនប្រុសគាត់ឱ្យមានសេរីភាពវិញ។ អ្នកស្រីអះអាងថា ដារ៉ាវុត មិនមានគំនិតមិនល្អណាមួយចំពោះសង្គមឡើយ ផ្ទុយទៅវិញគាត់តែងតែចង់បានសង្គមមួយអាចរស់នៅប្រកបដោយភាពសុខដុមរមនា ហើយធនធានធម្មជាតិនៅគង់វង្ស។ អ្នកស្រីថា៖ «សម្រាប់បទចោទរួមគំនិតក្បត់ មិនគួរយកមកចោទលើដារ៉ាវុតទេ ព្រោះដារ៉ាវុតមិនដែលមានគំនិតធ្វើអីមិនល្អទៅកាន់សង្គម មានតែការចង់បានសង្គមរស់នៅប្រកបដោយភាពសុខដុមរមនា ហើយនិងចង់បានធនធានធម្មជាតិនៅគង់វង្សតែប៉ុណ្ណឹង»។ អ្នកស្រីបន្ថែមថា៖ «មីងគ្រាន់តែរំពឹងថា តុលាការនឹងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគាត់ទៅបន្តនូវចំណេះដឹងពួកគាត់ទាំងអស់គ្នាវិញ ព្រោះពួកគាត់សុទ្ធតែអ្នកចូលចិត្តរៀន និងចូលចិត្តចឹងដឹងពីចំណេះដឹងផ្សេងៗដែលគាត់ត្រូវទទួលយកទៀតអ៊ីចឹងពួកគាត់សុទ្ធតែអ្នកចង់ស្រាវជ្រាវ ចង់ដឹងពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងចំណេះដឹងទូទៅ»។ ចំណែកនៅបរិវេណខាងមុខតុលាការឯណោះវិញ អ្នកគាំទ្រសកម្មជនមាតាធម្មជាតិ និងជាកូដករណាហ្គាវើលដ៍គឺ អ្នកស្រី ម៉ម សុវឌ្ឍិន ដែលពាក់ប្រដាប់ការពារឧស្ម័នធ្វើពីក្រដាសនោះ បានឈរកាន់បដាដែលសរសេរថា «គ្រាន់តែការពារធនធានធម្មជាតិ ក្បត់ជាតិដែរ?» ។ អ្នកស្រី ម៉ម សុវឌ្ឍិន ប្រាប់ថា ការដែលគាត់ទៅមុខតុលាការកំពូល គឺដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមសកម្មជនចលនាមាតាធម្មជាតិ។ អ្នកស្រីថា៖ «ក្ដីរំពឹងហាក់បីដូចជានៅឆ្ងាយ ព្រោះកន្លងមកសូម្បីតែប្រធានសហជីពពួកខ្ញុំ ក៏ដូចជាសកម្មជនផ្សេងៗ សកម្មជននយោបាយ ឬក៏សកម្មជនសង្គមផ្សេងៗគឺត្រូវបានច្រានចោលរហូត ហើយខ្ញុំក៏មានចម្ងល់ដែរថា តើតុលាការនៅក្នុងស្រុកខ្មែរហ្នឹងឯករាជ្យអត់ ព្រោះយុត្តិធម៌ហាក់បីដូចជាពិបាកនឹងទទួលមែនទែនសម្រាប់ជនរងគ្រោះ»។ អ្នកស្រីស្នើសុំឱ្យប្រព័ន្ធតុលាការមានឯករាជ្យភាព និងផ្ដល់យុត្តិធម៌ដល់ក្រុមសកម្មជន ដោយអ្នកស្រីថា ការបន្តឃុំខ្លួនពួកគេ គឺវាមិនផ្ដល់ផលចំណេញអ្វីដល់កម្ពុជាឡើយ។ ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេនៅត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគម អាដហុក (ADHOC) លោក យី សុខសាន្ត កត់សម្គាល់ថា នៅក្នុងសវនាការ មេធាវីបានលើកពីមូលហេតុស្នើសុំដោះលែងក្រុមសកម្មជនមាតាធម្មជាតិឱ្យមានសេរីភាពគឺ ពួកគាត់ជានិស្សិត ត្រូវការរៀនសូត្រ និងខ្លះមានប្រពន្ធកូនដែលចាំបាច់ត្រូវមើលថែ។ លោកថា៖ «អ្វីដែលបទរួមគំនិតក្បត់នេះ ពួកគាត់ជានិស្សិត៤-៥នាក់នេះមិនអាចយកស្អីទៅក្បត់បានទេ[…]សម្រាប់អង្គការសង្គមស៊ីវិលមើលឃើញថាវាអត់មានកន្លែងណាមួយដែលជាភស្តុតាងដែលថាពួកគាត់ក្បត់នោះទេ។ យើងស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់​មកលើពួកគាត់ ឱ្យគាត់មានសេរីភាពក្នុងនាមជាប្រទេសមួយដែលសព្វថ្ងៃនេះកំពុងជ្រៀតចូលទៅជាសមាជិករបស់អង្គការសន្តិភាពពិភពលោក»។ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ដាក់ពន្ធនាគារ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា…

    ២៣ កុម្ភៈ ២០២៦

  • ចាងហ្វាងកាសែតម្នាក់នៅបន្ទាយមានជ័យត្រូវចាប់ដាក់គុក ក្រោយផ្សាយពីករណីសង្ស័យថាមានអគារ Online Scam

    សាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជូនចាងហ្វាងកាសែតអនឡាញម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទនៃក្រមព្រហ្មទណ្ឌចំនួន២ផ្សេងគ្នា ក្រោយពីរាយការណ៍ព័ត៌មានពីករណីហិង្សាលើជនបរទេសដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។ តាមរយៈរយៈទំព័រហ្វេសប៊ុករបស់សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) បានឱ្យដឹងថា សាលាដំបូងខេត្តបន្ទាយមានជ័យបានចាប់បញ្ជូនចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគានៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់ឮ ថតពាក្យសម្ងាត់ឯកជន»។ ប្រភពដដែលបន្តថា សមត្ថកិច្ចបានចាប់ខ្លួនលោក ហែម វណ្ណា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីលោកបានផ្សាយព័ត៌មានពាក់ព័ន្ធ «ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀតដែលគេដឹងថាជាអ្នកបម្រើការនៅក្នុងបរិវេនអាគារបិទខ្ទប់ជាទីអាថ៍កំបាំងនៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត»។ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក យិន ម៉េងលី សង្កេតឃើញថា បទចោទដែលតុលាការបានចោទប្រកាន់លោក វណ្ណា កាលពីថ្ងៃទី៤ ខែកុម្ភ គឺសុទ្ធតែស្ថិតក្នុងក្រមព្រហ្មទណ្ឌទាំងអស់ ដោយលោកបានចោទជាសំណួរថា តើច្បាប់នៃរបបសារព័ត៌មានត្រូវបានធ្វើឡើងសម្រាប់នរណា។ លោកថា៖ «បើសិនជាអ្នកព័ត៌មានប្រព្រឹត្តអំពើផ្សេងៗទៀតក្រៅពីវិជ្ជាជីវៈដូចជាការគំរាមកំហែង ដូចជាហិង្សា ការរំលោភ ឬក៏ការសម្លាប់អីផ្សេងៗហ្នឹងវាខុសពីវិជ្ជាជីវៈគាត់ហើយ អាហ្នឹងត្រូវពាក់ព័ន្ធនឹងរឿងក្រមព្រហ្មទណ្ឌ។ តែដល់រឿងគាត់ផ្សាយបញ្ហាអស់ហ្នឹង យើងយកបទចោទហ្នឹងយកមកចោទប្រកាន់គាត់ អាហ្នឹងយើងមើលឃើញថា ព្រួយបារម្ភថាធ្វើឱ្យសេរីភាពសារព័ត៌មានមានការធ្លាក់ចុះ»។ លោក យិន ម៉េងលី បន្ថែមថា៖ «យើងចង់ឱ្យតុលាការទម្លាក់បទចោទចោល ហើយធ្វើការពិនិត្យទៅលើច្បាប់ស្ដីពីសេរីភាពសារព័ត៌មានយកទៅអនុវត្តចំពោះអ្នកសារព័ត៌មាន ដើម្បីឱ្យសេរីភាពអ្នកសារព័ត៌មានប្រចាំឆ្នាំហ្នឹង ឬក៏ការវាយតម្លៃពីសេរីភាពប្រចាំឆ្នាំនៅក្នុងកម្ពុជាហ្នឹងគឺមានភាពល្អប្រសើរ»។ ជាមួយគ្នានេះ ភរិយារបស់លោក ហែម វណ្ណា គឺអ្នកស្រី សែម ស្រីពៅ ប្រាប់ប្រជាកាសែតថា លើកចុងក្រោយដែលអ្នកស្រីបាននិយាយជាមួយស្វាមីគាត់គឺនៅថ្ងៃទី៣ ខែកុម្ភ ឆ្នាំ២០២៦ ដោយកាលនោះពួកគេនិយាយគ្នាតាមទូរស័ព្ទ ហើយលោក ហែម វណ្ណា បានប្រាប់ថាលោកនៅបន្ទាយកងរាជអាវុធហត្ថ។  អ្នកស្រីបន្តថា គាត់មិនបានដឹងរឿងលំអិតពីការឃាត់ខ្លួនស្វាមីគាត់នោះទេ ដឹងត្រឹមថា កងរាជអាវុធហត្ថជាអ្នកឃាត់ខ្លួនលោក វណ្ណា។ តែយ៉ាងណា អ្នកស្រី សែម ស្រីពៅ ស្នើសុំឱ្យដោះលែងស្វាមីគាត់ដើម្បីជួបជុំគ្រួសារវិញ។ អ្នកស្រីថា៖ «ខ្ញុំសុំតែសំណូមពរសុំឱ្យតែប្ដីខ្ញុំ ជួយអន្តរាគមន៍ឱ្យប្ដីខ្ញុំឱ្យគាត់បានចេញមកខាងក្រៅវិញដើម្បីមកជួបប្រពន្ធកូនដូចដើមវិញ»។ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោក ណុប វី យល់ថា មិនគួរមានការប្ដឹងផ្ដល់ ឬចោទប្រកាន់អ្នកសារព័ត៌មានដោយសារពួកគាត់ផ្សព្វផ្សាយព័ត៌មានបឋមនៃទីកន្លែងដែលអាចជាប់ពាក់ព័ន្ធនឹង Online scam នោះទេ។ លោកថា៖ «រដ្ឋាភិបាលបច្ចុប្បន្នកំពុងតែចាត់វិធានការក្ដៅគគុកដើម្បីបង្ក្រាប Online Scam ទាំងអស់ហ្នឹង ដូច្នេះការចូលរួមចំណែករបស់អ្នកសារព័ត៌មានដោយមិនទាំងព្រួយបារម្ភអំពីរឿងសុវត្ថិភាពរបស់ពួកគាត់ផងហ្នឹងវាគួរតែទទួលបាននូវការកោតសសរសើរ មិនគួរទទួលរងការប្ដឹងផ្ដល់ការចោទប្រកាន់ទេ»។ លោកបន្ថែមថា ទោះបីជាអ្នកកាសែតខ្វះខាតក្នុងការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្ដី ក៏មិនគួរឈានដល់ការចាប់ខ្លួនពួកគេដាក់ពន្ធនាគារនោះទេ ព្រោះវាផ្ទុយនឹងការធានាអំពីសិទ្ធិសេរីភាពដែលអ្នកសារព័ត៌មានគួរតែទទួលបានការគាំទ្រ និងការការពារសុវត្ថិភាព។  លោក ណុប វី៖ «បើសិនជាអ្នកសារព័ត៌មាន ឬក៏អ្នកដែលហ៊ានផ្ដល់ព័ត៌មាន តាមពិតទៅនៅក្នុងប្រទេសយើងឥឡូវក៏គេកំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ទៅទៀត whistleblower darft law ដូច្នេះគេអាចការពារទៅដល់អ្នកដែលគាត់ហ៊ានបញ្ចេញព័ត៌មាន ហើយខ្ញុំគិតថានៅក្នុងការបញ្ចេញព័ត៌មាននេះ អ្នកសារព័ត៌មានបានកំពុងតែដើរតួនាទីសំខាន់នៅក្នុងការបញ្ចេញព័ត៌មាន[…]ខ្ញុំក៏ទទូចស្នើសុំឱ្យមានការពិចារណាឡើងវិញហើយជាពិសេសគឺអាជ្ញាធរលោកពិនិត្យដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ»។ ជុំវិញករណីនេះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ ថាក្រសួងព័ត៌មានកំពុងប្រមូលព័ត៌មានលំអិតពីរឿងចាប់បញ្ជូនចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទៅឃុំខ្លួន។  តែយ៉ាងណា លោកថាក្រសួងព័ត៌មានតែងតែការពារអ្នកសារព័ត៌មាននៃស្ថាប័នដែលបានចុះបញ្ជីរនៅក្រសួងព័ត៌មាន ឱ្យតែពួកគេគោរពតាមវិជ្ជាជីវៈអ្នកសារព័ត៌មាននៅពេលធ្វើការ។ លោកថា៖ «សារព័ត៌មានដែលបានចុះបញ្ជីរការនៅក្រសួងព័ត៌មាន ក្រសួងព័ត៌មានតែងតែការពារគាត់ជានិច្ច ឱ្យតែគាត់ធ្វើការងារហ្នឹងត្រឹមត្រូវតាមវិជ្ជាជីវៈ គោរពទៅតាមក្រមសីធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន អ៊ីចឹងយើងការពារគាត់រហូត។ ហើយយើងកន្លងទៅខំប្រឹងណាស់ ក្រសួងព័ត៌មានបានចែកផ្សព្វផ្សាយ ចែកផ្សាយ និងធ្វើសិក្ខាសាលានានាទាក់ទងនឹងធម្មនុញ្ញវិជ្ជាជីវៈដែលជាមូលដ្ឋានគ្រឹះសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាន»។ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ខេមបូចាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤ ថា មានឧបទ្ទវហេតុយ៉ាងហោចណាស់ ៤១ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មានជាង ៦០នាក់ ហើយក្នុងចំណោមករណីទាំងនោះ មានចំនួន ៦៨ភាគរយពាក់ព័ន្ធនឹងសកម្មភាពផ្លូវច្បាប់។ ហើយភាគច្រើននៃករណីទាំងនោះគឺ អ្នកកាសែតត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍ ក្រោយពីពួកគេបានរាយការណ៍ប៉ះពាល់ដល់មុខមាត់ អាជ្ញាធរ និងបុគ្គលផ្សេងទៀត៕

    ៦ កុម្ភៈ ២០២៦

    • គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​នានា​អន្តរាគមន៍​ជួយ​ទាហាន​ខ្មែរ​ទាំង​១៨រូប​ដែល​ត្រូវ​ថៃ​ចាប់ខ្លួន

      គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​នានា​អន្តរាគមន៍​ជួយ​ទាហាន​ខ្មែរ​ទាំង​១៨រូប​ដែល​ត្រូវ​ថៃ​ចាប់ខ្លួន។ មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញក្ដី​សង្ឃឹមថា សុខភាព​ទាហានខ្មែរ​ទាំង​១៨រូប​នឹងល្អប្រសើរហើយ ពួកគេនឹងត្រូវបានដោះលែងមកវិញឆាប់ៗ។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា មានប្រសាសន៍ប្រាប់ប្រជាកាសែតនៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍លើករណីទាហានកម្ពុជាដែលត្រូវថៃចាប់ខ្លួន ដោយចុះពិនិត្យស្ថានភាពនៃការអនុវត្តន៍សិទ្ធិមនុស្សចំពោះទាហានកម្ពុជាទាំង១៨នាក់ ព្រមទាំងស្នើឱ្យដោះលែងពួកគេ។ លោកថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងតែសហការ ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹង OHCHR ក្នុងការជំរុញធ្វើយ៉ាងម៉េចឱ្យមានការដោះលែងទាហានទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងដោយប្រទេសថៃនោះ»។ លោក ប៉ា ប៉ុណ្ណារ៉ាដា សង្ឃឹមថាស្ថានភាពសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ទាហានខ្មែរទាំង១៨រូប ល្អប្រក្រតីព្រមទាំងសង្ឃឹមថាថៃនឹងដោះលែងពួកគេមកវិញ។ លោកបន្ថែមថា៖ «អ្វីដែលយើងរំពឹង គឺរំពឹងថា ទាហានទាំង១៨នាក់នោះ ស្ថិតនៅក្នុងស្ថានភាពមួយដែលល្អ[…]ហើយអ្វីដែលយើងសង្ឃឹមដោយមុតមាំជាងនេះទៅទៀតនោះ គឺទាហានទាំង១៨នាក់នឹងត្រូវបានយោធាថៃដោះលែងមកវិញជាបន្ទាន់ ហើយក៏គ្មានលក្ខខណ្ឌ»។ តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នការពារសិទ្ធិមនុស្សអន្តរជាតិ តំបន់ និងប្រចាំនៅថៃផង ឱ្យដោះលែងទាហានកម្ពុជា ដែលថៃបានចាប់ខ្លួន។ ស្នាប័នទាំងនោះរួមមាន ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រធានប្តូរវេននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នយ៍។ បន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានដាក់លិខិតទៅកាន់ប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសថៃ តំណាងប្រទេសថៃប្រចាំគណៈកម្មការអន្តររដ្ឋា​ភិបាល​អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសម៉ាឡេស៊ី។ សេចក្ដីប្រកាសព័ត៌មានបន្ថែមថា៖ «ក្នុងលិខិតអន្តរាគមន៍ គ.ស.ម.ក. បានស្នើសុំឱ្យ អ្នកតំណាង និងប្រធានស្ថាប័នខាងលើ៖ ធ្វើទស្សនកិច្ចបែបមនុស្សធម៌នៅកន្លែងឃុំខ្លួនទាហានកម្ពុជាទាំង១៨នាក់ ផ្ទៀងផ្ទាត់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ទាហាន និងលក្ខខណ្ឌដែលពួកគេត្រូវបានឃុំខ្លួន ជួយ និងសម្របសម្រួលទំនាក់ទំនងរវាងទាហានទាំង១៨នាក់ និងគ្រួសាររបស់ពួកគេ និងអ្នកពាក់ព័ន្ធផ្សេងទៀត ធានាឱ្យមានការដោះលែងជាបន្ទាន់ និងការព្យាបាលស្របតាមច្បាប់ គោលការណ៍មនុស្សធម៌ បទដ្ឋានអន្តរជាតិ និងគោលការណ៍អាស៊ាន»។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ថា លោកបាននិយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីការស្នើសុំកាកបាទក្រហមអន្តរជាតិ អន្តរាគមន៍ករណីថៃចាប់ទានហានកម្ពុជានេះ។ លោកថា៖ «ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូបដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។ ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?»។ ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ថា ការដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វះស្វែងស្នើសុំកិច្ចអន្តរគមន៍ដើម្បីឱ្យមានកសរដោះលែងទាហានកម្ពុជា ដែលភាគីថៃបានចាប់ខ្លួន គឺជាការអន្តរាគមន៍ផ្នែកសិទ្ធិមនុស្សជាសកល និងមនុស្សធម៌ដែលធានាដោយច្បាប់សិទ្ធិមនុស្សជាសកល និងច្បាប់មនុស្សធម៌អន្តរជាតិ។ លោកមានប្រសាសន៍ថា៖ «ការស្នើនេះគឺស្របតាមច្បាប់អន្តរជាតិ និងច្បាប់អន្តរជាតិ សង្ឃឹម​ថា​ស្ថាប័នទាំងនោះនឹងជួយអន្តរាគមន៍ឱ្យមានការដោះលែងយោធិនកម្ពុជាស្របតាមគោលការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងគោលការមនុស្សធម៌»។ ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖«ខ្ញុំបានជួបស្ថាប័នអន្តរជាតិមួយដោយខ្ញុំសុំឲ្យក្រុមគាត់ជួយដល់យោធិនដែលថៃកំពុងឃុំ។ ខ្ញុំបានជម្រាបគាត់ថា បើចង់ជួយទាហ៊ានខែ្មរទាំង ១៨រូប សុំចុះទៅជួយភ្លាមកុំបង្អង់ កុំស្តាប់ការបកស្រាយរបស់ថៃ ពីព្រោះពួកគេជំនាញខាងកុហកគឺ កុហករាល់ថ្ងៃ កុហក ១០០០ដងក្នុង១ថ្ងៃ»។ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានខ្មែរចំនួន២០នាក់ ត្រូវបានចាប់ខ្លួនដោយទាហានថៃ ក្រោយពីបទឈប់បាញ់រវាងប្រទេសទាំងពីរកម្ពុជា-ថៃចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ថៃបានបញ្ជូនទាហានកម្ពុជា ចំនួន២រូបត្រឡប់មកវិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយក្នងចំណោមនោះ ទាហានកម្ពុជាម្នាក់រងរបួស និងម្នាក់ទៀតបាត់​បង់ស្មារតី។ បច្ចុប្បន្ន នៅសល់ទាហានកម្ពុជាចំនួន ១៨ នាក់ទៀត ដែលកំពុងត្រូវបានថៃឃុំខ្លួន៕

      ៥ សីហា ២០២៥

    • ថៃប្រើយន្តហោះចម្បាំងទម្លាក់ចំនួន២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ

      ក្រសួងការពារជាតិកម្ពុជាបានអះអាងថា យោធាថៃបានប្រើយន្តហោះចម្បាំងទម្លាក់ចំនួន២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈដែលកងទ័ពកម្ពុជាកំពុងឈរជើង ស្របពេលដែលកងទ័ពថៃត្រូវបានរាយការណ៍ថាបានពង្រាយយន្តហោះចម្បាំង F-16s ចំនួន៦គ្រឿងនៅតាមព្រំដែន។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយតាមទំព័រហ្វេសប៊ុកក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យលោកស្រី ម៉ាលី សុជាតា អះអាងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំនៅម៉ោង៨និង៤៦នាទី និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច។ សេចក្ដីថ្លែងការណ៍បន្តថា ភាគីថៃបានពង្រីក “ភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ”។  ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមយោធាថៃថា កងទ័ពថៃបានពង្រាយយន្តហោះចម្បាំង F-16s ចំនួន៦គ្រឿងនៅតាមព្រំដែន ហើយយន្តហោះចម្បាំងមួយបានទម្លាក់គ្រាប់លើទីតាំងយោធារបស់កម្ពុជា។ ចំណែកសារព័ត៌មាន The Nation របស់ថៃក៏បានរាយការណ៍ថា យន្តហោះចម្បាំងទាំង៦គ្រឿងរបស់ថៃបានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការទម្លាក់គ្រាប់បែកលើទីតាំងយោធារបស់កម្ពុជា ហើយវិលត្រឡប់ទៅមូលដ្ឋានទ័ពរបស់ខ្លួនវិញដោយសុវត្ថិភាព ដោយច្រានចោលព័ត៌មានថា យន្តហោះ F-16s មួយគ្រឿងត្រូវបានបាញ់ទម្លាក់។ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ថា ក្នុងការប៉ះទង្គិចគ្នានៅថ្ងៃនេះ ប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់មួយចំនួន។ យ៉ាងណាលោក ពុទ្ធិការ ថា លោកនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយទេ ដោយសារមកដល់ម៉ោងជាង២រសៀលនេះ លោកនៅតែបន្តឮសំឡេងគ្រាប់ផ្លោង ខណៈក្រុមការងាររបស់លោកចំនួន២០នាក់កំពុងជាប់ក្នុងលេណដ្ឋានក្បែរប្រសាទព្រះវិហារមិនទាន់អាចចេញទៅពិនិត្យនិងវាយតម្លៃផលប៉ះពាល់បាន។ លោក និយាយថា៖ “យើងគ្រាន់តែដឹងថា មានប៉ះពាល់តែប៉ះពាល់កម្រិតណា ផ្នែកណាខ្លះ យើងអត់ទាន់អាចនិយាយបាន ដោយសារសកម្មភាពផ្លោង [គ្រាប់] នៅតែមាន ដល់ចឹងយើងចេញទៅវាយតម្លៃអត់កើត”។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិក៏បានថ្កោលទោសលើទង្វើរបស់ភាគីថៃ ដោយកម្ពុជាបានចាត់ទុកថាជា “ទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ” លើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ សេចក្ដីថ្លែងការណ៍បន្តថា “ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ”៕

      ២៤ កក្កដា ២០២៥

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News