អ្នកឃ្លាំមើលសង្គមជំរុញរដ្ឋាភិបាលប្តឹងថៃទៅអង្គការអន្តរជាតិចំពោះការបំផ្លាញប្រាសាទព្រះវិហារ

អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល ជំរុញរដ្ឋាភិបាលប្តឹងថៃទៅកាន់អង្គការអន្តរជាតិឱ្យទទួលខុសត្រូវការចំពោះមុខច្បាប់ ករណីយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកលើប្រាសាទព្រះវិហារបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារលោក ហែម ស៊ីណាត បាននិយាយប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពេលថ្មីៗនេះថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ ដែលបណ្តាលឱ្យប្រាង្គប្រាសាទរងការខូចខាតចំនួន ៥៦២ ទីតាំង។ អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម លោកបណ្ឌិត ឈត ប៊ុនថង បង្ហាញអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយចំពោះការខូចខាតប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ខ្មែរ និងជាមរតកខ្មែរ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវរងការបំផ្លាញដោយយោធាថៃក្នុងសម័យទំនើបនេះទៅវិញ។ លោកថា ការខូចខាតនេះ គេមិនងាយជួសជុលឱ្យដូចដើមនោះឡើយ។ លោកទទូចឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់ស្ថាប័នអន្តរជាតិឱ្យទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនេះ។  លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់បន្ថែមថា៖«ថៃមិនត្រូវរួចខ្លួនពីការទទួលខុសត្រូវនេះទេ កម្ពុជាត្រូវតែប្ដឹងទៅអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ បើមិនដូច្នេះទេថៃអាចបំផ្លាញបន្ថែមទៀតទៅលើប្រាសាទព្រះវិហារ និងប្រាសាទដទៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ»។ ក្រសួងវប្បធម៌ធ្លាប់បានអះអាងថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ ប្រទេសថៃមានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។ ក្រសួងវប្បធម៌បានចាត់ទុកសកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។ ក្រសួងបញ្ជាក់ថា ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក ហែម ស៊ីណាត បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមីនា ថា៖«ក្រោយពីការចុះសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបច្ចេសទេសរបស់អាជ្ញាធរខេត្តព្រះវិហារ យើងឃើញថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ការវាយតម្លៃលើផលប៉ះពាល់ពីគ្រាប់ផ្លោងខាងសៀមមកលើប្រាសាទព្រះវិហារ មានចំនួន ១៤២ទីតាំង ហើយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ យើងមកចុះសិក្សាបន្តថែមទៀត គឺមានជាង៤០០កន្លែង សរុបរួមទីតាំងខូចខាតដោយសារសង្គ្រាម២លើក គឺមានការខូចខាតចំនួន ៥៦២ទីតាំងនៅលើប្រាសាទទាំងមូលនេះ»។ លោក ហែម ស៊ីណាត បានអះអាងថា៖ «មុនផលប៉ះពាល់ គឺយើងបានរៀបចំចងក្រងទិន្នន័យឯកសារគ្រប់គ្រាន់ក្នុងការជួសជុល ក៏ប៉ុន្តែបន្ទាប់ពីផ្ទុះអាវុធ គឺពិបាកជួសជុលខ្លាំងមែនទែនរចនាសម្ព័ន្ធប្រាសាទមួយចំនួនរកកលនឹងរលំហើយ។ អ្នកជំនាញបច្ចេកទេសជួសជុលបានវាយតម្លៃថាក្នុងរដូវភ្លៀងខាងមុខនេះប្រហែលជាអាចមានកន្លែងមួយចំនួនរលំធ្លាក់»។ ពាក់ព័ន្ធនឹងបញ្ហាដដែលនេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា យល់ថា រដ្ឋាភិបាលគួរចាត់វិធានការក្នុងការកសាងសំណុំរឿង ឯកសារ ឬអង្គហេតុនានា ប្ដឹងថៃទៅកាន់អង្គការអន្ដរជាតិ ហើយកម្ពុជាត្រូវយកករណីនេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ផងដែរ។  លោក មាជ សុវណ្ណារ៉ា សង្កត់ធ្ងន់ថា៖« ខ្ញុំថាជារឿងដែលត្រូវតែធ្វើ មិនមែនគួរតែធ្វើនោះទេ ឬក៏ប្រើពេលវេលាឱ្យយឺតយ៉ាវនោះដែរ ប៉ុន្តែតាមអ្នកជំនាញ អ្នកឯកទេសរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាអង្គការសហប្រជាជាតិគេមានរបៀបធ្វើការរបស់គេទៅតាមដំណាក់កាល ដូច្នេះមិនដឹងថារដ្ឋាភិបាលបានប្ដឹងហើយឬយ៉ាងណា និងគ្រោងរៀបចំបែបណា នោះជាយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ»។ ជុំវិញការទទូចនេះ ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ និងអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ ជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ ខែមីនា។ ប៉ុន្តែកន្លងទៅ ក្រសួងវប្បធម៌បានធ្វើលិខិតតវ៉ាជាច្រើនប្រឆាំងនឹងយោធាថៃដែលបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរនៅក្នុងសង្រ្គាមទាំងពីរលើក រួមមានប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារជាដើម៕

វប្បធម៌

អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល ជំរុញរដ្ឋាភិបាលប្តឹងថៃទៅកាន់អង្គការអន្តរជាតិឱ្យទទួលខុសត្រូវការចំពោះមុខច្បាប់ ករណីយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកលើប្រាសាទព្រះវិហារបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារលោក ហែម ស៊ីណាត បាននិយាយប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពេលថ្មីៗនេះថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ ដែលបណ្តាលឱ្យប្រាង្គប្រាសាទរងការខូចខាតចំនួន ៥៦២ ទីតាំង។

អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម លោកបណ្ឌិត ឈត ប៊ុនថង បង្ហាញអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយចំពោះការខូចខាតប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ខ្មែរ និងជាមរតកខ្មែរ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវរងការបំផ្លាញដោយយោធាថៃក្នុងសម័យទំនើបនេះទៅវិញ។ លោកថា ការខូចខាតនេះ គេមិនងាយជួសជុលឱ្យដូចដើមនោះឡើយ។ លោកទទូចឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់ស្ថាប័នអន្តរជាតិឱ្យទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនេះ។ 

លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់បន្ថែមថា៖«ថៃមិនត្រូវរួចខ្លួនពីការទទួលខុសត្រូវនេះទេ កម្ពុជាត្រូវតែប្ដឹងទៅអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ បើមិនដូច្នេះទេថៃអាចបំផ្លាញបន្ថែមទៀតទៅលើប្រាសាទព្រះវិហារ និងប្រាសាទដទៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ»។

ក្រសួងវប្បធម៌ធ្លាប់បានអះអាងថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ ប្រទេសថៃមានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

ក្រសួងវប្បធម៌បានចាត់ទុកសកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។ ក្រសួងបញ្ជាក់ថា ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។

អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក ហែម ស៊ីណាត បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមីនា ថា៖«ក្រោយពីការចុះសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបច្ចេសទេសរបស់អាជ្ញាធរខេត្តព្រះវិហារ យើងឃើញថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ការវាយតម្លៃលើផលប៉ះពាល់ពីគ្រាប់ផ្លោងខាងសៀមមកលើប្រាសាទព្រះវិហារ មានចំនួន ១៤២ទីតាំង ហើយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ យើងមកចុះសិក្សាបន្តថែមទៀត គឺមានជាង៤០០កន្លែង សរុបរួមទីតាំងខូចខាតដោយសារសង្គ្រាម២លើក គឺមានការខូចខាតចំនួន ៥៦២ទីតាំងនៅលើប្រាសាទទាំងមូលនេះ»។

លោក ហែម ស៊ីណាត បានអះអាងថា៖ «មុនផលប៉ះពាល់ គឺយើងបានរៀបចំចងក្រងទិន្នន័យឯកសារគ្រប់គ្រាន់ក្នុងការជួសជុល ក៏ប៉ុន្តែបន្ទាប់ពីផ្ទុះអាវុធ គឺពិបាកជួសជុលខ្លាំងមែនទែនរចនាសម្ព័ន្ធប្រាសាទមួយចំនួនរកកលនឹងរលំហើយ។ អ្នកជំនាញបច្ចេកទេសជួសជុលបានវាយតម្លៃថាក្នុងរដូវភ្លៀងខាងមុខនេះប្រហែលជាអាចមានកន្លែងមួយចំនួនរលំធ្លាក់»។

ពាក់ព័ន្ធនឹងបញ្ហាដដែលនេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា យល់ថា រដ្ឋាភិបាលគួរចាត់វិធានការក្នុងការកសាងសំណុំរឿង ឯកសារ ឬអង្គហេតុនានា ប្ដឹងថៃទៅកាន់អង្គការអន្ដរជាតិ ហើយកម្ពុជាត្រូវយកករណីនេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ផងដែរ។ 

លោក មាជ សុវណ្ណារ៉ា សង្កត់ធ្ងន់ថា៖« ខ្ញុំថាជារឿងដែលត្រូវតែធ្វើ មិនមែនគួរតែធ្វើនោះទេ ឬក៏ប្រើពេលវេលាឱ្យយឺតយ៉ាវនោះដែរ ប៉ុន្តែតាមអ្នកជំនាញ អ្នកឯកទេសរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាអង្គការសហប្រជាជាតិគេមានរបៀបធ្វើការរបស់គេទៅតាមដំណាក់កាល ដូច្នេះមិនដឹងថារដ្ឋាភិបាលបានប្ដឹងហើយឬយ៉ាងណា និងគ្រោងរៀបចំបែបណា នោះជាយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ»។

ជុំវិញការទទូចនេះ ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ និងអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ ជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ ខែមីនា។ ប៉ុន្តែកន្លងទៅ ក្រសួងវប្បធម៌បានធ្វើលិខិតតវ៉ាជាច្រើនប្រឆាំងនឹងយោធាថៃដែលបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរនៅក្នុងសង្រ្គាមទាំងពីរលើក រួមមានប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទខ្នារជាដើម៕

វប្បធម៌, សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1961}" data-page="1" data-max-pages="2" data-start="1" data-end="1">