កំណើនបរមាណគ្រឿងញៀនដែលអាជ្ញាធរចាប់បាន បង្ហាញថា ជំនួញគ្រឿងញៀនកាន់តែរីកធំ

នយោបាយ

សមត្ថកិច្ចចាប់បានអ្នកជួញថ្នាំញៀន(មីនា២០២៥)

ជំនួញគ្រឿងញៀន កាន់តែរីកធំធាត់ខ្លាំងនៅក្នុងប្រទេសកម្ពុជា។នេះបើតាមទិន្នន័យដែលបង្ហាញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដែលផ្សព្វផ្សាយឱ្យជាសាធារណៈនៅសប្ដាហ៍ទី២ខែមីនាឆ្នាំ២០២៥។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀនបានបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយឡើយ បើធៀបនឹងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១ម៉ឺន ៦៣០ករណី ដែលកើនឡើង ២ ៥៦៧ករណី ស្មើ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ចំពោះបរិមាណគ្រឿងញៀន ដែលត្រូវបានរកឃើញ និងរឹបអូសកាលពីឆ្នាំ២០២៤ មានជិត១៥តោន។ ទិន្នន័យនេះកើនឡើងប្រមាណ៤រយភាគរយឬបួនដងនៃបរិមាណគ្រឿងញៀនដែលអាជ្ញាធរបានបង្ក្រាបកាលពីឆ្នាំ២០២៣។

អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វិរិទ្ធ  បានថ្លែងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីចរន្ដនៃជំនួញគ្រឿងញៀនសកល ជាពិសេស តំបន់ត្រីកោណមាស។

អាជ្ញាធរបញ្ជាក់ថា គ្រឿងញៀន ដែលចាប់រឹបអូសរួមមាន មេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី ដែលមានប្រភពពីតំបន់ត្រីកោណមាស។ កូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូងនិងអាម៉េរិកកណ្តាល ។ ថ្នាំកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងព្រមានចំពោះ មន្ត្រីទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយលោកបញ្ជាក់ថា ៖«នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង»។

លោក ស សុខាមានប្រសាសន៍ថា«បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹង

មន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ»។

លោក បន្ថែមថាមន្រ្តី ដែលពាក់ព័ន្ធ ឱ្យដកខ្លួនចេញជាបន្ទាន់។ ចំពោះមន្ត្រីមានសមត្ថកិច្ចទាំងអស់ចាំបាច់ត្រូវ ខិតខំពន្លាតការស្រាវជ្រាវ ដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្តនិងស្វែងរកខ្នងបង្អែកនៅពីក្រោយឈ្មួញគ្រឿងញៀន៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":923}" data-page="1" data-max-pages="1" data-start="1" data-end="1">