អាជ្ញាធរបានជួយសង្គ្រោះជនខ្មែរចាញ់បោកគេចំនួន៦៥នាក់នៅប្រទេសចិន។នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងនៅក្នុងវេទិការ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស” ថា នៅក្នុងឆ្នាំ ២០២៥ ។
មន្ត្រីសង្គមស៊ីវិលអំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងសេវាកម្មគាំពារសង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការពារជនរងគ្រោះពិសេសករណីស្ត្រីខ្មែរដែលត្រូវគេជួញដូរទៅលក់នៅប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានថ្លែងនៅក្នុងវេទិការ“ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស” លើកឡើងថា ក្នុងឆ្នាំ២០២៥ អាជ្ញាធរបានជួយសង្គ្រោះជនជាតិខ្មែរ៦៥នាក់ ដែលចាញ់បោកទៅធ្វើការនៅប្រទេសចិនឲ្យបានត្រឡប់មកវិញ។
លោក ស សុខាថ្លែងថា៖ «នៅក្នុងឆ្នាំ ២០២៥នេះយើងបានជួយសង្គ្រោះជនជាតិខ្មែរ របស់យើងដែលចាញ់បោកធ្វើការនៅប្រទេសចិន ប្រមាណជា ៦៥នាក់ បានត្រឡប់មកផ្ទះវិញ»។ យើងមិនដឹងថា មានប៉ុន្មាននាក់ទៀតទេ ដែលកំពុងនៅប្រទេសនោះ ដែលកំពុងស្រែកឲ្យមានការគ្រាំទ្រ ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ។
លោកបានលើកឡើងថា៖ «ខ្ញុំក៏សូមយកឧកាសនេះថ្លែងនៅការអគុណជូនចំពោះ ឯកអគ្គរាជទូត ក៏ដូចជាទូតចិនដែលខ្វល់ខ្វាយកន្លងទៅ សម្របសម្រួលបានបញ្ជូនផ្លូវគោកនិងផ្លូវអាកាស ដែលជនរងគ្រោះចាញ់រយៈការទាក់ទាញឬការ ឆបោកនានា ដើម្បីឲ្យធ្វើការនៅប្រទេសចិនទាំងឡាយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត និយាយថាការជួញដូរមនុស្សទៅក្រៅប្រទេសដើម្បីកេងប្រវ័ញ្ចពលកម្ម និងការជួញដូរផ្លូវភេទនៅតែជាបញ្ហាបារម្ភ ។ លោកបន្តថាក្នុងចំណោមប្រទេសគោលដៅទាំងអស់ ប្រទេសចិននៅតែគោលដៅចម្បងនៅក្នុងការជួញដូរមនុស្សផ្នែកផ្លូវភេទ តាមការចងក្រងករណីរបស់អង្គការ លីកាដូ ក្នុងងនោះជនរងគ្រោះដែលត្រូវបានគេជួញដូរទៅប្រទេសចិនគឺតាមរយៈការរៀបការ ការសន្យាថានឹងរកការងារឱ្យធ្វើ ឬផ្តល់ការងារនៅទីនោះជាដើម ។
លោកបានលើកឡើងថា ការជួញដូរមនុស្សកើតឡើងដោយសារតែកត្តាសេដ្ឋកិច្ច ការអប់រំទាប តម្រូវការកម្លាំងពលកម្មតម្លៃថោក និងអសន្តិសុខរួមទាំងអំពើពុករលួយ ដែលធ្វើឲ្យមនុស្សងាយក្លាយជាជនរងគ្រោះ។
លោកលើកឡើងថា៖ «ដើម្បីទប់ស្លាត់ និងបង្រ្កាបការជួញដូរមនុស្សឱ្យមានប្រសិទ្ធិភាពរាជរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ជំរុញការអប់រំ និងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបង្កើនសេវាកម្មគាំពារសង្គមតាមរយ:សកម្មភាពសំខាន់ៗដូចជាពង្រឹងការអនុវត្តច្បាប់បង្ក្រាបមេខ្យល់ និងបណ្តាញជួញដូរមនុស្សតាមរយ:ការស៊ើបអង្កេត និងផ្តន្ទាទោសឱ្យបានតឹងរឹង ។
លោកបន្តថា៖ «អប់រំ និងផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីហានីភ័យនៃការជួញដូរមនុស្ស ជាពិសេសនៅតំបន់ដាច់ស្រយាល និងក្នុងចំណោមជនជាតិភាគតិច ។អភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារកសិករ និងផ្តល់ជំនួយដល់ស្រ្តី និងកុមារ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដោយអសុវត្ថិភាព ។កិច្ចសហការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ដើម្បីតាមដាន ទប់ស្កាត់ និងបង្កាការជួញដូរមនុស្ស »។
ប្រធានអង្គការអាដហុក លោក នី សុខា បានសាទរ ការជួយសង្គ្រោះជនរងគ្រោះបានវិលត្រឡប់មកដោយសុវត្ថិភាព ក៏ប៉ុន្តែលោកមានការព្រួយបារម្ភថា ការជួញដូរមនុស្សនៅតែមានបន្តកើនឡើងជារៀងរាលើឆ្នាំ។ លោកសង្កេតឃើញថា អ្នកដែលប្រព្រឹត្ត និងមេខ្យល់មិនទាន់ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសយ៉ាងត្រឹមត្រូវទេ។
លោកថា៖ «យើងធ្វើបានតែត្រឹមជួយជនរងគ្រោះប៉ុន្តែអ្នកប្រព្រឹត្ត និងជនដៃដនយើងមិនទាន់បានចាប់យកមកច្រើនជាអតិប្បរមា។ កត្តានឹងហើយដែលទៅថ្ងៃមុខប្រសិនបើយើងមិនបានដល់ស៊ីជម្រៅទេមានន័យថា វានៅបន្តកើតមានពីព្រោះថាអ្នកដែលប្រព្រឹត្តអំពើជួញដូរ។ រំដោះបានតែជនរងគ្រោះប៉ុន្តែអ្នកដែលប្រព្រឹត្តរួចខ្លួន។ ចំពោះវិធានការច្បាប់ យើងមិនទាន់មានវិធានការច្បាប់ឲ្យបានត្រឹមត្រូវនៅឡើយ។
លោកបានស្នើរថា៖ « ដូច្នេះប្រសិនបើយើងចង់កម្ចាត់ឬក៏ចង់លុបបំបាត់ករណីជួញដូបានច្រើនជាអតិបរមាយើងគួរតែអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ទោះបីអ្នកនោះឯងពាក់ពន្ធ័ មានខ្សែរមានខ្នងឬក៏មានបក្សពួក មានអីក៏ពិនណាក៏ដោយ ក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយតុលារសម្ចកិច្ចត្រូវតែសហការគ្នាក្នុងការតាមចាប់ឲ្យបានជនដែលប្រព្រឹត្តបទល្មើសកុំឲ្យលើកលេង»។
ចំណែកឯ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ លោក ឌី ថេហូយ៉ា លើកឃើញថាបញ្ហាការជួញដូរ មនុស្សដែលស្ត្រី ចាញ់បោកនៅប្រទេសចិន គឺនៅតែជាបញ្ហាមួយរ៉ាំរ៉ៃ យូរហើយដែលមិនទាន់ទាន់មានដំណោះស្រាយ សមស្របសម្រាប់ស្ត្រីខ្មែរ ។
លោកលើកឡើងបន្តថា ស្ត្រីខ្មែរត្រូវបានចាញ់បោកដោយបញ្ជូនទៅតាមផ្លូវគោកឆ្លងកាត់ច្រកវៀតណាមជាដើម ដោយតាមមេខ្យល់ ក្នុងនោះក៏គ្មានការត្រួតពិនិត្យ។
លោកប្រាប់ថា៖ «ចំណែកឯនៅប្រទេសចិនវិញ មានរូបភាពច្រើនសន្លឹកទី១ជាស្ត្រីដែលត្រូវបានចាញ់បោកគេយកទៅលក់ក្នុង បនពេស្យាចារមួយផ្នែកទៅ។ មួយផ្នែកទៀតយកទៅលក់សម្រាប់ជនជាតិចិនមួយចំនួន។ យើងដឹងស្រាប់ហើយនៅប្រទេសចិន ពីមុនមានគោលនយោបាយយកកូនតែ១ ហើយ ជាទូទៅចិនគេចូលចិត្តកូនប្រុសស្រឡាញ់កូនប្រុសជាដើមអីចឹងទៅ ។ ហើយអតិផរណាកូនប្រុសច្រើន មិនអាចរកប្រពន្ធបាន ហើយអ្នកដែលក្រអ្នកដែលមានបញ្ហាសតិមនុស្សមិនគ្រប់គ្រាន់អីនឹងច្រើនតែទិញពី Broker[ឈ្មួញកណ្តាល] នឹង ដើម្បីយកក្នុងតម្លៃ ២ម៉ឺង ដុល្លា ឬ ២ម៉ឺងជាងអីនឹង តាមតម្លៃស្អាតឬមិនសូវស្អាតអីនឹង»។
លោកប្រាប់បន្តថា៖ «ជាបទពិសោធន៍ទី៤ យើងឃើញថានៅស្រុកចិនយើងឃើញថាមិនមានអង្គការសិទ្ធិមនុស្សអីទេ។ បើត្រូវគេទិញយកទៅណាអីទៅ ត្រូវបានគេប្រើជាទេសករ តាំងទាសករផ្លូវភេទ និងទាសករបម្រើរការ គ្រប់បែបយ៉ាង ហើយគេធ្វើបាបយ៉ាងក៏មិនមាននរណាជួយនោះដែល។ កន្លងមកយើង ពិបាកណាស់ លំបាកមែនទែនក្នុងការសង្គ្រោះដើម្បីជួយពួកគេឱ្យត្រឡប់មកវិញនឹង»។
លោកបានស្នើរឲ្យ រដ្ឋាភិបាលត្រូវចាត់វិធានការក្នុងបីវិស័យក្នុងនោះ ត្រូវតែមានការទប់ស្កាត់មេខ្យល់ដែលនាំស្ត្រីខ្មែរទៅប្រទេសចិន ការចាប់ខ្លួនមេខ្យល់ដែលពាក់ព័ន្ធនឹងករណីនេះ និងបង្កើតការផ្សព្វផ្សាយទូលំទូលាយដើម្បីអប់រំប្រជាពលរដ្ឋអំពីហានិភ័យ និងការពារអំពីបញ្ហានេះ៕







