ព្រះមហាក្សត្រ បន្តគង់នៅប្រទេសចិន ដើម្បីព្យាបាលព្រះរោគមហារីក

សង្គម

(ព្រះឆាយាលក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ទ្រង់ថ្លែងរាជឱង្ការក្នុងកម្មវិធីផ្លូវការមួននារាជធានីភ្នំពេញ។រូបថត ផេកដែលស្រលាញ់ព្រះអង្គ)។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថ្លែងព្រះរាជសារបញ្ជាក់ថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានរកឃើញថាព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ដែលព្រះចាំបាច់ត្រូវបន្តគង់ព្យាបាលព្រះរោគ។ នេះបើតាមការបញ្ជាក់ក្នុងព្រះរាជសារចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ព្រះរាជសារបន្តថា តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យប្រចាំកាយព្រះអង្គ អនុញ្ញាតព្រះអង្គគង់ប្រថាប់ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលតាមវេជ្ជបញ្ជា និងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែបន្តទៀត ដោយពុំទាន់អាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបានទេ។

ក្រៅពីព្រះរាជសារជាដំណឹងថ្លែងជូនព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ក៏ផ្ញើសេចក្តីនឹករលឹកជាពន់ពេក និងប្រទានពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ និងជូន សម្តេច ព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ បានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតែយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ព្រះអង្គនឹងចម្រើនព្រះជន្មាយុ ៧៣ យាងចូល ៧៤ ព្រះវស្សា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2256}" data-page="1" data-max-pages="1" data-start="1" data-end="1">