ក្រសួងសាធារណការណែនាំអ្នកបើកសាឡង់ និងទូកគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរឆ្លងក្រោមស្ពានជ្រោយចង្វារ

សង្គម

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ដល់ម្ចាស់សាឡង់ នាវាគ្រប់ប្រភេទ និងនាវិកទាំងអស់ បើកបរនាវា ដោយយកចិត្តទុកដាក់ខ្ពស់ និងបើកបរឱ្យត្រូវគន្លង ដែលបានកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ផ្លូវទឹក នៅចំណុចសសរស្ពានជ្រោយចង្វារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

សេចក្ដីជូនដំណឹងរបស់ក្រសួង ធ្វើឡើងដើម្បីធានាសុវត្ថិភាព និរន្តរភាព នៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតលើតំបន់នេះ បន្ទាប់ពីមានសាឡង់១គ្រឿងបានបើកបុកសសរស្ពានជ្រោយចង្វារ រួចលិច នៅចម្ងាយប្រហែល៥០០ម៉ែត្រខាងជើងស្ពាននេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងនោះដែរ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ និងដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មី នៅទីតាំងគ្រោះថ្នាក់ ត្រង់ចំណុចទីតាំង ដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍ សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាពលើផែនទី។

ក្រសួងបញ្ជាក់៖ «សូមម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2990}" data-page="1" data-max-pages="1" data-start="1" data-end="1">