កម្ពុជានៅខ្វះទាំងថវិការនិងជំនាញបច្ចេកទេសដើម្បីធ្វើទំនើបកម្មបញ្ជីអត្រានុកូលដ្ឋាន

អភិបាលកិច្ច

កិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី«វិមជ្ឈការការកៀរគរធនធាននៅមូលដ្ឋានផ្នែកសេវាសង្គមសម្រាប់ ពង្រឹងសេវាចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន» (CRVS) នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២៦។ (រូបភាពដោយ៖ ពូ សូរាជីនី)

ការងារអត្រានុកូលដ្ឋាននៅកម្ពុជានៅតែប្រឈមបញ្ហាជាច្រើន រួមមាន កង្វះធនធាន និងសមត្ថភាពបច្ចេកទេស ព្រមទាំងការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ដែលទាមទារឱ្យមានការពង្រឹងប្រព័ន្ធ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីភាគីពាក់ព័ន្ធ។នេះបើតាមការលើកឡើងរបស់ក្រុមអ្នកជំនាញពី អង្គការក្រៅរដ្ឋាភិបាល និង ភាគីតំណាងអាជ្ញាធរជំនាញ ក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី«វិមជ្ឈការការកៀរគរធនធាននៅមូលដ្ឋានផ្នែកសេវាសង្គមសម្រាប់ ពង្រឹងសេវាចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន» (CRVS)​កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦។

អនុប្រធាននាយកដ្ឋានអត្រានុកុលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមហាផ្ទៃ លោក យឹម សំអុលបានលើកឡើងថាការងារចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីធានាថាប្រជាពលរដ្ឋមានអត្តសញ្ញាណផ្លូវការ និងទទួលបានសេវាសាធា​រណៈ។ ​លោកថា នៅឆ្នាំ២០១៨ កម្ពុជាបានអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបែបឌីជីថលនៅខេត្តកែប និងខេត្តកំពត ហើយបន្តពង្រីក និងអភិវឌ្ឍប្រព័ន្ធនេះនៅឆ្នាំ២០២២ និង២០២៣។ 

លោកបន្តថា តាមផែនការ ការពង្រឹង និងពង្រីកប្រព័ន្ធឌីជីថលនេះនឹងបន្តរហូតដល់ឆ្នាំ២០២៦ ដើម្បីធ្វើឱ្យការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍មានប្រសិទ្ធភាព និងភាពត្រឹមត្រូវកាន់តែប្រសើរ។

លោក សំអុល បានលើកឡើងក្នុងកិច្ចបង្ហាញថា ការងារទាំងនេះរដ្ឋាភិបាលបានប្រឈមបញ្ហាទៅលើប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ក្នុងប្រព័ន្ធឌីជីថលតែមួយ ដោយកិច្ចការទាំងនេះត្រូវធ្វើឡើងក្រុមមន្ត្រី បច្ចេកទេស ប៉ុន្តែកិច្ចការទាំងនេះនៅតែខ្វះធនធានទៅលើការគ្រប់គ្រងបច្ចេកវិទ្យា។

លោកនិយាយថា៖ «បញ្ហាប្រឈមសំខាន់ៗរួមមាន ការខ្វះថវិកា និងសមត្ថភាពបច្ចេកទេសមួយចំនួន ព្រមទាំងការបន្តធ្វើសមាហរណកម្មប្រព័ន្ធជាមួយប្រព័ន្ធផ្សេងៗ (ដូចជា អត្តសញ្ញាណប័ណ្ណ និងប្រព័ន្ធបោះឆ្នោត) ដើម្បីធានាភាពតភ្ជាប់ទិន្នន័យអត្តសញ្ញាណឱ្យប្រសើរ។ មួយទៀត ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនទាន់ត្រៀមខ្លួនដែលសព្វថ្ងៃនេះ មេឃុំចៅសង្កាត់មួយចំនួនធំត្រឹមតែចេះ អក្សរទេ[…] ទៅលើសម្ភារៈបច្ចេកទេស ការថែទាំ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធនធានមនុស្ស ការបណ្តុះបណ្តាល ប៉ុន្មានពាក្យនេះវាសំខាន់ណាស់»។ 

លោកបន្តថាចំពោះប្រជាពលរដ្ឋ ការយល់ដឹង និងការចូលរួមក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន នៅតែមានកម្រិត ជាពិសេសការចុះបញ្ជីមរណភាព ដែលមិនទាន់មានការយល់ដឹងខ្ពស់នៅឡើយ។ 

លោកបានលើកឡើងថាការអនុវត្តកិច្ចការងារបន្ត ទិសដៅនៃអនុវត្តការងារអត្រានុកូលដ្ឋាន មានច្រើនក្នុងនោះ នឹងអនុវត្តជាដំណាក់កាល ដោយចាប់ផ្តើមសាកល្បងនៅ ១៥ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ និងច្បារអំពៅ នៅឆ្នាំ២០២៦ បន្ទាប់មកពង្រីកទូទាំងរាជធានីភ្នំពេញ និងគ្រោងដាក់អនុវត្តទូទាំងប្រទេសនៅឆ្នាំ២០២៧–២០២៨ ព្រមទាំងដាក់ប្រព័ន្ធកែតម្រូវ និងមោឃភាពបញ្ជីនៅឆ្នាំ២០២៦។

លោកបន្តថា៖ «ផែនការយើងទៅមុខទៀតដាក់នៅខណ្ឌពោធិ៍សែនជ័យ ។ដើមខែបួននេះគឺ ១០៥សង្កាត់នៅរាជធានីភ្នំពេញ គឺចាប់នេះតែម្តង[ប្រព័ន្ធឌីជីថល] លេងប្រើប្រាស់សៀវភៅហើយចាប់ផ្តើមសំបុត្រ[កំណើត]ថ្មី។ បន្តបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តបន្តទៀត ឥលូវយើងទើបតែគ្រូបង្គោលថ្នាក់រាជធានី ។កន្លែងនេះសំខាន់ណាស់យើង ១៩៥២ឃុំសង្កាត់ យើងបំពាក់រប្រៀបម៉េច ថែទាំរប្រៀបម៉េចផ្លាស់ប្តូររប្រៀបម៉េច ថវិការមកពីខាងណា មានន័យថា បំពាក់ដំបូងវាមិនសូវបញ្ហា កញ្ចប់ថវិការបន្តទៀតត្រូវលើកឡើងហើយមកពីខាងណាគឺដើម្បីឲ្យមាននិរន្តភាពកន្លែងនឹងគឺសំខាន់»។

លោកបានសំណូមពរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំគ្រូបង្គោល និងពង្រឹងសម្ភារៈបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ដាក់អនុវត្តប្រព័ន្ធចុះបញ្ជី។លោកក៏ ពស្នើឱ្យដៃគូអភិវឌ្ឍន៍គាំទ្រការផ្សព្វផ្សាយ ការបណ្តុះបណ្តាល ការបំពាក់សម្ភារៈ និងការរៀបចំសៀវភៅណែនាំ ដើម្បីពង្រឹងសមត្ថភាព និងប្រព័ន្ធការងារអត្រានុកូលដ្ឋាននៅកម្ពុជា។

អ្នកសម្របសម្រួលគម្រោង នៃអង្គការសម្ព័ន្ធភាពដៃគូរដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យលោក ឆាយ ពិទូ បានលើកឡើងថា ប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រា​នុកូលដ្ឋានជាមូលដ្ឋានសំខាន់សម្រាប់អត្តសញ្ញាណផ្លូវច្បាប់ និងការរៀបចំផែនការ-ថវិកាផ្អែកលើទិន្នន័យ ហើយការពង្រឹងការអនុវត្តនៅថ្នាក់ក្រោមជាតិ គឺចាំបាច់ ដើម្បីធានាសេវាសាធារណៈមានប្រសិទ្ធភាព។

លោកបានលើកថា កម្ពុជានៅមិនទាន់អាចចុះបញ្ជីអត្រានុកូលដ្ឋានតាមឌីជីថលបានទូទាំងប្រទេសទេ ដោយនៅមានឧបសគ្គដូចជា ចម្ងាយសេវា តម្រូវការឯកសារ ការចំណាយ និងការយល់ដឹងមានកម្រិត(ទាប)។

លោកនិយាយថា៖ «យើងឃើញថាបើទោះបីជាមានវឌ្ឍនភាពផ្នែកគោលនយោបាយក៏ដោយ ក៏ប្រទេសកម្ពុជាយើង មិនទាន់អាចសម្រេចបានការគ្របដណ្តប់ CRVS ជាសកលនៅឡើយទេ។ទីគឺមានមានភាពខុសគ្នាគួរឱ្យកត់សម្គាល់នៅក្នុងសហគមន៍ជនបទ ដាច់ ស្រយាល និងជនជាតិដើមភាគតិច។ចំណុចឧបសគ្គរួមមាន ចម្ងាយទៅកាន់សេវាកម្ម តម្រូវការឯកសារនានា ការចំណាយ ដោយប្រយោល និងការយល់ដឹងមានកម្រិត»។

លោកបានលើកឡើងថា ការផ្តល់ហិរញ្ញវត្ថុសម្រាប់ CRVS នៅថ្នាក់ក្រោមជាតិ នៅតែមិនគ្រប់គ្រាន់ ដោយគ្របដណ្តប់តែប្រមាណ ៦០–៧០% នៃតម្រូវការ ខណៈគម្លាតថវិកា ៣០–៤០% នៅតែមានជារៀងរាល់ឆ្នាំ។លោកបន្ថែមថា ផ្នែកសំខាន់ៗដូចជា ការផ្សព្វផ្សាយ ប្រព័ន្ធ​ឌីជីថល និងការបណ្តុះបណ្តាល នៅតែខ្វះថវិកា ហើយការចំណាយ មិនទាន់មានកញ្ចប់ថវិកាច្បាស់លាស់នៅឡើយ។

លោកបានផ្តល់អនុសាសន៍ថា រដ្ឋគួរបង្កើតខ្ទង់ថវិកាច្បាស់លាស់នៅថ្នាក់ក្រោមជាតិ បង្កើនថវិកាសម្រាប់ការផ្សព្វផ្សាយ ឌីជីថលូបនីយកម្ម និងការបណ្តុះបណ្តាល រៀបចំគោលការណ៍ណែនាំជាតិស្តីពីការរៀបចំ និងចំណាយថវិកា និងបញ្ចូលសកម្មភាពក្នុងផែនការអភិវឌ្ឍន៍ឃុំ និងកម្មវិធីវិនិយោគ៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1920}" data-page="1" data-max-pages="1" data-start="1" data-end="1">