មនុស្សជិត៦ពាន់នាក់ត្រូវបានឃាត់ខ្លួន ក្នុងរឿងឧក្រិដ្ឋកម្មអនឡាញ២ខែដើមឆ្នាំនេះ

សង្គម

ក្រុមអាជ្ញាធរឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញមួយនៅទឹកដីរាជធានីភ្នំពេញនាដើមខែមីនា២០២៦។ (រូបភាពសមត្ថកិច្ចផ្សាយតាមបណ្ដាញសង្គម)

សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ ជនសង្ស័យចំនួន ៥ ៧៧១ នាក់មានជនសង្ស័យចំនួន២៣សញ្ជាតិ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ។សមត្ថកិច្ចចូលបង្ក្រាប៩៨កន្លែង នៅ១៣រាជធានីខេត្ត។ នេះបើតាមរបាយការណ៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថ្លែងប្រាប់កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ 

បើតាមរបាយការណ៍ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថាតាមរយៈការបើកប្រតិបត្តិការជាបន្តបន្ទាប់ សកម្មភាពនៃបទល្មើសឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាហាក់ថមថយចុះ ដោយសារការបំបែកសម្បុកមេខ្លោងធំៗ ជនដែលពាក់ព័ន្ធ ហើយបញ្ជូនខ្លួនទៅកាន់តុលាការ។

លោកលើកឡើងថា៖ «ជាការកត់សម្គាល់រយៈពេល២ សប្គាហ៍ក្នុងខែមីនាដែលគិតខែទី១ដល់ថ្ងៃទី១៤ខែមីនាឆ្នាំ ២០២៦ យុទ្ធនាការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សម្ថកិច្ចគ្រប់ដំណាប់ថ្នាក់ក្នុងក្រមខណ្ឌក្រសួងមហាផ្ទៃគឺនៅតែបន្តយ៉ាងសកម្ម តាមរយៈការចុះបង្ក្រាបបោសសម្អាតនិងការត្រួតពិនិត្យឡើងវិញ លើទីតាំងដែលបានបិទ។

ចុះត្រួតពិនិត្យនៅតាមទីតាំងដែលបានបិទរួចមិនឲ្យមានការលួចធ្វើសកម្មភាពឡើងវិញបានទេ ចំពោះការស៊ីណូទីតាំងពាក់ព័ន្ធអនឡាញស្គេមនេះ មិនមានអ្វីប្រែប្រួលនោះទេ»។

តាមលោក ទូច សុឃៈថ្លែងបន្តប្រាប់ថា ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មាន ១២៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជាង ៤ ៤០០នាក់ដែលមាន១៩ សញ្ជាតិ ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញ ជិត ៩០០នាក់ កំពុងបន្តនីតិវិធីនៅតាមស្នងការដ្ឋាននានា និងប្រមាណ ៣៤២នាក់ ត្រូវបានសមត្ថកិច្ច អប់រំ ណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែល។

លោកលើកឡើងថា៖«ជារួមយើងអាចវាយតម្លៃបានទេ នៃយុទ្ធនាការប្រឆាំង បង្ក្រាបនិងបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលជាងពីខែដើមឆ្នាំ២០២៦នេះ គឺបញ្ជាក់ថាសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺមាន និន្នាការកាន់តែថយទៅៗពោលគឺបំបែកសំបុកធំ កន្សោបនូវមនុស្សដែលពាក់ព័ន្ធដោយបញ្ជូនខ្លួនទៅកាន់តុលារការ អ្នកទទួលបញ្ជាចាត់ចែងដែលសម្រួលបទល្មើសនៅទីតាំងជាក់ស្តែង។ ហើយក្រៅពីនេះភាគច្រើនគ្រាន់តែជាអ្នកចាញ់បោកជនល្មើសមកបម្រើរការងារឲ្យទីតាំងប្រមូលផ្តុំនោះ អានឹងគឺថាអនុវត្តនិតិវិធីបណ្តេញចេញពីប្រទេសកម្ពុជាយើងដោយសហការប្រទេសសមីឬក៏សហការបណ្តាលប្រទេសមី»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាតសង្កេតឃើញថាអាជ្ញាធរកំពុងបង្ក្រាបបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងតឹងរឹង ដើម្បីបញ្ចប់ក្នុងខែមេសា ហើយបានឃាត់ខ្លួនជនបរទេសជាច្រើនសញ្ជាតិ។ ទន្ទឹមនឹងនេះ ក៏មានជនបរទេសជាច្រើនពាន់នាក់រត់ចេញពីទីតាំងសង្ស័យ និងមួយចំនួនបានទៅស្នាក់នៅតាមស្ថានទូត ខណៈខ្លះទៀតមិនមានស្ថានទូតសម្រាប់ជំនួយ។

លោកលើកថា៖ «បន្ទាប់ពីមានការស្នាក់ជាច្រើននាក់នៅតាមបណ្តាមុខស្ថានទូតនានា ទើបអាជ្ញាធរបានយកពួកគេទៅស្នាក់នៅក្នុងអាគារនិងមណ្ឌលមួយចំនួននៅក្នុងរាជធានីភ្នំពេញដើម្បីដំណើរការតាមនីតិវិធីដោយសហការជាមួយស្ថានទូតក្នុងការស្រាវជ្រាវស៊ើបអង្កេត និងការរៀបចំការបញ្ជូនត្រលប់ទៅប្រទេសរបស់ពួកគេវិញ ពួកគេមួយចំនួនជួបប្រទះនឹងកង្វះម្ហូបអាហារ ទឹក និងសម្ភារៈប្រើប្រាស់ជាដើម»។

លោកលើកឡើងថាការបង្ក្រាបការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការស្តារមុខមាត់កម្ពុជាឡើងវិញ ព្រោះកន្លងមកកម្ពុជាបានរងគ្រោះដោយការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះធ្ងន់ធ្ងរដែលអាចឱ្យប៉ះពាល់សេដ្ឋកិច្ច ការវិនិយោគ ភ្ញៀវទេសចរណ៍អន្តរជាតិ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្កម ក៏ដូចការចោទប្រកាន់ និងរិះគន់កម្ពុជាថាជាកន្លែងមជ្ឍមណ្ឌលឆរបោកតាមប្រប័ន្ធបច្ចេកវិទ្យាជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។

លោក និយាយបន្តថា៖ «ប៉ុន្តែការបង្ក្រាបការឆរបោកតាមប្រព័ន្ធប្ច្ចេកវិទ្យាទ្រង់ទ្រារធំនេះគឺយកចិត្តទុកដាក់លើជនរងគ្រោះដោយបទល្មើសនេះ ដោយរៀបចំចំកន្លែងស្នាក់នៅក្នុងពេលដែលអាជ្ញាធរកំពុងស្រាវជ្រាវ ស៊ើបអង្កេត ដោយសហការជាមួយបណ្តាទូតដែលជាសាម៉ីប្រទេសនីមួយៗមុបពេលរៀបចមបញ្ចូនពួកគេត្រលប់ទៅប្រទេសវិញ ដើម្បីចៀសវាងទុកពួកគេឱ្យស្នាក់នៅតាមមុខស្ថានទូតនានាដូចមុន ដែលនាំឱ្យមានការរិះគន់បន្ថែម។ ការបង្រ្កាបក៏ត្រូវធ្វើឡើងដោយតម្លាភាពជនណាក់ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆរបោកតាមប្រប័ន្ធបច្ចេកវិទ្យាទោហជាអ្នកនោះមានឥទ្ធិពលប៉ុណ្នាក៏ដោយត្រូវអនុវត្តតាមច្បាប់»។

លោកនិយាយថា ការបង្ក្រាបការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានប្រសិទ្ធភាពគឺអាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង លុបបំបាត់អំពើពុករលួយ បង្កើនកិច្ចសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនានាដើម្បីរួមគ្នាបង្រ្កាប និងទប់ស្កាត់ការឆរបោកតាមប្រប័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព និងអាជ្ញាធរត្រូវធ្វើការបង្ក្រាបជាប្រចាំកុំចាំ កុំទាល់តែប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជា ។

គួរបញ្ជាក់ផងដែលថា កាលដើមខែមីនា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែត បានប្រកាសក្នុងវេទិកាសាធារណៈជាលើកដំបូងនៅចំពោះមុខក្រុមសហគ្រិនធុរជនជាតិអន្តរជាតិថា កម្ពុជានឹងកម្ចាត់មជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញទាំងអស់ឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ 

កាលនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់» ។ ហើយអនុក្រឹត្យនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសផ្ដើមពិន័យម្ចាស់ទីតាំងដែលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1964}" data-page="1" data-max-pages="1" data-start="1" data-end="1">