ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋចូលទស្សនា

ប្រាសាទព្រះវិហារ នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនាបាននៅ​ឡើយ។ អ្នកជំនាញកំពុងបោសសម្អាតយុទ្ធភណ្ឌជុំវិញបរិវេណប្រាសាទ ហើយស្ថានភាពនៅតាមព្រំដែនវិញ ក៏កំពុងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់ពីកងកម្លាំងរបស់កម្ពុជាដែលកំពុងឈរជើងនៅទីនោះ។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសកម្ពុជា បានរម្លឹកខួបទី១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះជាបា្រសាទបុរាណនៅជាប់​ទល់ដែនថៃមួយនេះ បានរងការបំផ្លេចបំផ្លាញធ្ងន់ធ្ងរដោយសារគ្រាប់ប្លោងរបស់ទាហានថៃ ក្នុងពេលសង្រ្គាមឈ្លានពានចំនួនពីរលើក កាលពីខែកក្កដា និងធ្នូ ឆ្នាំ២០២៥ កន្លងទៅក្តី។ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ មានទីតាំងនៅលើខ្ពង់រាបជួរភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​​អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កម្ពុជាបានឈ្នះក្តីប្រាសាទព្រះវិហារលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលបានសិទ្ធិគ្រប់គ្រងប្រាសាទលើកំពូលភ្នំនេះ និងដីធ្លីជុំវិញទាំងស្រុង។ កាលនោះ តុលាការ ICJ បានបង្គាប់ឱ្យភាគីថៃគោរពអធិបតេយ្យកម្ពុជា ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីបរិវេណប្រាសាទ និងប្រគល់រាល់វត្ថុបុរាណ ដែលបានយកទៅឱ្យកម្ពុជាវិញ។ ក្នុងឱកាសរម្លឹកខួប ១៨ឆ្នាំ នៃប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានផ្ញើសារលិខិត រម្លឹកដល់កិច្ចការថែរក្សា និងការពារប្រាសាទព្រះវិហារ របស់បុព្វបុរសខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដោយរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ។  សារលិខិតដដែលរបស់លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានលើកតម្លៃវប្បធម៌ ដោយបន្ថែមការទទួលស្គាល់តម្លៃលេចធ្លោជាសកល នៃស្ថាបត្យកម្មខ្មែរលើឆាកអន្តរជាតិ ពង្រឹងការអភិរក្ស ដោយទទួលបានយន្តការការពារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទាំងកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាជំនួយអន្តរជាតិ ដោយមានកិច្ចសហការ បច្ចេកទេស សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាមិត្ត ដើម្បីស្តារ និងលើកតម្លៃប្រាសាទឡើងវិញ។ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើទោះកម្ពុជាប្រកាន់យកផ្លូវច្បាប់អន្តរជាតិ និងការចរចាទ្វេភាគីដើម្បីសន្តិវិធី ក៏ជម្លោះប្រដាប់អាវុធជាមួយភាគីថៃទាំងពីរលើក កាលពីឆ្នាំ២០២៥ កន្លងទៅ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង ដែលវិនាសកម្មនេះបានបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបេតិកភណ្ឌជាតិជិត ២០ឆ្នាំមកនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី៖ «នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។  ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដោយពង្រឹងកិច្ចការងារជាមួយអង្គការយូណេស្កូ (UNESCO) គណៈកម្មាធិការ ICC-Preah Vihear និងដៃគូជាតិ-អន្តរជាតិ ដើម្បីបញ្ជូនអ្នកជំនាញមកវាយតម្លៃការ​ខូចខាត។ ក្នុងនោះមានការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទ ដើម្បីការពារកុំឱ្យដួលរលំបន្ត ប្រមូល និងអភិរក្សថ្មចម្លាក់ដែលបាក់បែករាយប៉ាយ និងបន្តទិសដៅអាទិភាពលើការស្តារតម្លៃប្រាសាទ ដោយប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបនៃសាមគ្គីភាពជនរួមជាតិ។ ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនភ្លេចសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់ដើម្បីការពារព្រំដែន ព្រមទាំងកោតសរសើរអ្នកជំនាញការ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលបានប្រឹងប្រែងសង្គ្រោះប្រាសាទទាំងប្រឈមនឹងគ្រោះថ្នាក់។ លោក ហ៊ុន ម៉ាណែត អំពាវនាវថា៖ «សូមឱ្យស្មារតី នៃប្រាសាទព្រះវិហារ បន្តនៅឋិតថេរក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់»។ បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រាសាទព្រះវិហារ បានរងនូវវិនាសកម្មធ្ងន់ធ្ងរ ដោយសារប្រទេសថៃ ទម្លាក់គ្រាប់បែកពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុលគីមី និងគ្រាប់យុទ្ធភណ្ឌច្រើនប្រភេទទៀត ដូចជាគ្រាប់កាំភ្លើងធំ ១៥៥ម.ម. ១០៥ម.ម. និងដ្រូនអត្តឃាតជាដើម។ សូមរម្លឹកថា ប្រាសាទព្រះវិហារ សាងសង់ឡើងនៅចន្លោះសតវត្សទី៩ និងទី១២ ដោយចាប់ផ្តើមកសាង ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០) គ.ស. និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) គ.ស.។ ប្រាសាទនេះ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ មានឈ្មោះដើមថាស្រីសិខរីស្វរ កសាងឡើងលើភ្នំធម្មជាតិ លាតសន្ធឹងប្រវែង ៨០០ម៉ែត្រ តាមអ័ក្ស ពីត្បូងទៅជើង និងមានលក្ខណៈពិសេសសម្គាល់ដោយគោបុរៈចំនួនប្រាំ តភ្ជាប់ដោយស្ពានហាល និងជណ្តើរ រួមបញ្ចូលគ្នានូវស្រះទឹក ជណ្តើរថ្មភក់ និងក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រាហ្ម៕

វប្បធម៌

(សកម្មភាពនៅថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៦​ ក្រុមជំនាញអង្គភាពCMAC ដោះមីន និងបន្សាបដ្រូនអត្តឃាតមិនផ្ទុះ សំណល់យុទ្ធផលរបស់យោធាថៃ ប្លោងចូលកម្ពុជានៅចំណុចប្រាសាទព្រះវិហារ។ រូបភាព៖ CMAC)។

ប្រាសាទព្រះវិហារ នៅតែបន្តបិទទ្វារ មិនទាន់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនាបាននៅ​ឡើយ។ អ្នកជំនាញកំពុងបោសសម្អាតយុទ្ធភណ្ឌជុំវិញបរិវេណប្រាសាទ ហើយស្ថានភាពនៅតាមព្រំដែនវិញ ក៏កំពុងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់ពីកងកម្លាំងរបស់កម្ពុជាដែលកំពុងឈរជើងនៅទីនោះ។

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសកម្ពុជា បានរម្លឹកខួបទី១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះជាបា្រសាទបុរាណនៅជាប់​ទល់ដែនថៃមួយនេះ បានរងការបំផ្លេចបំផ្លាញធ្ងន់ធ្ងរដោយសារគ្រាប់ប្លោងរបស់ទាហានថៃ ក្នុងពេលសង្រ្គាមឈ្លានពានចំនួនពីរលើក កាលពីខែកក្កដា និងធ្នូ ឆ្នាំ២០២៥ កន្លងទៅក្តី។

ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ មានទីតាំងនៅលើខ្ពង់រាបជួរភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រធៀបនឹងកម្ពស់ទឹកសមុទ្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​​អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។

ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កម្ពុជាបានឈ្នះក្តីប្រាសាទព្រះវិហារលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលបានសិទ្ធិគ្រប់គ្រងប្រាសាទលើកំពូលភ្នំនេះ និងដីធ្លីជុំវិញទាំងស្រុង។ កាលនោះ តុលាការ ICJ បានបង្គាប់ឱ្យភាគីថៃគោរពអធិបតេយ្យកម្ពុជា ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីបរិវេណប្រាសាទ និងប្រគល់រាល់វត្ថុបុរាណ ដែលបានយកទៅឱ្យកម្ពុជាវិញ។

ក្នុងឱកាសរម្លឹកខួប ១៨ឆ្នាំ នៃប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានផ្ញើសារលិខិត រម្លឹកដល់កិច្ចការថែរក្សា និងការពារប្រាសាទព្រះវិហារ របស់បុព្វបុរសខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដោយរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ។ 

សារលិខិតដដែលរបស់លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានលើកតម្លៃវប្បធម៌ ដោយបន្ថែមការទទួលស្គាល់តម្លៃលេចធ្លោជាសកល នៃស្ថាបត្យកម្មខ្មែរលើឆាកអន្តរជាតិ ពង្រឹងការអភិរក្ស ដោយទទួលបានយន្តការការពារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទាំងកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាជំនួយអន្តរជាតិ ដោយមានកិច្ចសហការ បច្ចេកទេស សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាមិត្ត ដើម្បីស្តារ និងលើកតម្លៃប្រាសាទឡើងវិញ។

លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើទោះកម្ពុជាប្រកាន់យកផ្លូវច្បាប់អន្តរជាតិ និងការចរចាទ្វេភាគីដើម្បីសន្តិវិធី ក៏ជម្លោះប្រដាប់អាវុធជាមួយភាគីថៃទាំងពីរលើក កាលពីឆ្នាំ២០២៥ កន្លងទៅ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង ដែលវិនាសកម្មនេះបានបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបេតិកភណ្ឌជាតិជិត ២០ឆ្នាំមកនេះផងដែរ។

លោកនាយករដ្ឋមន្ត្រី៖ «នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។ 

ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដោយពង្រឹងកិច្ចការងារជាមួយអង្គការយូណេស្កូ (UNESCO) គណៈកម្មាធិការ ICC-Preah Vihear និងដៃគូជាតិ-អន្តរជាតិ ដើម្បីបញ្ជូនអ្នកជំនាញមកវាយតម្លៃការ​ខូចខាត។ ក្នុងនោះមានការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទ ដើម្បីការពារកុំឱ្យដួលរលំបន្ត ប្រមូល និងអភិរក្សថ្មចម្លាក់ដែលបាក់បែករាយប៉ាយ និងបន្តទិសដៅអាទិភាពលើការស្តារតម្លៃប្រាសាទ ដោយប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបនៃសាមគ្គីភាពជនរួមជាតិ។

ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏មិនភ្លេចសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់ដើម្បីការពារព្រំដែន ព្រមទាំងកោតសរសើរអ្នកជំនាញការ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលបានប្រឹងប្រែងសង្គ្រោះប្រាសាទទាំងប្រឈមនឹងគ្រោះថ្នាក់។

លោក ហ៊ុន ម៉ាណែត អំពាវនាវថា៖ «សូមឱ្យស្មារតី នៃប្រាសាទព្រះវិហារ បន្តនៅឋិតថេរក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់»។

បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រាសាទព្រះវិហារ បានរងនូវវិនាសកម្មធ្ងន់ធ្ងរ ដោយសារប្រទេសថៃ ទម្លាក់គ្រាប់បែកពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុលគីមី និងគ្រាប់យុទ្ធភណ្ឌច្រើនប្រភេទទៀត ដូចជាគ្រាប់កាំភ្លើងធំ ១៥៥ម.ម. ១០៥ម.ម. និងដ្រូនអត្តឃាតជាដើម។

សូមរម្លឹកថា ប្រាសាទព្រះវិហារ សាងសង់ឡើងនៅចន្លោះសតវត្សទី៩ និងទី១២ ដោយចាប់ផ្តើមកសាង ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០) គ.ស. និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) គ.ស.។

ប្រាសាទនេះ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ មានឈ្មោះដើមថាស្រីសិខរីស្វរ កសាងឡើងលើភ្នំធម្មជាតិ លាតសន្ធឹងប្រវែង ៨០០ម៉ែត្រ តាមអ័ក្ស ពីត្បូងទៅជើង និងមានលក្ខណៈពិសេសសម្គាល់ដោយគោបុរៈចំនួនប្រាំ តភ្ជាប់ដោយស្ពានហាល និងជណ្តើរ រួមបញ្ចូលគ្នានូវស្រះទឹក ជណ្តើរថ្មភក់ និងក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រាហ្ម៕

វប្បធម៌","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3226}" data-page="1" data-max-pages="1" data-start="1" data-end="1">