ព្រះមហាក្សត្រ និងហ្លួងម៉ែ បន្តគង់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនមួយរយៈទៀត

សង្គម

ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅ​ក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃចន្ទ ទី​៣ ខែមីនា។ (រូបភាព៖ AKP)

ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ នឹងបន្តគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅមន្ទីរពេទ្យប៉េកាំងមួយរយៈទៀត ដែលពុំទាន់អាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបាន។

សេចក្តីប្រកាសរបស់ព្រះបរមរាជវាំងចុះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រុមគ្រូពេទ្យចិនបានពិនិត្យព្រះរាជសុខភាពថ្វាយសម្ដេចទាំងទ្វេដោយយកចិត្តទុកដាក់បំផុត ហើយនៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ គឺនៅមានបញ្ហាសុខភាពមួយចំនួន ដែលតម្រូវឱ្យតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។

ក្នុងលិខិតរបស់ព្រះបរមរាជវាំងដដែល ក៏បានបង្ហាញពីការនឹករលឹករបស់សម្ដេចទាំងទ្វេជូនប្រជានុរាស្រ្តទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ឱ្យបានជួបនូវសេចក្តីសុខ សេចក្តីចម្រើន។

ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងហ្លួងម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងអំឡុងពេលអវត្តមាននេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីកម្ពុជា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2105}" data-page="1" data-max-pages="1" data-start="1" data-end="1">