មន្ទីរវប្បធម៌កំពង់ឆ្នាំងស្រាវជ្រាវ បន្ទាប់ពីមានអ្នករាំរែកមុខកន្លែងទីសក្ការៈបូជាវត្តត្រឡែងកែង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះជួបជាមួយគណៈកម្មការអាចារ្យវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានមនុស្សមួយក្រុមបានរាំរែកមិនសមរម្យនៅមុខទីសក្ការៈនៃព្រះវិហារវត្ត ហើយមានការរិះគន់ជាច្រើននៅលើបណ្តាញសង្គម។ ជំនួបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមន្ទីរវប្បធម៌ខេត្តនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចាត់ឱ្យមន្រ្តីឆ្មាំប្រចាំស្រុកកំពង់ត្រឡាច ចុះសាកសួរព័ត៌មានជាមួយគណៈកម្មការអាចារ្យវត្តខាងលើ ហើយបានឱ្យដឹងថា ពិតជាមានការរាំរែកមិនសមរម្យនៅមុខទីសក្ការៈរបស់វត្តពិតមែន។ នៅក្នុងបណ្ដាញសង្គមថ្មីៗនេះ មានការរិះគន់ច្រើនទៅលើវីដេអូនៃការរាំរែកនោះ ហើយពលរដ្ឋលើកឡើងសុទ្ធតែមិនពេញចិត្ត និងដាក់បន្ទុកទៅលើគណៈកម្មការវត្ត ព្រមទាំងចង់ឱ្យក្រសួងពាក់ព័ន្ធមានចំណាត់ការទៅលើអ្នកដែលបានទៅរាំរែកនោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានអំពាវនាវថា៖«សូមឱ្យក្រសួងវប្បធម៌ និងក្រសួងធម្មការ មេត្តាជួយរៀបចំទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ខ្ញុំធ្លាប់ទៅទីនោះកាលពីប៉ុន្មានខែមុន វាមិនចំឡែកទេ ដែលទីនោះហាក់ស្ងាត់គ្មានមនុស្សម្នាទៅ បើទោះជាទីកន្លែងនៃរមណីយដ្ឋានប្រវត្តិសាស្ត្រ សូមមេត្តាជួយរៀបចំប្រែក្លាយទីនោះ ឱ្យត្រឡប់មកជាវត្តអារាមបែបព្រះពុទ្ធសាសនាថេរវាទពិតប្រាកដមួយរយភាគរយឡើងវិញ»។ មតិខ្លះទៀតនិយាយថា៖« បើរាំអារក្ខ ឬអ្នកតាមិនអីទេនោះជាប្រពៃណីអ្នកស្រុក តែអ្នករាំផ្តេសផ្តាសកើតឡើងច្រើនណាស់»។ ចំណែកឯអ្នកខ្លះទៀតសរសេរថា៖« វត្តល្បីដែរ មិនគួរណាឱ្យពួកហ្នឹងទៅធ្វើអ៊ីចឹងសោះ»។ ជាមួយគ្នានេះដែរ មន្ទីរវប្បធម៌ខេត្តបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការថា ទង្វើរាំរែកមិនសមរម្យបែបនេះ ពិតជាកើតមានមែន ដែលមហាជនមើលទៅហាក់ពុំសមសោះ និងមិនគួរកើតឡើងនៅទីតាំងវត្តបុរាណដែលជាទីតាំងប្រវត្តិសាស្រ្តទៀតផង។  ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកជំនាញទស្សនវិជា្ជ និងឃ្លំាមើលសង្គម លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ការរាំរែកគឺមិនខុសទេ ប៉ុន្តែបើយកកន្លែងទីសក្ការៈរបស់សាសនាណាមួយទៅរាំនោះគឺខុសពីច្បាប់នៃសាសនា ហើយជាសកម្មភាពដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី ដែលជាការបន្ទាបតម្លៃវប្បធម៌ និងប្រាសចាកពីការហាមប្រាមក្នុងព្រះពុទ្ធសាសនា។ លោកបន្ថែមថា៖ «នៅក្នុងរដ្ឋមានច្បាប់ មានអាជ្ញាធរ មានតុលាការ មាននគរបាល នៅតែខ្លះមិនគោរព ចុះទម្រាំតែកម្រិតវប្បធម៌ អ៊ីចឹងហើយធ្វើម៉េចត្រូវតែមានអ្នកឃ្លាំមើល ហើយត្រូវមានការពន្យល់ឱ្យយុវជន មនុស្សទូទៅឱ្យយល់ថា អ្វីគួរធ្វើ និងមិនគួរធ្វើក្នុងទីវត្តអារាម និងទីសក្ការៈផ្សេងៗ»។ ជុំវិញរឿងនេះ ប្រជាកាសែតបានព្យាយាមទាក់ទងសួរបន្ថែមទៅកាន់មន្ទីរវប្បធម៌ខេត្តជាច្រើនលើកដែរ ប៉ុន្តែមិនមានការឆ្លើយតប។ ដោយឡែក ពលរដ្ឋនៅតែមានមន្ទិលថា សកម្មភាពមិនសមរម្យបែបនេះតើខាងក្រសួងពាក់ព័ន្ធនឹងចាត់វិធានការបែបណាបន្ត ឬស្រាវជ្រាវរកអ្នកទាំងនោះមកអប់រំដែរទេ? គួរបញ្ជាក់ថា វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនៅសម័យលង្វែក។ នៅក្នុងសម័យលង្វែង អារាមមួយនេះមានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា (១៥២៥-១៥៦៧ )ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ ក្នុងការធ្វើសឹកសង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេចកន និងជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនៅសម័យរបស់ព្រះអង្គគ្រប់គ្រងប្រទេស៕

វប្បធម៌

(អ្នករាំនៅមុខកន្លែងគោរពបូជាក្នុងវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមរិះគន់កាលពីពេលថ្មីៗនេះ។ រូបភាពតាមបណ្ដាញសង្គម)។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះជួបជាមួយគណៈកម្មការអាចារ្យវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានមនុស្សមួយក្រុមបានរាំរែកមិនសមរម្យនៅមុខទីសក្ការៈនៃព្រះវិហារវត្ត ហើយមានការរិះគន់ជាច្រើននៅលើបណ្តាញសង្គម។

ជំនួបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមន្ទីរវប្បធម៌ខេត្តនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចាត់ឱ្យមន្រ្តីឆ្មាំប្រចាំស្រុកកំពង់ត្រឡាច ចុះសាកសួរព័ត៌មានជាមួយគណៈកម្មការអាចារ្យវត្តខាងលើ ហើយបានឱ្យដឹងថា ពិតជាមានការរាំរែកមិនសមរម្យនៅមុខទីសក្ការៈរបស់វត្តពិតមែន។

នៅក្នុងបណ្ដាញសង្គមថ្មីៗនេះ មានការរិះគន់ច្រើនទៅលើវីដេអូនៃការរាំរែកនោះ ហើយពលរដ្ឋលើកឡើងសុទ្ធតែមិនពេញចិត្ត និងដាក់បន្ទុកទៅលើគណៈកម្មការវត្ត ព្រមទាំងចង់ឱ្យក្រសួងពាក់ព័ន្ធមានចំណាត់ការទៅលើអ្នកដែលបានទៅរាំរែកនោះ។

អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានអំពាវនាវថា៖«សូមឱ្យក្រសួងវប្បធម៌ និងក្រសួងធម្មការ មេត្តាជួយរៀបចំទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ខ្ញុំធ្លាប់ទៅទីនោះកាលពីប៉ុន្មានខែមុន វាមិនចំឡែកទេ ដែលទីនោះហាក់ស្ងាត់គ្មានមនុស្សម្នាទៅ បើទោះជាទីកន្លែងនៃរមណីយដ្ឋានប្រវត្តិសាស្ត្រ សូមមេត្តាជួយរៀបចំប្រែក្លាយទីនោះ ឱ្យត្រឡប់មកជាវត្តអារាមបែបព្រះពុទ្ធសាសនាថេរវាទពិតប្រាកដមួយរយភាគរយឡើងវិញ»។

មតិខ្លះទៀតនិយាយថា៖« បើរាំអារក្ខ ឬអ្នកតាមិនអីទេនោះជាប្រពៃណីអ្នកស្រុក តែអ្នករាំផ្តេសផ្តាសកើតឡើងច្រើនណាស់»។ ចំណែកឯអ្នកខ្លះទៀតសរសេរថា៖« វត្តល្បីដែរ មិនគួរណាឱ្យពួកហ្នឹងទៅធ្វើអ៊ីចឹងសោះ»។

ជាមួយគ្នានេះដែរ មន្ទីរវប្បធម៌ខេត្តបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការថា ទង្វើរាំរែកមិនសមរម្យបែបនេះ ពិតជាកើតមានមែន ដែលមហាជនមើលទៅហាក់ពុំសមសោះ និងមិនគួរកើតឡើងនៅទីតាំងវត្តបុរាណដែលជាទីតាំងប្រវត្តិសាស្រ្តទៀតផង។ 

ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកជំនាញទស្សនវិជា្ជ និងឃ្លំាមើលសង្គម លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ការរាំរែកគឺមិនខុសទេ ប៉ុន្តែបើយកកន្លែងទីសក្ការៈរបស់សាសនាណាមួយទៅរាំនោះគឺខុសពីច្បាប់នៃសាសនា ហើយជាសកម្មភាពដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី ដែលជាការបន្ទាបតម្លៃវប្បធម៌ និងប្រាសចាកពីការហាមប្រាមក្នុងព្រះពុទ្ធសាសនា។

លោកបន្ថែមថា៖ «នៅក្នុងរដ្ឋមានច្បាប់ មានអាជ្ញាធរ មានតុលាការ មាននគរបាល នៅតែខ្លះមិនគោរព ចុះទម្រាំតែកម្រិតវប្បធម៌ អ៊ីចឹងហើយធ្វើម៉េចត្រូវតែមានអ្នកឃ្លាំមើល ហើយត្រូវមានការពន្យល់ឱ្យយុវជន មនុស្សទូទៅឱ្យយល់ថា អ្វីគួរធ្វើ និងមិនគួរធ្វើក្នុងទីវត្តអារាម និងទីសក្ការៈផ្សេងៗ»។

ជុំវិញរឿងនេះ ប្រជាកាសែតបានព្យាយាមទាក់ទងសួរបន្ថែមទៅកាន់មន្ទីរវប្បធម៌ខេត្តជាច្រើនលើកដែរ ប៉ុន្តែមិនមានការឆ្លើយតប។ ដោយឡែក ពលរដ្ឋនៅតែមានមន្ទិលថា សកម្មភាពមិនសមរម្យបែបនេះតើខាងក្រសួងពាក់ព័ន្ធនឹងចាត់វិធានការបែបណាបន្ត ឬស្រាវជ្រាវរកអ្នកទាំងនោះមកអប់រំដែរទេ?

គួរបញ្ជាក់ថា វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនៅសម័យលង្វែក។ នៅក្នុងសម័យលង្វែង អារាមមួយនេះមានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា (១៥២៥-១៥៦៧ )ដើម្បីឧទ្ទិសដល់ជ័យជំនះរបស់ទ្រង់ ក្នុងការធ្វើសឹកសង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេចកន និងជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនៅសម័យរបស់ព្រះអង្គគ្រប់គ្រងប្រទេស៕

វប្បធម៌","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2699}" data-page="1" data-max-pages="1" data-start="1" data-end="1">