អាជ្ញាធរជាតិអប្សរា ហាមអ្នកស្លៀកឈុតបុរាណខុសពីទម្រង់ដើមរបស់ខ្មែរចូលទស្សនាប្រាសាទអង្គរ

អាជ្ញាធរជាតិអប្សរាប្រកាសថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ អ្នកដែលស្លៀកសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាសហការជាមួយមន្ទីរវប្បធម៌ខេត្តសៀមរាប និងអាជ្ញាធរដែនដី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំណែនាំដល់អាជីវករជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត។ ក្នុងជំនួបនោះ អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរ ត្រូវឈ្វេងយល់ឱ្យបានត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងបែងចែកឱ្យច្បាស់នូវអ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយអ្វីដែលជាការបម្រើឱ្យវប្បធម៌បរទេស។ មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ ជាពិសេស មានការប្រើប្រាស់ក្រណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ លោកចាត់ទុកសកម្មភាពនេះថា ប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំង​ស្រុង និងជាការបម្រើឱ្យវប្បធម៌បរទេស។ លោកពន្យល់ថា៖ «ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើក្រណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងក្រណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ»។ លើសពីនេះ លោកបញ្ជាក់ថា ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណ មានទម្រង់ច្បាស់លាស់ទៅតាមឋានៈយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ លោកលើកឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ក្រណាត់ល្បើក និងល្បើករងជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងក្រណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។ លោក ចាន់ សោភ័ន លើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្ការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនឹងនៅគង់វង្សមិនបាត់បង់។ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ទេស សុធីរ លើកឡើងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម និងមានការរិះគន់ជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏សំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ក្រណាត់បរទេស ដែលមានតម្លៃថោក ជាពិសេសនាំចូលពីប្រទេសថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា សង្កត់ធ្ងន់ថា សម្លៀកបំពាក់ ដែលប្រើប្រាស់ក្រណាត់មកពីថៃ ត្រូវតែបញ្ចប់ជាស្ថាពរនៅត្រឹមខែមករា ឆ្នាំ២០២៧។ ក្រោយពីអាជ្ញាធរជាតិអប្សរាសម្រេចបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការគាំទ្រ ប៉ុន្តែក៏មានអ្នកព្រួយបារម្ភលើការអនុវត្តជាក់ស្ដែងរបស់ក្រុមអាជីវករ ថាតើនឹងមានប្រសិទ្ធភាពកម្រិតណា ហើយក៏មានអ្នកចង់ឱ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយចែករំលែកពីរបៀប និងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរយល់ខុសតទៅទៀត។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់សរសេរថា៖ «អាជីវករខ្លះនៅតែបន្ត និងបន្លំ យករបស់ថៃមកជួលដដែល ដោយសំអាងថា ភ្ញៀវខ្លះចង់បានតម្លៃថោក ធ្វើតាមចំនួនទឹកប្រាក់ដែលភ្ញៀវមាន តែមិនគិតថាសម្លៀកបំពាក់ខ្មែរទិញមកជួលឱ្យភ្ញៀវតែមួយឈុតគឺមិនមែនជួលបានតែម្ដងនោះទេ គឺជួលបានភ្ញៀវរាប់ភ្លេច»។ ម្ចាស់គណនីម្នាក់ទៀតសរសេរថា៖ «គាំទ្រចំណាត់ការមួយនេះ ដើម្បីឱ្យអ្នកលក់យល់ពីមួយណាជារបស់ខ្មែរ មួយណាជារបស់បរទេស កុំឱ្យលក់បូកឡូកគ្នា»។ រីឯអ្នកខ្លះទៀតចោទជាសំណួរថា៖ «តើមានប្រសិទ្ធភាពបានប៉ុន្មានភាគរយដែលអាជីវករទាំងនោះគោរពតាម?» គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្សព្វផ្សាយពីលក្ខណៈដើមនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីជំរុញការអភិរក្ស និងតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋានវប្បធម៌ជាតិ ព្រមទាំងព្រមានឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬកែច្នៃបំភាន់ដែលអាចប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរ៕

វប្បធម៌

(អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ខេត្តសៀមរាប ចុះណែនាំដល់អាជីវករជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត។ រូបភាព៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ )។

អាជ្ញាធរជាតិអប្សរាប្រកាសថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ អ្នកដែលស្លៀកសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាសហការជាមួយមន្ទីរវប្បធម៌ខេត្តសៀមរាប និងអាជ្ញាធរដែនដី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំណែនាំដល់អាជីវករជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត។

ក្នុងជំនួបនោះ អាជ្ញាធរជាតិអប្សរាបានណែនាំឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរ ត្រូវឈ្វេងយល់ឱ្យបានត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងបែងចែកឱ្យច្បាស់នូវអ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយអ្វីដែលជាការបម្រើឱ្យវប្បធម៌បរទេស។

មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ ជាពិសេស មានការប្រើប្រាស់ក្រណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។

លោកចាត់ទុកសកម្មភាពនេះថា ប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំង​ស្រុង និងជាការបម្រើឱ្យវប្បធម៌បរទេស។ លោកពន្យល់ថា៖ «ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើក្រណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងក្រណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ»។

លើសពីនេះ លោកបញ្ជាក់ថា ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណ មានទម្រង់ច្បាស់លាស់ទៅតាមឋានៈយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ លោកលើកឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រសម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ក្រណាត់ល្បើក និងល្បើករងជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងក្រណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។

លោក ចាន់ សោភ័ន លើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្ការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនឹងនៅគង់វង្សមិនបាត់បង់។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ទេស សុធីរ លើកឡើងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម និងមានការរិះគន់ជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏សំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ក្រណាត់បរទេស ដែលមានតម្លៃថោក ជាពិសេសនាំចូលពីប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា សង្កត់ធ្ងន់ថា សម្លៀកបំពាក់ ដែលប្រើប្រាស់ក្រណាត់មកពីថៃ ត្រូវតែបញ្ចប់ជាស្ថាពរនៅត្រឹមខែមករា ឆ្នាំ២០២៧។

ក្រោយពីអាជ្ញាធរជាតិអប្សរាសម្រេចបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការគាំទ្រ ប៉ុន្តែក៏មានអ្នកព្រួយបារម្ភលើការអនុវត្តជាក់ស្ដែងរបស់ក្រុមអាជីវករ ថាតើនឹងមានប្រសិទ្ធភាពកម្រិតណា ហើយក៏មានអ្នកចង់ឱ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយចែករំលែកពីរបៀប និងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរយល់ខុសតទៅទៀត។

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់សរសេរថា៖ «អាជីវករខ្លះនៅតែបន្ត និងបន្លំ យករបស់ថៃមកជួលដដែល ដោយសំអាងថា ភ្ញៀវខ្លះចង់បានតម្លៃថោក ធ្វើតាមចំនួនទឹកប្រាក់ដែលភ្ញៀវមាន តែមិនគិតថាសម្លៀកបំពាក់ខ្មែរទិញមកជួលឱ្យភ្ញៀវតែមួយឈុតគឺមិនមែនជួលបានតែម្ដងនោះទេ គឺជួលបានភ្ញៀវរាប់ភ្លេច»។

ម្ចាស់គណនីម្នាក់ទៀតសរសេរថា៖ «គាំទ្រចំណាត់ការមួយនេះ ដើម្បីឱ្យអ្នកលក់យល់ពីមួយណាជារបស់ខ្មែរ មួយណាជារបស់បរទេស កុំឱ្យលក់បូកឡូកគ្នា»។ រីឯអ្នកខ្លះទៀតចោទជាសំណួរថា៖ «តើមានប្រសិទ្ធភាពបានប៉ុន្មានភាគរយដែលអាជីវករទាំងនោះគោរពតាម?»

គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្សព្វផ្សាយពីលក្ខណៈដើមនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីជំរុញការអភិរក្ស និងតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋានវប្បធម៌ជាតិ ព្រមទាំងព្រមានឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬកែច្នៃបំភាន់ដែលអាចប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរ៕

វប្បធម៌","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3218}" data-page="1" data-max-pages="1" data-start="1" data-end="1">