តុលាការកំពូលបដិសេធសំណើសុំដោះលែងសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

សង្គម

សហមេធាវីការពារក្ដីរបស់សកម្មជន ២៣ តុលារ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សកំពុងដើរចេញពី តុលាការកំពូល ភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។ ( រូបភាព៖ ហុង សេរីហ្វុង )

តុលាការកំពូលប្រកាសសាលដីកាបដិសេធសំណើសុំដោះលែងយសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៣រូបរួមមាន លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ។ ដីការបស់តុលាការកំពូលនេះជាដីកាសម្រេចលើសំណុំរឿង ប្ដឹងទាមទារឱ្យដោះលែងជនជាប់ចោទទាំងបីនាក់ដែលជាប់ពន្ធនាគារ ជាង១៨ខែមកហើយ ប៉ុន្តែតុលាការមិនទាន់បើកសវនាការលើអង្គសេចក្ដី។ សង្គមស៊ីវិលកត់សម្គាល់ថា ជនជាប់ចោទបានជាប់ពន្ធនាគារ១៨ខែ ក្នុងសំណុំរឿងដែលមានកម្រិតទោសខ្ពស់បំផុត អាចឱ្យតុលាការអាចផ្តន្ទាទោសជនជាប់ចោទឱ្យជាប់ពន្ធនាគារ២ឆ្នាំ។

សហមេធាវីការពារក្តីឲ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក អែម ចន្ថា បានប្រាប់អ្នកសារព័ត៌មានថា ថាតុលាការកំពូល បានបដិសេដ សំណើរសុំឲ្យនៅក្រៅឃុំរបស់ សកម្មជន ២៣ តុលារទាំងបីរនាក់ លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ

ដោយតម្កល់សាលាដីការសាលាឧទ្ធរណ៍ថាទុកជាបានការដដែល។

លោកមេធាវី បានប្រាប់អំពីមូលហេតុថា ការដាក់បន្តប្តឹង ទៅលើតុលារកំពូលនេះ ដោយសារតែមេធាវីបានដាក់បណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់សាលាដំបូង ដែលមិនអនុញ្ញាតឲ្យដោះលែងកូនក្ដីទាំងបីរនាក់នៅក្រៅឃុំ និងការមិននាំកូនក្ដីចូលបង្ហាញមុខក្នុងសវនាការរយៈពេលប្រហែល ៤ ខែ ដោយបណ្តឹងទាំងពីរនេះត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍ ប៉ុន្តែត្រូវបានបដិសេធ។

លោកលើកឡើងថា៖ «តុលាការកំពូលបានបញ្ជាក់និងបកស្រាយច្បាស់ហើយថាអ្វីដែលយើងលើកឡើងថារយៈពេលមួយខែតាមរយៈការប្ដឹងសាលក្រមនេះមានការភាន់ច្រឡំព្រោះច្បាប់គេនិយាយអំពីការដោះលែងការឃុំខ្លួនបើប្តឹងទាំងឡាយដែលពាក់ព័ន្ធការឃុំខ្លួនគឺធ្វើឡើង ក្នុងកំឡុងកំណត់ផ្លូវច្បាប់តែប្រាំថ្ងៃទេ។ បើផុតប្រាំថ្ងៃគឺវាខុស ហួសសុពលភាពនៃបណ្ដឹង ដូច្នេះតុលាការកំពូលបានតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការហើយបដិសេធបណ្ដឹងរបស់មេធាវីទាំងពីរនាក់ចោល»។

បងស្រីបង្កើតរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា គឺកញ្ញា ភឹង សោភ័ណនិយាយថាកញ្ញាមានការ ខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល បន្ទាប់ពីគ្រួសាររង់ចាំអស់រយៈពេល ១៨ ខែ។ ទោះយ៉ាងណា កញ្ញានៅតែសង្ឃឹមថា តុលាការនឹងពន្លឿននីតិវិធីនៅសាលាដំបូង ដើម្បីឲ្យសំណុំរឿងឆាប់បញ្ចប់ ខណៈបច្ចុប្បន្នទើបតែដល់ដំណាក់កាលពិនិត្យភស្តុតាង និងសក្ខីកម្ម។

កញ្ញា លើកឡើងថា៖ «គ្រាន់តែជាការស្នើរហើយនិង ជាអ្វីដែល ចង់ឲ្យតុលារ ទី១ ពន្លឿននូវនិតិវិធី ជាពិសេសនៅខាងសាលាដំបូង ដោយសារខាងសាលាកំបូលនេះបញ្ចប់នីតិវីធីវាស្នើរនៅក្រៅឃុំ ហើយស្នើរ ឲ្យដោះលេងហើយចឹង អ្វីដែលជាគ្រួសារនិងបងប្អូនដរទៃទៀតរំពឹង ធ្វើឲ្យម៉េចឲ្យមាន ពន្លឿននិតិវិធីនៅខាងសាលាដំបូងដើម្បីឲ្យឆាប់បញ្ចប់ករណីនេះ ហើយមក ដល់ឥលូវនេះយើងទើបតែដើរទៅដល់កាពិនិត្យផុសតាងបង្ហាញសក្ខីកាមនៅឡើយមិនទាន់ដឹងថារយៈពេលណាដែលត្រូវចាប់បញ្ចប់ដែរ»។

ចំណែកឯភរិយារបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រន គឺអ្នកស្រី ស៊ីង សុភីណា និយាយថា លោក ស៊្រុន ស៊ន ត្រូវបានឃុំខ្លួនជិត ១៨ ខែហើយ ប៉ុន្តែមិនទាន់បញ្ចប់នីតិវិធី ទោះការពិនិត្យភស្តុតាងបានរួចរាល់ក៏ដោយ។ អ្នកស្រីយល់ថា ការឃុំខ្លួនយូរបែបនេះ វាប៉ះពាល់ដល់សិទ្ធិជនជាប់ឃុំ ព្រោះតាមធម្មតាគួរតែមានរយៈពេលត្រឹម ៤ដល់៦ ខែ។

អ្នកស្រី បានបន្តថា ការឃុំខ្លួនប្តីរបស់អ្នកស្រី រយៈពេលវែង បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររងផលប៉ះពាល់ខ្លាំង ព្រោះអ្នកស្រីត្រូវទទួលបន្ទុកចិញ្ចឹមកូន ៥ នាក់ហើយពិបាករកចំណូល ដោយសារត្រូវមើលកូន និងតាមនីតិវិធីរបស់តុលាការ។

អ្នកស្រីនិយាយថា៖ «ស្នើរសុំឲ្យតុលាការពិចារណាឲ្យនៅក្រៅឃុំព្រោះអី គាត់[ ស្រ៊ុន ស៊ន] មានទំនួលខុសត្រូវច្រើន គាត់មានកូន៥នាក់ក្នុងបន្ទុក ទាំងអស់ កូនខ្ញុំហា មានអាតូចៗ ពេលដែលគាត់ជាប់ឃុំចឹង ឧកាសដែលខ្ញុំរកស៊ី ក៏វាខើចតាមនឹងដែរ ដោយសារតែយើងរវល់មើលកូនផង រវល់តាមនីតិវិធីផងចឹងហា»។

អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ បាននិយាយថា តុលាការកំពូលបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដែលមានន័យថា មិនអនុញ្ញាតឲ្យដោះលែងសកម្មជនទាំង ៣ នាក់ឲ្យនៅក្រៅឃុំឡើយ។

លោកយល់ថា ករណីនេះ ដែលមានទោសអតិបរមាត្រឹម ២ ឆ្នាំ ប៉ុន្តែជនជាប់ចោទត្រូវបានឃុំខ្លួនជាង ១ ឆ្នាំកន្លះរួចហើយ ខណៈមិនទាន់មានសាលក្រមសម្រេចទោសចុងក្រោយ។

លោកនិយាយថា៖ «តុលាការគួរតែពិចារណាដោះលេងគាត់ឲ្យមានសេរីភាពគឺពាក់ពន្ធ័ទៅនឹងសិទ្ធិមានសេរីភាពអីចឹងយើងគិតថាសិទ្ធិនេះសារៈសំខាន់ណាស់រហូតមកដល់ពេលនេះមិនទាន់រកឃើញមានទោសទេប៉ុន្តែ គាត់ត្រូវបានឃុំខ្លួនរយៈពេលវាយូរពេក។»

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ក្រោយពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV តាមរយៈវីដេអូលើបញ្ដាញសង្គម។

សុំណុំរឿងក្រោមចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការអធិប្បាយនានាពី CLV មានអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់កាលពីដំបូង តែក្រោយមកសំណុំរឿងនេះត្រូវបានតុលាការបំបែកជា៥ សំណុំរឿង ហើយក្រោយមកទៀតបានបំបែកជាចេញជា ៣សំណុំរឿងទៀត ដោយក្នុងសំណុំរឿងទី១មានលោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ។ ទី២ មានអ្នកស្រី សែម សុផល និងអ្នកស្រី ញិប សារ៉ុម។ និងសំណុំរឿងទី៣ មានលោក គឹម វឿន លោក សាន អឿន និងអ្នកស្រី ពៅ លីតា។

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលរួមមានរួមមាន លោក ស៊្រុន ស៊្រន កញ្ញាភឹង សោភា និងលោកសាន សិទ្ធ។ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ តុលាការជាន់ទាបមួយនេះបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ក្រុមសកម្មជនម្ដងទៀត ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការមុនអង្គសេចក្ដីកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តាមការស្នើសុំពីសំណាក់សហមេធាវីរបស់ពួកគេ។ ក្រោយប្ដឹងឧទ្ធរណ៍ពីសហមេធាវីការពារក្ដីរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឧទ្ធរណ៍ភ្នំពេញបានចេញប្រកាសសាលដីកាបដិសេធដោះលែងពួកគេ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1304}" data-page="1" data-max-pages="1" data-start="1" data-end="1">