ស្ថានទូតអាមេរិក ផលិតវីដេអូរំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផលិតវីដេអូមួយ រំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ ។ វីដេអូនោះមានរយៈពេលជាង៥នាទីហើយត្រូវផ្សព្វផ្សាយតាមបណ្ដាញសង្គមបួនដែលជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកកាំងដែលរួមមាន Facebook, YouTube, Instagram និង X។ ស្ថានទូតអាមេរិកបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ៖«សូមចូលរួមជូនពរដោយអស់ពីចិត្ត ដល់ប្រជាជនកម្ពុជាក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ រួមគ្នារក្សាមរតកខ្មែរ»។ សេចក្ដីប្រកាសព័ត៌មានបន្ថែមទៀតថា វីដេអូនោះជាការរំលឹកដល់ក្បាច់គុនល្បុក្កតោដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។ ក្នុងវីដេអូរយៈពេល៥នាទីនិង៣២វិនាទី ក្រុមការងារផលិតបានរៀបចំឱ្យមន្ត្រីអាមេរិកមួយក្រុម ទៅស្វែងយលពី ប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ជនជាតិអាមេរិកម្នាក់បានដឹកនាំក្រុមការងារទៅហ្វឹកហាត់ក្បាច់គុននិងសាកសួរប្រវត្តិនៃក្បាច់គុននេះពី គ្រូគុនល្បុកក្កតោម្នាក់ដែលជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន។ គ្រូគុនល្បុកក្កតោនិងជាកូនប្រុសព្រឹទ្ធាចារ្យក្រម៉ាមាស លោកសាន អង្គរាជវ័ន្ត លើកឡើងក្នុងវីដេអូនោះថា ឪពុករបស់ជាអ្នកផ្ដួចផ្ដើមប្រមូលផ្ដុំចងក្រងក្បាច់គុននេះនៅក្រោយសម័យខ្មែរក្រហមដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី។លោកបន្ថែមថា ៖«មរតកវប្បធម៌យើងមិនត្រឹមតែរក្សាទុកនោះទេ ប៉ុន្តែយើងត្រូវតែបន្តហ្វឹកហាត់និងបន្តចែកចាយ ដ៏រាបណាមនុស្សនៅតែបន្តហ្វឹកហាត់នោះមរតវប្បធម៌យើងនៅតែរស់រានមានជីវិត។គុនល្បុក្កតោយើងដកស្រង់ពីធម្មជាតិហើយក្បាច់គុនល្បុក្កតោ គឺយើងយកអំណាចនៃសត្វតោមកប្រើ»។ មន្ត្រីស្ថានទូតអាមេរិក និយាយថា ៖«ខ្ញុំយល់ថា ក្បាច់គុនល្បុក្កតោយឺតៗ ប៉ុន្តែធ្ងន់និងមានអំណាច»។ ស្ថានទូតអាមេរិកឱ្យដឹងទៀតថា ការផលិតវីដេអូនេះឡើងក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។ ក្នុងវីដេអូនេះ ក៏មានការចូលរួមសម្ដែងពីអ្នកស្រី Bridgette L. Walkerភារធារីស្ថានទូតអាមេរិក និងអ្នក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា ប្រពៃណីអាចគង់វង្សទៅបានលុះត្រាណាតែមានការចែករំលែក។អ្នកស្រីភឿន សកុណា៖«យើងកំពុងធានាថាកូនចៅជំនាន់ក្រោយទោះបីជាពួកគេទៅដល់ទីណាក៏ដោយ ពួកគេនឹងនៅតែបន្តថែរក្សាអំណាចនិងអត្តសញ្ញាណរបស់យើងជានិរន្តន៍។ជាពិសេសនៅពេលចូលឆ្នាំថ្មីប្រៃណីជាតិនេះគឺគ្មានវិធីណាប្រសើរជាងការរំលឹកគុណរបស់បុព្វបុរសនោះទេ»។ ភារធារីស្ថានទូតអាមេរិកអ្នកស្រី Bridgette L. Walker បានជូនពរឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរនិងចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយនិងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។ វីដេអូរបស់ស្ថានទូតអាមេរិកនេះបានទទួលការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់ពលរដ្ឋខ្មែរ។ក្នុងរយៈពេល២ថ្ងៃនៃការផ្សព្វផ្សាយវីដេអូនេះតាមបណ្ដាញសង្គមមានមនុស្សរាប់ម៉ឺននាក់បានចូលទស្សនា និងរាប់រយនាក់ទៀតបានបញ្ចេញមតិព្រមទាំងចែករំលែក។ ស្ថានទូតអាមេរិកបញ្ជាក់ថា វីដេអូនេះជាផ្នែកមួយគម្រោងរំលឹកពីប្រវត្តិសាស្ត្រអាមេរិកនិងកិច្ចសហការផ្នែកវប្បធម៌ជាមួយកម្ពុជា រួមមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ផលិតករវីដេអូជាជនជាតិខ្មែរ ចូលរួមផលិត។ ស្ថានទូតអាមេរិក៖« សូមផ្ញើពាក្យជូនពរជាអំណរដល់ប្រជាជនកម្ពុជាសម្រាប់បុណ្យឆ្នាំខ្មែរសូមឱ្យមានសុភមង្គល សុខភាពល្អ និងសន្តិភាព»៕

វប្បធម៌

អ្នកស្រី Bridgette L. Walkerភារធារីស្ថានទូតអាមេរិក និងអ្នក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ (រូបភាពផ្ដល់ឱ្យដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផលិតវីដេអូមួយ រំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ ។ វីដេអូនោះមានរយៈពេលជាង៥នាទីហើយត្រូវផ្សព្វផ្សាយតាមបណ្ដាញសង្គមបួនដែលជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកកាំងដែលរួមមាន Facebook, YouTube, Instagram និង X។

ស្ថានទូតអាមេរិកបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ៖«សូមចូលរួមជូនពរដោយអស់ពីចិត្ត ដល់ប្រជាជនកម្ពុជាក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ រួមគ្នារក្សាមរតកខ្មែរ»។

សេចក្ដីប្រកាសព័ត៌មានបន្ថែមទៀតថា វីដេអូនោះជាការរំលឹកដល់ក្បាច់គុនល្បុក្កតោដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។

ក្នុងវីដេអូរយៈពេល៥នាទីនិង៣២វិនាទី ក្រុមការងារផលិតបានរៀបចំឱ្យមន្ត្រីអាមេរិកមួយក្រុម ទៅស្វែងយលពី ប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ជនជាតិអាមេរិកម្នាក់បានដឹកនាំក្រុមការងារទៅហ្វឹកហាត់ក្បាច់គុននិងសាកសួរប្រវត្តិនៃក្បាច់គុននេះពី គ្រូគុនល្បុកក្កតោម្នាក់ដែលជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន។

គ្រូគុនល្បុកក្កតោនិងជាកូនប្រុសព្រឹទ្ធាចារ្យក្រម៉ាមាស លោកសាន អង្គរាជវ័ន្ត លើកឡើងក្នុងវីដេអូនោះថា ឪពុករបស់ជាអ្នកផ្ដួចផ្ដើមប្រមូលផ្ដុំចងក្រងក្បាច់គុននេះនៅក្រោយសម័យខ្មែរក្រហមដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី។លោកបន្ថែមថា ៖«មរតកវប្បធម៌យើងមិនត្រឹមតែរក្សាទុកនោះទេ ប៉ុន្តែយើងត្រូវតែបន្តហ្វឹកហាត់និងបន្តចែកចាយ ដ៏រាបណាមនុស្សនៅតែបន្តហ្វឹកហាត់នោះមរតវប្បធម៌យើងនៅតែរស់រានមានជីវិត។គុនល្បុក្កតោយើងដកស្រង់ពីធម្មជាតិហើយក្បាច់គុនល្បុក្កតោ គឺយើងយកអំណាចនៃសត្វតោមកប្រើ»។

មន្ត្រីស្ថានទូតអាមេរិក និយាយថា ៖«ខ្ញុំយល់ថា ក្បាច់គុនល្បុក្កតោយឺតៗ ប៉ុន្តែធ្ងន់និងមានអំណាច»។

ស្ថានទូតអាមេរិកឱ្យដឹងទៀតថា ការផលិតវីដេអូនេះឡើងក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។

ក្នុងវីដេអូនេះ ក៏មានការចូលរួមសម្ដែងពីអ្នកស្រី Bridgette L. Walkerភារធារីស្ថានទូតអាមេរិក និងអ្នក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា ប្រពៃណីអាចគង់វង្សទៅបានលុះត្រាណាតែមានការចែករំលែក។អ្នកស្រីភឿន សកុណា៖«យើងកំពុងធានាថាកូនចៅជំនាន់ក្រោយទោះបីជាពួកគេទៅដល់ទីណាក៏ដោយ ពួកគេនឹងនៅតែបន្តថែរក្សាអំណាចនិងអត្តសញ្ញាណរបស់យើងជានិរន្តន៍។ជាពិសេសនៅពេលចូលឆ្នាំថ្មីប្រៃណីជាតិនេះគឺគ្មានវិធីណាប្រសើរជាងការរំលឹកគុណរបស់បុព្វបុរសនោះទេ»។

ភារធារីស្ថានទូតអាមេរិកអ្នកស្រី Bridgette L. Walker បានជូនពរឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរនិងចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយនិងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។

វីដេអូរបស់ស្ថានទូតអាមេរិកនេះបានទទួលការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់ពលរដ្ឋខ្មែរ។ក្នុងរយៈពេល២ថ្ងៃនៃការផ្សព្វផ្សាយវីដេអូនេះតាមបណ្ដាញសង្គមមានមនុស្សរាប់ម៉ឺននាក់បានចូលទស្សនា និងរាប់រយនាក់ទៀតបានបញ្ចេញមតិព្រមទាំងចែករំលែក។

ស្ថានទូតអាមេរិកបញ្ជាក់ថា វីដេអូនេះជាផ្នែកមួយគម្រោងរំលឹកពីប្រវត្តិសាស្ត្រអាមេរិកនិងកិច្ចសហការផ្នែកវប្បធម៌ជាមួយកម្ពុជា រួមមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ផលិតករវីដេអូជាជនជាតិខ្មែរ ចូលរួមផលិត។ ស្ថានទូតអាមេរិក៖« សូមផ្ញើពាក្យជូនពរជាអំណរដល់ប្រជាជនកម្ពុជាសម្រាប់បុណ្យឆ្នាំខ្មែរសូមឱ្យមានសុភមង្គល សុខភាពល្អ និងសន្តិភាព»៕

វប្បធម៌","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2234}" data-page="1" data-max-pages="1" data-start="1" data-end="1">