Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ពលរដ្ឋនៅម្តុំស្ថានីយ៍បូមទឹកកប់ស្រូវស្នើអាជ្ញាធរដោះស្រាយបញ្ហាក្លិនទឹកស្អុយដែលប៉ះពាល់សុខភាព និងមុខរបរ

    ក្លិនស្អុយភាយចេញពីទឹកកខ្វក់ពណ៌ខ្មៅ អមដោយពពុះសក្បុសអណ្តែតត្រៀបត្រាលើផ្ទៃទឹកក្បែរស្ថានីយ៍បូមទឹកបឹងតាមោក ឬ បឹងកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងយាយីដល់សុខភាព និងរំខានដល់ការរកស៊ីរបស់ពលរដ្ឋនៅក្នុងតំបន់នោះអស់រយៈពេល ជាង១០ឆ្នាំមកហើយ។  ស្ថានភាពនេះបង្កឡើងដោយការបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ចូលទៅកាន់បឹងតាមោក តាមរយៈស្ថានីយបូមទឹក ដោយគ្មានប្រព័ន្ធចម្រោះត្រឹមត្រូវ។ ប្រជាពលរដ្ឋរៀបរាប់ថា បើនៅរដូវធ្លាក់ខ្យល់វិញ តំបន់នេះជួបប្រទះនូវពពុះទឹកកខ្វក់ធំៗ ត្រូវបានខ្យល់បក់ហោះហើរពាសពេញផ្លូវប្រៀបដូចជាព្រិលធ្លាក់ ដែលបញ្ហានេះមិនត្រឹមតែរំខានដល់អ្នកធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភ្នាក់ងារចម្លងមេរោគថែមទៀតផង។ កំពុងអង្គុយលក់ភេសជ្ជៈនៅក្បែរស្ថានីយ៍បូមទឹកកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ អ្នកស្រី ចាន់ សុផា បានរៀបរាប់ថា ក្លិនទឹកស្អុយនេះធ្វើឱ្យគាត់មានអាការៈឈឺក្បាលជាញឹកញាប់ រីឯការរកស៊ីរបស់គាត់ មិនសូវមានអ្នកចូលទិញទេ ព្រោះតែអតិថិជនបារម្ភពីផលប៉ះពាល់សុខភាព។អ្នកស្រីត្អូញត្អែរថា៖«ពេលខ្លះក្លិនហ្នឹងស្អុយខ្លាំងរហូតធ្វើឱ្យខ្ញុំឈឺក្បាលស្ទើរទ្រាំមិនបាន ហើយឥឡូវកើតជំងឺអាលែកហ្ស៊ីច្រមុះថែមទៀត។ ដល់ពេលរដូវខ្យល់ធ្លាក់ ពពុះហោះពេញផ្លូវ ប៉ះសាច់ធ្វើឱ្យរមាស់ខ្លាំង ដល់ថ្នាក់ត្រូវផ្អាកលក់ដូរមួយរយៈក៏មានដែរ។ ចំណែកម៉ូយៗវិញ ឃើញបែបហ្នឹងលែងហ៊ានចូលទិញព្រោះខ្លាចប៉ះពាល់សុខភាព»។ និយាយបណ្តើរយកដៃខ្ទប់ច្រមុះបណ្តើរ ស្រ្តីវ័យ៤៧ឆ្នាំរូបនេះ បន្តរៀបរាប់រាប់ថា សព្វថ្ងៃនេះ គាត់ហាក់ស៊ាំទៅនឹងក្លិនស្អុយនេះទៅហើយ ប៉ុន្តែគាត់នៅតែមានក្តីបារម្ភថា បើស្រូបយកក្លិនស្អុយយូរៗទៅ អាចធ្វើឱ្យមានជំងឺធ្ងន់ធ្ងរទៅថ្ងៃមុខ។ បន្ថែមលើនេះ អ្នកស្រីបារម្ភពីសុខភាពកុមារតូចៗ ដែលរស់នៅក្បែរនេះ ព្រោះពួកគេងាយរងគ្រោះខ្លាំងជាងមនុស្សចាស់។ អ្នកស្រីបន្តថា៖«ខ្ញុំចង់ឱ្យមានការទប់ស្កាត់បន្ទាន់ [ក្លិនទឹកស្អុយ] ព្រោះអីមិនដឹងថា កើតជំងឺអីខ្លះទេ បើយ៉ាងៗហ្នឹង! ជាពិសេសក្មេង ឧស្សាហ៍ឈឺ ជួនកាលផ្តាសាយ រាគ តែរហូតហ្នឹង!»។ បើតាមអ្នកស្រី សុផា បញ្ហាភាយក្លិនស្អុយនេះ កើតមានជាង១០ឆ្នាំមកហើយ ចាប់តាំងពីមានការសាងសង់កន្លែងរំដោះទឹកនេះមក ប៉ុន្តែអាជ្ញាធរមិនទាន់មានវិធានការណាមួយដើម្បីទប់ស្កាត់ក្លិនស្អុយដែលកំពុងយាយីដល់សុខភាពពលរដ្ឋនោះទេ។ ស្ថានីយបូមទឹកទំនប់កប់ស្រូវ ឬ ហៅថា បឹងតាមោកនេះ ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ​២០០៩ ក្នុងបំណងរំដោះការលិចលង់ ជាពិសេសនៅរដូវវស្សា នៅភាគខាងជើងរាជធានីភ្នំពេញ។  នៅក្បែរកន្លែងបង្ហូរទឹកកខ្វក់នេះ មានផ្ទះប្រជាពលរដ្ឋកំពុងប្រកបរបររកស៊ី ដូចជា លក់គ្រឿងភេសជ្ជៈ ចំណីអាហារ ប៉ះកង់ឡានម៉ូតូ រួមទាំងមានអ្នកធ្វើចរាចរណ៍ឥតដាច់ ខណៈអ្នកដំណើរមួយចំនួនដែលឆ្លងកាត់តាមតំបន់នេះ ខ្លះយកដៃខ្ទប់ច្រមុះដើម្បីការពារក្លិនស្អុយនេះ។ កំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះ ទាំងមានពាក់ម៉ាសផង បុរសជាអ្នកដំណើរម្នាក់គឺ លោក វាសនា វ័យ៦០ឆ្នាំ បានរៀបរាប់ថា ពេលជិះម៉ូតូឆ្លងកាត់ស្ថានីយ៍បូមទឹកកប់ស្រូវនេះម្តងៗ លោក​ជួបការលំបាកក្នុងការដកដង្ហើម ដោយសារតែក្លិនទឹកស្អុយខ្លាំងពេក។  លោកបង្ហាញក្តីបារម្ភចំពោះសុខភាពផ្ទាល់ខ្លួន ព្រោះលោកត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះជាញឹកញាប់ ដោយត្រូវស្រូបយកក្លិនពុលពីទឹកកខ្វក់ជារៀងរាល់ថ្ងៃ។ លោកបានអំពាននាវ​ឱ្យអាជ្ញាធរមានវិធានការជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ផងដែរ។ លោកបន្តថា៖«អ្វីដែលគួរឱ្យខ្លាចបំផុត គឺនៅពេលរដូវធ្លាក់ខ្យល់មកដល់ ពពុះទឹកស្អុយពណ៌​សៗទាំងផ្ទាំងៗហោះហើរពេញផ្លូវ វាហើរមកប៉ះអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវហ្នឹងតែម្តង។ «ខ្ញុំអាយុច្រើនហើយ ខ្ញុំបារម្ភពីសុខភាពខ្លួនឯងខ្លាំងណាស់ ព្រោះទឹកកខ្វក់ជះក្លិនពុលបែបនេះ បើជិះកាត់ស្រូបវារាល់ថ្ងៃ មិនដឹងជាថ្ងៃណាបង្កជាជំងឺប៉ះពាល់ដល់សួត និងផ្លូវដង្ហើមទេ បើអាជ្ញាធរមិនមានវិធានការដោះស្រាយឱ្យទាន់ពេលទេនោះ»។ បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំមួយដែលមានផ្ទៃដីសរុប ៣ ២៣៩ ហិកតា ស្ថិតនៅភាគខាងលិចឆៀងខាងជើងនៃរាជធានីភ្នំពេញ។ បឹងនេះដើរតួនាទីយ៉ាងសំខាន់ជាអាងស្តុកទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកដ៏ចម្បងពីរាជធានីភ្នំពេញ។  ទោះបីជាត្រូវបានកំណត់យកជាសម្បត្តិសាធារណៈរបស់រដ្ឋតាំងពីឆ្នាំ២០១៦ក៏ដោយ នាពេលបច្ចុប្បន្ន ផ្ទៃបឹងនេះកំពុងត្រូវបានលុបបន្តិចម្តងៗ ជំនួសមកវិញនូវសំណង់បុរី លំនៅដ្ឋាន និងដីឡូតិ៍ ដែលធ្វើឱ្យផ្ទៃបឹងកាន់តែរួមតូច។ ដោយឡែក ការបង្ហូរទឹកកក្វក់ចេញពីរាជធានីភ្នំពេញ ចូលទៅកាន់ផ្ទៃបឹងតាមោក បង្កឲ្យមានការកើនឡើងនូវពពុះសៗអណ្តែតពេញផ្ទៃទឹក និងរាលដាលតាមច្រាំងនៃបឹង។ បញ្ហាពពុះ និងទឹកកខ្វក់ទាំងនេះហើយ ដែលបង្កើតបានជាការបំពុលបរិស្ថាន និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ពន្យល់ថា ទឹកស្អុយដែលហូរមកប្រមូលផ្តុំគ្នា មានលាយឡំដោយសារធាតុគីមី ដែលវាបង្កើតជាពពុះដែលបង្កហានិភ័យខ្ពស់ដល់សុខភាពធ្ងន់ធ្ងរ។ លោកបន្ថែមថា ការស្រូបយកសារធាតុទាំងនេះក្នុង​រយៈពេលវែង អាចបណ្តាលឱ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺរបេង និងជំងឺសើស្បែកជាដើម។ លោកបញ្ជាក់ថា៖«វាប៉ះពាល់សួត ទីពីរប៉ះពាល់ខួរក្បាល ទីបីប៉ះពាល់ទៅស្បែក។ បើសិនជាវា [ពពុះ] ជាប់លើស្បែកយើង វាអាចនឹងមានរលាកស្បែក វាអាចនឹងមាន កមរមាស់ វាអាចនឹងមានអាលែកហ្ស៊ីផ្សេងៗ។ ថ្ងៃក្រោយវាអាចនឹងមានផលប៉ះពាល់ទៅនឹងជំងឺផ្សេងៗទៅដល់បងប្អូនប្រជាពលរដ្ឋយើង ដូចជាជំងឺមហារីកស្បែក ជំងឺរបេង ជំងឺសួតរ៉ាំរ៉ៃ ហើយនិងជំងឺសួតមួយទៀតគេហៅថា ជំងឺសួតដោយគីមី»។ លោកបានផ្តល់ជាយោបល់ថា សម្រាប់ប្រជាពលរដ្ឋដែលផ្ទះនៅក្បែរនោះ បើអាចគួរធ្វើកញ្ចក់ ឬបិទបាំងផ្ទះឱ្យជិត ដើម្បីការពារក្លិន និងពពុះកុំឱ្យហោះចូលផ្ទះ ព្រោះសារធាតុពុលទាំងនេះអាចជះឥទ្ធិពលតាមខ្យល់ក្នុងរង្វង់រហូតដល់ទៅ ២ គីឡូម៉ែត្រជុំវិញទីនោះ។ ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីម​អេង កត់សម្គាល់ថា នៅប្រទេសជឿនលឿន គេមានបច្ចេកទេសក្នុងការសាងសង់ប្រព័ន្ធចម្រោះទឹក និងរៀបចំបណ្តាញលូឡើងវិញ គ្រប់គ្រងមិនឱ្យមានធុំក្លិនស្អុយ ឬបង្កជាផលប៉ះពាល់ដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋឡើយ។ លោកថា ការយកគំរូ និងបទពិសោធន៍ពីប្រទេសទាំងនោះមកសិក្សា ស្របតាមស្ថានភាពជាក់​ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គឺជារឿងដែលចាំបាច់បំផុត ដើម្បីធានាថាសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ។ លោកបន្តថា៖« បញ្ហាហ្នឹងវាច្រើនឆ្នាំហើយ ខ្ញុំក៏ធ្លាប់ជិះទៅជួបឃើញ ពពុះទឹកអីវាស្អុយ វាហើរ​មកអ៊ីចឹងដែរ [..] បណ្តាប្រទេស ដែលនៅខាងអឺរ៉ុប អីវិញ សឹងតែទឹកទាំងអស់ហ្នឹង ស្អាតហ្មង។…

    ២០ កក្កដា ២០២៦

  • EU ទម្លាក់លុយជាង ៥លានដុល្លារជួយ៤ប្រទេសអាស៊ីអាគ្នេយ៍ទប់ទល់គ្រោះមហន្តរាយអាកាសធាតុ

    សហភាពអឺរ៉ុប (EU) បានផ្តល់ថវិកាជាង ៥លានដុល្លារអាមេរិក ដល់ប្រទេសចំនួន៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដើម្បីរួមគ្នាពង្រឹងការត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ចំពេលការកើនឡើងនៃហានិភ័យអាកាសធាតុ។ នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ជំនួយមនុស្សធម៌នេះ នឹងត្រូវអនុវត្តតាមរយៈគំនិតផ្តួចផ្តើមកម្រិតតំបន់ថ្មីមួយស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយ ដែលដាក់ឱ្យដំណើរការដោយអង្គការ Save the Children ក្នុងរយៈពេល ២ឆ្នាំ (២០២៦-២០២៨) នៅប្រទេសចំនួន៤ រួមមាន កម្ពុជា ឡាវ វៀតណាម និងថៃ។ គម្រោងនេះនឹងផ្តោតសំខាន់លើកុមារ ការត្រៀមលក្ខណៈរបស់សាលារៀន និងសហគមន៍ ការការពារកុមារ ព្រមទាំងការពង្រឹងប្រព័ន្ធគ្រប់គ្រងនៅមូលដ្ឋាន។ នៅក្នុងកញ្ចប់ថវិកានេះ ប្រទេសកម្ពុជានឹងទទួលបានថវិកាប្រមាណជាង ៧សែនដុល្លារអាមេរិក ដោយផ្តោតគោលដៅលើសហគមន៍ងាយរងគ្រោះក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្បែរបឹងទន្លេសាប ពោលគឺតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់តាមរដូវកាល និងខ្យល់កន្ត្រាក់។ យោងតាមអង្គការ Save the Children គម្រោងនេះនឹងជួយការពារជីវិត និងជីវភាពពលរដ្ឋពីគ្រោះធម្មជាតិ និងបាតុភូតអែលនីញ៉ូ (El Niño) តាមរយៈការបំពាក់បំប៉នជំនាញប្រព័ន្ធព្រមានជាមុនដល់សហគមន៍ ជាពិសេសកុមារ ស្ត្រី និងជនមានពិការភាព ដើម្បីធានាថាព័ត៌មានសំខាន់ៗ អាចទៅដល់ដៃអ្នកដែលត្រូវការបំផុត និងជួយឱ្យពួកគេអាចធ្វើសកម្មភាពឆ្លើយតបបានភ្លាមៗ។ អង្គការ Save the Children បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លាកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ដោយក្នុងនោះ កុមារគឺជាអ្នកដែលរងទុក្ខខ្លាំងជាងគេ។ បាតុភូតអែលនីញ៉ូ និងការឡើងកម្ដៅផែនដី បានបង្កឱ្យមានសីតុណ្ហភាពកាន់តែខ្ពស់ គ្រោះរាំងស្ងួតកាន់តែគ្រោះថ្នាក់ និងទឹកជំនន់បំផ្លិចបំផ្លាញ ដោយសារការកើនឡើងនៃរបបទឹកភ្លៀង ដែលបណ្ដាលឱ្យកុមារអាស៊ីអាគ្នេយ៍រាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង និងថ្នាក់រៀនកាលពីឆ្នាំ២០២៥ កន្លងទៅ។ តាមការស្រាវជ្រាវរបស់អង្គការ Save the Children ទោះបីជាចំនួនប្រជាជនរងផលប៉ះពាល់ដោយគ្រោះមហន្តរាយអាកាសធាតុមានការកើនឡើងក៏ដោយ ក៏ប្រព័ន្ធព្រមានទុកជាមុននៅតែមិនទាន់មានភាពទូលំទូលាយ និងទៅដល់ក្រុមមនុស្សងាយរងគ្រោះបំផុត ជាពិសេសកុមារនៅឡើយ។ ជាក់ស្តែង ប្រទេសកម្ពុជាមានយុទ្ធសាស្ត្រសកម្មភាពមុនពេលមានអាសន្នជាតិ (Anticipatory Action - AA) ប៉ុន្តែមានមន្ត្រីថ្នាក់ខេត្តត្រឹមតែជាងពាក់កណ្តាលបន្តិចប៉ុណ្ណោះដែលបានដឹងពីយុទ្ធសាស្ត្រនេះ ខណៈដែលគ្រួសារជាច្រើនធ្លាប់ត្រូវបានបង្ខំឱ្យរត់គេចពីកម្រិតទឹកដែលកំពុងកើនឡើងដោយសារព្យុះ ដែលបង្កជាការភ័យខ្លាចដល់កុមារ។ នាយកប្រចាំតំបន់អាស៊ី នៃអង្គការ Save the Children លោក Arshad Malik បានលើកឡើងថា គ្រោះមហន្តរាយដែលជំរុញដោយអាកាសធាតុ គឺគ្មានព្រំដែននោះទេ ដូច្នេះកម្មវិធីថ្នាក់តំបន់នេះ នឹងសង្គ្រោះជីវិតមនុស្សដោយធានាថា ការព្រមានពិតជាបានទៅដល់អ្នកងាយរងគ្រោះបំផុត ជាពិសេសកុមារ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ លោក Arshad Malik បានបញ្ជាក់ថា៖ «កម្មវិធីនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមពហុប្រទេសប្រកបដោយការច្នៃប្រឌិតរបស់អង្គការ Save the Children ក្នុងតំបន់អាស៊ី ដើម្បីភ្ជាប់ទំនាក់ទំនង និងពង្រឹងការត្រៀមលក្ខណៈសហគមន៍ដែលផ្តោតលើកុមារ សកម្មភាពមុនពេលមានអាសន្ន ប្រព័ន្ធព្រមានទុកជាមុន សាលារៀន និងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយនៅទូទាំងតំបន់»។ សូមជម្រាបជូនថា កម្មវិធីរយៈពេលពីរឆ្នាំនេះ នឹងដំណើរការគ្របដណ្តប់លើ ៩ខេត្ត ២០ស្រុក និង ៧០សហគមន៍ ក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ ដោយធានាថាប្រជាជនជាង ២២ម៉ឺននាក់ បានត្រៀមខ្លួនមុនពេលមានអាសន្ន និងមនុស្សជាង ៥៦,០០០នាក់ ទទួលបានការព្រមានទុកជាមុនតាមប្រព័ន្ធដែលដំណើរការបានល្អ ហើយមន្ត្រីមូលដ្ឋានទទួលបានការបណ្តុះបណ្តាល និងគាំទ្របន្ថែម។ ដើម្បីអនុវត្តគម្រោងនេះ អង្គការ Save the Children នឹងចាប់ដៃគូជាមួយមជ្ឈមណ្ឌលត្រៀមលក្ខណៈគ្រោះមហន្តរាយអាស៊ី (ADPC) និងអង្គការក្នុងស្រុក ព្រមទាំងភ្ជាប់ទំនាក់ទំនងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងទីភ្នាក់ងារជលសាស្ត្រ និងឧតុនិយម ជាមួយស្ថាប័នតំបន់សំខាន់ៗ រួមមាន៖ គណៈកម្មការទន្លេមេគង្គ (MRC) មជ្ឈមណ្ឌល AHA របស់អាស៊ាន មជ្ឈមណ្ឌល ATCSW និងលេខាធិការដ្ឋានអាស៊ាន ដើម្បីធានាថាការព្រមាន ឧបករណ៍សង្គ្រោះ និងស្តង់ដារនានា ត្រូវបានធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៅទូទាំងព្រំដែននៃប្រទេសទាំងបួន៕

    ១៨ កក្កដា ២០២៦

    • ក្រសួងបរិស្ថានបិទទីលានចាក់សំណល់ក្រុមហ៊ុនមួយ ដោយសាររោងចក្រនោះបំពុលទឹកធ្វើឱ្យត្រីងាប់

      ក្រសួងបរិស្ថានបានសម្រេចបិទទីលានចាក់សំណល់មួយកន្លែង នៃរោងចក្រកែច្នៃសំណល់អេឡិចត្រូនិករបស់ក្រុមហ៊ុន Mi Ner Va Investment នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់​ពីមន្ត្រីជំនាញរកឃើញថា សំណល់រាវពីទីតាំងនេះបានហូរចូលអូរធម្មជាតិ បង្កឱ្យមានការបំពុលបរិស្ថាន និងបណ្តាលឱ្យត្រីងាប់។ ជុំវិញករណីនេះ អ្នកធ្វើការងារផ្នែកបរិស្ថានជំរុញឱ្យរដ្ឋពង្រឹងការត្រួតពិនិត្យគម្រោងវិនិយោគ ទាំងមុននិងក្រោយផ្តល់អាជ្ញាបណ្ណ។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចបានរកឃើញថា ទីតាំងចាក់សំណល់រឹងឧស្សាហកម្មរបស់ក្រុមហ៊ុន Mi Ner Va Investment Co., Ltd មិនបានរៀបចំស្របតាមស្តង់ដារបច្ចេកទេសបរិស្ថាន ដែលបណ្តាលឱ្យសំណល់រាវលេចធ្លាយចូលអូរធម្មជាតិ និងបង្កឱ្យត្រីងាប់។ ក្រុមការងារក៏បានប្រមូលសំណាកទឹកទៅវិភាគ ដើម្បីកំណត់កម្រិតសារធាតុបំពុលបន្ថែម។ ក្រសួងបរិស្ថានបានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរស្រុកស្ទឹងហាវ បញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទនៅទីតាំងនេះ និងតម្រូវឱ្យបង្វែរសំណល់ទៅកាន់ទីតាំងដែលមានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងសេចក្តីផ្សព្វផ្សាយបន្តថា៖ «ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានជាបន្តទៀត ក្រុមការងារបានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងឧស្សាហកម្មទៅចាក់នៅទីតាំងខាងលើ បង្កឱ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឱ្យផ្តល់សំណងការខូចខាតដោយផ្ទាល់និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ»។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ សម្រាប់គម្រោងរោងចក្រកែច្នៃ និងកម្ទេចសំណល់យានយន្ត បរិក្ខារអគ្គិសនី អេឡិចត្រូនិក និងសំណល់ឧស្សាហកម្មផ្សេងៗ ដែលមានទុនវិនិយោគប្រមាណ ៣០០,៤លានដុល្លារអាមេរិក និងគ្រោងបង្កើតការងារចំនួន ៥៤៥កន្លែង។ សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងបរិស្ថាន ប៉ុន្តែលោកយល់ថា ការអនុវត្តវិធានការគួរតែធ្វើមុនពេលបញ្ហាកើតឡើង មិនមែនរង់ចាំរហូតដល់មានបញ្ហាកើតឡើង ទើបចាត់វិធានការនោះទេ។ លោកនិយាយថា៖ «សង្ឃឹមថាពេលដែលទទួលបានគម្រោងនៃការអភិវឌ្ឍផ្សេងៗទៀត ត្រូវតែមានវិធានការជាបន្ទាន់ កុំចាំដល់ពេលមានបញ្ហាបានយើងទៅទប់ស្កាត់ អាហ្នឹងវាហួសពេលហើយ»។ លោកលើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យឡើងវិញទៅលើក្រុមហ៊ុនខ្វះបច្ចេក​ទេស ឬខ្វះលទ្ធភាពក្នុងការគ្រប់គ្រងសំណល់ បើបញ្ហាកើតឡើងដោយសារកង្វះសមត្ថ​ភាព មន្ត្រីជំនាញគួរផ្តល់ការណែនាំ និងជំនួយបច្ចេកទេស ដើម្បីឱ្យការគ្រប់គ្រងសំណល់អនុវត្តបានត្រឹមត្រូវ ព្រមទាំងការពារបរិស្ថានបានប្រសើរឡើង។ ចំណែកប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់ឃើញថា វិធានការរបស់ក្រសួងជារឿងត្រឹមត្រូវ ព្រោះសំណល់គីមី និងសំណល់រាវជាប្រភេទសំណល់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធទឹក សុខភាពសាធារណៈ និងជីវចម្រុះ។ លោកនិយាយថា៖ «យើងត្រូវការវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ហើយការទប់ស្កាត់នេះជាការទប់ស្កាត់ជាប្រព័ន្ធ មិនមែនទប់ស្កាត់តាមព្រឹត្តិការណ៍ទេ។ ដើម្បីចំណាត់ការហ្នឹងដើរ ហើយមានការត្រួតពិនិត្យនិងវាយតម្លៃយន្តការបានត្រឹមត្រូវ ព្រោះការធ្វើបែបនេះនឹងជួយឱ្យក្រសួងអាចប្រមើលមើលពីវិសាលភាព ក៏ដូចជាប្រសិទ្ធភាពក្នុងការគ្រប់គ្រង»។ លោកមានប្រសាសន៍ថា ក្រសួងបរិស្ថានគួរពង្រឹងការធ្វើអធិការកិច្ច និងការត្រួតពិនិត្យស្តង់ដារបច្ចេកទេសរបស់ក្រុមហ៊ុនដែលមានហានិភ័យបំពុលបរិស្ថាន ជាពិសេសក្រុមហ៊ុនដែលគ្រប់គ្រងសំណល់គីមី និងសំណល់ឧស្សាហកម្ម ដើម្បីបង្ការហានិភ័យមុនពេលបញ្ហាកើតឡើង និងធានាថាក្រុមហ៊ុនទាំងអស់អនុវត្តតាមបទដ្ឋានបរិស្ថានដែលបានកំណត់។ លោកនិយាយថា៖ «ខ្ញុំគិតថាវាអាចមានបញ្ហានៅពីក្រោយការអនុម័តឱ្យក្រុមហ៊ុនមួយនេះបានអនុវត្ត។ បើទោះបីជាមានការទប់ស្កាត់ [តែបើ] មិនបានត្រឹមត្រូវទេ វាអាចឱ្យមានវិនាសកម្មដល់អេកូឡូស៊ីនៅក្នុងទឹកដែលមានស្រាប់ ដូចយើងមើលឃើញមានត្រីងាប់អីជាដើម»៕

      ៧ កក្កដា ២០២៦

    • មន្ទីរបរិស្ថានខេត្តព្រះវិហារថ្ដោលទោសការទន្រ្ទានដីព្រៃជិត៧០ហិកតា ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងបឹងពែរ

      មន្ទីរបរិស្ថានខេត្តព្រះវិហារ ថ្ដោលទោសចំពោះបុគ្គលដែលគប់គិតគ្នា កាប់ទន្រ្ទានដីព្រៃដើម្បី​យកមកធ្វើជាកម្មសិទ្ធិប្រមាណជិត៧០ ហិកតារ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុង​ស្រុកឆែប និង ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ យោងតាមសេចក្ដីប្រកាសចំនួនពីររបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២៦ រកឃើញថា មានការលួចចូលកាប់រាន និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្ម​សិទ្ធិ និងទិញ-លក់ ដីព្រៃដោយខុសច្បាប់ ទំហំ៣៧ហិកតា នៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំរមទម ស្រុករវៀង និង ទំហំ៣០ ហិកតាទៀត នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្រុកឆែប។  បើតាមមន្ទីរបរិស្ថាន ជនល្មើសដែលបានកាប់ទន្រ្ទានដីព្រៃនោះ ប្រឈមការជាប់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ ចំពោះអំពើកាប់រាន ទន្ទ្រាន ឈូសឆាយដីព្រៃ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ប្រភពដដែល បន្ថែមថា ករណីនេះ នគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កំពុងស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនសង្ស័យ។ សេចក្ដីថ្លែងការណ៍ និយាយថា៖ «ជាថ្មីម្តងទៀតមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមធ្វើការថ្កោលទោស និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គលគប់គិតគ្នាប្រព្រឹត្តបទល្មើសធនធានធម្ម​ជាតិ និងធ្វើសកម្មភាពកាប់រាន ទន្ទ្រាន ឈូសឆាយដីព្រៃ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាតំបន់ការពារធម្មជាតិ»។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) ទាមទារឱ្យវៀតណាម ត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់ នៃការនាំចូលឈើពីប្រទេស​កម្ពុជា។ EIA ចោទថា ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញដោយខុសច្បាប់ និងអំពើពុករលួយ។ អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ក្រសួងកំពុងរៀបចំសំណុំរឿងកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ ទៅកាន់តុលាការដើម្បីចាត់វិធានការតាមច្បាប់។លោក និយាយថា៖ «យើងកំពុងរៀបចំ ទីមួយគឺយើងរកឃើញពិតប្រាកដហើយ ហើយរៀបចំសំណុំរឿងដាក់ទៅតុលាការ។ ហើយមួយទៀតគឺយើងធ្វើការសហការជាមួយអាជ្ញាធរខេត្តដើម្បីចុះចាត់ការតាមនីតិវិធីច្បាប់បន្តទៀត»។ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បន្តថា អាជ្ញាធរកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារតំបន់ការពារធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់ទន្រ្ទានដីព្រៃបែបនេះ។ បន្ថែមពីលើនេះ លោកថា ក្រសួងក៏កំពុងជំរុញឱ្យមានការដាំស្ដារព្រៃឈើ និងលើកកម្ពស់ជីវ​ភាពសហគមន៍តាមរយៈការចិញ្ចឹមសត្វ ដាំបន្លែ និងការទាញយកប្រយោជន៍ពីទេសចរណ៍ធម្មជាតិ ជាជាងការពឹងផ្អែកលើព្រៃឈើ។ ជុំវិញករណីនេះ សកម្មជនបរិស្ថានលោក ម៉ា ចិត្រា មានប្រសាសន៍ថា ក្រសួងបរិស្ថាន ត្រូវចាត់វិធានការតាមច្បាប់ចំពោះជនល្មើស មិនមែនគ្រាន់តែចេញសេចក្ដីថ្ដោលទោសនោះទេ។ ជាងនេះទៅទៀតលោកថា ក្រៅពីការដាក់ទោសជនបង្ក អាជ្ញាធរពាក់ព័ន្ធក៏ត្រូវទទួលខុសត្រូវផងដែរ ចំពោះការបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញដីព្រៃរាប់សិបហិកតាបែបនេះ។លោក និយាយថា៖ «ធម្មតាការទន្រ្ទានដីព្រៃ វាមិនមែនធ្វើឡើងមួយថ្ងៃពីរថ្ងៃទេ ព្រោះដី៣០​ទៅ​៤០ហិកតា ទំហំធំណាស់ សួរថា តើអំឡុងពេលគាត់កាន់តំណែង គាត់ទៅណា បានគេទន្រ្ទាន​យកដីប៉ុណ្ណឹងបាន?។ អាហ្នឹងជាការទទួលខុសត្រូវរបស់គាត់ខ្លាំងមែនទែន មិនមែនតែលើ​ជន​លើ្មសដែលបំផ្លាញដីព្រៃនោះទេ»៕

      ៧ កក្កដា ២០២៦

    • ODC ដាក់ឱ្យប្រើប្រព័ន្ធទិន្នន័យលើតេឡេក្រាម ដើម្បីជួយសហគមន៍ទប់ស្កាត់បទល្មើសព្រៃឈើទាន់ពេល

      ភ្នំពេញ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មីមួយ ដែលអាចផ្ដល់ដំណឹងរាល់ពេលមានការរំខាន ឬការប្រែប្រួលគម្របព្រៃឈើនៅកម្ពុជា។ វេទិកានេះ ដំណើរការផ្ដល់ព័ត៌មានតាមរយៈក្រុមតេឡេក្រាម (Telegram) សម្រួលដល់សហគមន៍មូលដ្ឋាន និងអ្នកប្រើប្រាស់ទូទៅ ដែលមិនមែនជាអ្នកបច្ចេកទេស អាចឱ្យទទួលបានទិន្នន័យបានលឿន។ គំនិតផ្ដួចផ្ដើមនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនតម្លាភាពទិន្នន័យបើកទូលាយ និងជួយដល់ភាគីពាក់ព័ន្ធក្នុងការចាត់វិធានការការពារព្រៃឈើបានទាន់ពេលវេលា។ ក្នុងពិធីសម្ពោធប្រព័ន្ធជូនដំណឹងពីការរំខានព្រៃឈើ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នាយកប្រតិបត្តិអង្គការអូឌីស៊ី លោក ធី ទ្រី ថ្លែងថា ប្រព័ន្ធថ្មីនេះបានបំប្លែងទិន្នន័យស្មុគស្មាញ ឱ្យទៅជាព័ត៌មានងាយស្រួលយល់។ លោកបន្ថែមថា ពលរដ្ឋមូលដ្ឋាន នឹងទទួលបានសារជូនដំណឹងភ្លាមៗលើតេឡេក្រាម រាល់ពេលមានការប្រែប្រួលគម្របព្រៃឈើ ដើម្បីឱ្យពួកគាត់អាចចុះទៅផ្ទៀងផ្ទាត់ និងទប់ស្កាត់បទល្មើសបានទាន់ពេល។ លោក ធី ទ្រី៖ «កន្លែងនេះ ខ្ញុំគិតថាវាមានភាពល្អប្រសើរជាងមុន ហើយអាចជួយជំនួយឱ្យទិន្នន័យ ដែលនៅក្នុងប្រព័ន្ធរបស់យើង ជូនទៅដល់ដៃរបស់អ្នកទាំងអស់គ្នានៅមូលដ្ឋាន»។ លោកបន្ត៖ «ភាពជោគជ័យគម្រោងយើង មិនមែនមានន័យថាយើងដាក់ទៅលើវេបសាយតែម្យ៉ាងនោះទេ ប៉ុន្ដែគឺការប្រើប្រាស់ពីអ្នកទាំងអស់គ្នា ហើយទោះបីជាអ្នកទាំងអស់គ្នាប្រើប្រាស់ទៅ មានចំណុចល្អ ឬក៏ចំណុចមិនល្អ យើងទាំងអស់គ្នា ស្វាគមន៍ក្នុងការទទួលយកមតិទាំងនោះដើម្បីធ្វើយ៉ាងណាឱ្យការបង្កើតឧបករណ៍(Tool) ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកទាំងអស់គ្នា ព្រោះខ្ញុំគិតថាអ្នកទាំងអស់គ្នាមានការអនុវត្តគម្រោង ក៏ដូចជាទីតាំងអភិរក្សមានលក្ខណៈពិសេសៗរៀងៗខ្លួន»។ជាមួយគ្នានេះដែរ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការជំនួយប្រជាជនន័រវេស្សន៍ (NPA) លោក Hans Risser បានគូសបញ្ជាក់ថា ដ្បិតព្រៃឈើនៅកម្ពុជា មានសារៈសំខាន់ សម្រាប់ជីវៈចម្រុះក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកស្ទួយជីវភាពសហគមន៍ក្ដី ប៉ុន្តែការកាប់បំផ្លាញនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។  លោកបន្ថែមថា បញ្ហាពិតប្រាកដមិនមែនមកពីការខ្វះទិន្នន័យផ្កាយរណបនោះទេ ប៉ុន្តែស្ថិតលើដំណោះស្រាយយ៉ាងណា ឱ្យសហគមន៍មូលដ្ឋាន អាចឈានទៅប្រើប្រាស់ទិន្នន័យដោយផ្ទាល់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការការពារព្រៃឈើ។ លោក Hans Risser: «ក្នុងបរិយាបន្ន នៃការប្រើប្រាស់ហ្នឹង គឺធ្វើម៉េច យើងរួមបញ្ចូលប្រជាពលរដ្ឋ ដែលនៅតាមតំបន់ដាច់ស្រយាល ឬក៏ជនជាតិដើមភាគតិច ដើម្បីឱ្យគាត់ អាចប្រើប្រាស់ព័ត៌មានទិន្នន័យហ្នឹងបាន។ យើងសង្ឃឹមថា ការដាក់បញ្ចូលព័ត៌មានទិន្នន័យហ្នឹង ចូល ទៅក្នុងប្រព័ន្ធរបស់ថ្នាក់ជាតិ នឹងជួយធ្វើឱ្យការការពារព្រៃឈើនៅកម្ពុជា កាន់តែមាននិរន្តរភាព»។ ព័ត៌មានទិន្នន័យស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ បានប្រមូល និងដំណើរការទិន្នន័យជូនដំណឹងពីស្ថាប័នចំនួនបីដូចជា Global Forest Watch (ស្ថាប័នតាមដានព្រៃឈើជុំវិញសកលលោក) JJ-FAST (ប្រព័ន្ធផ្កាយរណបដែលបង្កើតឡើងដោយភាគីជប៉ុន JAXA) និង SERVIR-Southeast Asia។  ប្រព័ន្ធនេះ ប្រើប្រាស់ទិន្នន័យគម្របដីឆ្នាំ២០២១ ដែលកំណត់យកព្រំដែនលើប្រភេទផ្ទៃដីព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ ព្រៃលិចទឹក និងព្រៃកោងកាង។ ប្រព័ន្ធនេះក៏ភ្ជាប់ការជូនដំណឹងទៅនឹងព្រំប្រទល់រដ្ឋបាល តំបន់ការពារធម្មជាតិ និងតំបន់គោលដៅដែលអ្នកប្រើប្រាស់បានកំណត់ផងដែរ។ ស្ថាបត្យករដំណោះស្រាយព័ត៌មានវិទ្យាភូមិសាស្ត្រ និងជាអ្នកប្រឹក្សាលើគម្រោងព័ត៌មានទិន្នន័យពីការរំខានព្រៃឈើនេះ គឺលោក ចាន់ថងន៍ បូរ៉ាមី ឱ្យដឹងថាទិន្នន័យផ្កាយរណបមានស្រាប់ ប៉ុន្តែការប្រើប្រាស់មិនទូលំទូលាយ ប្រើបានត្រឹមតែក្រុមអ្នកបច្ចេកទេស។ ហេតុនេះ លោកថាគម្រោងបានជំរុញ និងបំប្លែងទិន្នន័យទាំងនោះ ឱ្យកាន់តែងាយស្រួលប្រើប្រាស់សម្រាប់គ្រប់គ្នា និងទៅដល់ដៃសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការការពារព្រៃឈើបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន។ លោក បូរ៉ាមី៖ «បច្ចេកវិទ្យាផ្កាយរណប គឺអត់មានដែនកំណត់ទេ អត់មានអ្នកណាអាចលាក់បាំងនូវរាល់សកម្មភាពនៅលើផែនដីបានទេ ចំពោះបច្ចេកវិទ្យាសព្វថ្ងៃហ្នឹង។ អ៊ីចឹងហើយ បានជាការត្រួតពិនិត្យ និងការការពារព្រៃឈើ គេប្រើប្រព័ន្ធផ្កាយរណប»។ បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធព័ត៌មានទិន្នន័យពីការរំខានព្រៃឈើនេះ លោតសារប្រាប់ដំណឹងទៅលើឆាណែលតេឡេក្រាម ដែលមានស្រាប់ លុះណាតែ ការរំខានព្រៃឈើមានទំហំផ្ទៃដី ១០ម៉ែត្របួនជ្រុង ហើយបញ្ជាក់ដោយផ្កាយរណបពីរផ្សេងៗ ហោះកាត់លើទីតាំងតែមួយ រកឃើញការរំខានព្រៃឈើនៅតំបន់ដូចគ្នានោះ។ យ៉ាងណា លោកថា ប្រព័ន្ធនេះនៅតែត្រូវការការបញ្ជាក់ពីមនុស្សដដែល ដើម្បីរកឱ្យឃើញថា តំបន់រាយការណ៍នោះ ពិតជាមានករណីកាប់បំផ្លាញព្រៃឈើមែន ឬគ្រាន់តែបង្កដោយបញ្ហាគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះជាដើម។ ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ នៃអង្គការអូឌីស៊ី អ្នកស្រី គឹម ឈួនវួច ឱ្យដឹងថា កន្លងមក សហគមន៍មួយចំនួន និងប្រហែលជាមានអង្គការដៃគូមួយចំនួនដែរ ពួកគាត់មាន App គេហៅថា Smart ដែលជូនដំណឹងទាក់ទងនឹងការរំខានព្រៃឈើរួចហើយ ប៉ុន្ដែក៏នៅមានសហគមន៍មួយចំនួនទៀត ឬអង្គការសង្គមស៊ីវិលជាច្រើនទៀត ដែលគាត់អត់បានដឹងរឿងហ្នឹង ហើយគាត់ចង់បានទិន្នន័យហ្នឹងដូចគ្នា។ អ្នកស្រីបន្ថែមថា ដូច្នេះទើបអូឌីស៊ី បង្កើតព័ត៌មានទិន្នន័យហ្នឹង ដែលសាធារណជនអាចចូលប្រើប្រាស់បានដោយសេរី ដោយមិនចាំបាច់ទាល់តែមានអង្គការដៃគូជួយគាត់ទេ។  អ្នកស្រី ឈួនវួច៖ «នៅពេលមានព័ត៌មានទិន្នន័យពីការជូនដំណឹងព្រៃឈើ នៅពេលដែលមានលោតសារផ្ញើទៅ ទោះយ៉ាងម៉េចក៏ដោយក៏គាត់មានតម្រុយខ្លះៗដែរថាគួរតែទៅមើលកន្លែងហ្នឹង កុំឱ្យថា យើងទៅព្រាវសុទ្ធ»។ អ្នកស្រីបន្ថែម៖ «ការព្យាយាមបញ្ជូនទិន្នន័យហ្នឹង ដើម្បីឱ្យសហគមន៍ ឬក៏អង្គការសង្គមស៊ីវិល ឬក៏អាជ្ញាធរមូលដ្ឋាន គាត់អាចមើលបានថាកន្លែងណាមានការទន្ទ្រាន ឬក៏កន្លែងណាមានការរំខានព្រៃឈើ ហើយគាត់អាចចាត់វិធានការទប់ស្កាត់ទាន់ពេលវេលាដើម្បីការពារព្រៃឈើទាំងអស់ហ្នឹងបាន»។ ប្រធានគណៈកម្មការសហគមន៍ព្រៃឈើភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរីលោក តើយ ច្រែល…

      ៣០ មិថុនា ២០២៦

    • រដ្ឋាភិបាលកម្ពុជា ដាក់ទិសដៅជំរុញសាធារណជនកាត់បន្ថយសំណល់ឱ្យបានច្រើនបំផុតដើម្បីការពារបរិស្ថាន

      រដ្ឋាភិបាល ដោយដាក់ទិសដៅជំរុញសាធារណជនកាត់បន្ថយសំណល់ឱ្យបានច្រើនបំផុតដើម្បីការពារបរិស្ថាន ។នេះបើតាមសាររបស់ក្រសួងបរិស្ថានដែលបានប្រារព្ធខួបលើកទី៣០ នៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ទិវាបរិស្ថានឆ្នាំនេះត្រូវធ្វើឡើងក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste) »ដោយអាជ្ញាធរកម្ពុជាចង់លើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយសំណល់ និងការពារបរិស្ថាន។  ក្នុងសារអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញភាគីទាំងអស់ចូលរួម ដើម្បីរួមគ្នាគាំពារបរិស្ថានស្អាត ។ លោកលើកឡើងក្នុងបណ្តាញសង្គមថា៖ «សាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់»។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ប្រទេសកម្ពុជាបានប្រារព្ធទិវាបរិស្ថានជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៦ ហើយឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃការរៀបចំព្រឹត្តិការណ៍នេះ។ លោកបន្តថា កម្ពុជាបានជ្រើសរើសប្រធានបទ «សំណល់សូន្យ» ដោយសារបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិក កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងបានជំរុញឱ្យសាធារណជនអនុវត្តគោលការណ៍ «៤ក» (4Rs) រួមមាន ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ។ លោកលើកឡើងថា៖«ការបំពុលដោយសំណល់ប្លាស្ទិក កើតមានឡើងនៅពេលដែលមានការបោះចោល ឬបញ្ចេញសំណល់គ្រប់ប្រភេទ (រឹង រាវ និងឧស្ម័ន) មិនបានត្រឹមត្រូវចូលទៅក្នុងបរិស្ថាន ឧទាហរណ៍ដូចជាការបញ្ចេញសំណល់រាវ (ទឹកកង្វក់) ដែលមិនទាន់បានធ្វើប្រព្រឹត្តកម្មចូលទៅក្នុងប្រភពទឹកសាធារណៈ ការបោះចោលសំណល់គ្រោះថ្នាក់ និងសំណល់រឹងគ្រប់ប្រភេទរួមបញ្ចូលទាំងសំរាម នៅតាមទីសាធារណៈជាដើម។ ការបំពុលដោយសំណល់ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈ ចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងការបំពុលឬបំផ្លាញប្រព័ន្ធអេកូឡូស៊ីទាំងមូល»។ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ របាយការណ៍របស់ U.S. News & World Report ចេញផ្សាយលើគេហទំព័រខ្លួន លើកឡើងថាប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបរិស្ថានធម្មជាតិ ដែលជាចំណាត់ថ្នាក់មួយល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៦។ ចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិល្អផុតគេនេះ ទទួលបានពិន្ទុ ៧៨.៨ ដោយផ្អែកលើភាពទាក់ទាញ នៃបរិស្ថានធម្មជាតិចម្រុះ គួរឱ្យចង់រស់នៅ និងទាក់ទាញទេសចរ ក៏ដូចជានិរន្តរភាព នៃដីធ្លី និងការការពារធនធានធម្មជាតិ។  យុវជនមកពីតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ឈៀង ឡុង បានស្វាគមន៍ការរៀបចំទិវាបរិស្ថាននេះ ដោយចាត់ទុកថា ជាឱកាសល្អក្នុងការផ្សព្វផ្សាយពីសក្តានុពលធម្មជាតិ និងភាពស្រស់ស្អាតរបស់កម្ពុជា។ លោក ឈៀង ឡុង ប្រាប់ថា ប្រជាពលរដ្ឋគួរតែផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងងាកទៅប្រើសម្ភារៈដែលអាចប្រើឡើងវិញបាន ដើម្បីចូលរួមថែរក្សាបរិស្ថាន។ លោកបាននិយាយថា៖«ផ្ញើសារទៅកាន់ក្មេងជំនាន់ក្រោយបើអាច យើងគួរតែកាត់បន្ថយនូវថង់ប្លាស្ទិក កែវប្លាស្ទិកយើងអាចប្តូរមកប្រើកែវអីណុក ដែលអាចស្រួលដាក់តាមខ្លួនប្រសិនជាអាចទៅផ្សារមិនត្រូវប្រើថង់ប្លាស្ទិកទេ»។ ក្រៅពីនេះ លោកក៏បានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ ដោយអះអាងថា នៅតែមានការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់មួយចំនួន ខណៈសកម្មជន ឬយុវជនដែលចង់ចូលរួមការពារព្រៃឈើ ពេលខ្លះជួបការរឹតត្បិតក្នុងការចូលទៅតំបន់ទាំងនោះ។ លោកបាននិយាយថា៖ «គាត់ [មន្ទីរបរិស្ថាន]នៅតែមានចន្លោះខ្វះខាតត្រង់ថា នៅពេលដែលយុវជននៅពេលដែលចូលឬក៏ការពារ ដើម្បីចូលថែរក្សា គាត់ហាមឃាត់ទៅវិញ បើអ្នកកាប់បំផ្លាញនៅតែមាន»។ យោងតាមអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន៣លានហិកតា ចន្លោះឆ្នាំ២០០១ និង២០២៥ ហើយប្រហែល ៩៧ភាគរយ នៃការខាតបង់នេះ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា បានលើកឡើងថា បញ្ហាសំរាម និងសំណល់នៅតែជាបញ្ហាប្រឈមនៅកម្ពុជា ជាពិសេសនៅតំបន់ទេសចរណ៍ និងតំបន់ឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួននៅមិនទាន់មានទម្លាប់ល្អក្នុងការទុកដាក់សំរាម។  លោកយល់ថា ការដោះស្រាយបញ្ហានេះទាមទារឱ្យមានការចូលរួមពីរដ្ឋ និងសាធារណជន តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកនិយាយថា៖«ដូច្នេះហើយទាមទារឲ្យរដ្ឋក៏ដូចជាសាធារណជនទូទៅធ្វើការរួមគ្នា នៅក្នុងន័យអប់រំផ្សព្វផ្សាយផងហើយយើងធ្វើម៉េចជំរុញឲ្យការគ្រប់គ្រងសំរាមនិងកាកសំណល់ផ្សេងៗ ហ្នឹងមានរបៀបរៀបរយល្អប្រសើរត្បិតប្រទេសកម្ពុជាយើងក៏ពឹងផ្អែកទៅលើប្រភពចំណូល ទេសចរអន្តរជាតិទេសចរលោកខាងលិចផងដែរ»។ លោកបន្ថែមថា៖«ដូច្នេះទាមទារឲ្យអាជ្ញាធរនៅតាមតំបន់ទាំងអស់នោះគាត់ត្រូវធ្វើយ៉ាងណាស្វែងរកនូវដំណោះស្រាយឬក៏មធ្យោបាយសម្រាប់ទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅតាមតំបន់កោះ តំបន់សមុទ្រ ហើយនៅភ្នំពេញយើងជាក់ស្ដែងត្រូវតែធានាថាកុំឲ្យមានការ​បោះចោលសំរាម ឲ្យមានធុងសំរាមគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងការទុកដាក់ផងដែរ។ យើងក៏ត្រូវមានការបែងចែកសម្រាមទៅតាមប្រភេទឱ្យបានត្រឹមត្រូវ»៕

      ៨ មិថុនា ២០២៦

    • អ្នកអភិរក្សត្រូវការថវិកាបន្ទាន់ ដើម្បីបន្តសកម្មភាពថែទាំសត្វដំរីស្រុកនៅខេត្តមណ្ឌលគិរី

      គម្រោងជ្រលងដំរី ឬ Elephant Valley Project មានទីតាំងនៅខេត្តមណ្ឌលគិរី ប្រកាសរៃអង្គាសប្រាក់ជាបន្ទាន់ចំនួន ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីផ្តត់ផ្គង់ដល់ប្រតិបត្តិការចំនួនពីរខែលើការអភិរក្សដំរី ចំពេលចំនួនទេសចរធ្លាក់ចុះក្នុងរដូវវស្សាធ្វើឱ្យប្រាក់ចំណូលក៏ធ្លាក់ចុះ។ អនុប្រធានអង្គការកិច្ចផ្តួចផ្តើមដើម្បីជីវភាពដំរី និងបរិស្ថាន (ELIE) និងជាអនុប្រធានគម្រោងជ្រលងដំរីកម្ពុជា អ្នកនាង Jemma Bullock ឱ្យដឹងថា ការអង្គាសប្រាក់នេះ ដោយសារសព្វថ្ងៃ គម្រោងជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់មួយចំនួនដូចជា លើចំណីអាហារ និងការថែទាំសត្វដំរី ប្រាក់ឈ្នួលសម្រាប់បុគ្គលិក ការចំណាយលើប្រេងឥន្ធនៈ និងការដឹកជញ្ជូន ព្រមទាំងសកម្មភាពល្បាតការពារផ្ទៃដីព្រៃឈើ។ អ្នកនាងថា ការអំពាវនាវសុំឱ្យមហាជនបរិច្ចាគជាបន្ទាន់នេះ គឺដើម្បីឆ្លងកាត់ដំណាក់កាល ៦០ថ្ងៃខាងមុខនេះ រហូតដល់រដូវកាលទេសចរណ៍រដូវក្តៅនឹងចាប់ផ្តើមងើបឡើងវិញ។ យ៉ាងណា អ្នកនាង Jemma បញ្ជាក់ថាទេសចរក៏បានកក់ទុកខ្លះៗឡើងវិញនៅពាក់កណ្តាលខែមិថុនា។ អ្នកនាង Jemma Bullock: «ពេលនេះ ពួកយើងត្រូវការរៃអង្គាសប្រាក់ជាបន្ទាន់ចំនួន ១៥,០០០ដុល្លារ ដើម្បីគ្រាន់តែជួយទ្រទ្រង់ដល់ប្រតិបត្តិការប្រចាំខែឧសភា និងមិថុនានេះ។ ដោយសារតែការលុបចោលការកក់ទុក ការបង្វិលប្រាក់សងវិញ ចំនួនភ្ញៀវទេសចរនៅតែបន្តមានកម្រិតទាប ព្រមទាំងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការចំណាយលើប្រតិបត្តិការផ្សេងៗ បានធ្វើឱ្យពួកយើងរកចំណូលបានតែពាក់កណ្តាលប៉ុណ្ណោះ នៃកញ្ចប់ថវិកាចាំបាច់សម្រាប់ខែមេសា»។ អ្នកនាងបញ្ជាក់ថា ករណីជំលោះសកលនៅតែបន្ត និងការថយចុះថវិកាប៉ុន្មានឆ្នាំចុងក្រោយនៅតែបន្តមាន ហើយមិនមានការបរិច្ចាគដែរនោះ គម្រោង និងការងាររបស់អង្គការមិនមែនរដ្ឋាភិបាលមួយនេះអាចបិទជាបណ្តោះអាសន្ន ដែលអាចនាំឱ្យមានការកាត់បន្ថយការចំណាយខ្លាំងលើការថែទាំសត្វដំរី ការល្បាតព្រៃឈើ និងការងារគាំទ្រសហគមន៍ជនជាតិដើមពូនងផងដែរ។ អង្គការកិច្ចផ្តួចផ្តើមដើម្បីជីវភាពសត្វដំរី និងបរិស្ថាន (ELIE) គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែល បានចុះបញ្ចីមិនស្វែងរកប្រាក់ចំនេញ ដែលធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៦។ បេសកកម្ម របស់អង្គការ គឺធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វដំរី សុខុមាលភាពរបស់ប្រជាជន និងជីវភាពរស់នៅដល់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ។ អង្គការនេះ ដើរតួជាគំរូ នៃទេសចរណ៍វៃឆ្លាត បែបធម្មជាតិ និងត្រូវបានអភិវឌ្ឍ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយ សហគមន៍ជនជាតិដើមភាគតិចពូនងក្នុងភូមិពូត្រុំ ខេត្តមណ្ឌលគិរី ស្ថិតនៅលើផ្ទៃដីព្រៃសហគមន៍ ១៥០០ហិកតា ដែលបានចិញ្ចឹមប្រជាជនមូលដ្ឋាន សត្វព្រៃ និងព្រៃឈើ អស់រយៈពេលជិតពីរទសវត្សមកហើយ។ អង្គការបានវិវឌ្ឍខ្លួនជាមួយគម្រោងជ្រលងដំរី (EVP) គម្រោងនេះ បានបង្កើតឡើងអំឡុងឆ្នាំ២០០៧ និងបានក្លាយជាជម្រកអចិន្រ្តៃយ៍សម្រាប់ជីវចម្រុះ ជាប់នឹងដែនជម្រកសត្វព្រៃកែវសីមា។ ទីនេះក៏ជាផ្ទះចុងក្រោយរបស់ដំរីចាស់ៗ និងរងរបួសចំនួន ៧ក្បាល ដែលមានអាយុចន្លោះពី ៤០ ដល់ ៧០ឆ្នាំ ឱ្យរួចផុតពីការធ្វើការធ្ងន់ធ្ងរក្នុងការកាប់ឈើ ឬការជិះកម្សាន្ត ហើយមកកសាងជីវិតថ្មី ដោយរស់នៅតាមធម្មជាតិរបស់ពួកវា។ គម្រោងជ្រលងដំរីនេះ ទទួលបានប្រាក់ចំណូលភាគច្រើន តាមរយៈភ្ញៀវទេចរ អ្នកស្ម័គ្រចិត្ត ការបរិច្ចាគ និងការផ្តល់មូលនិធិជាដើម។ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ គម្រោងនេះបានផ្តល់ប្រាក់ក្នុងការថែទាំសត្វដំរីក្នុងសហគមន៍ ការការពារព្រៃឈើ និងកម្មវិធីសហគមន៍សំខាន់ៗផ្សេងទៀត។ ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍ (Head Guide) នៅគម្រោងជ្រលងដំរី (Elephant Valley Project) លោក ខាល់ ទឿន ជាជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំ អាយុ ៣៦ឆ្នាំ។ លោកចូលបម្រើការក្នុងអង្គការ ELIE តាំងពីឆ្នាំ២០១៣ ដើម្បីស្វែងរកបទពិសោធថ្មីៗ និងប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ក្នុងស្ថានភាពលំបាករបស់អង្គការ ដែលលោកកំពុងបំពេញការងារនេះ លោក ទឿន ឱ្យដឹងថាទេសចរណ៍ទ្រទ្រង់សហគមន៍ ការពារសត្វព្រៃ ជាពិសេសដំរី ដែលថវិកាបានមកពីវិស័យទេសចរណ៍ គឺយកទៅទិញចំណី ថ្នាំសង្កូវសម្រាប់ថែទាំដំរី និងជួយទំនុកបម្រុងដល់ជីវភាពសហគមន៍ជាដើម។ លោកអំពាវនាវយ៉ាងដូច្នេះ៖ «ខ្ញុំ គឺជាអ្នកនាំភ្ញៀវនៅកន្លែងគម្រោងអិលី (ELIE) ហ្នឹង ខ្ញុំចង់អំពាវនាវទៅដល់ភ្ញៀវទេសចរក្នុងស្រុក ឬក៏ក្រៅស្រុក ឱ្យពួកគាត់ទាំងអស់គ្នា មកលេងនៅមណ្ឌលគិរីផង។ ឥឡូវយើងអត់សូវមានភ្ញៀវមកលេងនៅមណ្ឌលគិរី ដោយសារ នៅទាំងអស់ នៅពិភពលោក ឬក៏នៅកម្ពុជាយើង នៅមានសង្គ្រាមអ៊ីចឹងណា។ អ៊ីចឹងខ្ញុំចង់អំពាវនាវទាំងអស់គ្នា ហើយមកលេង ហើយជួយឧបត្ថម្ភ នៅកន្លែងអង្គការគម្រោង អិលី ដើម្បីផ្តល់ក្តីសង្ឃឹម និងជួយដល់ការងារមើលថែដំរី»។ លោក ខាល់ ទឿន បន្ត៖ «បើមានភ្ញៀវ មានដំរីយើង ព្រោះដល់ពេលមានភ្ញៀវមកលេង យើងបានលុយ លុយហ្នឹង យើងជួយជាចំណីដំរី យើងជួយជាថ្នាំពេទ្យឱ្យដំរីដែរ។ ឥឡូវយើង ជួយការពារដំរីស្រុក ដើម្បីឱ្យគាត់មានអាយុយឺនយូរ។ ហើយទៅអនាគតទៀត យើងត្រូវការការពារ ដំរីព្រៃ និងអភិរក្សព្រៃទាំងអស់ នៅកម្ពុជាយើង ដើម្បីសល់គង់វង្ស ដើម្បីឱ្យមាន ការអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីឱ្យសត្វ គាត់សប្បាយចិត្ត ក្នុងការរស់នៅ»។ ស្រដៀងគ្នានេះដែរ កញ្ញា ម៉ិច ជូឡាយ អ្នកផលិតភាពយន្តឯកសារ ធ្លាប់ស្វែងយល់អំពីសត្វដំរី និងធ្លាប់ទៅលេងនៅគម្រោងជ្រលងដំរី បានរៀបរាប់អំពីបទពិសោធថា សត្វដំរីប្រៀបដូចជាមនុស្សដែរ…

      ៨ មិថុនា ២០២៦

    • សត្វព្រៃកម្រជិត៥០ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិវីរជ័យ-សៀមប៉ាង

      ក្រសួងបរិស្ថាន និងអង្គការមួយចំនួន ដែលធ្វើការលើការងារអភិរក្សសត្វព្រៃ បានបង្ហាញលទ្ធផលសិក្សា ដោយថតជាប់សត្វព្រៃកម្រឃើញជិត ៥០ប្រភេទ នៅតំបន់ឧទ្យានជាតិវីរជ័យ-សៀមប៉ាង នៃខេត្តរតនគិរី និងស្ទឹងត្រែង។ ក្នុងចំណោមនោះ មានថនិកសត្វ ៧ប្រភេទ ជាប្រភេទសត្វព្រៃ ដែលគំរាមកំហែងជិតផុតពូជ ឯប្រភេទខ្លះ គឺពុំដែលប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានេះ។ នេះបើតាមក្រសួងបរិស្ថានផ្សាយលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។ ក្រសួងបញ្ជាក់ថា សត្វព្រៃកម្រទាំង ៧ប្រភេទ មានដូចជា សត្វទន្សោង ពង្រូល ស្វាកន្ទុយសជើងក្រហម ទោចថ្ពាល់លឿងឦសាន កែះ ខ្លាឃ្មុំតូច និងខ្លាពពក។ ក្រសួងបរិស្ថានឱ្យដឹងថា លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីសារសំខាន់ជាសកល នៃឧទ្យានជាតិវីរជ័យ-សៀមប៉ាង ដែលបានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។ ក្រសួងដកស្រង់សម្ដីអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវនេះថា៖ «ទោះបីជាតំបន់សិក្សានេះមានសារសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។ យ៉ាងណា ក្រសួងថា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្រសួងបរិស្ថាន៖ «ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់»។ ក្រសួងបរិស្ថានថា កម្ពុជាមានតំបន់ការពារធម្មជាតិ ៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្រសួងបញ្ជាក់ថា ក្នុងតំបន់ទាំងនោះ ព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ៕

      ៦ មិថុនា ២០២៦

    • កម្ពុជាដំណើរការប្រព័ន្ធប្រកាសឱ្យដឹងមុននៅខេត្តងាយរងគ្រោះចំនួន៤ ដើម្បីបង្ការគ្រោះមហន្តរាយ

      កម្ពុជាប្រកាសដាក់ដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុន សម្រាប់អ្នកទាំងអស់គ្នា» ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយ ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។  គម្រោងនេះ នឹងត្រូវអនុវត្តនៅក្នុងខេត្ត ដែលមានហានិភ័យខ្ពស់ចំនួន ៤ គឺរតនគិរី ក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ ដោយមានការអនុវត្តយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូបច្ចេកទេស ដើម្បីពង្រឹងការត្រៀមខ្លួន និងកសាងភាពធន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូអិនឌីភីកម្ពុជា (UNDP Cambodia) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា គម្រោងប្រព័ន្ធប្រកាសឱ្យដឹងមុននេះ គាំទ្រថវិកាដោយមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងភាពជាដៃគូជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។ គម្រោងនេះ ចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ហានិភ័យដូចជា ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរន្ទះបាញ់ជាដើម ក្នុងគោលបំណងកាត់បន្ថយការបាត់បង់ជីវិត ការប្រកបរបរ និងការបាត់បង់ទ្រព្យសម្បត្តិ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះខ្លាំងបំផុត ពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។ ប្រធានតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង លោក Hemant Mandal បានថ្លែងនៅក្នុងសិក្ខាសាលាប្រកាសដាក់ឲ្យដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា» កាលពីថ្ងៃទី២-៣ ខែមិថុនា នៅខេត្តសៀមរាប ដោយឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា សហគមន៍កំពុងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យពីទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលនៃលំនាំទឹកភ្លៀង ដែលជះឥទ្ធិពលទៅលើជីវភាពរស់នៅ និងសន្តិសុខស្បៀង។ ដូច្នេះប្រព័ន្ធប្រកាសឱ្យដឹងមុនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការការពារជីវិត ការប្រកបរបររកស៊ី និងសមិទ្ធផលដែលកើតចេញពីការអភិវឌ្ឍរបស់ជាតិ និងជាផ្នែកមួយ នៃការជំរុញជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីធានាថាមនុស្សគ្រប់រូប ត្រូវបានការពារដោយប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលមានប្រសិទ្ធភាពត្រឹមឆ្នាំ២០២៧។ លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា មូលនិធិអាកាសធាតុបៃតង នឹងជួយពង្រឹងស្ថាប័ន និងប្រព័ន្ធព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋអាចព្យាករណ៍ ហានិភ័យអាកាសធាតុ និងឆ្លើយតបមុនពេលគ្រោះមហន្តរាយកើតមាន។ នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការកសាងភាពធន់ដែលអាចអនុវត្តបាន និងដឹកនាំដោយប្រទេសនីមួយៗ ខណៈសម្ពាធអាកាសធាតុកំពុងកើនឡើង»។ រដ្ឋាភិបាលកម្ពុជា បានអនុម័តក្របខណ្ឌគោលនយោបាយ រួមមានផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCC SP 2024 – 2033) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដែលបានដាក់ស្នើក្នុងឆ្នាំ២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ឆ្នាំ២០៥០។  តំណាងយូអិនឌីភីប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា បញ្ជាក់នៅក្នុងសិក្ខាសាលានៅខេត្តសៀមរាបនោះថា យូអិនឌីភី ដើរតួនាទីក្នុងការរួមបញ្ចូលដៃគូជាច្រើនក្នុងការសហការគ្នា បើទោះបីជាមានសញ្ញា បង្ហាញថា ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កំពុងមានការកាត់បន្ថយក៏ដោយ។ លោកថាគំនិតផ្តួចផ្តើម ការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) គឺជាគំរូជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្តល់ប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាព ដោយមានគោលដៅយ៉ាងច្បាស់លាស់ ក្នុងការរួមបញ្ចូលនូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល។  លោក អេនរីកូ ហ្គាវេលីយ៉ា៖ «ក្នុងពិភពលោកដែលកំពុងប្រឈមនឹងវិបត្តិស្មុគស្មាញជាច្រើន ការការពារជីវភាពរស់នៅ និងការកសាងភាពធន់សម្រាប់ក្រុមដែលងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះខ្ពស់ នៅតែជាគន្លឹះសំខាន់ នៃការប្តេជ្ញារួមរបស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ ប្រព័ន្ធដែលរួមបញ្ចូល គិតគូរពីបរិយាប័ន្ន ប្រព័ន្ធមួយដែលគិតគូរ និងយកមនុស្សជាស្នូល។ ព្រមទាំងពង្រីកដំណោះស្រាយរួមដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ដើម្បីជួយឱ្យ ប្រទេសកម្ពុជាអាចព្យាករ និងឆ្លើយតបបានកាន់តែល្អប្រសើរជាងមុនចំពោះហានិភ័យ អាកាសធាតុ និងគ្រោះមហន្តរាយ»។  តំណាងក្រសួងធនធានទឹក និងឧតុនិយម លោក អឿង ចន្ថា លើកឡើងថា ការពង្រឹងសេវាឧតុនិយម និងជលសាស្ត្រ (hydromet) គឺជាគន្លឹះស្នូលក្នុងការកសាងប្រព័ន្ធ ប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពនៅកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បានប្តេជ្ញាពង្រឹងការប្រមូល វិភាគ និងផ្សព្វផ្សាយព័ត៌មានអាកាសធាតុដើម្បីគាំទ្រការព្យាករ ឱ្យទាន់ពេលវេលា និងមានភាពត្រឹមត្រូវ។  លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា នឹងជួយឱ្យមានការត្រៀមខ្លួន បានល្អប្រសើរជាងមុន កាត់បន្ថយហានិភ័យ និងគាំទ្រនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលមានភាពធន់នឹងអាកាសធាតុ»។ របាយការណ៍សន្ទស្សន៍ហានិភ័យ អាកាសធាតុសកល (Global Climate Risk Index) ឆ្នាំ២០២០ ឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមប្រទេសងាយរងហានិភ័យអាកាសធាតុនៅក្នុងពិភពលោក។ ការប្រែប្រួលអាកាសធាតុនេះ កំពុងបង្កើនហានិភ័យដល់ជីវិត និងការប្រកបរបររស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋកម្ពុជាប្រហែល ១៧លាននាក់។ របាយការណ៍ប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុ នឹងបង្កផលប៉ះពាល់ និងនាំឱ្យមានការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជារហូតដល់ ១០ភាគរយ ក្នុងឆ្នាំ២០៥០ខាងមុខ ប្រសិនបើ គ្មានវិធានការពង្រឹងភាពធន់ និងការសម្របខ្លួនឱ្យបានប្រសើរនោះទេ។ ជាមួយគ្នានេះ ហានិភ័យអាកាសធាតុទាំងនេះ នឹងបន្ថែមភាពធ្ងន់ធ្ងរទៀត ដល់ផ្នែកសង្គម និងសេដ្ឋកិច្ច ប្រសិនបើកង្វះខាតប្រព័ន្ធប្រកាសឱ្យដឹងមុន និងការត្រៀមខ្លួនទុកជាមុន។ សម្ពាធទាំងនេះ នឹងដាក់បន្ទុកធ្ងន់ទៅដល់សហគមន៍ជនបទ…

      ៦ មិថុនា ២០២៦

    • ជនជាតិដើមចារ៉ាយស្រុកអូរយ៉ាដាវ នៅតែជំទាស់មិនឱ្យក្រុមហ៊ុនរ៉ែបន្តសិក្សាលើដីសហគមន៍

      សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ប្រកាន់ជំហរដោយទទូចដល់អាជ្ញាធរ ធ្វើយ៉ាងណាមិនឱ្យក្រុមហ៊ុនឯកជនបន្តធ្វើសកម្មភាពរុករករ៉ែនៅក្នុងដី​សហគមន៍ពួកគាត់បបន្តទៀតឡើយ ទោះបីជាមានការសន្យាផ្តល់សំណងជាប្រាក់កាសពីភាគីក្រុមហ៊ុន ដែលសម្របសម្រួលដោយអាជ្ញាធរនៅក្នុងតំបន់ក៏ដោយ។ ការបញ្ជាក់ជំហររបស់ពលរដ្ឋបែបនេះ ស្របពេលពួកគេឱ្យដឹងថា មេភូមិបានកោះហៅតំណាង​ប្រជាពលរដ្ឋឱ្យទៅចូលរួមប្រជុំពិភាក្សាផ្ទាល់ជាមួយភាគីក្រុមហ៊ុន នៅឯផ្ទះមេភូមិនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ។ លោក រម៉ាម ស្រិន ម្ចាស់ដីដែលរងផលប៉ះពាល់ពីសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនចិនកាលពីពេលថ្មីៗនេះ បានប្រាប់ប្រជាកាសែតនៅថ្ងៃនេះថា ពេលនេះក្រុមហ៊ុនបានបញ្ឈប់សកម្មភាព និងដកគ្រឿងចក្រចេញ បន្ទាប់ពីអ្នកភូមិមកហាមឃាត់ និងអាជ្ញាធរជួយអន្ករាគមន៍ យ៉ាងណាលោកនៅតែមានក្ដីបារម្ភពីអនាគតសហគមន៍ទាំងមូល ធនធានធម្មជាតិ ដែល​សហគមន៍អាស្រ័យផល និងដីចម្ការរបស់លោក។ លោក ស្រិន ឱ្យដឹងទៀតថា មេភូមិ បានមកប្រាប់ពលរដ្ឋឱ្យទៅប្រជុំជាមួយភាគីក្រុមហ៊ុន ដោយ​មានអាជ្ញាធរពាក់ព័ន្ធចូលរួមជាមួយ ប៉ុន្ដែលោកបញ្ជាក់ថា ពលរដ្ឋនៅប្រកាន់ជំហរមិនឱ្យក្រុមហ៊ុនមកទៀត ហើយក៏មិនទទួលសំណងពីក្រុមហ៊ុននោះទេ។ លោក រម៉ាម ស្រិន៖ «ក្រុមហ៊ុនគេមក ឱ្យយើងទៅជួបនៅផ្ទះមេភូមិ ល្ងាចម៉ោង៥ មេភូមិមកប្រាប់ពេលព្រឹកមិញហ្នឹង»។ លោកបន្ត៖ «ខ្ញុំនៅតែបដិសេធ នៅតែមិនឱ្យចូលមកកន្លែងហ្នឹងទៀតទេ អត់ឱ្យចូលដាច់ខាត។ ខ្ញុំប្រាប់មេឃុំដែរ ខ្ញុំនិយាយជាមួយគាត់ថ្ងៃមុន ខ្ញុំសំណូមពរជាមួយគាត់ថា ធ្វើម៉េចកុំឱ្យក្រុមហ៊ុនហ្នឹង មកកន្លែងហ្នឹងទៀត ខ្ញុំអត់ចង់បាន ក្រុមហ៊ុនរុករករ៉ែ មកកន្លែងនេះទៀតទេ ព្រោះអី ពួកខ្ញុំអត់មានអីទេ ក្រៅពីធ្វើចម្ការ បើរ៉ែគេមករកកន្លែងហ្នឹងទៀត វាលំបាកដល់អ្នកភូមិ អ្នកម្ចាស់ចម្ការទៀត។ ធ្វើម៉េចលោកមេភូមិមេឃុំ កុំឱ្យគាត់ [ក្រុមហ៊ុន] ចូលមកទៀត ហើយលុបអាជ្ញាប័ណ្ណហ្នឹង បើគាត់មកចូលកន្លែងនេះទៀត។ គាត់ថាអត់អីទេ ចាំខ្ញុំសម្រួលឱ្យ»។ ក្រុមហ៊ុនរុករករ៉ែឯកជនមួយឈ្មោះ ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក. បានលួចបញ្ជូនគ្រឿងចក្រចូលទៅកាយដីចម្ការរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ ដោយគ្មានការជូនដំណឹងដល់ម្ចាស់ចម្ការ ឬអាជ្ញាធរភូមិឡើយ បណ្តាលឱ្យខូចខាតដំណាំដំឡូងមីរបស់ពលរដ្ឋ។ ម្ចាស់ចម្ការម្នាក់ទៀតនៅភូមិគងធំ លោក ក្លាន ឡិ អាយុ ៤២ឆ្នាំ ប្រាប់ប្រជាកាសែតថា គ្រឿងចក្រក្រុមហ៊ុនបានកាយដីជារណ្តៅធំៗ ចំនួន ៥កន្លែង ដោយក្នុងនោះ ៣កន្លែងបានបំផ្លាញដំណាំដំឡូងមី ដែលលោកខំប្រឹងដាំទាំងលំបាក។ ម្ចាស់ដីរូបនេះ មានដីចម្ការប្រហែល ៧ហិកតា ដាំដំឡូងមីប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ លោករកចំណូលបានចន្លោះពី ៣ពាន់ ទៅ៤ពាន់ដុល្លារសម្រាប់តម្លៃទីផ្សារធម្មតា ប៉ុន្តែបើដំឡូងមី មានទីផ្សារល្អ លោកអាចរកបានពីចន្លោះ ៧ពាន់ ទៅ៨ពាន់ដុល្លារ។ លោក ឡិ បញ្ជាក់ទៀតថា លោកជាកសិករ ដែលពឹងផ្អែកលើប្រាក់ចំណូលតែពីការធ្វើស្រែចម្ការ។ លោកថា លោកស្នើសុំឱ្យរក្សាទុកតំបន់ទាំងមូលឱ្យពលរដ្ឋអាស្រ័យផលតាមធម្មតា ដោយមិនបាច់មានក្រុមហ៊ុនមករុករករ៉ែអីនោះទេ។ លោក ក្លាន ឡិ អះអាងយ៉ាងដូច្នេះ៖ «ខ្ញុំអត់ចង់បានលុយសំណងអីទេ បើយើងយកលុយគេ ខ្លាចគេចូលមកទៀត បារម្ភដូចថាអត់ឱ្យ [ក្រុមហ៊ុន] ចូលហ្មង បារម្ភខ្លាចបាត់បង់ដី។ សុំទុកអីឱ្យដូចសព្វថ្ងៃទៅបានហើយ»។ រដ្ឋបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា អាជ្ញាធរ បានសហការជាមួយមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានចុះណែនាំក្រុមហ៊ុនឱ្យបញ្ឈប់សកម្មភាព និងដកគ្រឿងចក្រចេញពីដីចម្ការខាងលើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយដឹងថា ក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក. ធ្វើសកម្មភាពស្វែងរុករក (រ៉ែលោហៈ) បានប៉ះពាល់ដីចម្ការដំឡូងមីទើបដាំរួចរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។  រដ្ឋបាលស្រុកអូរយ៉ាដាវ បន្ថែមថា អាជ្ញាធររកឃើញថា សកម្មភាពស្វែងរុករករ៉ែរបស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ដើមដំឡូងមីមួយចំនួនរបស់ប្រជាពលរដ្ឋម្ចាស់ចម្ការ ៤គ្រួសារ។ ភ្លាមៗ រដ្ឋបាលស្រុកអូរយ៉ាដាវ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី និងក្រុមហ៊ុន ដើម្បីដោះស្រាយលើបញ្ហានេះ។  ក្នុងកិច្ចប្រជុំនោះ រដ្ឋបាលស្រុក បានស្នើមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី និងក្រុមហ៊ុន ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ ជូនដំណឹងដល់អ្នកពាក់ព័ន្ធឱ្យបានទូលំទូលាយជាមុនសិន ទោះបីក្រុមហ៊ុនមានអាជ្ញាប័ណ្ណក៏ដោយ។ សម្រាប់ទីតាំង ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋទាំង៤គ្រួសារ ក្រុមហ៊ុនមិនត្រូវធ្វើសកម្មភាពបន្តទៀតឡើយ និងក្នុងករណីប៉ះចំដីចម្ការប្រជាពលរដ្ឋ ក្រុមហ៊ុនត្រូវធ្វើការជជែកគ្នា ជាមួយម្ចាស់ចម្ការឱ្យបានច្បាស់លាស់ និងត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងក្រុមហ៊ុន និងម្ចាស់ចម្ការជាមុនសិន មុននឹងក្រុមហ៊ុនចូលធ្វើសកម្មភាព។ មេភូមិគងធំ លោក ហេង វី បានអះអាងប្រាប់ប្រជាកាសែតថា ថ្ងៃនេះមានជំនួបរវាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុន ដោយមានការចូលរួមពីសំណាក់អភិបាលស្រុក អភិបាលរងស្រុក តំណាងមន្ទីររ៉ែ អធិការស្រុក មេប៉ូលិស មេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងតំណាងភាគីក្រុមហ៊ុន ដើម្បីចុះដោះស្រាយ និងសម្របសម្រួលករណីផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកមេភូមិឱ្យដឹងថា ជំនួបនេះ ភាគីក្រុមហ៊ុនចង់ទទួលស្គាល់កំហុស និងចង់ផ្តល់សំណងខូចខាតជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ លោកមេភូមិបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបង្ហាញជំហរដាច់ខាត…

      ២៧ ឧសភា ២០២៦

    • ជនជាតិចារ៉ាយនៅស្រុកអូរយ៉ាដាវ ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែក្នុងតំបន់

      ពលរដ្ឋជាច្រើនគ្រួសារក្នុងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ក្នុងឃុំចំនួនពីរ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ផ្ទុះការតវ៉ាជាបន្តបន្ទាប់ បន្ទាប់ពីក្រុមហ៊ុនរុករករ៉ែរបស់ចិន ដាក់គ្រឿងចក្រធ្វើសកម្មភាពខួងដីសិក្សារករ៉ែលើដីរបស់ពួកគាត់។ ពួកគាត់ទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពក្រុមហ៊ុនខាងលើ និងស្នើឱ្យរាជរដ្ឋាភិបាល ដកអាជ្ញាបណ្ណក្រុមហ៊ុននេះ មិនឱ្យរុករករ៉ែក្នុងតំបន់របស់ពួកគាត់បន្តទៀត។ ក្រុមហ៊ុនចិនទាំងពីរនោះ គឺក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. ដែលធ្វើសកម្មភាពខួងដីនៅភូមិពាក់ ឃុំយ៉ាទុង កាលពីថ្ងៃទី២០ ខែឧសភា និងបន្ទាប់មកក្រុមហ៊ុន ហ្គោលដេន ជេ​នើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. ដែលធ្វើសកម្មភាពដូចគ្នានៅភូមិគងធំ ឃុំប៉ាតេ នៅថ្ងៃទី២៣ ខែឧសភា។ តំបន់ទាំងពីរនេះនៅជាប់ព្រំប្រទល់គ្នា។ តំណាងសហគមន៍ចារ៉ាយភូមិពាក់ លោក សេវ ព្រិច ប្រាប់ប្រជាកាសែតថា ក្រុមហ៊ុនចិនខាងលើដាក់គ្រឿងចក្រ បម្រុងនឹងខួងដីក្នុងចម្ការពលរដ្ឋ ដែលកៀកនឹងភូមិសហគមន៍ប្រមាណ ២០០ម៉ែត្រ និងប្រហែល ១០០ម៉ែត្រ ពីតំបន់ប្រភពទឹក។ លោកបញ្ជាក់ថា សហគមន៍ទាំងមូល ស្នើដល់ស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់សកម្មភាពខួងដីសិក្សារកភូមិសាស្ត្ររ៉ែរបស់ក្រុមហ៊ុនក្នុងសហគមន៍បែបនេះទៀតនៅពេលក្រោយ។ លោកថា សំណើទាំងនេះ គឺដើម្បីការពារដីធ្លី ប្រភពទឹក សន្តិសុខក្នុងតំបន់ និងជីវភាពរស់នៅតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលពឹងផ្អែកលើធនធានធម្មជាតិ ទោះបីសហគមន៍បានបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន និងដកគ្រឿងចក្រចេញពីដីចម្ការរបស់ពលរដ្ឋ ក្នុងសហគមន៍ហើយក្ដី។ លោក សេវ ព្រិច រៀបរាប់៖ «ជនជាតិភាគតិចពួកខ្ញុំហ្នឹង គឺពឹងផ្អែកទៅលើធម្មជាតិ ដូចជាដីចម្ការ និងប្រភពទឹកប្រើប្រាស់ជាប្រចាំ»។ លោកបន្ត៖ «សហគមន៍ទាំងមូលគឺសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធធ្វើម៉េចឲ្យបញ្ឈប់សកម្មភាពខួងសិក្សាភូមិសាស្ត្របន្តទៀត កុំឲ្យមានចូលមកខួងសិក្សាម្តងទៀត។ រឿងខាងចរចាជាមួយក្រុមហ៊ុនអី មិនមែនតែមួយលើកទេ គឺបីបួនលើកហើយ តាំងពីក្រសួងរ៉ែ តាំងពីអភិបាលរងខេត្ត អភិបាលរងស្រុក មេឃុំ និយាយរួមទៅ សឹងតែទាំងអស់ហើយ ប៉ុន្តែនៅសហគមន៍មិនព្រមទេ»។ ប្រជាពលរដ្ឋម្នាក់ទៀត អាយុ ២៦ឆ្នាំ លោក រម៉ាម ស្រិត ដែលជាម្ចាស់ចម្ការម្នាក់ ក្នុងចំណោមបីនាក់ទៀត ត្រូវក្រុមហ៊ុនដាក់គ្រឿងចក្រខួងដីក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៥ ខែឧសភានេះថា លោកបារម្ភយ៉ាងខ្លាំងពីការបាត់បង់ដីធ្លីអាស្រ័យផល បន្ទាប់ពីមានក្រុមហ៊ុនយកគ្រឿងចក្រ (អ៊ិចស្កាវ៉ាទ័រ) ចូលមកកាយរុករានលើដីចម្ការរបស់លោក ដែលលោកបញ្ជាក់ថា មិនបានទទួលដំណឹងជាមុនពីអាជ្ញាធរ ឬក្រុមហ៊ុនឡើយ។ លោកឱ្យដឹងថា គ្រឿងចក្ររបស់ក្រុមហ៊ុនបានចូលមក​កាយ​ដីចំការរបស់លោក បណ្តាលឱ្យមានរណ្តៅជម្រៅប្រហែល ១០ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំឡូងមី។ លោក រម៉ាម ស្រិត៖ «ខ្ញុំព្រួយបារម្ភបង ខ្លាចគេយកដីខ្ញុំ បើគ្មានដី ខ្ញុំអត់មានដីធ្វើចម្ការ ព្រួយបារម្ភខ្លាំង និយាយភ័យខ្លាំងខ្លាចបាត់ដី»។ លោក រម៉ាម ស្រិត រៀបរាប់បន្តថា ដីចម្ការទំហំជិត ២ហិកតា គឺជាដីសមូហភាព ដែលលោកបានកាន់កាប់ បន្ទាប់ពីឪពុកតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ ពលរដ្ឋជនជាតិដើមភាគតិចរូបនេះ បានបញ្ជាក់ទាំងក្តីកង្វល់ថា គ្រួសារលោកមានដីតែមួយកន្លែងនេះ សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត ស្របពេលបច្ចុប្បន្នកំពុងជំពាក់ប្រាក់ធនាគារថែមទៀត។ លោកថា ប្រសិនបើបាត់បង់ដីនេះ នោះលោកនឹងគ្មានប្រភពចំណូលសម្រាប់សងបំណុលឡើយ។ លោកបន្ថែម៖ «ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយរកយុត្តិធម៌ឱ្យខ្ញុំផង ឱ្យគាត់ជួយដោះស្រាយ កុំឱ្យគាត់ចូលទៀត ហើយស្នើឱ្យថ្នាក់លើជួយ មិនបាច់ឱ្យមានរុករករ៉ែទេ នៅតំបន់នេះទេ»។ លិខិតរដ្ឋបាលខេត្តរតនគិរី ដែលប្រជាកាសែតទទួលបាន ឱ្យដឹងថា រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍លើការស្នើសុំប្រើប្រាស់ឧបករណ៍ និងបរិក្ខារ របស់ក្រុមហ៊ុនចិនទាំងពីរខាងលើ គឺខេមបូឌាន ស៊ានចាម ឯ.ក. និងក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ រុករករ៉ែ នៅក្នុងឃុំមួយចំនួនដូចជា ឃុំបរខាំ ឃុំប៉ាតេ ឃុំយ៉ាទុង និងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លើផ្ទៃដីទំហំ ២០០ គីឡូម៉ែត្រការ៉េ។ ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏ស្នើឱ្យប្រធានក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. ត្រូវគោរពកិច្ចសន្យាការពារបរិស្ថាន និងត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន។ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៥ ខែឧសភាថា ក្រុមហ៊ុនដែលចុះទៅនោះ គឺមានអាជ្ញាបណ្ណ និងបណ្ណវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះពិនិត្យទីតាំង និងវាយតម្លៃដើម្បីសិក្សាស្រាវជ្រាវរុករករ៉ែ។ យ៉ាងណា លោកអភិបាលខេត្ត ទទួលស្គាល់ថា ទីតាំងចុះសិក្សានោះ ប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នអាជ្ញាធរ និងមន្ត្រីជំនាញកំពុងបន្តធ្វើការសម្របសម្រួលបន្ថែម។ លោកថា ក្នុងករណីមានផលប៉ះពាល់ពីការខួងដី ខូចខាតដើមឈើ ឬផលដំណាំផ្សេងៗ…

      ២៦ ឧសភា ២០២៦

    • ក្រសួងបរិស្ថាននិងអង្គការដៃគូលែងក្រពើភ្នំ ១០ ក្បាល ទៅក្នុងទន្លេស្រែពកខេត្តមណ្ឌលគិរី

      ក្រសួងបរិស្ថាន និងអង្គការជំនាញ លែងក្រពើភ្នំចំនួន ១០ ក្បាល ចូលទៅក្នុងទន្លេស្រែពក ដែលជាដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី ដើម្បីស្ដារប្រភេទក្រពើជិតផុតពូជ និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា កម្មវិធីព្រលែងក្រពើភ្នំនឹងធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ក្នុងខេត្តមណ្ឌលគីរី ដោយមានចូលរួមពីអង្គការ WWF-កម្ពុជា រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ Fauna & Flora International (FFI)។  ក្រសួងបញ្ជាក់ថា កម្មវិធីព្រលែងក្រពើភ្នំនេះ គឺបន្ទាប់ពីបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ សេចក្ដីប្រកាសព័ត៌មានបន្ថែមថា កម្មវិធីនេះ ក៏មានបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច ឱ្យបែកខ្ញែកនៅក្នុងប្រព័ន្ធទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើវិទ្យាសាស្ត្រផងដែរ។  ក្រសួងបញ្ជាក់ថា តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។ បើតាមការស្រាវជ្រាវរបស់ក្រសួង និងអង្គការជំនាញ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទសត្វជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN (International Union for Conservation of Nature) ហើយត្រូវបានសន្និដ្ឋានថា នៅសល់តិចជាង ១០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជាពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយដែលកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ»។ លោកបន្តថា៖ «សមិទ្ធផលនេះ បង្ហាញពីភាពរឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាបមានសុខភាពល្អ»។ ក្រសួងបង្ហាញថា កម្មវិធីលែងក្រពើភ្នំនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំទៀតផង។  ក្រុមស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ក្នុងឆ្នាំ២០២១ បានកត់ត្រាវត្តមានក្រពើភ្នំតាមរយៈរូបថតលើកដំបូង ដែលវាបានញាស់ដោយធម្មជាតិនៅក្នុងទន្លេស្រែពក។ ក្រុមស្រាវជ្រាវយល់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារៈសំខាន់របស់ទន្លេដែលជាតំបន់អាទិភាពសម្រាប់ការស្តារប្រភេទសត្វក្រពើនេះ។ នាយកអង្គការ WWF-កម្ពុជា លោក Dipankar Chyau Patnaik លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ការលែងក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា»។  លោកបន្ថែមថា៖ «តាមរយៈការបង្កើនចំនួនសត្វក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពក យើងមិនត្រឹមតែជួយធានាការរស់រានមានជីវិតរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។ តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រពើភ្នំដែលត្រូវលែងចូលទៅក្នុងទន្លេស្រែពក ត្រូវបានគាំទ្រ និងផ្តល់ដោយរដ្ឋបាលជលផល ព្រមទាំងអង្គការ FFI តាមរយៈកម្មវិធីបង្កាត់ពូជអភិរក្ស និងបានឆ្លងកាត់ការត្រួតពិនិត្យហ្សែន និងសុខភាពយ៉ាងតឹងរ៉ឹង មុនពេលលែងចូលទៅក្នុងទីជម្រកធម្មជាតិ។ ជាមួយគ្នានេះ ការលែងក្រពើភ្នំនេះ ក៏អនុវត្តតាមគោលការណ៍អន្តរជាតិស្តីពីការបញ្ជូនសត្វសម្រាប់ការអភិរក្សរួមទាំងការតាមដានក្រោយការលែង ដោយប្រើបច្ចេកវិទ្យា acoustic telemetry ដើម្បីសិក្សាពីចលនា ការបម្លាស់ទី ការរស់រានមានជីវិត ការសម្របខ្លួនរបស់ក្រពើភ្នំនៅក្នុងទីជម្រកធម្មជាតិ ជាពិសេសនោះគឺ ការផ្តល់ជាទិន្នន័យគំរូសម្រាប់កម្មវិធីលែងក្រពើភ្នំបែបនេះនាពេលអនាគតផ្សេងទៀត។ នាយកប្រចាំប្រទេសនៃអង្គការ FFI លោក ហម ច័ន្ទដេត បានបន្ថែមថា៖ «យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។ កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្តារប្រភេទសត្វលូន ដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍»។ លោកបានបន្តថា៖ «កម្ពុជាបានក្លាយជាអ្នកដឹកនាំថ្នាក់តំបន់ក្នុងការអភិរក្សសត្វក្រពើភ្នំ ហើយកម្មវិធីស្តារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំ ទាំងនេះឱ្យមានវត្តមានកាន់តែច្រើនឡើងវិញ»។ ដោយឡែក កម្មវិធីស្តារចំនួនក្រពើភ្នំនៅទន្លេស្រែពក ត្រូវបានគាំទ្រតាមរយៈការពង្រឹងការល្បាតតាមដងទន្លេ ការការពារជម្រកធម្មជាតិ ការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយការយល់ដឹង និងកិច្ចសហការជាមួយជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការគំរាមកំហែង ដូចជាការនេសាទខុសច្បាប់ និងការបំផ្លាញជម្រកធម្មជាតិ។ ជនជាតិដើមភាគតិចមួយរូប រស់នៅស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានប្រាប់ប្រជាកាសែតដោយសុំមិនបញ្ចេញឈ្មោះថា គាត់បានដឹងព័ត៌មានពីការលែងក្រពើ១០ក្បាល ពេលគាត់ចុះទៅភូមិ ដោយគណៈកម្មការការពារធនធានធម្មជាតិក្នុងតំបន់ផ្ដល់ព័ត៌មានថាមានក្រពើ១០ក្បាលនឹងយកមកលែងនៅក្នុងតំបន់។ ប្រភពរូបនេះនិយាយថា ៖ «ខ្ញុំអត់ដឹងទេថាពីមុនទន្លេមានក្រពើភ្នំឬអត់ ប៉ុន្តែដឹងថាទន្លេមានក្រពើដោយសារខ្ញុំបានសួរចាស់ទុំ តែក្រពើភ្នំ ក្រពើទឹក ខ្ញុំមិនទាន់ដឹងច្បាស់ កាលពីឆ្នាំមុន ខ្ញុំចុះនិងសួរចាស់ទុំ និងគណៈកម្មការសហគមន៍ គាត់ថាមានក្រពើ៣ ហើយពេលខ្ញុំទៅក៏ឃើញដានដែរ ដានធំៗ ប៉ុន្តែមិនដឹងក្រពើអីទេ»។ ពលរដ្ឋរូបនេះក៏បារម្ភថា ការលែងក្រពើថ្មីចូលទៅទន្លេអាចនឹងបង្កហានិភ័យដល់ពលរដ្ឋក្នុងសហគមន៍ ពីព្រោះនៅខែទឹកឡើងក្រពើអាចឡើងមកដីគោកហើយចូលផ្ទះពលរដ្ឋរស់នៅក្បែរទន្លេ និងផ្ដល់ផលលំបាកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅធ្វើស្រែចម្ការ ដើម្បីអាស្រ័យផលដំណាំ ឬបង់សំណាញ់ផ្សេងៗ។ បែបនេះក្តី ក្រសួងបរិស្ថានពន្យល់ថា ក្រពើភ្នំជាប្រភេទសត្វល្មូនដ៏កម្របំផុតមួយនៅលើពិភពលោក។…

      ២១ ឧសភា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News